Tag: ហ៊ិន ច័ន្ទនិរ័ត្ន

  • ហ៊ិន ច័ន្ទនិរ័ត្ន មើលជ្រុងណា ក៏ដូច 18 ឆ្នាំ

    ហ៊ិន ច័ន្ទនិរ័ត្ន មើលជ្រុងណា ក៏ដូច 18 ឆ្នាំ

    ហ៊ិន ច័ន្ទនិរ័ត្ន ជាពិធីការីនីមួយរូបដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ តារាស្រីរូបនេះ ជាតារាមួយរូបដែលមិនសូវចូលចិត្តលេងស្តាយខ្លួនឡើយ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អាថ៌កំបាំងនៃការថែរក្សាសម្ផស្សស្បែកមុខ និងខ្លូនរបស់នាង។ ទើបតែបង្ហោះថ្មីៗ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។

    មហាជនគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ថា តារាស្រីមួយដួងនេះពុំសូវនិយមលេងស្ទាយតែងខ្លួន បែបជា​នារីសម័យថ្មី រឹបៗរាងដងខ្លួននោះឡើយ។ នាងនិយមតែឈុតរ៉ូបរាត្រីសម្រោលស ឬឈុតសម្លៀកបំពាក់បិទជិត មិនសិចស៊ី សម្ញែងដើមទ្រូងអ្វីនោះទេ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែល ហ៊ិន ច័ន្ទនិរ័ត្ន ទើបតែបង្ហោះ​នេះ​ គេឃើញនាង ពិតជាមានសម្រស់ក្មេងជាងវ័យខ្លាំងណាស់ ពោលគឺមើលជ្រុងណា ក៏ដូច 18 ឆ្នាំដែរ។

    សូមរំឭកបន្ដិចថា ខណៈកន្លងទៅថ្មីនេះមានសារព័ត៌មានក្នុងស្រុកទម្លាយថា គូស្នេហ៍នាងមិនអនុញ្ញាត ស្លៀកពាក់រឹបរាង និងសិចស៊ីឡើយ ។ ហើយក៏ត្រូវបានគេបង្ហើបប្រាប់ទៀតថា ហ៊ិន ច័ន្ទនិរ័ត្ន អាចបង្ហាញរូបរាងសិចស៊ីបានតែបន្តិចបន្ទួចប៉ុណ្ណោះ តែមិនអាចសម្ញែងខ្លាំងពេកបានទេ ព្រោះជាប់បម្រាមរបស់គូស្នេហ៍ខ្លួន៕

  • ហ៊ិន ច័ន្ទនិរ័ត្ន ព្រមានបុរសម្នាក់ថា នឹងលេងធម៌ក្ដៅ

    ហ៊ិន ច័ន្ទនិរ័ត្ន ព្រមានបុរសម្នាក់ថា នឹងលេងធម៌ក្ដៅ

    ថ្មីៗនេះពិធីការិនី ហ៊ិន ច័ន្ទនិរ័ត្ន បានធ្វើឱ្យហ្វ៊ែនៗរបស់នាងជាច្រើនមានការភ្ញាក់ផ្អើលគ្រាដែលនាងបានពន្លះបុរសម្នាក់តាមរយៈពាក្យសម្តីអសុរោះមួយចំនួន។ មិនតែប៉ុណ្ណោះនាងថែមទាំងបានព្រមានដល់បុរសម្នាក់នោះថា អាចនឹងមានការចាត់ការតាមផ្លូវច្បាប់ទៀតផង។

    នេះជាលើកទីមួយហើយដែលគេឃើញតារាសម្ដែង និងពិធីការិនីមានសម្តីស្រទន់ រូបនេះបានបង្ហាញនូវអារម្មណ៍ខឹងយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្រខ្លួនតាមរយៈការប្រើពាក្យពេចន៍ថា៖«ចង់ព្រុស ព្រុសទៀតទៅ ព្រោះចេះតែព្រុសអត់សូវដឹងអី» ការប្រើពាក្យសម្តីធ្ងន់ៗបែបនេះគឺគ្រាដែលអ្នកគាំទ្ររបស់នាងបានបង្ហោះរូបដ៏ស្រស់ស្អាតរបស់នាងជាមួយនឹងសំណេរ៖ «ហ៊ានទាយម៉ូដែលទូរស័ព្ទអត់?”។

    បើទោះជាកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន មិនបានប្រាប់ពីមូលហេតុឱ្យបានជាក់ច្បាស់ថា ហេតុអ្វីបានជានាងខឹងបុរសម្នាក់នោះក៏ដោយ ក៏នាងបានប្រាប់ថា មកពីបុរសម្នាក់នៅប្រើសម្តីមិនសមរម្យដាក់នាងមុន ដូច្នេះនាងក៏ប្រើពាក្យសម្ដីតបទៅវិញពោលគឺ «បើតម្ពក់មិនទៅ ព្នៅក៏មិនមកដែរ»។ ទាំងនេះជាពាក្យប៉ុន្មានម៉ាត់ដែលនាងបានបកស្រាយទៅកាន់អ្នកគាំទ្រហ្វេសប៊ុកដទៃ។ លើសពីនេះនាងបានបញ្ជាក់ថា បើសិនបុគ្គលម្នាក់នោះនៅតែព្យាយាមបំផុសបំផុល និងញុះញង់បរិហារកេរិ័្ដនាងទៀត នាងនឹងចាត់ការតាមផ្លូវច្បាប់។

    មានការលើកជាចម្ងល់ពីសំណាក់មហាជនថា តើការនិយាយរបស់បុរសម្នាក់នោះមានការជ្រុលជ្រួសលើនាងបែបណាបានជានាងខឹងអីយ៉ាងហ្នឹង?។ ជាមួយគ្នានោះគេក៏ឃើញបុរសម្នាក់នោះសរសេរថា «គ្រាន់តែShare សួរថតដោយកាមេរ៉ាម៉ាកអីសោះ ខុសដែរមែន???» បន្ថែមលើនេះក៏បានសរសេរទៀតថា៖«បងប្អូនប្រុងប្រយ័ត្ន កុំចេះតែ Share ណា! ប្រយ័ត្នគេថាយើងចង់មានរឿង ឬចេះដឹងរឿងគេ!!!»។

    ខាងក្រោមនេះជាសារដែលនាងកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន សរសេរទៅកាន់ប្រិយមិត្ដរបស់នាង ៖
    «នាងខ្ញុំ ហ៊ិន ច័ន្ទនិរ័ត្ន សុំធ្វើការបកស្រាយលើព័ត៌មានដែលនាងខ្ញុំបានប្រើពាក្យសម្តីមិនសមរម្យទៅលើអ្នកគាំទ្រម្នាក់។ មូលហេតុរឿងមានហេតុ និងផល បើតម្ពក់មិនទៅ ផ្លែព្នៅក៏មិនមកដែរ ក្នុងនាមលោកជាមនុស្សប្រុសម្នាក់ដែលប្រើពាក្យមិនសមរម្យមកលើនាងខ្ញុំជានារីទន់ខ្សោយ ដែលលោកបាន post មើលងាយ និងប្រមាថជាទីបំផុតមកដល់រូបនាងខ្ញុំ។ ចង់សួរថា តើលោកមានបំណងអ្វីឱ្យប្រាកដ..? ខណៈពេលដែលនាងខ្ញុំមិនបានជេរ ឬប្រមាថលើរូបលោកសូម្បីតែបន្តិច…ប៉ុន្តែលោកបានផ្សព្វផ្សាយ ព័ត៌មានបំផុសបំផុល និងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ដោយប្រកាន់ជំហរថា ខ្លួនឯងធ្វើទង្វើត្រឹមត្រូវ ស្របពេលដែលកំពុងតែមានគោលបំណងអ្វីមកលើរូបថតនាងខ្ញុំ ដូច្នេះបងប្អូនអាចធ្វើការពិចារណា លើទង្វើរបស់គាត់ ដោយនាងខ្ញុំមិនទាន់បានបកស្រាយអ្វីទាំងអស់»៕

    ចម្ងល់ដែលបងប្អូនឆ្ងល់ នាងខ្ញុំសូមធ្វើការបកស្រាយត្រឹមតែប៉ុណ្ណឹង ចំពោះរឿងនេះនាងខ្ញុំក៏សូមបញ្ចប់ត្រឹមពេលនេះដែល , បើសិនបុគ្គលម្នាក់នោះនៅតែព្យាយាម បំផុសបំផុល នឹង ញុះញង់ បរិហាកេរ្តិ៏ឈ្មោះនាងខ្ញុំទៀត … នាងខ្ញុំ នឹង ចាត់វិធានការតាមផ្លូវច្បាប់។ »៕