Tag: ហ្លួងព្រះស្ដេចកន

  • កុំឱ្យខកខាន ! ទៅទស្សនារឿង «ហ្លួងព្រះស្ដេចកន» បានដោយឥតគិតថ្លៃ

    កុំឱ្យខកខាន ! ទៅទស្សនារឿង «ហ្លួងព្រះស្ដេចកន» បានដោយឥតគិតថ្លៃ

    ចាប់ពីម៉ោង 4រសៀល រហូតដល់ម៉ោង 9យប់ ថ្ងៃទី 22-23 និង24 ខែមិថុនា ឆ្នាំ2018​នេះ នៅបរិវេណសួនច្បារនៃវាលព្រះមេរុមានរៀបចំកម្មវិធីពិសេស ដោយមានការសហការជាមួយទូរទស្សន៍ PNN ក្រុមការងារកម្មវិធីត្បាញក្រមា 1,000 ម៉ែត្រមានកិត្តិយសនាំជូនដល់ពុកម៉ែបងប្អូនទាំងអស់នូវការបញ្ចាំងកុនប្រវត្តិសាស្ត្ររឿង «ហ្លួងព្រះស្ដេចកន» និងកម្មវិធីជំនួបជាមួយតារា និងល្បែងកម្សាន្តជាច្រើនទៀតផង។

    រយៈពេល 3ថ្ងៃនៃការបើកឱ្យទស្សនាដោយសេរីនូវរឿងប្រវត្តិសាស្ត្រ «ហ្លួងព្រះស្តេចកន» នេះ ក្រុមកាងារនៃស្ថានីយទូរទស្សន៍ PNN ក៏បានរៀបចំនូវការលេងហ្គេមកម្សាន្តសប្បាយៗដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ ជាពិសេសនៅថ្ងៃទី22 ខែមិថុនា លោកអ្នកនឹងបានជួបផ្ទាល់ជាមួយតួឯកប្រុស និងតួឯកស្រីក្នុងរឿង «ហ្លូងព្រះស្តេចកន» គឺលោក រស់ សោភ័ណ្ឌ និងកញ្ញា ឈុំ វត្តី។

    គួរបញ្ជាក់ផងដែរថា ការចាក់ផ្សាយឡើងវិញនូវភាពយន្ដខ្នាតធំដ៏អស្ចារ្យដែលដកស្រង់ពីប្រវត្តិសាស្ត្រខ្មែរមួយនេះ គឺជាការចូលរួមចំណែកក្នុងការលើកស្ទូយ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺព្រឹត្តិការណ៍បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។ ដូច្នោះហើយ ប្រសិនបើពុកម៉ែបងប្អូនជនជាតិខ្មែរ មិនទាន់បានទស្សនារឿងដ៏ល្អ​ឯកមួយនេះ អាចអញ្ជើញទៅទស្សនាបានដោយឥតគិតថ្លៃ៕

  • ឆុំ វត្ដី កំពុងអន្ទះសាជាមួយរឿង«ហ្លួងព្រះស្ដេចកន»

    ឆុំ វត្ដី កំពុងអន្ទះសាជាមួយរឿង«ហ្លួងព្រះស្ដេចកន»

    រឿង«ហ្លួងព្រះស្ដេចកន» គ្រោងនឹងដាក់បញ្ចាំងនៅខែសីហា ឆ្នាំ2017ខាងមុខនេះ ខណៈដែលកញ្ញា ឆុំ វត្ដី ជាតារាសម្ដែងទទួលបានតំណែងតួឯកស្រីនៅក្នុងរឿងនេះបានសម្ដែងអារមុ្មណ៍រំភើបជាខ្លាំង គ្រាដែលនាងចាត់ទុកថា រឿងនេះជាប្រភេទរឿងហូលីវូដរបស់ស្រុកខ្មែរ។

    កញ្ញា ឆុំ វត្ដី មហាជនបានស្គាល់រួចទៅហើយតាមរយៈរឿង«វិកលចរិត»ដែលធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពខ្លាំង ប៉ុន្ដែនាងនៅតែអន្ទះសារង់ចាំពេលវេលានៃការចាក់បញ្ចាំងរឿង«ហ្លួងព្រះស្ដេចកន» ជាប្រភេទរឿងប្រវត្ដិសាស្រ្ដលើកដំបូងដែលផលិតចេញជាប្រភេទភាពយន្ដខ្នាតធំ និងចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។

     

