Tag: សុវត្ថិ មុនីនាគ

  • អីយ៉ា!! កាដូឆ្នាំថ្មី សុវត្ថិ មុនីនាគ សម្ញែងរថយន្ដប្រណីតហើយទេតើ??

    អីយ៉ា!! កាដូឆ្នាំថ្មី សុវត្ថិ មុនីនាគ សម្ញែងរថយន្ដប្រណីតហើយទេតើ??

    នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមពេលថ្មីៗនេះ លោក​ សុវត្ថិ មុនីនាគ ដែលេប្រិយមិត្តស្គាល់ថា ជាកូនប្រុសទី 2 របស់កំពុងតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនភ្ញាក់យ៉ាងខ្លាំង ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក គេមើលឃើញថាជា រថយន្តស៊េរីថ្មី និងប្រណីតថែមទៀតផង។ ជាងនេះទៅទៀតនោះ រថយន្ដប្រណីតនោះត្រូវបានគេដឹងថា មានតម្លែខ្ទងម៉ឺនដុល្លារ និងគេសង្ស័យថា ជាប្រគល់ជូនពីសំណាក់ឪពុករបស់តារាចម្រៀងប្រុសរូបនេះ។

    តែយ៉ាងណាមិញ មានការទម្លាយពីអ្នកគាំទ្រម្នាក់ឱ្យដឹងថា រថយន្ដតម្លៃខ្ទង់ម៉ឺនដុល្លារនោះ ពុំមែនជារថយន្ដរបស់លោកនោះទេ ពោលគឺគ្រាន់តែជារថយន្ដសម្រាប់់សម្ដែងនៅក្នុងអឹមវីចម្រៀងថ្មីរបស់លោក ដែលបានបញ្ចេញនាពេលថ្មីៗនេះ។ ងាកមកមើលសាររបស់លោក សុវត្ថិ មុនីនាគ វិញ បានរៀបរាប់ឱ្យដឹងដែរថា « ស្នេហ៍ដំបូងរបស់បង វាបានធ្វើឱ្យបងបង្កើតស្នាមញញឹមគ្រប់ទីកន្លែង ហើយគ្មានអ្នកណាម្នាក់ចង់បាត់បង់វាឡើយ។ នៅពេលដែលអូនចាកចេញទៅ ទីកន្លែងដែលបងធ្លាប់ទៅ ក្លាយជាព័ណ៌ខ្មៅ សម្រាប់បង»។ តារាចម្រៀងប្រុសរូបសង្ហានេះបញ្ជាក់ថា « រឿងរ៉ាវទាំងអស់នេះ នឹងបង្ហាញជូន នៅក្នុងបទចម្រៀងមួយបទ មានចំណងជើងថា « គ្មានថ្ងៃភ្លេចអូន » ជាស្នាដៃខ្ញុំបាទនិពន្ធផ្ទាល់»។

    ដូចដែលបានលើកឡើងខាងលើអ៊ីចឹង នោះគ្រាន់តែជាឈុតឆាកខ្លីមួយនៅក្នុងការសម្ដែងអឹមវីតែប៉ុណ្ណោះ សូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ៖

  • ចុំយក្ស!?  កូនប្រុសទាំង2 របស់លោក ព្រាប សុវត្ថិ តម្លៃខ្លួនឡើងជិតស្មើឪពុក!

    ចុំយក្ស!?  កូនប្រុសទាំង2 របស់លោក ព្រាប សុវត្ថិ តម្លៃខ្លួនឡើងជិតស្មើឪពុក!

    ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា បន្ទាប់ពីកូនប្រុសរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានឈានជើងចូលជ្រកទ្រនំហង្សមាសជាមួយឪពុកមិនទាន់បានប៉ុន្មានផង មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រជាប្រិយភាពរបស់ពួកគេកាន់តែល្បី និងមានអ្នកស្គាល់ពួកគេកាន់តែច្រើនឡើងហើយ។​ ដោយឡែកថ្មីៗនេះ ក៏​ស្រា​ប់​តែ​លេចធ្លា​យ​ត​ម្លៃ​ខ្លួ​ន​ឡើ​ង​ឆា​ករបស់​តា​រា​ចម្រៀ​ង​វ័​យ​ក្មេ​ង​ដែលជាកូ​នប្រុសរបស់​លោ​ក​ ព្រាប​ ​សុ​វ​ត្ថិ​ ​ដោ​យ​មួ​យ​ក​ម្ម​វិ​ធី​ត​ម្លៃ​ខ្លួ​ន​ឡើ​ងខ្ពស់​ជិ​ត​ស្មើនឹងតម្លៃខ្លួនរបស់ឪពុកដែរ។​​​

    ជាក់ស្តែងកូនប្រុសទាំងពីររបស់លោក ព្រាប សុវត្ថិ សព្វថ្ងៃនេះកំពុងមានភាពមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ដោយបានចេញច្រៀងនៅលើឆាកប្រគំតន្រ្តីធំៗ តាមបណ្តាខេត្តស្ទើរតែរៀងរាល់ថ្ងៃ។ ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍កាន់ខ្លាំងនោះ គឺតម្លៃខ្លួនកូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិតជាមិនធម្មតាឡើយ ពោលគឺស៊ីថ្លៃមិនចាញ់តារាប្រុស-ស្រីល្បីៗនានាប្រចាំផលិតកម្មរស្មីហង្សមាសប៉ុន្មានឡើយ។

    បើតាមប្រភពអ្នករៀបចំកម្មវិធីដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា រាល់ពេលឡើងឆាកតន្រ្តីម្តងៗ កូនប្រុសទាំង2 គឺ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ត្រូវបានលោក ព្រាប សុវត្ថិ ជាឪពុកទារតម្លៃខ្លួនពីម្ចាស់កម្មវិធី ដល់ទៅជិត 4 ពាន់ដុល្លារអាមេរិកឯណោះ ដោយមិនរាប់បញ្ចូលទាំងកូនពៅរបស់លោកម្នាក់ទៀតនោះផង។  ប្រភពដដែលនោះក៏បានបង្ហើបឱ្យដឹងបន្ថែមទៀតដែរថា ប្រសិនបើមានការអញ្ជើញតែកូនប្រុសម្នាក់ដូចជា សុវត្ថិ មុនីវណ្ណ ឬក៏សុវត្ថិ មុនីនាគ ហើយឱ្យមានការសម្រួលតម្លៃខ្លួននោះ ក៏មិនបានដែរ ដាច់ខាតត្រូវតែអញ្ជើញទាំងពីរនាក់បងប្អូន ដែលមានការកំណត់កញ្ចប់តម្លៃដូចពោលខាងលើ(អ៊ឺហ៊ឺ!)។

    សូមជម្រាបឱ្យដឹងថា នេះគឺជាតម្លៃខ្លួនដ៏ខ្ពស់មួយ ដែលមានតែតារាល្បីៗប្រឡូកសិល្បៈយូរឆ្នាំប៉ុណ្ណោះ ទើបអាចទទួលបានតម្លៃខ្លួនក្នុងចំនួននេះបាន ក៏ប៉ុន្តែកូនប្រុសរបស់លោក ព្រាប សុវត្ថិ ទើបតែចូលខ្លួនបានប៉ុន្មានខែប៉ុណ្ណោះក៏មានតម្លៃខ្លួនខ្ពស់បែបនេះទៅហើយ៕

  • មិននឹកស្មានថា អ្នកគាំទ្រចំណាយពេលគូររូបកូនប្រុសលោក ព្រាប សុវត្ថិបានស្អាតដល់ម្លឹងសោះ?

    មិននឹកស្មានថា អ្នកគាំទ្រចំណាយពេលគូររូបកូនប្រុសលោក ព្រាប សុវត្ថិបានស្អាតដល់ម្លឹងសោះ?

