Tag: សូរ្យ អេនណា

  • មកទៀតហើយ!!  ឈុតប៊ីគីនីរបស់ សូរ្យ អេនណា ធ្វើឱ្យបុរសៗព្រឺសម្បុរ

    មកទៀតហើយ!!  ឈុតប៊ីគីនីរបស់ សូរ្យ អេនណា ធ្វើឱ្យបុរសៗព្រឺសម្បុរ

    កាលពីថ្ងៃទី2 ខែមករា ឆ្នាំ2018 ម្សិលមិញនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាបង្ហាញម៉ូដស្រីកញ្ញា សូរ្យ អេនណា បានបង្ហោះរូបនាងធ្វើដំណើរកម្សាន្ដនៅលើឆ្នេរសមុទ្រ ថែមទាំងបង្ហាញពីសម្រស់រាងកាយដ៏សិចស៊ី បញ្ចេញសាច់ដើមទ្រូង និងសាច់គល់ភ្លៅ នៅក្រោមកំដៅថ្ងៃ លើកោះភូកេត ប្រទេសថៃ នាថ្ងៃឆ្លងឆ្នាំសកល។ រូបថតជាច្រើនសន្លឹកដែលសុទ្ធសឺងតែស្លៀកឈុតប៊ីគីនីបានបង្ហាញឱ្យដឹងថា តារាស្រីរូបនេះកំពុងតែត្រូវប៉ាន់ខ្លាំង ដោយមហាជនសង្កេតឃើញថា ទំហំដើមទ្រូងមានលក្ខណៈមូលក្លំធំជាងមុន ដែលជាហុងស៊ុយមួយក្នុងការឈោងចាប់យកទីផ្សារសិល្បៈ ឱ្យកាន់តែខ្ពស់ឡើង។

    ជាមួយរូបថតសិចស៊ីជាច្រើនសន្លឹកនោះ សូរ្យ អេនណា បានរៀបរាប់ថា «ខ្ញុំសូមផ្ញើសេចក្តីស្រឡាញ់ជូនដល់អ្នកទាំងអស់គ្នា និងអរគុណអស់ពីជម្រៅបេះដូងរបស់ខ្ញុំ។ ខ្ញុំត្រៀមរួចជាស្រេចហើយសម្រាប់ឆ្នាំ2018 ចុះអ្នកវិញ?»។ មិនតែប៉ុណ្ណោះនាងបានបន្ដថា «ខ្ញុំគ្រាន់តែចង់ធ្វើដំណើរផ្សងព្រេងបន្ថែមទៀត គឺពោពេញទៅដោយថាមពលល្អ ដែលផ្សារភ្ជាប់ជាមួយប្រជាជន និងស្វែងយល់ពីការរីកចម្រើនថ្មីមួយ»។ សារដែលបានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅនេះ បានស្ដែងឱ្យឃើញថា តារាស្រីរូបនេះប្រាកដជាមានផែនការជីវិតថ្មី នៅក្នុងឆ្នាំ2018នេះហើយ។ ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ថា សូរ្យ អេនណា សិចស៊ីដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • សូរ្យ អេនណា៖ គណៈកម្មការមិនអាចធ្វើរឿងអយុត្ដិធម៌បានទេ ព្រោះជាមុខមាត់ប្រទេសជាតិ

    សូរ្យ អេនណា៖ គណៈកម្មការមិនអាចធ្វើរឿងអយុត្ដិធម៌បានទេ ព្រោះជាមុខមាត់ប្រទេសជាតិ

    ខណៈកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រកួតកញ្ញាឯក Miss Global 2017នាខែវិច្ឆិកាខាងមុខនេះ កញ្ញាសូរ្យ អេនណា អតីតបេក្ខភាព Miss Global 2016 បានសម្ដែងនូវមោទនភាព និងការជឿជាក់ចំពោះការជ្រើសរើសបេក្ខនារីតំណាងឱ្យកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងជាមួយបេក្ខនារីមកពី80ប្រទេសផ្សេងទៀត។

    កញ្ញា សូរ្យ អេនណា បានលើកឡើងថា នាងពិតមានមោទនភាពណាស់ខណៈកម្ពុជាមានឱកាសបានធ្វើជាម្ចាស់ផ្ទះ ព្រោះក្រោយពីនាងបានចូលរួមប្រកួតនៅបរទេសកាលពីឆ្នាំ2016មក នាងយល់ថា កម្មវិធីនេះជាការប្រកួតបវរកញ្ញាលក្ខណៈពិភពលោក និង Professional។ ម្យ៉ាងវាជាឱកាសក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាទៅកាន់ឆាកអន្ដរជាតិក្រោយពីបេក្ខភាពទាំងអស់មកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល18 ថ្ងៃ និងធ្វើសកម្មភាពមនុស្សធម៌ និងសកម្មភាពជាច្រើនទៀត។

    តារាសម្ដែងរូបនេះជាបញ្ជាក់ថា ចំពោះការរៀបចំកម្មវិធីនេះនាងជឿថា គណៈកម្មការដែលនឹងត្រូវជ្រើសរើសបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ចូលរួមការប្រកួតប្រជែងជាមួយបេក្ខនារីមកពីបរទេសនេះ នឹងធ្វើឡើងដោយភាពយុត្ដិធម៌បំផុត។ នាងសង្កត់ធ្ងន់ថា៖ «បេក្ខនារីដែលត្រូវជ្រើសរើស គឺត្រូវមានសមត្ថភាពខ្ពស់ ចំណេះដឹងច្បាស់ ព្រោះត្រូវឆ្លងកាត់វគ្គជម្រុះ និងឧបសគ្គច្រើន។

    ម្យ៉ាងកម្មវិធីនេះវាជាមុខមាត់របស់ប្រទេសជាតិបើគាត់ចេះតែជ្រើសរើសមនុស្សគ្មានចំណេះដឹង វានឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ តែខ្ញុំជឿថា មិនអាចធ្វើអំពើអយុត្ដិធម៌ទៅរួចទេ ខ្ញុំមើលទៅពួកគាត់សុក្រឹតខ្លាំងណាស់»។

    សូរ្យ អេនណា បន្ដថា សូម្បីតែកាលពីពេលជ្រើសរើសនាងជាបេក្ខភាពចេញទៅប្រកួតនៅក្រៅប្រទេសកាលពីឆ្នាំ2016នោះ ក៏ត្រូវបានជ្រើសរើសដោយ National Director មកពីសហរដ្ឋអាមេរិកដែរ ដោយគាត់សំអាងទៅលើចំណេះដឹងទូទៅ និងបទពិសោធធ្លាប់ចេញទៅក្រៅប្រទេសរបស់គាត់។ ទោះយ៉ាងណានាងទទួលស្គាល់ថា សមត្ថភាពរបស់យុវតីកម្ពុជាបច្ចុប្បន្នពិតជាអាចចួលប្រកួតប្រជែងជាមួយបេក្ខភាពមកពីបរទេសបានតាមរយៈរូបសម្ផស្ស និងចំណេះដឹងដែលពួកគេមាន៕