Tag: សុខ ជំនោរ

  • រឿងក្ដី វ៉ាន់ នីឡា និងអតីតគូស្នេហ៍នៅតែបន្ដអូសន្លាយ មិនទាន់ទទួលបានយុត្តិធម៌

    រឿងក្ដី វ៉ាន់ នីឡា និងអតីតគូស្នេហ៍នៅតែបន្ដអូសន្លាយ មិនទាន់ទទួលបានយុត្តិធម៌

    មកទល់ពេលនេះរឿង​ក្តី​ក្តាំ​របស់អតីតតារាចម្រៀងស្រី វ៉ាន់ នីឡា ​ជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ហាក់​គ្មាន​អ្វី​ជាលទ្ធ​ផល​នោះទេ ខណៈរូបនាង និងបងប្រុសលោក សុខ ជំនោរ នៅតែបន្តប្រកាសចង់បានយុត្តិធម៌ក្ដែងៗ។​

    កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2017 កន្លងទៅ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិ​ស័​ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ។

    ហើយនៅថ្ងៃទី15 ខែសីហា ឆ្នាំ2018 ព្រឹកម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះបានចេញវីដេអូនិយាយរៀបរាប់អំពីការដែលខ្លួនមិនទាន់បានទទួលពន្លឺយុត្តិធម៌ និងចំណាត់ការពីតុលាការ។ ​នាងបាននិយាយទាំងអារម្មណ៍មិនអស់ចិត្តថា រូបនាងមិនសប្បាយចិត្តសោះ​ ព្រោះ​តាំង​ពី​សាល​ក្រម​តុលាការប្រកាស​រហូ​តមកដល់​ពេល​នេះ ​រយៈពេល 1ឆ្នាំហើយ រូបនាង​មិន​ទាន់បាន​ទទួលសំណង​ជាប្រាក់​នៅឡើយ ចំណែកជន​ល្មើសនៅតែបន្តនៅក្រៅ​ឃុំ​ទៀត។ នាងថា ពេល​ដែល​នាង​បាន​ទៅ​បង្ហាញ​មុខ​នៅ​តុលាការព្រឹកមិញនេះ គឺ​បាន​ត្រឹម​តែស្តាប់​ការលើកឡើងពី​មេធាវីថា «កូន​ក្តី​​មាន​បញ្ហា​សំខាន់ក្នុង​គ្រួសារ​មិន​បាន​ចូល​មកដោះ​ស្រាយ​» ទៅវិញ…។

    កញ្ញា វ៉ាន់ នីឡា បានអះអាងថា ខ្លួនត្រូវបាត់បង់ការងារ និងអាជីពសិល្បៈរបស់ខ្លូន ខណៈដែលអតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ វិញមានតួនាទីជាមន្ត្រីរាជការ ហើយកំពុងតែបម្រើការងារយ៉ាងធម្មតាហាក់ដូចជាគ្មានអ្វីកើតឡើង។ សួរថា តើអ្នក​ប្រព្រឹត្ត​ល្មើស​ត្រូវ​នៅក្រៅ​ឃុំ​យ៉ាង​រីក​រាយ​បែប​នេះ​ឬយ៉ាងណា ? នេះគឺជាអ្វីដែលនាងបានសួរទៅកាន់មហាជនឱ្យលោកជួយគិតគូរ។ នាងក៏បានលើកឡើងដែរថា បន្ទាប់ពីប្រកាសហ្នឹងមក នាងខ្ញុំអត់បានទទួលផលអីនៅឡើយទេ រហូតដល់ថ្ងៃនេះ។ ថ្ងៃខែឆ្នាំដដែល នាងខ្ញុំចូលសាលាឧទ្ធរណ៍ ប៉ុន្តែគេលើកថ្ងៃវិញ នាងខ្ញុំអត់ដឹងខាងតុលាការលើកថ្ងៃដល់ពេលណា ថ្ងៃខែឆ្នាំណាទេ គឺនាងខ្ញុំអត់យល់តែម្ដង។