    តាមការកត់សម្គាល់ គេសង្កេតឃើញថា កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំង 3នាក់ដែលមាន សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ទើបចូលប្រឡូកនៅក្នុងពិភពសិល្បៈចម្រៀងមិនទាន់បានប៉ុន្មានខែផង ស្រាប់តែកំណើននៃអ្នកស្រឡាញ់គាំទ្រមានកាន់តែច្រើនឡើងៗយ៉ាងសន្ធឹកសន្ធាប់។ បទចម្រៀងនិពន្ធថ្មីរបស់ពួកគេ ដែលមានការសម្រិតសម្រាំងដោយគ្រូភ្លេងជំនាញៗនៅក្នុងផលិតកម្មរស្មីហង្សមាសនោះ ក៏ទទួលបានការទស្សនារាប់លាននាក់ផងដែរ ហាក់បីដូចជាមានប្រជាប្រិយភាពខ្លាំងជាងតារារៀមច្បងរួមទ្រនំតែមួយទៅទៀត។

    ដោយឡែក និយាយពីការបង្ហាញវត្តមានសម្ដែងតាមការប្រគំតន្រ្តីធំៗតាមបណ្ដាខេត្ត-ក្រុង អ្នកទាំង 3រូបនេះ ក៏ទទួលបានសំឡេងហ៊ោកញ្ច្រៀវលាន់រំពងពេញឆាក និងផ្អើលឈូឆរសុំថតរូបជាមួយពួកគេ​ពីសំណាក់អ្នកគាំទ្រផងដែរ។ រហូតដល់ថ្មីៗនេះ ការបង្ហាញពីក្ដីស្រឡាញ់ចំពោះតារាទាំងបីដួងនេះ នៅតែមានមិនចេះដាច់ ដោយនៅក្នុងនោះមានភាពភ្ញាក់ផ្អើលមួយទៀត ដោយសារតែអ្នកគាំទ្រម្នាក់បានចំណាយពេលផ្ទាល់ខ្លួន គូររូបគំនូររបស់តារារូបសង្ហាទាំងបីដួងនេះជារូបភាពអេឡិចត្រូនិក រួចបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាម ដែលធ្វើឱ្យមានការកោតសសើរពីគំនិតច្នៃប្រឌិត និងភាពស្រស់ស្អាតនៃរូបភាពនោះទៀតផង។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

    #sovathNG #Ssv

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

    #sovathNG #sovathfamily

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

    #sovathNG #Smv

    A post shared by Sovath NextGeneration Fan (@sovathnextgeneration) on

  • បទចម្រៀងរបស់ សុវត្ថិ មុនីនាគ ចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

    បទចម្រៀងរបស់ សុវត្ថិ មុនីនាគ ចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

    បើតាមទំព័រយូធូបរបស់ផលិតកម្មរស្មីហង្សមាសនៅពេលថ្មីៗនេះ បានបញ្ចេញបទចម្រៀងទោលដំបូងរបស់តារាចម្រៀងថ្មីវ័យក្មេង គឺលោក សុវត្ថិ មុនីនាគ ដែលមានចំណងជើងថា «នឹករឿងខ្លះ» កាលពីថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ និងរហូតមកទល់ពេលនេះ ម៉ោងនេះមានអ្នកចូលទស្សនាដល់ទៅជាង 7 សែននាក់ហើយក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

    ជាមួយគ្នានេះដែរ គេសង្កេតឃើញមានអ្នកគាំទ្រស្រីៗជាច្រើននាក់បានចូលបញ្ចេញមតិនៅក្នុង Comment ខាងក្រោមវីដេអូចម្រៀងឈឺចាប់​នេះថា «ពីរោះណាស់ idol ចាំយូហើយ ដឹងទេ? ស្រឡាញ់ពួកបងណាស់ទាំងបីតែម្ដង Love idol»។ ខ្លះទៀតថា «សំឡេងពេលច្រៀងអង់គ្លេសដូច Justin bieber ច្រៀងខ្មែរក៏ពីរោះដែរ ពេញចិត្តបទនេះ»។ ជារួមនិយាយថា «សង្ឃឹម និងអាចជាJBស្រុកខ្មែរ»៕

    ចង់ដឹងថា បទដំបូងរបស់តារាចម្រៀង សុវត្ថិ មុនីនាគ ពីរោះរណ្ដំបេះដូងដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