Tag: ស៊ឹម ថៃណា

  • ម្ដាយតារាចម្រៀងស្រី ស៊ឹម ថៃណា ទទួលមរណភាពហើយ

    ម្ដាយតារាចម្រៀងស្រី ស៊ឹម ថៃណា ទទួលមរណភាពហើយ

    មុននេះបន្តិចនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឱ្យដឹងថា ម្តាយតារាចម្រៀង ស៊ឹម ថៃណា បានទទួលមរណភាពទៅហើយ ដោយតារាចម្រៀងស្រីប្រចាំផលិតកម្ម M រូបនេះ បានបង្ហោះរូភាព និងកាន់ទុក្ខយ៉ាងក្រៀមក្រំដោយការផ្លាស់ប្ដូររូបភាពនៅលើប្រូហ្វាលហ្វេសប៊ុករបស់ខ្លួនដាក់រូបភាពកាន់ទុក្ខអ្នកម្តាយ និងបានសរសេរលើរូបថា «មរណភាពអ្នកម្តាយ ថ្ងៃទី26 ខែឧសភា ឆ្នាំ2018»។

    ប្រភពពីមិត្តស្និទ្ធស្នាលជាមួយតារាស្រីរូបនេះ ក៏បានចូលបញ្ចេញមតិបញ្ជាក់ទៀតថា «ថ្ងៃនេះមិត្តរួមអាជីពរបស់ខ្ញុំបានមានទុក្ខជាទំងន់ដោយម្តាយរបស់គាត់បានលាចាកលោកហើយដោយសារជំងឺរ៉ារ៉ៃ ក្នុងនាមខ្ញុំជាមិត្តរបស់គាត់សូមចូលរួមរំលែកទុក្ខ ហេីយនាងខ្ញុំក៏សូមអអញ្ចើញមិត្តសិល្បៈរួមអាជីពកុំភ្លេចទៅជួយចូលរួមផ្តល់ជាកម្លាំងចិត្តដល់សិល្បការិនីរបស់យើងគឺកញ្ញា ស៊ឺម ថៃណា ដែរកំពុងតែមានទុក្ខជាខ្លាំង»។

    គួរំឭកផងដែរថា ក្រោយពីការខិតខំអស់ពីលិទភាពរបស់ក្រុមគ្រូពេទ្យហើយ ក៏បានប្រាប់ឲ្យនាង និងក្រុមគ្រួសារត្រៀមចិត្តពីអាការជំងឺក្រលៀន និងបេះដូងរបស់ម្តាយបាត់ទៅហើយ។ នៅពេលឃើញសភាពម្តាយរបស់ខ្លួនពិបាកទ្រាំពេលជំងឺធ្វើទុក្ខ​ បានធ្វើឱ្យថៃហូរទឹកភ្នែកអាណិតម្តាយខ្លាំង តែមិនដឹងថាត្រូវជួយយ៉ាងម៉េច។ តែជាអកុសលនៅថ្ងៃ ម្ដាយរបស់ ថៃណា បានលាចាកលោកនេះបាត់ទៅហើយ។ ពីក្រុមការងារទស្សនាវដ្តី ឡារ៉ែន សូមចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ សូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធ អ្នកម្ដាយរបស់ ស៊ឹម ថៃណា អញ្ជើញទៅកាន់សុគតិភព ៕

  • ស៊ឹម ថៃណា ប្រកាសលក់វីឡាបន្ទាន់ ដើម្បីព្យាបាលជំងឺម្ដាយ

    ស៊ឹម ថៃណា ប្រកាសលក់វីឡាបន្ទាន់ ដើម្បីព្យាបាលជំងឺម្ដាយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងសិចស៊ី កញ្ញា ស៊ឹម ថៃណា នៅថ្ងទី 23 ខែមីនា ឆ្នាំ 2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលនាងបានប្រកាសថា រូបនាងបានសម្រេចប្រកាស ដាក់លក់ផ្ទះវីឡាបន្ទាន់ក្នុងតម្លៃមួយអាចចរចាគ្នាបាន។ កាលពីគ្រាកន្លងមកថា ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ មានរយៈពេលយូរខែមកហើយ ដោយក្នុងនោះជាប្រចាំ នាងនិងក្រុមគ្រួសារ តែងបញ្ចូនគាត់ទៅសង្គ្រោះ នៅមន្ទីរពេទ្យស្ទើររៀងរាល់ខែ ព្រោះជំងឺរបស់ម្តាយនាង ត្រូវការផ្លាស់ប្តូរ និងលាងឈាមជាប្រចាំ ដោយសារជំងឺក្រលៀន។

    កញ្ញា ស៊ីម ថៃណា បានបញ្ជាក់ថា «ដោយសារស្ថានភាពជំងឺម្តាយនាងខ្ញុំត្រូវការចំណាយប្រាក់ដ៏ច្រើន​ ដើម្បីព្យាបាលបន្ត​ ដូច្នេះនាងខ្ញុំត្រូវការលក់ផ្ទះបន្ទាន់​ ជាប្រភេទវីឡាភ្លោះប្រភេទ​ Twin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ា​
    តំលៃអាចឆាតមកក្នុងហ្វេសបុកនាងខ្ញុំផ្ទាល់ ឫទំនាក់ទំនងតាមលេខទូរស័ព្ទ​ 012497576​ ឫ​ 089333435 » ៕

    កញ្ញា ស៊ឹម ថៃណា បានប្រាប់អ្នកសារព័ត៌មានថា បានជានាងសម្រេចចិត្តលក់ផ្ទះជាបន្ទាន់នេះ ព្រោះថា ស្ថានភាពជំងឺរបស់ម្ដាតនាងកាន់តែធ្ងន់ធ្ងរ និងត្រូវការលាងឈាម 1 ទៅ 2 ដងនៅក្នុងមួយសប្ដាហ៍ ព្រមទាំងត្រូវការចំណាយលើថ្លៃព្យាបាលនៅមន្ទីរពេទ្យជាប្រចាំទៀត ទើបដោយភាពខ្វះខ្វាត និងអស់លទ្ធភាព នាងសម្រេចចិត្តបែបនេះតែម្ដងទៅ។ ដោយក្ដីសង្ឃឹម និងមើលឃើញពីភាពកត្តញ្ញូរបស់តារាស្រីរូបនេះ អ្នកគាំទ្រគ្រប់រូបបានបួងសួង សូមឱ្យអ្នកមា្ដយរបស់ កញ្ញា ស៊ឹម ថៃណា ឆាប់បានជាសះស្បើយ៕