Tag: សិចស៊ី

  • សាន សុម៉ាលី តួស្រីល្បីក្នុងរឿងកាកីត្អូញថា ទីផ្សារសិល្បៈស្ងាត់ដូចចោរលួចសេះ

    សាន សុម៉ាលី តួស្រីល្បីក្នុងរឿងកាកីត្អូញថា ទីផ្សារសិល្បៈស្ងាត់ដូចចោរលួចសេះ

    ភ្នំពេញៈ  ទើប​តែ​វិល​មក​ពី​សម្តែង និង​កើប​លុយ​ដុំ​នៅ​អូស្រ្តាលី​ចំនួន ​៥ ​សប្តាហ៍​ សោះ​ក៏​ស្រាប់​តួ​សម្តែង​​ស្រី​ចូល​ចិត្ត​ព្រលែង​ដើម​ទ្រូង​សិចស៊ី ​កញ្ញា សាន សុម៉ាលី និងជាតួស្រី​ល្បី​ក្នុង​ភាព​យន្ត​រឿង​​កាកី​ ​​បានរអ៊ូរ​រទាំ​​ថា ខ្លួន​ចាស់​ហើយ​មិន​សូវ​មាន​ទី​ផ្សារ​ក្នុង​សង្គម​សិល្បៈ​ទៅ​វិញ។

    តារា​សម្តែង​ស្រី​ចូលចិត្ត​តុប​តែង​ខ្លួន​បែប​សិចស៊ី កប់​ស៊េរី បញ្ចេញ​សាច់​ក្បាល​ពោះ និង​ដើម​ទ្រូង​យ៉ាង​​គ្រហើៗ សាន សុម៉ាលី ស្រាប់តែ​ថ្មីៗ​នេះ​នាង​បាន​​រអ៊ូរ​ថា៖ «ហេតុ​ខ្លួន​ខ្ញុំ​ចាស់ និង​សម្រស់​ក៏​លែង​សូវ​ស្អាត ទើប​មិន​សូវ​មាន​ផលិត​កម្ម​ណា​គេ​ ហៅ​ទៅ​ថត​កុន​ទៀត​ដូចជា​តួ​ស្រី​ក្មេងៗ និង​ស្អាតៗ​ជំនាន់​ក្រោយ​។ ដោយ​សារតែ​ខ្លួន​កាន់តែ​មាន​វ័យ​ជ្រេ សម្រស់​ក៏​លែង​​​សូវ​ស្អាត​ផូរផង់​ដូច​កាល​មុន និង​តម្លៃ​ខ្លួន​​ថតកុន​ក៏​មិនសូវ​​ខ្ពស់​ដូច​តារាស្រី​វ័យ​ក្មេង​សាច់​សខ្ចី​មិនអាច​ប្រជែង​​បាន» ​។

    ​ កញ្ញា សាន សុម៉ាលី ក៏​​ត្អួញត្អែរ​ពីមូលហេតុ​ខ្លះ​នាំឲ្យ​មានភាព​ស្ងាត់​ទី​ផ្សារ​​​ថា៖ «​​វិស័យ​ភាពយន្ត​កាន់តែ​រីក​ដុះ​ដាល​គ្រាន់​ជាង​មុន​បន្តិច ហើយ​តារា​សម្តែង​ស្រករ​ក្រោយ​ក៏​សម្បូរ និងមាន​សម្រស់​ស្រស់​ស្អាតៗ​​ច្រើន​ទៀត ដូច្នេះ​ខ្ញុំ​ពិបាក​ប្រកួត​ប្រជែង​នឹង​​ពួកគាត់​ណាស់​។ បច្ចុប្បន្ន​នេះ ខាង​ផលិត​កម្ម និង​អ្នក​រៀបចំ​កម្មវិធី​ទៀត​សោត គេ​ក៏​រើសយក​សិល្បករ សិល្បការិនី ដែល​អាច​ចេះ​ទាំង​ច្រៀង និង​ចេះ​ទាំង​ការ​​សម្តែង​ផងដែរ»។

