Tag: សុគន្ធ ថេរ៉ាយុ

  • សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ ចេញមុខគាំទ្រនាយិកាកែសម្ផស្សឌែរម៉ូគ្លិនិក

    សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ ចេញមុខគាំទ្រនាយិកាកែសម្ផស្សឌែរម៉ូគ្លិនិក

    ម្សិលមិញនេះដែរ កើតហេតុការណ៍មួយភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលលេចព័ត៌មានថា ដេរប្រដាប់ភេទឱ្យដូចក្រមុំ 700ដុល្លារ ដល់ចេញវិក័យបត្រមកតម្លៃ 28000 ដុល្លារអាម៉េរិក និងមានការលើកឡើងថា ម្ចាស់​កែសម្ជស្សឌែរម៉ូគ្លីនិកត្រូវបានចាប់ខ្លួន ។

    សុគន្ធ នីសា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា «​ខ្ញុំ​ស្គា​ល់​គា​ត់​​យូ​រហើ​យ​​ ហើយ​ក៏​តែ​ង​តែ​ទ​ទួ​ល​សាវ៉ា​​កម្ម​ថែ​រ​ក្សា​ស​ម្ផ​ស្ស​នៅ​ទី​នោះ​ជា​ប្រចាំ​​​ ​ខ្ញុំ​តែ​ង​តែ​ទ​រ​ទួ​ល​បា​ន​នៅ​ភា​ព​ក​ក់​ក្តៅ​ពី​ក្រុ​មកា​រ​ងា​រ​រ​ប​ស់​គា​ត់​​​ ​ដូ​​ច្នេះខ្ញុំ​​​មិ​ន​ជឿ​ថា​ប​ងស្រី​ដា​ណេ​​​ ​គា​ត់​ធ្វើ​បែប​នេះ​ឡើ​យ​​ ​ខ្ញុំ​ជឿ​ជា​ក់​លើប​ង​ស្រី​​​ ​គា​ត់​មិ​ន​រ​ក​ស៊ី​ស្មោ​ក​គ្រោ​ក​ចឹ​ង​ទេ​​​ ​ខ្ញុំ​ជឿ​ជា​ក់​លើប​​​ង​ស្រី​ដា​ណេ​» ។​

    ចំណែកឯតារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានចេញសារគាំទ្រនាយិកាគ្លីនិកដែលថា « អ្នកស្គាល់គាត់ច្បាស់ទើបដឹងថាគាត់ជាមនុស្សយ៉ាងម៉េច​ គាត់មិនមែនជាមនុស្សរកស៊ីស្មោគគ្រោកដូចដែរអ្នកមួយចំនួនបានលាបពណ៌គាត់ទេ​ សូមអ្នកទាំងអស់គ្នាកុំទាន់វិនិច្ឆ័យទៅលើមនុស្សដែលអ្នកមិនទាន់បានស្គាល់គាត់ច្បាស់​ ខ្ញុំស្គាល់គាត់​ ខ្ញុំដឹងថាគាត់ជាមនុស្សល្អ​ បង​DC Dermo » ។

    សូមជម្រាបបញ្ជាក់ផងដែរថា បើតាមប្រភពច្បាស់ការ បានបញ្ជាក់ថា នាថ្ងៃដដែលនោះ ម្ចាស់កែសម្ជស្សខាងលើមិនត្រូវបានចាប់ខ្លួនអីនោះទេ គ្រាន់តែចូលខ្លួនសួរនាំ តែប៉ុណ្ណោះ នឹងឱ្យអ្នកស្រី ដាណេ វិលត្រលប់ទៅកាន់គេហដ្ឋានជាប្រក្រតី ។ ខាងប្រភពគ្លីនិកនោះ បានបង្ហើបថា ខាងសមត្ថកិច្ចបានអញ្ជើញគ្រូពេទ្យនៅឌែរម៉ូគ្លិនិក ហៅសាកសួរ ដើម្បីស្វែងរកចម្លើយពិត ហើយក៏គ្មានការចាប់ខ្លួន ឬវៃខ្នោះម្ចាស់ហាង​កែសម្ជស្សឌែរម៉ូគ្លីនិក នោះទេ ៕

  • ភ្ញាក់ផ្អើល!! សុគន្ធ ថេរ៉ាយុ កំពុងឈឺធ្ងន់ និងលុបចោលកម្មវិធីទាំងអស់

    ភ្ញាក់ផ្អើល!! សុគន្ធ ថេរ៉ាយុ កំពុងឈឺធ្ងន់ និងលុបចោលកម្មវិធីទាំងអស់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា ខណៈនេះតារាចម្រៀងប្រុសរូបនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    ដោយឡែក រូបថតមួយសន្លឹក និងសារបញ្ជាក់ប្រាប់នៅលើហ្វេសប៊ុកផ្ទាល់របស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកនិយាយថា «សុំទោសម្ចាស់កម្មវិធីទាំងអស់ផង ខ្ញុំអត់ចង់ cancel កម្មវិធីទេ តែខ្ញុំពិតជាទៅលែងរួចមែន…»។

