Tag: ហេង នរៈកក្កដា

  • គួរឱ្យអស់សំណើច ហេង នរៈកក្កដា ដល់ថ្នាក់មានអ្នកសុំទិញខោក្នុង

    គួរឱ្យអស់សំណើច ហេង នរៈកក្កដា ដល់ថ្នាក់មានអ្នកសុំទិញខោក្នុង

    នេះគឺជារឿងមួយដែលអស់សំណើចហើយក៏ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលដែលបុរសម្នាក់ដែលបានឆាតមកសុំទិញខោខ្លីនៅខាងក្នុងចាស់ៗរបស់លោក ហេង នរៈកក្កដា រឿងមួយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងអ្នកដែលនិយមប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុក​ (ហាហា…) ។

    ករណីនេះបានកើតឡើងចំពោះ​តារាសម្តែង នរៈកក្កដា ដែលជា​តារាសម្តែងកំពុងពេញនិយមក្នុងស្រទាប់មហាជន ដោយមានបុរសម្នាក់ បានសុំចែក​ទិញខោក្នុង ឬលីអូ ចាស់ៗ ដែលតារាខាងលើឈប់ស្លៀក ។​ បុរសដែលសុំចែកទិញនោះបានសរសេរ​ជាអក្សរឡាតាំងប្រកបជា​ភាសាខ្មែរថា «B Nhom Jg buy underwear b jas jas del b chob Sleak na b Mean ot b?» ដែលមានន័យថា«បងខ្ញុំចង់ទិញ​ខោក្នុងបងចាស់ៗ ដែលបងឈប់ស្លៀកណា បងមានអត់?»។

    សូមជម្រាបថា តារាសម្តែង​ខាងលើបានថត​យកមកបង្ហោះ នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ​2018 ថា«ចុមគេគិតអីនឹង? មិចបានមកចង់ទិញលី​ឯងចឹង?​ លីអូពេញផ្សារមិចមិនទៅទិញ? ឯងកើតស្វាយផង ស្រែងផង ចង់មកទិញរបស់ឯងទៀត ស្អីក៏មានដែរលោកអើយ » ៕

  • អីយ៉ា មិនធម្មតាទេ!! ហេង នរៈកក្កដា ថតរឿង «ព្រលឹង» ចប់ភ្លាម ម៉ៅ 5គ្រាប់ម្នាក់ឯងភ្លែតតែម្ដង

    អីយ៉ា មិនធម្មតាទេ!! ហេង នរៈកក្កដា ថតរឿង «ព្រលឹង» ចប់ភ្លាម ម៉ៅ 5គ្រាប់ម្នាក់ឯងភ្លែតតែម្ដង

    ការប្រកួតបាល់ទាត់ក្រោមដំណក់ទឹកភ្លៀងនៅយប់ថ្ងៃទី5 ខែកញ្ញា រវាងក្រុមបាល់ទាត់មហាហង្ស និងក្រុមជើងខ្លាំងមួយដែលមានឈ្មោះថា ក្រុមMan U Khmer ត្រូវបានម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ប្រាប់សារព័ត៌មានឡារ៉ែនថា គឺជាការប្រកួតមិត្តភាពដើម្បីអបអរដល់ភាពយន្តរឿង «ព្រលឹង» សម្ដែងដោយលោក ហេង នរៈកក្កដា ដែលទើបថតចប់។ តែអ្វីដែលគេភ្ញាក់ផ្អើលនោះ គឺការប្រកួតត្រូវបញ្ចប់ដោយតារាសម្ដែងរូបនេះរកបានដល់ 5គ្រាប់តែម្នាក់ឯង ធ្វើឱ្យក្រុមមហាហង្សឈ្នះដល់ 7-0 (ពិតជាមិនធម្មតាមែន!)។

    លោក ហេង នរៈកក្កដា អះអាងថា លោកបានចំណាយពេលថតកុនរឿង «ព្រលឹង» ​ឱ្យផលិតកម្មមហាហង្សនេះដោយលំបាក និងផ្សងគ្រោះថ្នាក់ច្រើនណាស់ ដោយសារតែភាពយន្តមួយនេះជារឿងបែបភ័យរន្ធត់ និងតម្រូវឱ្យលោកសម្ដែងជាតួខ្មោច និងថតដល់ពាក់កណ្ដាលអធ្រាត្រនៅក្នុងព្រៃជ្រៅទៀតផង។ លោកនិយាយថា ការសម្ដែងនៅក្នុងរឿងនេះ ធ្វើឱ្យលោកបានស្គាល់នូវរសជាតិជីវិតច្រើនណាស់ ជាពិសេសគឺការដេកព្រៃ និងខានមានពេលសប្បាយជួបជុំជាមួយមិត្តភក្តិ ដែលនាំឱ្យលោកដាក់សំណើសុំលេងបាល់មិត្តភាពនៅពេលខ្សែភាពយន្តនេះថតចប់។