    គួរ​រំឮក​ថា​ តារា​ចម្រៀង និង​សម្តែង​ស្រី​ប្រុស ៦ដួង រួម​មាន​កញ្ញា សាន សុម៉ាលី កញ្ញា នៅ សូនីតា កញ្ញា មាស វ៉ារី លោក ម៉ា​ដូ​ណា លោក អាឡិច ចាន់​ត្រា និង​ពិធី​ការិនី​ផ្នែក​សម្រប​សម្រួល​កម្មវិធី​កញ្ញា ដារ៉ា នីតា បាន​​ហោះ​ហើរ​​​​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរធម៌​មួយ​គឺការ​សម្តែង​សិល្បៈ​នៅ​ជា​ច្រើន​​រដ្ឋ​ក្នុង​ប្រទេស​​អូស្ត្រាលី​កាល​ពី​ខែ​កុម្ភៈ​៕​

  • Takkatan Chollada ពីតារាចម្រៀងស្រគត់ស្រគំ ប្ដូរស្ទាយ៍សិចស៊ីបញ្ចេញដើមទ្រូង

    Takkatan Chollada ពីតារាចម្រៀងស្រគត់ស្រគំ ប្ដូរស្ទាយ៍សិចស៊ីបញ្ចេញដើមទ្រូង

    កំពូលតារាចម្រៀង Takkatan Chollada ដែលប្រជាជនថៃឲ្យរហ័សនាមថា រាជនីសំឡេងមាស បន្ទាប់ពីនាងទទួលបានការគាំទ្រ ចំពោះបទចម្រៀងមនោសញ្ចេតនាបែបស្រុកស្រែ លំដាប់ទីមួយក្នុងប្រទេសថៃ ដែលលក់ស៊ីឌីចម្រៀងដំបូងរបស់ខ្លួនបានដល់ ១លានឌីសចម្រៀង ដែលគ្មានតារាចម្រៀងស្រីណាធ្លាប់មានពីមុនមក ។

    ម្ចាស់បទ “មិនមែនសង្សារ ប្រាថ្នាថែបងមិនបាន” ពីមុនមកគ្រាន់តែជាតារាចម្រៀងបែបស្ទីលស្រុកស្រែ និយមស្ទាយ៍រៀបចំខ្លួនបែបស្រគត់ស្រគំ ក៏ប៉ុន្ដែមកទល់ពេលថ្មីនេះៗ តារាស្រីរូបនេះបានបន់បែនតាមសង្គមថៃ ហើយប្ដូរស្ទាយ៍រៀបចំខ្លួនសិចស៊ីជាងមុន នឹងកាន់តែមានបញ្ចេញមន្ដស្នេហ៍បន្ថែមទៀត ។ នាងបានបង្ហោះរូបនាងនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ផ្ទាល់ខ្លួន បញ្ចេញនូវដើមទ្រូងមូលក្លំយ៉ាងសិចស៊ី ដែលពីមុនមកនាងមិនធ្លាប់បង្ហាញបែបដូច្នេះឡើយ ។

    ចង់ដឹងកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • សម្រស់ដ៏សិចស៊ីរបស់តារាស្រីកញ្ញា ដួង ម៉ានិច ពិតជាគយគន់មិនចេះណាយមែន!

    សម្រស់ដ៏សិចស៊ីរបស់តារាស្រីកញ្ញា ដួង ម៉ានិច ពិតជាគយគន់មិនចេះណាយមែន!

    ភ្នំពេញៈ​ តារា​សម្តែង​ស្រី​តូច​ច្រឡឹង​ ចង្ការ​ស្រួច​កញ្ញា ដួង ម៉ានិច ដែល​បាន​ហក់​ចូល​ប្រឡូក​នៅក្នុង​វិស័យ​សម្តែង​ខ្សែ​ភាពយន្ត​តាំង​ពីឆ្នាំ ២០១៣ រហូត​សាង​បាន​​​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​នា​ពេល​នេះ​ ឃើញ​ថា​ មាន​សម្រស់​កាន់តែ​ស្រស់​ស្អាត​ ទ្រព្យ​ធនក៏​កាន់​តែ​សម្បូរ ខណៈ​នាង​​ទើបតែ​ទិញ​ផ្ទះ​ល្វែង​មួយ​នៅ​សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តម្លៃ​ជាង ៤ ម៉ឺន​ដុល្លារ។