    គួបញ្ជាក់ផងដែរថា កវីនិពន្ធ លោក សុខ ជំនោរ ជាបងប្រុសបង្កើត បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងតុលាការ ដោយលោកហាក់ដូចជាអស់ជំនឿនឹងការកាត់សេចក្ដីលើសំណុំរឿងមួយនេះ និងបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «មានប្រជាជនភាគច្រើនលើសលុប យល់ និងឆ្អែត និងខ្លាច ហើយគេទ្រាំស្ងៀម ទាំងចុកចាប់ក្នុងការរស់នៅជាមួយភាពអយុត្តិធម៌។ គេចាយលុយរៀនសូត្រ ដើម្បីចេះដឹង ហើយមានលុយ និងខ្សែទៀត ដើម្បីយកបានតួនាទី។ ខ្ញុំធំដឹងក្តីមក គឺឃើញអ៊ីចឹង។ ខ្ញុំនៅចាំបានថា កូនអ្នកតូចហែរហមកូនអ្នកធំ ជាឱកាសធ្វើឱ្យកូនអ្នកធំកាន់តែធំ (បទវិភាគរបស់កាសែតថ្មីថ្មី កាលពីជាង1ឆ្នាំមុន) ខ្ញុំពេញចិត្តពាក្យនេះណាស់ វាបានបំភ្លឺភ្នែកខ្ញុំ។ សង្ឃឹមថារឿងរ៉ាវនេះអាចដោះស្រាយដោយតុលាការ មិនមែនតុឡាការ»។

    ដើម្បីឱ្យកាន់តែច្បាស់ពីសម្ដីនៃការទាមទាររកយុត្តិធម៌របស់តារាចម្រៀងស្រី វ៉ាន់ នីឡា សូមទស្សនាវីដេអូរៀបរាប់របស់នាងខាងក្រោមនេះ៖

  • សុខ ជំនោរ លាតត្រដាងពីប្រព័ន្ធតុលាការ និងច្បាប់នៅស្រុកខ្មែរ

    សុខ ជំនោរ លាតត្រដាងពីប្រព័ន្ធតុលាការ និងច្បាប់នៅស្រុកខ្មែរ

    នៅថ្ងៃម្សិលនេះ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអតីតគូស្នេហ៍របស់កញ្ញា វ៉ាន នីឡា បានទម្លាយរូបភាពរបស់ខ្លួនជាមួយគូស្នេហ៍ថ្មី និងប្រាប់ពីគម្រោងចូលរោងការនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ តារាស្រីរូបនេះ ក៏បានបង្ហាញសារខកចិត្តចំពោះប្រព័ន្ធតុលាការនៅកម្ពុជា និង បានអះអាងប្រាប់ដល់មហាជនដែរថា ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរគ្មានភាពយុត្តិធម៌សម្រាប់ប្រជារាស្រ្តឡើយ នាងខ្ញុំមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ ។

    ពាក់ព័ន្ធរឿងអតីត​គូស្នេហ៍​របស់​ កញ្ញា វ៉ា​ន់ នី​ឡា ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលដីកា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​1​ឆ្នាំ​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាពអាក្រាតកាយរបស់នាងកាលពី​អំឡុង​ឆ្នាំ​2017 ប៉ុន្តែបន្ទាប់​ពី​សាលក្រម​ត្រូវ​បាន​ប្រកាស​នោះ​ លោក​គុយ សិទ្ធិ​សក្តិ នៅ​តែ​បន្ត​នៅ​ក្រៅ​ឃុំ​នៅឡើយ ហើយបន្ទាប់​ពី​រឿងរ៉ាវ​ត្រូវ​បាន​ស្ងប់ស្ងាត់​មួយរយៈ។ ថ្មីនេះ​ លោក​កុយ សិទ្ធិ​សក្តិ បាន​បង្ហាញ​រូបភាព​ថត Pre wedding​ នៅ​ទីលាន​នៃ​ប្រាសាទអង្គរវត្ត ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ​ខណៈសាលដីកា​របស់​តុលាការ​មិនដឹង​អនុវត្ត​ដល់​កម្រិត​ណា​នោះ​ឡើយ ។