    លោកធ្វើឱ្យក្រុមជាគូប្រកួតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកម្នាក់ឯងរកបាន 5គ្រាប់ ដែលមិនអាចឱ្យសមាជិកផ្សេងទៀតមិនសរសើរពីថ្វីជើងលោកមិនបានឡើយ។ ជ័យជម្នះរបស់លោក មិនខុសពីការសម្ដែងការអបអរចំពោះខ្សែភាពយន្តដែលបានថតចប់ និងស្វាគមន៍សមាជិកថ្មី គឺពិធីករ មូល សារ៉ាវ៉ាន់ ដែលជាតួអង្គសំខាន់មួយក្នុងរឿង «ព្រលឹង» ដែលទើបបង្ហាញខ្លួនចូលលេងក្នុងក្រុមមហាហង្សជាលើកដំបូងនោះទេ។

    លោក ហេង នរៈកក្កដា ត្រូវបានគេចាត់ទុកថា ជា Super Star មួយរូបរបស់ក្រុមមហាហង្ស ដោយក្នុងតង់ទី1លោករកបាន 3គ្រាប់ និងតង់ទី2 រកបាន 2គ្រាប់បន្ថែមទៀត ខណៈដែលចំនួនគ្រាប់ទាំងនោះបានជួយឱ្យក្រុមមហាហង្សទទួលបានបានដល់ទៅ 7គ្រាប់ ឈ្នះលប់លើក្រុមគូប្រកួត។ លោកថា សប្បាយចិត្តណាស់ ដែលលោកអាចស្វែងរកគ្រាប់បាល់បានច្រើនម្នាក់ឯង ស្របគ្នាដែលខ្សែភាពយន្តរបស់លោកគឺរឿង «ព្រលឹង» ក៏បានបញ្ចប់ដោយជោគជ័យដែរ ទោះជាមានការរំខានដោយភ្លៀង និងត្រូវធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ។ យ៉ាងណាមិញ លោកថា លោកមិនដែលគិតថា ចង់ក្លាយខ្លួនជាកីឡាករអាជីពទេ បើទោះជាលោកកាន់តែមានថ្វីជើងល្អឡើងក្នុងការលេងបាល់នាពេលកន្លងមកក៏ដោយ។

    នៅក្នុងការប្រកួតនៅថ្ងៃនោះ គេឃើញវត្តមានតារាសម្ដែងល្បីៗជាច្រើនដូចជា លោក មូល សារ៉ាវ៉ាន់ ពិធីករ PNN  លោក ភឹម តារាវិបុល និងតារាជាច្រើនរូបទៀត ក្រៅពីលោក ហេង នរៈកក្កដា ដែលអាចរកបាន5គ្រាប់ម្នាក់ឯងហើយនោះ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី1ទេ ដែលក្រុមមហាហង្សរកបានច្រើនគ្រាប់ ព្រោះជ័យជម្នះលើសលប់លើកណា ក៏មិនដែលគ្មានការរួមចំណែករបស់លោក ហេង នរៈកក្កដាដែរ៕

  • ឆ្លើយឆ្លងគ្នាក្ដៅៗ!!  ហេង នរៈកក្កដា អ៊ិន សុភិន និងហង្ស សម្បើមស័ក្ដ

    ឆ្លើយឆ្លងគ្នាក្ដៅៗ!!  ហេង នរៈកក្កដា អ៊ិន សុភិន និងហង្ស សម្បើមស័ក្ដ

    ខណៈដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះសារទារលុយផលិតកម្មមហាហង្សជុំវិញការថតរឿង «សង្គ្រាមមរតក» ដែលបានបញ្ចាំងចប់ទៅហើយ តែនៅមិនទាន់បានបើកលុយដែលនៅសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៊ិន សុភិន ត្រូវគេឃើញថា បានចេញមុខប្រតិកម្មភ្លាមៗតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា តើភាគីលោក ហង្ស សម្បើមស័ក្ដ ដែលប្រកាសទារលុយនោះជារឿងត្រឹមត្រូវ ឬការបកស្រាយរបស់ផលិតករ និងតារាសម្ដែងជារឿងសមស្របជាង?។

    លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សម្រាប់ខ្ញុំ ថតឱ្យផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងអ៊ីចឹងសោះ ចុះម៉េចគេគ្រប់ៗគ្នាមានបញ្ហារហូតអ៊ីចឹង? ដូចរាល់ថ្ងៃនេះអ៊ីចឹង ខ្ញុំកំពុងបំពេញការងារឱ្យផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង(ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតឱ្យគាត់ ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យ បើកលុយ មែន! ខ្ញុំថតចប់បានមួយអាទិត្យ ខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត! តែម៉េចបានពួកគាត់តែងតែមានបញ្ហារហូតអ៊ីចឹង? តែសម្រាប់ខ្ញុំ គឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតឱ្យទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រា និងតាមអ្វីដែលយើងបាននិយាយគ្នា..! ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗ»។