    នាពេល​ថ្មីៗនេះ​តារា​ស្រី​វ័យ ២៦ ឆ្នាំ សំឡេង​ស្រទន់​ ហើយក៏​ជាប់​ងារ​ជា​តារា​សិចស៊ី​មួយ​រូប​ដែរ ​ឆក់បាន​ឱកាស​បាន​ជាតួឯក​ស្រី​ក្នុង​រឿង​កុនខ្មែរ​ជាបន្ត​បន្ទាប់​មិនសូវ​ជា​ដាច់នោះ​ឡើយ ដូច​ជា​​​រឿង ​«​ហង្ស​បាក់​ស្លាប​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ រឿង ​«ពស់​កេងកង​ថ្មី»​នៅ​ទូរ​ទស្សន៍​PNN ជា​ដើម​។

    ចំពោះ​រឿង​ស្នេហា​ បុប្ផា​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​ ក៏​ធ្លាប់​បាន​ប្រកាស​បើក​បេះដូង​ថា ៖ «​ផ្ញើ​ជូន​បុរសៗ​មាន​លុយ ខ្ញុំ​មិន​បដិសេធ​ទេ​ ចំពោះ​បំណង​ល្អ​គ្រប់​បុរសៗ​ដែល​ស្រឡាញ់ ​មាន​ការ​អាណិត ​និងចង់​ជូន​កាដូ​មាន​តម្លៃ​ឲ្យ​ខ្ញុំ​នោះ​ទេ។ ក៏​ប៉ុន្តែ​ ម៉ានិច ក៏​មិន​ងាយ​ទន់​ទោរ​ដោយ​ត្រឹម​តែ​ឃើញ​លុយ​ ឬក៏​កាដូ​ដែរ​ សម្រាប់​បុរស​មាន​ជាប់​ចំណង​ប្រពន្ធ​កូន​របស់​គេ​នោះ​​ទេ​។ សូម​ផ្តាំ​ទៅ​វិញ​ផង​ចាស​!»៕​​

  • Nicki Minaj បញ្ចេញវីដេអូចម្រៀងសិចស៊ីរោលរាល

    Nicki Minaj បញ្ចេញវីដេអូចម្រៀងសិចស៊ីរោលរាល

    នៅទីបំផុតតារាចម្រៀងរ៉េបល្បីឈ្មោះ Nicki Minaj បញ្ចេញដើមទ្រូងដ៏សិចស៊ីជាមួយការអង្អែលរបស់តួប្រុស នៅក្នុងវីដេអូចម្រៀងថ្មីរបស់នាង។

    នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៧ តារាចម្រៀងស្រីល្បីឈ្មោះ Nicki Minaj បានបញ្ចេញវីដេអូចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា ” Regret In Your Tears ” តាមរយៈបញ្ចេញនូវស្ទីលសម្ដែងយ៉ាងសិចស៊ីរោលរាលជាមួយតារាចម្រៀងប្រុស ទាំងនៅក្នុងទឹក និងនៅលើគ្រែ។ វីដេអូចម្រៀងថ្មីរបស់តារាស្រីវ័យ ៣៤ឆ្នាំ ខាងលើនេះ ត្រូវបានដឹកនាំសម្ដែងដោយអ្នកដឹកនាំ Mert និង Marcus ហើយតម្រូវឱ្យតារាស្រី Nicki Minaj បង្ហាញនូវបទពិសោធសម្ដែងថ្មី បែបក្ដៅសាច់តាមលំនាំសាច់រឿងឈុតស្នេហានៅលើគ្រែ។

    គួរបញ្ជាក់បន្ថែមថា វីដេអូចម្រៀងនេះ​ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម YouTube ក្នុងគណនីដែលមានឈ្មោះថា Arnoldo González នៅថ្ងៃទី ១ ខែឧសភា នេះ ដែលរហូតមកដល់ម៉ោងនេះពេលនេះ គណនី YouTube ផ្ទាល់របស់ Nicki Minaj នៅមិនទាន់បានបង្ហោះវីដេអូចម្រៀងនេះឡើយ ៕

    សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ៖

    https://www.youtube.com/watch?v=3d_OJKZTMNE

  • ធ្វើយ៉ាងណាដើម្បីឱ្យជើងស្អាត និងសិចស៊ី?