    ទន្ទឹមនឹងកើតមានរឿងនេះដែរ លោក សុខ ជំនោរ ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ត្រូវជាបងប្រុសកញ្ញា វ៉ាន់ នីឡា តែងតែបង្ហោះសារមិនពេញចិត្ត នៅលើគណនីរបស់ខ្លួនម្ដងហើយ ម្ដងទៀត ជាក់ស្ដែងនៅមុននេះបន្តិច ដោយបានរៀបរាប់ដូច្នោះថា « ខ្ញុំសូមលាតត្រដាងពីភាពខ្សោយ នៃច្បាប់ និងតុលាការដែលគ្មានសិទ្ធិនិងការអនុវត្តន៍ច្បាប់ដល់ប្រជាជនសាមញ្ញ។ ពេលនេះជនត្រូវចោទកំពុងនោមលើច្បាប់ដែលមានតែលើបបូរមាត់។ ពួកអស់លោកនឹងគ្មានបានការគោរពនិងជឿជាក់ដោយបេះដូងពីប្រជាជនទេ។ មេធាវីធ្លាប់ពន្យល់មកយើងខ្ញុំថា នីតិវិធីច្បាល់ទាល់តែអ៊ីចេះ ទាល់តែអ៊ីចុះ ត្រូវរង់ចាំទាល់តែ15ថ្ងៃនេះ 15ថ្ងៃនោះ ចុងបញ្ចប់ …សូន្យ។ តែយើងខ្ញុំនៅតែ បើកភ្នែកមើល ច្បាប់នៃសង្គមមួយនេះ រហូត…….។ សូមបងប្អូនជួយShareបើគាំទ្រឲ្យចាប់ជនត្រូវរូបនេះចោទ!!!!! មកផ្តន្ទាទោសនោះ »៕

  • សុខ ជំនោរ សម្ដែងការខកចិត្តចំពោះចង្វាក់រាំវង់

    សុខ ជំនោរ សម្ដែងការខកចិត្តចំពោះចង្វាក់រាំវង់

    កាលពីពេលថ្មីៗនេះ ប្រទេសឡាវបានកំពុងតែរៀបចំស្នើរសុំដាក់ចង្វាក់រាំវង់ចូលទៅក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបន្ទាប់ពីដឹងដំណឹងនេះគេឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈ ដែលស្រលាញ់វប្បធម៌ខ្មែរមានការសោកស្តាយយ៉ាងខ្លាំង ដែលចង្វាក់រាំវង់ជាចង្វាក់ដ៏ពេញនិយមនៅស្រុកខ្មែរ បែរត្រូវបានឡាវស្នើរដាក់បញ្ចូលបែបនេះទៅវិញ។

    ជាមួយគ្នានេះដែរ លោក សុខ ជំនោរ ដែលអតីតកវីនិពន្ធល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ក៏មានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការដែលយុវវ័យខ្មែរមួយចំនួនដែលនិយមតែបទចង្វាក់បែកស្លុយ និងមិនសូវឱ្យតម្លៃចង្វាក់រាំប្រជាប្រិយខ្មែរនោះ លោកថា « ជយោ រាំវង់ ! យើងនៅមានវង្វាក់ច្រើនទៀត។ អស់មួយបានមួយ។ នៅចាំថាមានមូលហេតុមួយដែលញ៉ាំងឲ្យបែកស្លុយផុសផុលបង្ករកំណើតគ្រប់ទិសទី ពីមួយឆ្នាំទៅមួយឆ្នាំ» ។

    គួរបញ្ចាក់ផងដែរថា បើតាមការសាកសួរសាស្រ្តា និង រៀមច្បង នៅសាលាវិចត្រមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើង បានយក ចេញពីរបាំអប្សរា មកច្នៃ ឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។ ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។ មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។

    ផងដែរនោះ លោក សុខ ជំនោរបានសង្កត់ធ្ងន់ថា ចង្វាក់រាំប្រជាប្រិយខ្មែរដែលមាន រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់  ឡាំលាវ និងកន្ត្រឹម ត្រូវបានចារចូលជាប្រវត្តិសាស្ត្រអស់ហើយ នៅឡើយតែចង្វាក់ស្លុយ អត់ទាន់មានអ្នកចែងជាប្រវត្តិ៕

  • ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ សុខ ជំនោរ ដឹកដៃភរិយាកម្សាន្ដនៅប្រទេសកូរ៉េ

    ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ សុខ ជំនោរ ដឹកដៃភរិយាកម្សាន្ដនៅប្រទេសកូរ៉េ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កវីនិពន្ធលោក សុខ ជំនោរ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយភរិយាជាច្រើនសន្លឹក នៅទី 14 ខែកុម្ភៈ ឆ្នាំ 2018 នេះ ដែលត្រូវនឹងថ្ងៃបុណ្យក្ដីស្រឡាញ់ ឬ Valentine’s Day ។ ដោយឡែករូបភាពជាច្រើនសន្លឹកនោះបានស្ដែងឱ្យឃើញថា ​ទោះ​រវល់​នៅក្នុង​ការងារ​ក៏ដោយ​តែកវីរូបនេះមិន​ភ្លេច​ដឹក​ដៃ​ភរិយា​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េនៅ​ថ្ងៃទី 14 កុម្ភៈនោះដែរ ។

    គួររំឮកផងដែរថា ​ក្រោយពី​រៀបអាពាហ៍ពិពាហ៍​ភ្លាម​លោក សុខ ជំនោរ និង ភរិយា​បាននាំគ្នា​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ប្រទេស​ចិន​ ហើយ​ពេលនេះអ្នកទាំងពីរក៏បានបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នាបង្អួតមហាជនអ្នកគាំទ្រផងដែរ។ រហូតមកទល់ពេលនេះ ភរិយារបស់លោក សុខ ជំនោរ នៅមិនទាន់មានដំណឹងឃ្លាន​ម្ជូរ​នៅឡើយ​ទេ នោះក៏ដោយសារតែរូបលោកផ្ទាល់មមារញឹកនិងការងារពេកក៏អាចថាបានដែរ តែយ៉ាងណាមិញ ភាពផ្អែមល្ហែមរបស់លោក និងភរិយា នៅតែមានរាល់ថ្ងៃ និងអណ្ដែតឡើងនៅលើហ្វេសប៊ុកថែមទៀតផង។

    ចង់ដឹងថា ដំណើរកម្សាន្ដទៅប្រទេស កូរ៉េ របស់កវីរូបនេះ និងភរិយា មានភាពផ្អែមល្ហែមដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • សុខ ជំនោរ និងភរិយាកាន់ដៃគ្នាទៅផ្អែមល្ហែមនៅទីក្រុងម៉ាកាវ

    សុខ ជំនោរ និងភរិយាកាន់ដៃគ្នាទៅផ្អែមល្ហែមនៅទីក្រុងម៉ាកាវ

    នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ 2017នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ស្រី សុ​រង្សី ដែលត្រូវជាភរិយារបស់លោក សុខ ជំនោរ នៅពេលថ្មីនេះៗបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីដំណើរកាន់ដៃគ្នាទៅក្រេបច័ន្ទទឹកឃ្មុំយ៉ាងផ្អែមល្ហែមនៅក្នុងទីក្រុង ម៉ាកាវ។

    ដោយឡែករូបថតរបស់គូស្នេហ៍មួយគូនេះ បានសម្ញែងកែវភ្នែកមហាជនឱ្យព្រឺសម្បុរ និងហូរឈាមតាមច្រមុះលេង តាមរយៈកាយវិការនែបនិត្យរបស់អ្នកទាំងពីរ ព្រោះថា ទាំងលោក សុខ ជំនោរ និងភរិយាបានបង្ហាញស្នាមថើបលើបបូរមាត់ឱ្យគ្នាទៅវិញទៅមកនៅលើទឹកដីម៉ាកាវ ព្រមទាំងសរសេរបញ្ជាក់ថា “ប្ដីថា ពេល Kiss អូនឆ្ងាញ់”។ គ្រាន់តែបានអាន និងឃើញភ្លាមនោះ ក៏ធ្វើឱ្យមជ្ឈដ្ឋានមហាជនទប់អារម្មណ៍សឹងតែមិនបានទៅហើយ និងថែមទាំងជារដូវរងាទៀតផង រឹតកាន់តែអត់មិនច្រណែនមិនបានឡើយ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ និងបន្ថែមភាពព្រឺព្រួចឡើងថែមទៀតនោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ​៖

