Tag: ស៊ូ ស៊ីរិកា

  • នុះ!! តារាចម្រៀង ស៊ូ ស៊ីរិកា បញ្ចេញកំហឹងចំពោះតារារួមទ្រនំដែល…

    នុះ!! តារាចម្រៀង ស៊ូ ស៊ីរិកា បញ្ចេញកំហឹងចំពោះតារារួមទ្រនំដែល…

    នៅពេលថ្មីៗនេះ តារាចម្រៀងស្រីនៅក្នុងទ្រនំថោនកញ្ញា ស៊ូ ស៊ីរិកា បានរៀបរាប់រឿងរ៉ាវដ៏ក្ដៅគគុកមួយប្រាប់ដល់មហាជនទាំងឡាយបានជ្រាប តាមរយៈធ្វើការ Live Video នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។ នាងបានរៀបរាប់ថា មានតារាស្រីរួមទ្រនំជាមួយនឹងនាង ដែលនាងមិនបានបញ្ចេញឈ្មោះចំៗនោះបានព្យាយាមបំបិទផ្លូវសិល្បៈរបស់នាង និងព្យាយាមនិយាយបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះរបស់នាង។

    តាមរយៈវីដេអូជាងមួយម៉ោងនោះ កញ្ញា ស៊ូ ស៊ីរីកា បានរៀបរាប់ទាំងកំហឹងខ្លាំងទៅលើតារារួមផលិតកម្មជាមួយគ្នា ដែលនាងអះអាងថា តារារូបនោះតែងតែបិទផ្លូវការងាររបស់នាងមករហូត ដោយបានប្រាប់ទៅអ្នករៀបចំកម្មវិធីនានាថា មិនស្គាល់លេខរបស់នាង ហើយថានាងជាកូនអ្នកមាន ដូច្នោះហើយលោកយាយរបស់នាងបានហាម មិនឱ្យនាងចេញច្រៀងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងនិយាយអាក្រក់ពីនាងថា នាងជាមនុស្សឫកធំ និងស៊ីតម្លៃខ្លួនថ្លៃខ្ទង់ពាន់ៗឯណោះ។ នេះបើតាមសម្ដីរបស់កញ្ញា ស៊ូ ស៊ីរិកា ដែលនិយាយនៅក្នុងវីដេអូ។

    តារាចម្រៀងស្រីក្នុងផលិតកម្មថោន រូបនេះបានបញ្ជាក់ថា នាងបានអត់ទ្រាំចំពោះទង្វើរបស់តារាចម្រៀងរូបនោះជាយូរណាស់មកហើយ ទើបនៅពេលនេះនាងដាច់ចិត្តចេញមកនិយាយជាសាធារណៈតែម្ដងទៅ តែនាងនៅតែទុកកិត្តិយសឱ្យដោយការមិនបញ្ចេញឈ្មោះតារាម្នាក់នោះចំៗឡើយ។ នាងថា រូបនាងផ្ទាល់គឺទទួលគ្រប់កម្មវិធីតន្រ្តី និង Event ទាំងអស់ ព្រោះនាងចូលសិល្បៈនេះ គឺមានគោលបំណងចង់រកចំណូលផ្ដត់ផ្គង់ជីវភាពខ្លួន និងគ្រួសារ ហើយមួយវិញទៀតគឺនាងស្រឡាញ់សិល្បៈតាំងពីតូចមក។

    យ៉ាងណាមិញ មួយរយៈមុន តារាស្រី ស៊ីរិកា ធ្លាប់បានប្រកាសថា ខ្លួនបម្រុងនឹងចាកចេញពីសិល្បៈទៅហើយ តែក្រោយមកក៏បែរជាស្ងាត់ទៅវិញ និងនៅពេលនេះស្រាប់តែមានរឿងភ្ញាក់ផ្អើលខ្លាំងកើតឡើង នៅពេលដែលនាងបន្ដដំណើរនៅលើវិថីសិល្បៈតទៅទៀត តែបែរជាមានរឿងកាច់កុងគ្នាយ៉ាងអាក្រក់បែបនេះទៅវិញ។ ដើម្បីឱ្យច្បាស់បន្ថែមទៀត សូមប្រិយមិត្តទាំងអស់ ទស្សនា និងស្ដាប់ការរៀបរាប់របស់ ស៊ូ ស៊ីរិកា ខាងក្រោមនេះ៖