    ធ្វើយ៉ាងណាដើម្បីឱ្យជើងស្អាត និងសិចស៊ី?

    ការដណ្តើមគ្នាបង្អួតភាពសិចស៊ី បង្ហាញសាច់ជើងសខ្ចី មានទាំងជើងស្រឡូនតូចៗ និង​ជើងទ្រលុកទ្រលន់​តាមរយៈការស្លៀកសម្លៀកបំពាក់ខ្លីៗ គឺជាសកម្មភាពដែល​កំពុងពេញនិយមបំផុតសម្រាប់នារីៗ ជាពិសេសគឺយុវតីសម័យថ្មីនេះតែម្ដង។ ប្រាកដណាស់ថា អ្នកណាៗក៏នឹងលួចកោតសរសើរអ្នកដែរ ប្រសិនបើគេបានឃើញជើងដ៏ស្រស់ស្អាត មើលទៅមានសភាពទន់រលោងរបស់អ្នក។ ​ប៉ុន្តែប្រសិនបើអ្នកនៅមិនទាន់មានទំនុកចិត្តថា ជើងរបស់អ្នកមាន​សភាព​ស្រស់ស្អាតគ្រប់គ្រាន់​ក្នុងការប្រណាំងប្រជែងជាមួយអ្នកដទៃទេនោះ សូមចាប់ផ្តើមថែរក្សាជើងរបស់អ្នកឱ្យបានស្អាត​ចាប់ពីពេលនេះតទៅ។

    ដុសខាត់កែងជើង៖ បង្កើតទម្លាប់ក្នុងការដុសខាត់កែងជើង និងបាតជើងឱ្យបានស្អាតដោយច្រាស ឬថ្មខាត់ មុននឹងដុសអ្នកគួរត្រាំជើងរបស់អ្នកទៅក្នុងទឹក (ប្រសិនបើត្រាំជាមួយទឹកក្តៅឧណ្ហៗកាន់តែល្អ) ប្រមាណជា10-15នាទីជាមុនសិន ​ដើម្បីឱ្យស្បែកជើងរបស់អ្នកទន់ងាយស្រួលក្នុងការដុសសម្អាតសារធាតុ​កខ្វក់ និងស្បែកចាស់ៗចោល។ ប្រសិនបើជើងរបស់ស្ងួត និងមានសភាពប្រះបែកនោះ អ្នកត្រូវតែផ្តល់សំណើមឱ្យជើងរបស់អ្នក។ មានផលិតផលច្រើនណាស់​ដែលអាចឱ្យអ្នកជ្រើសរើសប្រើប្រាស់ ដូច្នេះវាពិតជាមិនពិបាកទេបើគ្រាន់តែចង់ស្វែងរកផលិតផលមួយដែលត្រូវនឹងអ្នកនោះ។

    ធ្វើចលនា និងម៉ាស្សាជើង៖ ម្រាមជើង និងប្រអប់ជើងក៏អាចបង្កើនភាពស្រស់ស្អាតឱ្យអ្នកបានដែរ ហេតុនេះការទាញម្រាមជើង ច្របាច់ ធ្វើចលនាចុះឡើង និងការ​ម៉ាស្សាប្រអប់ជើងដោយប្រេងអូលីវ ឬប្រេងដូងជាដើមគឺជាវិធីល្អបំផុតក្នុងការបន្ថែមភាពតឹងណែនដល់ប្រអប់ និងម្រាមជើងរបស់អ្នក។