  • Sweet អ្វីម៉្លេះមួយគូនេះ!!  សូម្បីទៅក្រេបទឹកឃ្មុំក៏…

    Sweet អ្វីម៉្លេះមួយគូនេះ!!  សូម្បីទៅក្រេបទឹកឃ្មុំក៏…

    នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិចនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ភរិយាកវីនិពន្ធ សុខ ជំនោរ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញពីដំណើរទៅក្រេបច័ន្ទទឹកឃ្មុំយ៉ាងផ្អែមល្ហែម។ ដោយឡែករូបភាពជាច្រើនសន្លឹកនៅលើគណនីអ្នកនាង​ រង្សី ភរិយាលោក ជំនោរ បានធ្វើឱ្យ​បណ្ដាមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ហើយរំភើបជំនួសអ្នកទាំងពីរទៀតផង។

    មួយសន្លឹករបស់ ជំនោររង្សី ( ឈ្មោះបន្សំរវាងលោក សុខ ជំនោរ និងអ្នកនាង ស្រី សុរង្សី ) បានបង្ហាញពីកាយវិការក្របួចមាត់ដាក់គ្នា ស្ទើរតែថើបជញ្ជក់មាត់គ្នាទៅហើយ ដូច្នេះសូមប្រិយមិត្តមើលទៅ ច្បាស់ជាឃើញថា គូស្នេហ៍មួយគូនេះ Sweet ខ្លាំងប៉ុនណាមិនខាន។ សូមកុំប៉ប្រិចភ្នែកណា៎!  ដើម្បីឱ្យឃើញកាន់តែជាក់ច្បាស់ តាមរយៈរូបភាពទាំងឡាយខាងក្រោមនេះ៖

     

  • កវីល្បីឈ្មោះ សុខ ជំនោរ ចូលរោងការថ្ងៃនេះហើយ

    កវីល្បីឈ្មោះ សុខ ជំនោរ ចូលរោងការថ្ងៃនេះហើយ

    នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ2017នេះ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កវីល្បីឈ្មោះ សុខ ជំនោរ និងភរិយា ស្រី សុរង្សី ដោយឡែកមុននេះបន្ដិច នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកទាំងពីរបានបង្ហោះរូបភាពជាច្រើនសន្លឹកបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃសិរីមង្គល ដែលពោពេញទៅដោយស្នាមញញឹម និងសេចក្ដីសុខបំផុតនៅក្នុងជីវិត។

    គួររំឭកផងដែរថា ​លោក​ សុខ ជំនោរ និងគូដណ្ដឹងកញ្ញា ស្រី សុ​រង្សី បានភ្ជាប់ពាក្យនៅថ្ងៃទី6 ខែសីហា ឆ្នាំ2017 ហើយនៅរសៀលថ្ងៃទី 26 ត្រូវបានគេបង្ហើបថា គូស្នេហ៍មួយគូនេះ ត្រៀមទទួលភ្ញៀវកិត្តិយសនៅកោះពេជ្រ ដែលមានវត្តមានចូលរួមពីសិល្បករ សិល្បការិនី និងញាត្តិមិត្តបងប្អូន មានចំនួនមិនតិចជាង១០០តុនោះទេ។ កាន់តែជាក់ច្បាស់សូមទស្សនារូបភាពទាំងឡាយ ខាងក្រោមនេះ៖