    តារាសម្ដែងរូបនេះបញ្ជាក់ថា​ នាងកំពុងតែរង់ចាំការចាក់បញ្ចាំងរឿងនេះជាខ្លាំង ព្រោះនៅក្នុងខ្សែភាពយន្តរឿងនេះនាងបានពលីកម្លាំងកាយចិត្ដជាច្រើនតាមរយៈការឆ្លងកាត់ការលំបាកជាច្រើននៅពេលសម្ដែង ដូចជា ការហាត់សម និងការសម្ដែងដែលមានទាំងការប្រើក្បាច់គុន និងជិះសេះជាដើម។ នាងបន្ដថា៖ «នៅពេលខ្ញុំសមកាប់ដាវ ក៏ធ្លាប់មុត នៅពេលហាត់ជិះសេះក៏ធ្លាប់ធ្លាក់ពីលើខ្នងសេះ ពេលដែលថតរឿងនោះគឺខ្ញុំឡើងទ្រោមខ្លួនតែម្ដង ប៉ុន្ដែខ្ញុំសប្បាយចិត្ដ និងមានមោទនភាពដែលបានសម្ដែងជាតួអង្គនាងជីលែង ជាភរិយារបស់ស្ដេចកន»។

    កញ្ញា ឆុំ វត្ដី បានបន្ថែមថា ក្រៅពីនោះនាងមានការពេញចិត្ដចំពោះចរិតតួអង្គនាងជីលែងខ្លាំងណាស់ ដោយសារតែរឿងនេះផ្ដោតលើការធ្វើសឹកសង្គ្រាមច្រើនជាងឈុតឆាកស្នេហា ដូច្នេះតួអង្គភរិយារបស់ស្ដេចកនត្រូវមានចរិតម៉ឺងម៉ាត់ដែលនាងពុំធ្លាប់ទទួលបានការសម្ដែងជាតួបែបនេះពីមុនមកឡើយ។

    ទោះជាយ៉ាងណាកញ្ញា ឆុំ វត្ដី រំពឹងថា រឿងនេះនឹងទទួលបានការគាំទ្រ75% ព្រោះតាមការស្ទង់មតិក្រោយពីមានការដាក់ស្ប៉តនៅក្នុងទូរទស្សន៍ក៏មានអ្នកគាំទ្ររបស់នាង និងមិត្ដភ័ក្ដិជាច្រើនកំពុងតែទន្ទឹងរង់ចាំទស្សនារឿងនេះដូចគ្នា។ ជាមួយគ្នានេះ នាងបានបង្ហាញពីក្ដីសង្ឃឹមថា ក្រោយពីរឿងនេះចាក់បញ្ចាំង នាងជឿថា រឿងនេះនឹងធ្វើឱ្យ​ផលិតករ ឬអ្នកផលិតភាពយន្ដស្ដង់ដារអន្ដរជាតិដែលមានបំណងមកថតរឿងនៅប្រទេសកម្ពុជានឹងមិនមើលរំលងនូវទេពកោសល្យនៃការសម្ដែងរបស់នាងឡើយ៕

  • រឿង “ហ្លួងព្រះស្ដេចកន” ដាក់បញ្ជាំងហើយ!!!

    រឿង “ហ្លួងព្រះស្ដេចកន” ដាក់បញ្ជាំងហើយ!!!

    ព័ត៌មានថ្មីដែលយើងទើបទទួលបានមុននេះបន្ដិចបានឱ្យដឹងថា ខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ដែលមានប្រិយមិត្តរង់ចាំទស្សនាជាច្រើនពាន់នាក់នោះ បានគ្រោងនឹងដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សនៅក្នុងរោងភាពយន្តនៅថ្ងៃទី18 ខែសីហា ឆ្នាំ2017 ខាងមុខនេះហើយ ។

    ដោយឡែកបើតាមវីដេអូខ្លីរបស់ភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់តារាស្រី ស៊ិន សក្កដា ដែលជាតួស្រីនៅក្នុងរឿងនេះផងដែរនោះ នាងបានសរសរបញ្ជាក់ពីដំណឹងច្បាស់ការនេះថា “ថ្ងៃ18/08/2017 នេះ នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្ត សូមចូលរួមទស្សនាខ្សែភាពយន្តខ្មែរ សាច់រឿងប្រវត្តិសាស្រ្តមួយនេះផងណា សូមអរគុណ”។

    គួររំឮកផងដែរថា ខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” បានចំណាយទុនអស់ជាច្រើនលានដុល្លារ នៅក្នុងនោះដែរ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៍មាន និងជាអ្នកទទួលបន្ទុកផលិតភាពយន្ដប្រវត្តិសាស្ត្រមួយនេះ ធ្លាប់បានបង្ហើបប្រាប់ថា “គ្រាន់តែសង់បន្ទាយដើម្បីថតរឿងនេះចំណាយអស់ 2 ម៉ឺនដុល្លារទៅហើយ ហើយទម្រាំធ្វើរឿងទាំងមូលតើអស់ប៉ុន្មាន?”។ ដូច្នោះហើយខ្សែភាពយន្ដដ៏មហាវិសេសវិសាលមួយនេះ ទស្សនិកជនមិនគួររំលង ឬខកខានក្នុងការទស្សនាឡើយ៕