    សម្អាតជើងឱ្យស្អាត៖ ការលាងសម្អាត និងជូតជើងរបស់អ្នកឱ្យបានស្អាត និងស្ងួតល្អ គ្រប់កន្លែង ពិសេសគឺនៅចន្លោះម្រាមជើងជាដើមនោះ​គឺជាចំណុច​មួយ​ដែល​អ្នក​មិនគួរភ្លេចជាដាច់ខាត។

    កុំមើលរំលងស្បែកជើងដែលអ្នកពាក់៖ ស្បែកជើងស្អាតល្អពិតប្រាកដមិនត្រឹមតែជាម៉ូដដែលអាចលើកសម្រស់ជើងតែប៉ុណ្ណោះទេ តែវាត្រូវតែផ្តល់ភាពងាយ​ស្រួលក្នុងការស្លៀកពាក់ផងដែរ។ សូមចាំថា ស្បែកជើងដែលមិនធ្វើឱ្យឈឺជើង និងងាយស្រួលដើរគឺជាជម្រើសទីមួយដែលអ្នកត្រូវគិតដល់៕

     

  • ចូលឆ្នាំហើយ ស្រាប់តែ តារាស្រីសិចស៊ី ដេននី ក្វាន់ ជ្រួលច្របល់ចិត្តចង់បានស្វាមី!

    ចូលឆ្នាំហើយ ស្រាប់តែ តារាស្រីសិចស៊ី ដេននី ក្វាន់ ជ្រួលច្របល់ចិត្តចង់បានស្វាមី!

    ភ្នំពេញៈ ថ្មីៗ​នេះ គេហាក់​ឃើញ​តារា​សម្តែង​សិចស៊ីចូល​ចិត្ត​ព្រលែង​ល្វើង​លើ​មិន​ប្រណី​ភ្នែក​បុរស​ ​ កញ្ញា ដេននី ក្វាន់ ដែល​​ជា​ថៅកែ​ស្រី​វ័យ​ក្មេង​ ដោយនាង​បាន​បើក​ហាង​សាឡន និង​ហាង​លក់​​​​គ្រឿង​សង្ហារឹម មានប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ បង្ហើរ​សារ​រវើរវាយ​ក្នុង​ចិត្ត​នឹក​ចង់​បាន​ស្វាមី​ ខណៈមុន​នេះ​បន្តិច​នាង​ដូចជា​រអ៊ូរ​ធុញ​នឹង​គូ​ស្នេហ៍​ដែល​ចូល​ចិត្ត​ប្រចណ្ឌនោះ។


    កញ្ញា ដេននី ក្វាន់ ដែលបាន​​ហក់​ចូលទៅ​​ក្នុង​ពិភព​សិល្បៈ​សម្តែង​ដំបូង​ ដោយ​ការ​លះបង់​ដាក់​​ទុន​​ភាព​សិច​ស៊ី​​លេច​ធ្លោជាង​គេទាក់​ទាញ​ផលិត​ករ​​នោះ បាន​សរសេរ​សារស្តែង​​ពីចិត្ត​ខ្លួន​ថា​៖ «មួយ​ជីវិត​របស់​មនុស្ស​ស្រី ថ្ងៃ​ដែល​រំភើប ហើយ​មាន​នយ័​បំផុត​នោះគឺ​ ថ្ងៃ​ដែល​បាន​រៀបការ​​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ សម្រាប់​ខ្ញុំ​រក​កូន​កំលោះ​មិន​ទាន់​ឃើញទេ​!»។ ​

