អូស្ត្រាលី៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Monash បានរកឃើញថា ថ្នាំប្រឆាំងប៉ារ៉ាស៊ីតឈ្មោះ Ivermectin មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយ “ការបង្កើតកូនចៅ” របស់វីរុសCOVID-19 នៅពេលពួកគេធ្វើការនៅក្នុងបន្ទប់ពិសោធន៍។
“Ivermectin ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងជាឱសថសុវត្ថិភាព។ ពេលនេះ យើងត្រូវការស្វែងយល់អំពីកម្រិតសុវត្ថិភាពដែលមនុស្សអាចប្រើប្រាស់បាន ហើយថាតើវាអាចមានប្រសិទ្ធភាពដែរ ឬអត់ ពេលប្រើនៅលើមនុស្ស។ នោះគឺជាជំហានបន្ទាប់” វេជ្ជបណ្ឌិត Kylie Wagstaff នៅសាកលវិទ្យាល័យ Monash ដែលជាប្រធានក្រុមអ្នកស្រាវជ្រាវខាងលើ បានឱ្យដឹងបែបនេះ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះ ត្រូវបានចេញផ្សាយនៅលើទស្សាវដ្ដី Antiviral Research កាលពីថ្ងៃទី3មេសាកន្លងទៅ។
(ថ្នាំ Ivermectin ដែលគេប្រើសម្រាប់ព្យាបាលកមរមាស់ និងជំងឺមួយចំនួនទៀតដែលកើតឡើងដោយប៉ារ៉ាស៊ីត)។
ថ្នាំ Ivermectin កាត់បន្ថយម៉ូលេគុល ARN (RNA គឺ អាស៊ីត nucleic តែមួយដែលជាប់គ្នាដែលផ្សំឡើងពីនុយក្លូទ័រ។ RNA ដើរតួយ៉ាងសំខាន់ក្នុងការសំយោគប្រូតេអ៉ុននៅពេលដែលវាត្រូវបានបញ្ចូលក្នុងការ ចម្លង សំយោគនិង បកប្រែក្រមហ្សែន ដើម្បីផលិតប្រូតេអ៊ីន។ RNA តំណាងឱ្យអាស៊ីត ribonucleic) របស់វីរុសCOVID-19 នៅលើកោសិកាដែលបានបណ្ដុះ ដល់ទៅ93%ក្រោយប្រើថ្នាំនេះរយៈពេល24ម៉ោង និង99% ក្រោយរយៈពេល48ម៉ោង ពោលគឺថ្នាំនេះធ្វើឱ្យ ARN របស់វីរុស ត្រូវថយចុះប្រហែល5,000ដង។ “យើងបានរកឃើញថា គ្រាន់តែប្រើថ្នាំនេះមួយដង ក៏អាចកម្ចាត់ ARN របស់វីរុសស្ទើរតែទាំងអស់ដោយប្រើពេលត្រឹមតែ48ម៉ោង ហើយបើ24ម៉ោង វាក៏អាចកាត់បន្ថយបានច្រើនផងដែរ” Wagstaff ថ្លែងបែបនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់បានដឹងច្បាស់អំពីយន្តការនៃការកម្ចាត់វីរុសរបស់ថ្នាំនេះនៅឡើយ។ អ្នកស្រី Wagstaff យល់ថា ថ្នាំនេះអាចមានលទ្ធភាពទប់ស្កាត់មិនឱ្យវីរុសរារាំងកោសិកាមនុស្សកម្ចាត់ពួកវា។
(ARN គឺ អាស៊ីត nucleic តែមួយដែលជាប់គ្នាដែលផ្សំឡើងពីនុយក្លូទ័រ។ RNA ដើរតួយ៉ាងសំខាន់ក្នុងការសំយោគប្រូតេអ៉ុននៅពេលដែលវាត្រូវបានបញ្ចូលក្នុងការ ចម្លង សំយោគនិង បកប្រែក្រមហ្សែន ដើម្បីផលិតប្រូតេអ៊ីន។ RNA តំណាងឱ្យអាស៊ីត ribonucleic)។
ថ្នាំ Ivermectin ត្រូវបានប្រើប្រាស់ចាប់ពីទសវត្សរ៍ឆ្នាំ1980 ដើម្បីព្យាបាលជំងឺកមរមាស់ និងចៃ និងជំងឺមួយចំនួនទៀតដែលកើតឡើងដោយប៉ារ៉ាស៊ីត (ប៉ារ៉ាស៊ីតគឺជាពពួកមីក្រុបដែលរស់នៅដោយសារសរីរាង្គដទៃ)។ គ្រូពេទ្យក៏ប្រើថ្នាំនេះដើម្បីព្យាបាល rosacea ជាជំងឺដែលធ្វើឱ្យស្បែកមុខឡើងក្រហមផងដែរ៕
ប្រភព៖ Newsweek



រដ្ឋបាលអេក្វាដ័រ មានការត្រៀមទូកុងតឺន័រខ្នាតធំ មានម៉ាស៊ីនត្រជាក់ចំនួន 3ទូ ដែលទូនីមួយៗមានបណ្ដោយប្រវែង ប្រមាណជា 12ម៉ែត្រ និងបាននាំយកមកដាក់តាំងនៅក្នុងមន្ទីរពេទ្យដើម្បីតម្កល់សាកសពអ្នកស្លាប់ មុននឹងនាំយកទៅធ្វើបុណ្យតាមពិធីសាសនា។
ទាំងអស់នេះ រដ្ឋបាលអេក្វាដ័រ បានអះអាងថា មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ចំនួន 318នាក់ ដែលធ្វើឱ្យអេក្វាដ័រកំពុងតែក្លាយជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ដោយសារមេរោគនេះ ច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រិក និងមានអ្នកឆ្លងមេរោគនេះ ចំនួន 3,465នាក់ ខណៈដែលរដ្ឋបាលអេក្វាដ័របានធ្វើការប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នៅក្នុងទីក្រុងកួយ៉ាហ្គីល និងខេត្តក្បែរខាង នឹងកើនឡើងខ្ពស់ដល់ទៅ 3,500នាក់ រហូតដល់ត្រូវរៀបចំជាជំរំពិសេសមួយសម្រាប់កប់សាកសពចំនួនដ៏ច្រើនទាំងនោះ និងកាលពីថ្ងៃសៅរ៍(ទី4មេសា)កន្លងទៅ រដ្ឋបាលអេក្វាដ័រថែមទាំងបានចាប់ផ្ដើមប្រើប្រព័ន្ធឌីជីថលបែបថ្មី ដើម្បីឱ្យសមាជិកក្នុងគ្រួសារអ្នកស្លាប់ អាចតាមដានស្វែងរកសាច់ញាតិរបស់ខ្លួនដែលស្លាប់ហើយនោះថា ត្រូវបាននាំយកទៅបញ្ចុះនៅទីណាហើយទៀតផង៕





សមត្ថកិច្ច និងកងកម្លាំងពិសេសកំពុងឡោមព័ទ្ធតំបន់កើតហេតុ និងតំបន់ក្បែរខាងកន្លែងកើតហេតុ ខណៈឧទ្ធម្ភាគចក្រកំពុងហោះឆ្វែលនៅពីលើតំបន់កើតហេតុនោះដែរ។ មូលហេតុនៃការបាញ់ប្រហារនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយ។







