Tag: អាំ ផាត់ឆារ៉ាផា

  • ភ្ញាក់ផ្អើល! អ្នកលេងហ្វេសប៊ុកចំណាស់ជេរតារាស្រី អាំ ផាត់ឆារ៉ាផា ខ្លាំងកប់ៗ បណ្ដាលឱ្យអ្នកគាំទ្រផ្ទុះកំហឹង

    ភ្ញាក់ផ្អើល! អ្នកលេងហ្វេសប៊ុកចំណាស់ជេរតារាស្រី អាំ ផាត់ឆារ៉ាផា ខ្លាំងកប់ៗ បណ្ដាលឱ្យអ្នកគាំទ្រផ្ទុះកំហឹង

    តាមរយៈសារព័ត៌មាន khaosod ដែលចេញផ្សាយនៅថ្ងៃទី4 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា អ្នកលេងហ្វេសប៊ុកវ័យចំណាស់ល្បីឈ្មោះម្នាក់ដែលមានមុខមាត់អាក្រក់ឈ្មោះ “លីណាចាំង” និងត្រូវបានគេស្គាល់ថា ជាកំពូលមនុស្សពូកែជេរ និងរិះគន់នៅក្នុងប្រទេសថៃនោះ នៅពេលថ្មីៗនេះ អ្នកស្រីបានចេញមុខតាមការ Live Video ជេរកំពូលតារាស្រី អាំ ផាត់ឆារ៉ាផា ខ្លាំងៗដោយសារតែរឿងតម្រង់ជួរឈរចាំទិញផាត់ថៃ នៅតូបលក់អាហារ ប្រៈទូភី។

    លីណាចាំង បានជេរកំពូលតារាស្រីរូបនេះថា «មនុស្សវាល្ងង់ហ្នឹងណា បានជាទៅឈរតម្រង់ជួរទាំងរយៗនាក់  មី អាំ ផាត់ឆារ៉ាផា នេះក៏ល្ងង់ដែរ ធ្វើដល់ Super Star ហើយនៅតែល្ងង់ទៅឈរតម្រង់ជួរចាំទិញទៀត។ យើងឯនេះទេ ទើបមានវាសនាល្អជាង ប្ដីទិញមកឱ្យស៊ី មិនចាំបាច់ទៅឈរតម្រង់ជួរចាំទិញទេ អ៊ីចឹងហើយបានជា មី អាំ ធ្វើដល់ Super Star ហើយ នៅតែមិនទាន់មានប្ដីទៀត  មកពីវាល្ងង់!»។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែបញ្ចប់ការ Live ហើយភ្លាម វីដេអូនេះត្រូវបានចែករំលែកតៗគ្នា រហូតដល់អ្នកគាំទ្ររបស់ អាំ ផាត់ឆារ៉ាផា ចូលធ្វើការ Comment និង Live Video យ៉ាងក្ដៅស្លឹកត្រចៀក ជេរតបតទៅ លីណាចាំង វិញយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង៕

  • នារីវ័យក្មេងម្នាក់ព្យាយាមវះកាត់កែសម្ផស្សឱ្យដូច អាំ ផាត់ឆារ៉ាផា តែជាលទ្ធផល…..

    នារីវ័យក្មេងម្នាក់ព្យាយាមវះកាត់កែសម្ផស្សឱ្យដូច អាំ ផាត់ឆារ៉ាផា តែជាលទ្ធផល…..

    តាមរយៈសារព័ត៌មាន Jaizaa បានចេញផ្សាយនៅថ្ងៃទី 25 ខែធ្នូ ឆ្នាំ2017 បានឱ្យដឹងថា កម្មវិធី WOODYTALK បានអញ្ជើញនារីវ័យក្មេងម្នាក់ ដែលមានសម្រេចចិត្តវះកាត់កែសម្ផស្សជាច្រើនដង ដើម្បីឱ្យមានទម្រង់មុខដូចជា តារាស្រីល្បីឈ្មោះ អាំ ផាត់ឆារ៉ាផា ។