    មិន​តែ​ប៉ុណ្ណោះ​​តារា​សម្តែង​ស្រី​ដែល​ហ៊ាន​ថត​បង្ហាញ​ភាព​សិច​ស៊ី​កប់​ស៊េរី មិន​​ខ្លាច​ការ​ព្រមាន​​ពី​ក្រសួង​​វប្ប​​ធម៌​ច្រើន​​​​​លើកនោះ ក៏​ប្រាប់​ពី​លក្ខខណ្ឌ​ដែល​ខ្លួន​ប្រាថ្នា​ជា​គូ​សម្រាប់ជីវិត​នាង​ទៀត​ផង​ថា៖ « មាន​ការ​ស្រលាញ់ ខ្វះ​ភាព​ស្មោះត្រង់​ក៏ពិបាក មាន​ភាពស្មោះត្រង់​ ខ្វះការ​អាណិត​ក៏ពិបាក មាន​ក្តីអាណិត​ ខ្វះភាព​ជឿជាក់ នឹង​ទំនុក​ចិត្ត​ក៏ពិបាក មាន​ទំនុកចិត្ត ខ្វះក​ម្លាំង​ចិត្ត​ឲ្យ​​គ្នាក៏ពិបាក​ មា​ន​​កម្លាំង​ចិត្ត ខ្វះការឲតម្លៃចំពោះ​គ្នាក៏ពិបាក សំខាន់​មនុស្ស​ដែល​ស្រលាញ់​គ្នា​ត្រូវ​មាន​គ្រប់​ចំណុច​ខាង​លើ​ទើប​រស់​នៅ​មា​ន​សុភមង្គល.!!!»។

    អ្វីដែល​កាន់តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៀត​ គឺតារា​ស្រី​ដ៏ស្រស់​ស្អាត​ ជាម្ចាស់​ហាង​ទាំងនៅ​ក្នុង​វ័យ ២៧​ ឆ្នាំ រូបនេះ បានទទួល​កាដូ​លើក​ទឹក​ចិត្តពី​បុរស​កំពូល​ស្នេហ៍​ ជា​គ្រឿង​ពេជ្រមាន​តម្លៃ​ជាង​ ១០ ម៉ឺន ដុល្លារ​ នៅថ្ងៃ​សម្ពោធ​ហាង​នាងកន្លង​មក​ ខណៈ​អត្ត​សញ្ញាណ​បុរស​នោះ​គ្រាន់តែ​ត្រូវបាន​គេ​បង្ហើប​ថា​ជាមន្រ្តី​យោធា​​ម្នាក់​ប៉ុណ្ណោះ។

    ដោយ​មិនបាន​លាក់​លៀម​ថាខ្លួន​គ្មាន​អ្នកគ្រង​បេះដូង គ្រាន់​តែសុំ​មិន​បញ្ចេញ​ឈ្មោះ និង​ព័ត៌មាន​​​លម្អិត​ពីប្រុស​ស្នេហ៍​ទើប​ជូនកាដូ​លើក​ទឹកចិត្ត​មាន​តម្លៃ​ជាង ​ ១០ ម៉ឺន ដុល្លារ តារា​ស្រីមាន​ស្រុក​​កំណើត​មកពី​ខេត្ត​ព្រះវិហារ ដែល​ល្បីថា​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ដូចជា​សេដ្ឋិនី​ទាំងក្មេង ព្រោះនាង​មាន​របរ​រកស៊ី​ក្រៅ​សិល្បៈនោះ​បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា៖ «អ្នកជូន​កាដូ​ដែល​មាន​តម្លៃ​ជាង ១០ ម៉ឺន ដុល្លារ​ នោះ​គាត់ពិត​ជា​មន្ត្រី​យោធា​ម្នាក់មែន តែសុំ​លាក់​ឈ្មោះ និង​តួនាទី​ការងារ​គាត់​សិន បើទោះ​បីខ្ញុំ និង​គាត់​មាន​ទំនាក់​ទំនង​យូរឆ្នាំ​មក​ហើយក្តី»។ ប៉ុន្តែ​ជុំវិញ​ទុន​ជាង ៤ ម៉ឺន​ដុល្លារ និង​ចំនួន​ច្រើន​ជាងនេះ​លើ​ហាងលក់​គ្រឿង​សង្ហារិម នោះ កញ្ញា ដេននី ក្វាន់ បាន​អះអាង​ថា​៖ «ការ​បើករបរ​អាជីវ​កម្ម​នេះ គឺជា​ធនធាន​របស់​នាងខ្ញុំ​ផ្ទាល់ តែ​ម្តង​ មិនមែន​គាត់ទេ»៕​