    គួរបញ្ជាក់ផងដែរថា ខណៈនេះសារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីតារាចម្រៀងរូបនេះតាមរយៈទូរស័ព្ទដៃរបស់លោកបានទេ តែក៏បានកត់សម្គាល់ដែរថា មានអ្នកគាំទ្រលោក សុគន្ធ ថេរ៉ាយុ  ជាច្រើននាក់ បានបួងសួងសុំឱ្យរូបលោកមានសេចក្ដីសុខ និងសូមឱ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕

  • សុគន្ធ ថេរ៉ាយុ បញ្ចេញរថយន្ដប្រណីតភ្លាម ប៉ះសម្ដីជាមួយអ្នកលេងហ្វេសប៊ុកភ្លែត

    សុគន្ធ ថេរ៉ាយុ បញ្ចេញរថយន្ដប្រណីតភ្លាម ប៉ះសម្ដីជាមួយអ្នកលេងហ្វេសប៊ុកភ្លែត

    មួយរយៈចុងក្រោយថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរថយន្តប្រណីតសេរ៊ីថ្មី Land Cruiser 2017 ដែលមានតម្លៃជិត 20 ម៉ឺនដុល្លារសហរដ្ឋអាមេរិកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះក៏បានប៉ះសម្ដីរិះគន់ជាមួយអ្នកលេងហ្វេសប៊ុក ដែលលោកបានចាត់ទុកពួកគេថា ជាអ្នកតាមដានជីវិតឯកជនរបស់លោក ។

    ដោយឡែកប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា អ្នកនិយមតាមដានរឿង សុគន្ធ ថេរ៉ាយុ បានបង្ហោះសារឌឺដងគ្នាមួយចំនួនពីរនាក់តែម្ដង ដែលត្រូវបានគេស្គាល់ថា ជាហ្វេសប៊ុកដែលមានឈ្មោះថា Yura Kun និងឈ្មោះ  PuthyPrak បានសរសេរសារក្នុងន័យតែមួយទាំងពីរនាក់តែម្ដងថា “Land Cruiser 08 ឡើង 017 តម្លៃយ៉ាងច្រើន 7ម៉ឺនដុល្លារ ហើយថា តម្លៃជិត20ម៉ឺនដុល្លារ អីណា!” ។ ភ្លាមៗ តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានថតស្គ្រីន យករូបភាពរបស់គណនីទាំងពីរបង្ហោះព្រមទាំងតសម្ដីថា “អរគុណដល់លោកកូនអ្នកមាន ដែលបានតាមដានជីវិតឯកជនរបស់ខ្ញុំ ខ្ញុំអត់លុយទិញឡានរាប់សិបម៉ឺនដូចលោកទេ ចាំបាច់អីមកខ្វល់ពីជីវិតខ្ញុំ…រស់ដូចជីវិតខ្លួនឯងដោយស្រួលទៅវាថី?” ។

    គួរបញ្ជាក់ផងដែរថា មិនបានប៉ុន្មាននាទីផង គណនីហ្វេសប៊ុកទាំងពីរខាងលើ បានចូលទៅ Comment ក្នុងព័ត៌មានដែលខ្លួនបានស៊ែរ ដោយបញ្ជាក់ប្រាប់ទៅតារារូបនេះវិញថា “ខ្ញុំហ៊ានស្បថ ខ្ញុំមិនបាននិយាយពីលោកទេ គឺគ្រាន់តែស៊ែរព័ត៌មានពីគេប៉ុណ្ណោះ” ។ ក្នុង Comment នោះ បន្ទាប់មកគេសង្គេតឃើញថា តារាចម្រៀងដែលយីអ៊ុនខ្ពស់នេះបានតបទៅវិញថា “បើអ៊ីចឹងល្អហើយ យើងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេ ខ្ញុំរស់ដោយជីវិតខ្ញុំ លោករស់ដោយជីវិតលោក កុំប៉ះពាល់គ្នា” ។

    ជាចុងក្រោយ ដោយក្ដីមិនសូវសប្បាយចិត្ត តារាចម្រៀងរូបនេះ ក៏បានបញ្ចេញសារថ្មីមួយទៀតថា ” មួយរយះនេះសម្បូរឆ្កែឆ្មាតាមខាំណាស់ អាណិតគ្នាដែរ ហេតុតែគ្នាច្រណែន ចង់ប្រាប់ថា បើមនុស្សមានខួរគិត គេអត់គិតគំនិតចេញមកដូចអ្នកឯងទេ មានតែខួរប្រឡាក់លាមកដូចអ្នកឯងទេដែលគិតចេញមកបែបនេះ ឃើញគេមានជួយអរគេទៅ ច្រណែនគេក៏គ្មានបានអីដែរ បានតែក្តៅក្រហាយអត់ប្រយោជន៍ទេអាក្អូន ខំប្រឹងតែខ្លួនឯងឱ្យល្អទៅ ជីវិតរបស់គេជាសិទ្ធិគេ ជីវិតអ្នកជាសិទ្ធិរបស់អ្នក កុំលូកលាន់គ្នា បើមិនពេញចិត្តទេកុំមើល អូសចោលទៅមិនបាច់ខំប្រឹង share & comment នាំតែខាតពេល និងអស់ថ្លៃ internet ទេ ចង់ប្រាប់ថា អត់បានឈឺក្បាលជាមួយទេ កុំខំប្រឹងធ្វើអ៊ីចឹងអី”៕