    ស្រដៀងគ្នានឹងលោក ហេង នរៈកក្កដាដែរ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានឆ្លើយបញ្ជាក់ថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ 50ភាគរយឱ្យលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង «សង្គ្រាមមរតក» ឱ្យចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន 50ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតឱ្យគ្រប់គ្រាន់ ទើបធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ 38ភាគឱ្យខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងឱ្យក្រុមហ៊ុនបានជូនដំណឹងឱ្យលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារ​ឱ្យចប់សព្វគ្រប់ ដើម្បីកុំឱ្យមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថា ខ្លួនសុខចិត្តតម្កល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយឱ្យគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តឱ្យយូរបន្ដិច​ប៉ុណ្ណោះ ដើម្បីឱ្យបានដឹងថា បើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវតែធ្វើបាបវិញពេលសុំបើកលុយ។

    មកទល់ម៉ោងនេះ គេនៅមិនទាន់ឃើញលោក ហង្ស សម្បើមស័ក្ដ បង្ហោះសារថ្មីជាការឆ្លើយតបនោះទេ ក្រៅតែពីការបានបង្ហោះសារដដែលថា «ជំរាបសួរបងប្រុសអូនឧស្សាហ៍ ខ្ញុំខលទៅបង គឺជាប់រវល់រហូត ហើយខ្ញុំបានឆាតទៅបង ក៏គ្មានការឆ្លើយតបដែរ មូលហេតុដែលជំរុញឱ្យខ្ញុំផូស្ត ព្រោះមិនមានវិធីទាក់ទងបាន បងបានសន្យាបើកលុយបញ្ចប់ 80%ក្នុងរឿងសង្រ្គាមមរតកដែលបានដាក់បញ្ចាំងចប់បរិបូរណ៍ហើយនៅស្ថានីយទូរទស្សន៍មួយ ហើយលើកថ្ងៃជាមួយខ្ញុំ 4ដងហើយពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់បើបងបានឃើញហើយ សូមទាក់ទងមកប្អូនវិញផង ព្រោះគួរតែគោរពសម្តីខ្លួនឯង យើងបានចរចាគ្នាថានឹងបើកបញ្ចប់ហើយ បើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍ វាត្រូវជំរុញឱ្យខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ!»៕

  • គ្រាន់តែ ប៊ុត សីហា បញ្ចេញស្នាដៃចម្រៀងថ្មីភ្លាម ហេង នរៈកក្កដា និយាយពាក្យបែបនេះភ្លែត

    គ្រាន់តែ ប៊ុត សីហា បញ្ចេញស្នាដៃចម្រៀងថ្មីភ្លាម ហេង នរៈកក្កដា និយាយពាក្យបែបនេះភ្លែត

    ថ្មីៗនេះ លោក ប៊ុត សីហា បានបញ្ចេញវីដេអូចម្រៀងខ្លីៗ ដែលបង្ហាញពីស្នាដៃនិពន្ធបទចម្រៀងថ្មីរបស់លោក នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី រហូតដល់អ្នកគាំទ្រជាច្រើនរបស់លោកបានស្រមៃទន្ទឹងចាំនូវការកែខ្លួន និងការខិតខំប្រឹងប្រែងសាងប្រជាប្រិយភាពឡើងវិញ។

    ជឿថាមនុស្សម្នាក់ៗរមែងមានការប្រព្រឹត្តខុសជារឿងធម្មតា តែអ្វីដែលសំខាន់នោះគឺ ការទទួលស្គាល់កំហុសហើយមានការកែប្រែឡើងវិញ ដោយសាងភាពទុកចិត្ត និងភាពស្មោះត្រង់ដល់គាំទ្រឱ្យនៅតែអាណិតស្រឡាញ់ដូចដើម។ នៅក្នុងនោះ លោក ហេង នរៈកក្កដា ជាតារាសម្ដែង និងពិធីករ បានសម្ដែងការចាប់អារម្មណ៍ចំពោះតារាចម្រៀង ប៊ុត សីហា ថា «ពេលមានឱកាសរកលុយ សីហាគិតតែសប្បាយរីករាយ មិនចេះថែរក្សាតម្លៃការងារ បើខ្ញុំមានឱកាសដូចសីហាវិញ ខ្ញុំមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ ទី១ ខ្ញុំអាចរកលុយបានច្រើន ទី២ សីហាប្រឡងជាប់ក្នុងកម្មវិធីលំដាប់ពិភពលោក ទី៣ សីហាជាតារាល្បី។ បើពេលនេះសីហាភ្ញាក់ខ្លួន និងកែខ្លួន ខ្ញុំនឹងនៅតែគាំទ្រសីហា 100% ព្រោះកើតមកគ្មានអ្នកណាម្នាក់មិនចេះខុសនោះទេ សំខាន់យើងខុសហើយ តែយើងចេះកែខ្លួន»។

    គួរបញ្ជាក់ផងដែរថា បើទោះបីជា លោក ប៊ុត សីហា ធ្លាប់បានប្រព្រឹត្តខុសម្ដង បង្ករឿងអាស្រូវសម្លាប់ប្រជាប្រិយភាពខ្លួនឯងក៏ពិតមែន តែសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នានឹងអភ័យទោសចំពោះរូបលោក ផ្ដល់ឱកាសថ្មីសម្រាប់លោកជាថ្មីម្ដងទៀត។ តើអ្នកទាំងអស់យល់ឃើញបែបណាដែរ ?៕