Tag: ស្បែកសស្អាត

  • ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ការមើលថែទាំសុខភាពរបស់ស្រ្តីមានគភ៌ ចម្បងៗក៏គឺ ការយកចិត្តទុកដាក់លើការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយ ព្រោះអាហារដែលល្អពិតជាជួយចិញ្ចឹម និងបំប៉នសុខភាពទារកក្នុងគភ៌ទៅដំណាលគ្នានឹងសុខភាពរបស់ម្ដាយដែរ។ តែបើស្រ្តីមានគភ៌ចង់ឱ្យកូនមានស្បែកសស្អាត សាច់ឈាមស្រស់ថ្លាមានសុខភាពល្អវិញនោះ តើត្រូវញ៉ាំអាហារអ្វីខ្លះទៅ?។ ថ្ងៃនេះ យើងមានអាហារដែលស្រ្តីមានគភ៌ញ៉ាំទៅហើយ កូនតូចនឹងមានស្បែកសស្អាតមកជម្រាបជូន…តើមានអ្វីខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ ៖

    1-ដូងខ្ចី

    ផ្លែដូងខ្ចី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ជាច្រើន មិនថាតែកាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីនB អាស៊ីតអាមីណូ និងថែមទាំងប្រកបទៅដោយអ័រម៉ូនអេស្រ្តូជេនខ្ពស់ ដែលជួយជំរុញការសាងខូឡាជេន និងអ៊ីឡាស្ទិកនៅលើស្បែក ជួយឱ្យស្បែកស្អាតភ្លឺថ្លា ទន់ម៉ដ្ឋខៃ និងថែមទាំងជួយបណ្ដេញវត្ថុអាក្រក់ផ្សេងៗចេញពីរាងកាយ បង្កើនប្រព័ន្ធប្រឆាំងជំងឺ កាត់បន្ថយអាការរាករូស និងជួយសម្រាលអាការអាស៊ីតហូរបញ្រ្ចាសសម្រាប់ស្រ្តីជាម្ដាយទៀតផង ដែលយើងអាចហៅបានថា ញ៉ាំចូលទៅហើយ នឹងល្អទាំងម្ដាយ រហូតដល់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ។

    2-ផ្លែឈើរសជាតិជូរ ឬផ្លែប៊ើរីផ្សេងៗ

    ដែលនឹងយកមកញ៉ាំជាទឹកផ្លែឈើស្រស់ៗក៏បានដូចគ្នា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្រ្តប៊ើរី ប្លូ៊ប៊ើរី រ៉ាស់ប៊ើរី ម្នាស់ ឬទំពាំងបាយជូរ។ល។ ផ្លែឈើរសជាតិជូរទាំងអស់នោះមានវីតាមីនខ្ពស់ណាស់ និងនៅមានអាស៊ីតAHA ដែលចូលទៅថែបំប៉នស្បែកដោយផ្ទាល់ ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំរុញការសាងខូឡាជេន ជួយបំប៉នស្បែកឱ្យសថ្លាសុខភាពល្អ ជួយឱ្យកោសិកាស្បែករឹងប៉ឹង ពណ៌ស្បែកស្មើមិនមានស្នាមអុចខ្មៅ និងអាចជួយសាងក្រោះការពារដែលរឹងមាំឱ្យស្បែកអាចតតាំងនឹងសភាវមិនល្អបានទាំងអ្នកម្ដាយ និងកូនក្នុងផ្ទៃ។

    3-សាច់ត្រី

    នៅក្នុងសាច់ត្រីមានជាតិប្រូតេអ៊ីនខ្ពស់ដែលងាយរំលាយ និងបឺតជ្រាបបានងាយ។ ជួយឱ្យគ្រោងសាងសាច់ស្បែកមានភាពរឹងមាំ និងថែមទាំងមានអាស៊ីតខ្លាញ់អូមេហ្កា3 និងអូមេហ្កា6 ដែលជួយឱ្យស្បែកមើលទៅមានសំណើម និងសុខភាពល្អ និងមានបរិមាណជាតិខ្លាញ់ដែលល្មមសមរម្យជាក្រោះការពារសភាវមិនល្អផ្សេងៗបាន និងថែមទាំងជួយបំប៉នខួរក្បាលទាំងរបស់អ្នកម្ដាយ និងទារកក្នុងគភ៌ទៀតផង។

    4-សណ្ដែកលឿង និងផលិតផលធ្វើពីសណ្ដែកលឿងផ្សេងៗ

    ដូចជា ទឹកតៅហ៊ូ តៅហ៊ូដុំប្រភេទផ្សេងៗ ទឹកសណ្ដែកលឿង-ល- ព្រោះនៅក្នុងសណ្ដែកលឿងសម្បូរទៅដោយអៃសូហ្វ្លាវ៉ូន និងនៅមានអាស៊ីតអាមីណូដែលជួយតតាំងសភាវមិនល្អផ្សេងៗ ធ្វើឱ្យស្បែករឹងប៉ឹង ស្អាតភ្លឺថ្លា ហើយសណ្ដែកលឿងថែមទាំងជួយជំរុញវិវឌ្ឍនាការរបស់កូនក្នុងគភ៌បានទៀតផង។