  • មិននឹកស្មានថា ស៊ូ ស៊ីរិកា​ លះបង់ដើម្បីសិល្បៈដល់ថ្នាក់ហ្នឹងសោះ…

    មិននឹកស្មានថា ស៊ូ ស៊ីរិកា​ លះបង់ដើម្បីសិល្បៈដល់ថ្នាក់ហ្នឹងសោះ…

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះបានឱ្យដឹងថា តារាចម្រៀង ស៊ូ ស៊ីរិកា​ បានព្យាយាមលះបង់ជាច្រើនក្នុងការថតបទចម្រៀងដែលមានលាយឡំជាមួយសាច់រឿងខ្លី រហូតភ្លាត់ស្នៀតធ្វើនាងលង់ទឹកមែនទែនទៀតផង តែយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានជួយសង្គ្រោះនាងទាន់ពេលវេលាដែរ។ ចម្រៀងមួយបទនោះមានចំណងជើងថា «ឧបសគ្គស្នេហ៍» ដឹកនាំសម្ដែងដោយលោក រិទ្ធ អូមេហ្កា នៅក្នុងផលិតកម្មថោន។

    តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមនេះត្រូវបានគេមើលឃើញថា ពិតជាគួរឱ្យអាណិតអាសូរតារាស្រីរូបនេះខ្លាំងណាស់នៅពេលដែលនាងកំពុងឈ្លក់ទឹកអាងយ៉ាងខ្លាំង។ រឿងលង់ទឹកនេះហាក់មិនទាន់ស្ងប់បានប៉ុន្មានផងស្រាប់តែនៅថ្ងៃនេះគេឃើញម្ចាស់បទ «ស្រលាញ់បង លើសហើយ» រូបនេះបាន​បង្ហាញ​រូបភាពដ៏គួរអាសូ​រប៉ុន្មានសន្លឹកទៀត ដែលគេមើលឃើញថា ខ្នងរបស់នាងបានរបកស្បែកមកទាំងផ្ទាំងៗ ហាក់បីដូចជាកើតប្រតិកម្មចាញ់កម្ដៅថ្ងៃ។ នាងបានសរសេរសារយ៉ាងខ្លីថា «ឧបសគ្គស្នេហ៍មានច្រើនរសជាតិណាស់ របកស្បែក លង់ទឹក បាក់ដៃនឹងមាននៅវគ្គបន្ត»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា តើតារាស្រីរូបនេះគួរឱ្យអាណិតអាសូរដល់កម្រិតណានោះ សូមទស្សនាវីដេអូសកម្មភាពក្រៅឆាកខាងក្រោមនេះ៖

  • អ្នកគាំទ្រភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ខណៈតារាចម្រៀងស្រី ស៊ូ ស៊ីរិកា ប្រកាសដើរចេញពីសិល្បៈ

    អ្នកគាំទ្រភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ខណៈតារាចម្រៀងស្រី ស៊ូ ស៊ីរិកា ប្រកាសដើរចេញពីសិល្បៈ

    កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរិកា ប្រកាសលាឈប់ និងលែងបន្ដដំណើរលើវិថីសិល្បៈខ្មែរទៀត ដោយនាងបានអះអាងថា នាងមានការនឿយហត់ ព្រមទាំងភ័យខ្លាចចំពោះវិស័យមួយនេះទៀតផង។