    នាងមានឈ្មោះថា Blue ហើយបានរៀបរាប់អំពីការវះកាត់ជាច្រើនដងនៅលើផ្ទៃមុខរបស់នាង ដោយប្រាប់ថា « គ្រប់យ៉ាងនាងពិគ្រោះជាមួយពេទ្យកែសម្ផស្សទៅលើគ្រោងឆ្អឹងមុខ និងស្បែក។ មានការចាក់ថ្នាំប្រភេទ Botulinum toxin ឬ Botox ដើម្បីបំពេញទម្រង់មុខឱ្យស្រឡូនស្អាត មានទម្រង់អក្សរ V  ហើយបានបន្ថែមការធ្វើ Thematite + Matrix hifu ព្រមវះកាត់ប៊ូមខ្លាញមុខចេញផងដែ»។ នាងបញ្ជាក់បន្ថែមថា នាងត្រូវវះកាត់ត្របកភ្នែកពីរជាន់ បន្ថែមឆ្អឹងច្រមុះ កម្ចាត់ស្នាមជាំខ្មៅ និងប៊ូមខ្លាញ់ចេញពីផ្ទៃមុខ។ ដើម្បីឱ្យកាន់តែជាក់ពីលទ្ធផលដែលនារីវ័យក្មេងបានធ្វើការវះកាត់កែសម្ផស្សនេះ ទទួលបានផលយ៉ាងណានោះ សូមប្រិយមិត្តទាំងអស់ទស្សនាវីដេអូខាងក្រោមនោះ៖

  • អាំ ផាត់ឆារ៉ាផា ធ្វើពិធីខួបកំណើតឱ្យអ្នកនាង អ៊ែន ថងប្រាក់សុម

    អាំ ផាត់ឆារ៉ាផា ធ្វើពិធីខួបកំណើតឱ្យអ្នកនាង អ៊ែន ថងប្រាក់សុម

    ពិតជាបរិយាកាសដ៏កម្ររកបានមែន បើតាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងទី15 ខែវិច្ឆិកា ឆ្នាំ2017 ប៉ុន្មានម៉ោងមុននេះបន្ដិចបានឱ្យដឹងថា នៅថ្ងៃម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់តារាស្រីជើងចាស់ និងបច្ចុប្បន្នជាអ្នកដឹកនាំរឿងភាគល្បីៗ គឺអ្នកនាង អ៊ែន ថងប្រាក់សុម។ ហើយកាន់តែពិសេសជាងនេះទៅទៀតគឺ មានវត្តមានតារាស្រីល្បីឈ្មោះលំដាប់ជួរមុខ នាង អាំ ផាត់ឆារ៉ាផា មកចូលរួមក្នុងកម្មវិធី ព្រមទាំងជូនកាដូនំ Cake ដ៏ស្រស់ស្អាតមួយទៀតផង ដែលកាន់តែបង្កបរិយាកាសឱ្យអ្នកនាង  អ៊ែន ថងប្រាក់សុម  កាន់តែរំភើបចិត្តរកពាក្យអ្វីមកនិយាយលែងចេញតែម្ដង។

    កម្មវិធីខួបកំណើតលើកនេះត្រូវបានរៀបចំឡើងជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ពោលគឺមិនមានតារាល្បីៗ ឬមិត្តជិតស្និទ្ធមកចូលរួមជួបជុំជាមួយគ្នាឡើយ។ តែដោយឡែក តារាស្រី​ អាំ ផាត់ឆារ៉ាផា ក៏មានចំណែកក្នុងការរៀបចំកម្មវិធីនេះឡើងដែរ និងថែមទាំងមិនបានប្រាប់ឱ្យអ្នកនាង អ៊ែន ថងប្រាក់សុម សាមីខ្លួនបានដឹង​មុនទៀតផង។

    បើតាមសារព័ត៌មានខាងលើបានបង្ហើបប្រាប់ឱ្យដឹងទៀតថា តារាស្រីទាំងពីរដួងនេះកំពុងតែរួមកិច្ចការងារជាមួយគ្នានៅពីក្រោយឆាក គ្រាន់តែមិនទាន់បានបញ្ចេញឱ្យមហាជនដឹងជាផ្លូវការប៉ុណ្ណោះ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយនៅក្នុងកម្មវិធីខួបកំណើត អ្នកនាង អ៊ែន ថងប្រាក់សុម ខាងក្រោមនេះ៖