  • ទស្សនាកម្រងរូបភាព Pre-Wedding របស់កវីល្បីឈ្មោះ សុខ ជំនោរ

    ទស្សនាកម្រងរូបភាព Pre-Wedding របស់កវីល្បីឈ្មោះ សុខ ជំនោរ

    ប៉ុន្មានម៉ោងមុននេះបន្ដិច  គូ​ដណ្ដឹង​របស់​លោក​ សុខ ជំនោរ គឺ​កញ្ញា ស្រី សុ​រង្សី បានបង្ហោះរូបថតជាច្រើនសន្លឹកលើបណ្ដាញទំនាក់ទំនងសង្គម Fcaebook ដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយកវីល្បីឈ្មោះរូបនេះ ។ គេសង្កេតឃើញថា រូបភាពទាំងអស់នេះ គឺជាកម្រងរូបភាព Pre-Wedding  ដែលបានផ្ដិតយកទេសភាពនៅខេត្តមណ្ឌលគិរី។ មានមួយសន្លឹកដែលបញ្ជាក់ពីស្នេហាដ៏ស្មោះស័្មគ្ររវាងអ្នកទាំងពីរដោយបានចារជាអក្ខរានៅលើរូបភាពថា “មាត់មិននិយាយ តែបេះដូងឮ”  អូហូ! ពិតជាផ្អែមជាងស្ករ និងទឹកឃ្មុំទៅទៀត មិនមែនធម្មតាទេ!។ ប្រសិនបើប្រិយមិត្តបានឃើញហើយ ពិតជាអត់មិនសរសើរ មិនបានឡើយ។

    គួររំឭកផងដែរថា ​លោក​ សុខ ជំនោរ និងគូដណ្ដឹងកញ្ញា ស្រី សុ​រង្សី  បានភ្ជាប់ពាក្យនៅថ្ងៃទី6 ខែសីហា ឆ្នាំ2017 ហើយត្រៀមនឹងចូលរោងការនៅអំឡុងខែវិច្ឆិកានេះហើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • កវីល្បីឈ្មោះ សុខ ជំនោរ និងគូដណ្ដឺងលេង​ស្ទីល​ថើប​មាត់ស្រស់ៗ

    កវីល្បីឈ្មោះ សុខ ជំនោរ និងគូដណ្ដឺងលេង​ស្ទីល​ថើប​មាត់ស្រស់ៗ

    កាលពី​ថ្ងៃ​ខួបកំណើត​កវី​និពន្ធ​ល្បី លោក សុខ ជំនោរ ​កន្លង​ទៅថ្មីៗនេះ អនាគត​ភរិយា​​របស់​លោក គឺកញ្ញា រង្សី បាន​ទិញ​នំ​ខួប​កំណើត​មកធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​ក្នុង​ហាង​មួយ​កន្លែងក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកអ្នកទាំងពីរក៏បានបង្ហាញវីដេអូខ្លីមួយ ស្ដែងពីភាពផ្អែមល្ហែមស្អិតល្មួតដូចស្ករតាំងម៉ែឱ្យមហាជនបានឃើញនៅលើ Facebook។

    អ្វីដែល​កាន់​តែ​ពិសេស​នោះ​ គឺ​គូស្នេហ៍​ទាំង​ពីរ​លេង​ស្ទីល​ថើប​មាត់ យ៉ាង​រ៉ូមែនទិក​ដោយមិនបានក្រែងចិត្តអ្នកគាំទ្រឡើយ ហើយគូដណ្តឹងកវីនិពន្ធល្បីឈ្មោះរូបនេះថែមទាំង​បាន​សរសេរ​សារដ៏​ផ្អែមល្ហែម​បញ្ជាក់​ពីក្តី​ស្នេហ៍របស់នាង​ចំពោះលោកទៀតផង​ថា «គ្មាន​អ្នក​ណា​ផ្សេង​ឡើយ​ ដែលអាច​ឲ្យ​អូន​ចង់​នៅ​ជាមួយ​ក្រៅ​ពីរូប​បង។ គ្មាន​នរណា​ម្នាក់​ អាច​ធ្វើ​អូន​ញញឹម ​និង​សើច​ដូច​បងបាន​ឡើយ។ បង​ជា​មនុស្ស​ដំបូង​គេដែល​អូន​ចង់​ឃើ់ញ​មុន​ពេល​ក្រោក​ពី​គេង ហើយ​ជា​មនុស្ស​ចុង​ក្រោយ​ នៅ​ពេលយប់…។ អូន​ស្រឡាញ់​បង ស្រឡាញ់​បង​តែ​ម្នាក់​គត់»៕