    5-ធញ្ញជាតិប្រភេទផ្សេងៗ រួមទាំងស៊ុតមាន់ផង

    ទាំងប្រូតេអ៊ីនដែលមាននៅក្នុងធញ្ញជាតិ និងក្នុងស៊ុតមាន់ នឹងរួមកម្លាំងជាមួយខេរ៉ាទីន ជួយក្នុងការការពារស្បែកពីសភាវមិនល្អផ្សេងៗ ភ្ជាប់កោសិកាស្បែក ជួសជុលសាច់ភ្នាស ប្រឆាំងនឹងមេរោគបាក់តេរី ធ្វើឱ្យស្បែករឹងមាំ អាចទប់ទល់នឹងសភាវអាកាសធាតុក្ដៅសើមរបស់ប្រទេសយើងបាន។

    6-មើមរមៀត

    ឱសថបុរាណតុបតែងពណ៌ និងក្លិនអាហារប្រភេទនេះ យើងទាំងអស់គ្នាដឹងច្បាស់ថា មើមរមៀតមានគុណសម្បត្តិធ្វើឱ្យស្បែករឹងមាំ ព្រោះមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ទើបអាចជួយការពារស្បែកពីពន្លឺថ្ងៃ ធ្វើឱ្យស្បែកម៉ដ្ឋស្អាត ពណ៌ស្បែកស្មើ និងថែមទាំងជួយឱ្យស្រ្តីមានគភ៌កើតអាការចាញ់កូនតិចតួច និងក្រៅពីនេះនៅជួយបញ្ចេញទឹកដោះបានច្រើនក្រោយពេលឆ្លងទន្លេរួច និងថែទាំសុខភាពរាងកាយទាំងម្ដាយ និងកូនតូចឱ្យរឹងមាំទៀតផង។

    អាហារស្បែកស្អាតប្រភេទនីមួយៗដែលបានរៀបរាប់មក សុទ្ធតែមិនពិបាករកឡើយនៅក្នុងប្រទេសយើង។ ពិតហើយថា អាហារទាំងនេះមិនអាចផ្លាស់ប្ដូរពូជអម្បូរបានមែន តែអ្វីដែលអាហារទាំងនោះអាចជួយបានពិតប្រាកដនោះគឺ វាជួយឱ្យសាច់ស្បែករឹងមាំ មិនងាយរងប្រតិកម្មចាញ់ អាចបង្កើនភាពតតាំងប្រឆាំងនឹងសភាវមិនល្អផ្សេងៗ និងថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាមួយគ្នាទាំងម្ដាយ និងកូន៕

  • ចង់ឱ្យស្បែកឆាប់សបែបធម្មជាតិ និងមិនខូចស្បែក សូមអនុត្តវិធីនេះ

    ចង់ឱ្យស្បែកឆាប់សបែបធម្មជាតិ និងមិនខូចស្បែក សូមអនុត្តវិធីនេះ

    សាកល្បងឥឡូវនេះម្ដងទៅ ពិតជាឆាប់ធ្វើឱ្យស្បែកឡើងសស្អាតប្រាកដមែន!  នេះជារូបមន្ដពិសេសសម្រាប់នារីដែលប្រាថ្នាចង់បានស្បែកសស្អាត ដែលគេហទំព័រ ឡារ៉ែន នឹងចែករំលែកជូននូវរូបមន្ដនេះដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា។

    រូបមន្ដនេះមានឈ្មោះថា  “ខ្ញីខាត់ស្បែក

    វត្ថុធាតុដែលត្រូវត្រៀមរួមមាន៖

    1. ចិញ្ច្រាំខ្ញីប្រវែងប៉ុនមួយម្រាមដៃឱ្យហ្មត់  ឬកិនក្នុងម៉ាស៊ីនទឹកក្រឡុកក៏បាន។

    2.បន្ថែមម្សៅយិនសិនចូលទៅ 1 ស្លាបព្រាបាយ ស្ករស 1 ស្លាបព្រាបាយ ទឹកប្រេងល្ង 4 ស្លាបព្រាបាយ ទឹកប្រេងកុលាប 1 ស្លាបព្រាបាយ ទឹកប្រេងក្រអូបមានក្លិនក្រូច 5-10 ដំណក់ ហើយកូរឱ្យសព្វក្លាយជាល្បាយតែមួយ។

    3.ខណៈពេលអ្នកនៅក្នុងបន្ទប់ទឹក និងកំពុងតែងូតទឹកនៅក្រោមទឹកផ្កាឈូក ក៏អាចម៉ាស្សាជាមួយល្បាយគ្រឿងផ្សំដែលបានត្រៀមទុកជាស្រេចនោះបានដែរ គឺធ្វើនៅលើបរិវេណរាងកាយដែលអ្នកចង់ម៉ាស្សាឱ្យសស្អាត។ បន្ទាប់មកលាងជម្រះរាងកាយឱ្យស្អាត រួចហើយអ្នកនឹងសង្កេតឃើញថា ស្បែករបស់អ្នកនឹងឡើងទន់រលាង ហើយសម៉ដ្ឋខៃ គួរឱ្យទាក់ទាញបំផុត៕