    លើសពីទឹកចិត្តស្រឡាញ់ចំពោះវិស័យចម្រៀងដែលកញ្ញា ស៊ូ ស៊ីរិកា ធ្លាប់បានប្រកាស និងអះអាងខណៈដែលខ្លួនបានចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី1នោះ នាងបានខំព្យាយាម និងតស៊ូពុះពារមកដល់ដំណាក់កាលចុងបញ្ចប់ រហូតទទួលបានអ្នកគាំទ្រស្រឡាញ់ពេញចិត្ត ហើយស្គាល់រូបនាងកាន់តែច្រើនឡើងៗ។ នៅទីបំផុតតារាចម្រៀងរូបនេះបានចូលច្រៀង និងក្លាយជាតារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន ក្រោយពីចប់ការប្រឡង។ តែគួរឱ្យចម្លែកខ្លាំងណាស់ នាងធ្វើឱ្យអ្នកគាំទ្ររន្ធត់អារម្មណ៍សឹងតែស្រក់ទឹកភ្នែកតាមរយៈពាក្យសម្ដីដែលបានបង្ហោះ និងរៀបរាប់យ៉ាងក្ដុកក្ដួលនៅលើហ្វេសប៊ុក។ នាងរៀបរាប់ថា ៖ «ឈប់ជាស្ថាពរ…ទីបំផុតខ្ញុំបានជីវិតរបស់ខ្ញុំមកវិញហើយ វិស័យដែលគួរឱ្យខ្លាច វិស័យតស៊ូគ្មានន័យ ហត់ណាស់! សង្ឃឹមថា ការងារថ្មីរបស់ខ្ញុំ បងប្អូននៅតែគាំទ្រហើយជួយទិញទាំងអស់គ្នាណា»។

    បើតាមការបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តារាស្រីវ័យ 22 ឆ្នាំរូបនេះបានប្រាប់ថា ការងារនៅក្នុងផលិតកម្មថោននាពេលសព្វថ្ងៃនេះ នាងគ្មានកុងត្រាការងារទេ ពោលគឺ ប្រសិនបើនាងចង់ឈប់ ឬចង់បន្ដការងារទៅមុខទៀត នៅថ្ងៃណាក៏បានដែរ ក៏ប៉ុន្ដែនាងគ្មានគោលបំណងចង់ដើរចេញពីផលិតកម្មនេះ ទៅផលិតកម្មថ្មីនោះទេ នាងគ្រាន់តែចង់បានពេលវេលាដើម្បីសម្រាក និងឱ្យមានអារម្មណ៍ល្អ ដែលមិនមានការរងសម្ពាធពីការងារតែប៉ុណ្ណោះ ។ នាងគ្រោងនឹងចាប់ផ្ដើមអាជីពថ្មី ដែលនាងរំពឹងទុកថា បងប្អូននៅតែគាំទ្រនាងដដែល៕

  • ម្ដាយតារាចម្រៀង ស៊ូ ស៊ីរិកា ទទួលមរណភាព

    ម្ដាយតារាចម្រៀង ស៊ូ ស៊ីរិកា ទទួលមរណភាព

    ពិតជាភ្ញាក់ផ្អើលណាស់ ដែលតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរិកា នៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានបង្ហោះឱ្យដឹងថា នាងកំពុងជួប​ទុក្ខ​ធំ​​ដោយ​អ្នក​​ម្ដាយ​របស់​នាង​​​​ទទួលមរណភាពកាល​ពី​​យប់​ម្សិលមិញ​នេះ។

    ទន្ទឹមនឹងនោះ កញ្ញា ស៊ូ ស៊ីរិកា បានសរសេរថា « កូនសុំទោសអ្នកម្តាយដ៍កំសត់របស់កូន..ម៉ាក់ឈឺណាស់មែនទេ??ពេលនេះម៉ាក់លែងឈឺទៀតហើយ ម៉ាក់បានគេងលក់ស្រួលហើយ…កូនសូមឱ្យម៉ាក់ទៅអោយបានសុខ អាយុវែងកុំឱ្យអាយុខ្លីដូចជាតិនេះទៀត កើតជាតិណា សូមធ្វើកូនម៉ាក់រហូតណាម៉ាក់ កូនស្រលាញ់ម៉ាក់ខ្លាំងបំផុត »។

    ពីសារព័ត៌មានឡារ៉ែន រួមជាមួយអ្នកគាំទ្រទាំងអស់ សូមចូលរួមរំលែកទុកចំពោះក្រុមគ្រួសាររបស់តារាចម្រៀង ស៊ូ ស៊ីរិកា និងសូមឱ្យវិញ្ញាណក្ខន្ធអ្នកម្ដាយនាង បានអញ្ជើញទៅកាន់សុខគិតភព៕