Tag: សាល បាទី

  • តារាចម្រៀង សាល បាទី បង្ហាញអារម្មណ៍ក្តុកក្តួលពេលរំឭកការតស៊ូឪពុករត់កង់3ចិញ្ចឹមកូន4នាក់

    តារាចម្រៀង សាល បាទី បង្ហាញអារម្មណ៍ក្តុកក្តួលពេលរំឭកការតស៊ូឪពុករត់កង់3ចិញ្ចឹមកូន4នាក់

    តារាចម្រៀងលោក សាល បាទី ដែលមួយរយៈចុងក្រោយនេះឃើញថាមានឱកាសវាយលុកសិល្បៈតាមកម្មវិធីជាច្រើនបានបង្ហាញនូវភាពអាណិតដល់លោកឪពុករបស់ខ្លួនដែលបានលះបង់កម្លាំងកាយចិត្តច្រើនបីបាច់កូនចៅមិនខ្លាចឧបសគ្គទាំងអស់។ ក្រោយការងាររើបប្លែក សាល បាទី បានតាំងចិត្តរំដោះលោកឪពុកឱ្យរស់នៅស្រួលតបជូនវិញបើទោះជាកូនលំបាកបែបណា។

    តារាចម្រៀង សាល បាទី បានថ្លែង ចង់អួលដើមកថា ប៉ារបស់លោកកម្សត់ណាស់រកសុីគ្រប់ស្ថានភាពឱ្យតែកូនៗរស់នៅបានដូចគេបានចូលរៀនយកចំនេះដើម្បីអនាគតនិងចិញ្ចឹមជីវិត។ រយៈពេល៣០ឆ្នាំ ដែលលំបាកហើយច្រើនឆ្នាំគាត់រត់កង់បីចិញ្ចឹមកូន៤នាក់ក្រោមកំដៅថ្ងៃព្យុះភ្លៀង។ បាទីបន្តទៀតថា«លោកនៅមិនទាន់មានអ្វីឱ្យគាត់ពេញចិត្តទាំងស្រុងនោះទេតែលោកសន្យាថា ចាប់ពីពេលនេះតទៅលោកឈប់ឱ្យគាត់រត់ម៉ូតូកង់៣ទៀត។ លោក សន្យាចិញ្ចឹមមើលថែទាំងតាមលទ្ឋភាពដែលអាចធ្វើបានក៏ព្រោះចង់ឱ្យលោកសុខកាយខ្លះមិនចង់ឲរត់ទៀតនោះទេ។ តាមផែនការបើលោកសន្សំលុយបានអាចនិងទិញជាផ្ទះល្មមមួយជាកាដូជូនគាត់ព្រមទាំងសន្យាថា ធ្វើអ្វីឲល្អជូនព្រះរស់ធ្វើបុណ្យទាន់ខែភ្លឺ។ ក្នុងនាមអ្នកសិល្បៈលោកសន្យាដែរថានឹងបង្ហាញអ្វីដែលល្អៗក្នុងសង្គមដើម្បីជាគម្រូដល់អ្នកជំនាន់ក្រោយបើទោះជាមើលទៅមិនសមភ្នែកអ្នកទើសទាល់តែលោកនៅតែបង្ហាញលក្ខណៈល្អៗ។

    បាទីមួយរយៈនេះបានបង្ហាញសកម្មភាពច្រើនក្នុងសិល្បៈលើកញ្ចក់ទូរទស្សន៍នានា។លោកត្រូវបានគេឧស្សាហ៍ឃើញចូលរួមច្រៀងតាមកម្មវិធីអប់រំសុខភាពតាមរោងចក្រនានាជាមួយក្រុមតារារួមអាជីពដោយទទួលបានការគាំទ្រខ្លាំង។

  • មកស្គាល់ម្ចាស់បទ «ជឿជាក់! ជោគជ័យ» កំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាវិស័យកីឡា

    មកស្គាល់ម្ចាស់បទ «ជឿជាក់! ជោគជ័យ» កំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាវិស័យកីឡា

    មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបទ«ជឿជាក់! ជោគជ័យ» ដែលជាបទលើកកម្ពស់វិស័យកីឡាដែលពោរពេញដោយអត្ថន័យត្រូវបានបង្ហោះឡើង ហើយឃើញសុទ្ធតែកីឡាករជម្រើសជាតិល្បីៗចែកចាយ និងមានអ្នកចូលទស្សនាច្រើនទាំងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។ ចម្រៀងមួយបទនេះ ចាក់ដោតអារម្មណ៍កីឡាករ-កីឡាការិនី និងអ្នកស្នេហាវិស័យកីឡាយ៉ាងខ្លាំង ខណៈដែលតារាចម្រៀង 2រូបដែលត្រូវបានជ្រើសរើសឱ្យក្លាយជាម្ចាស់បទនោះ ក៏ត្រូវមានការទាមទារឱ្យមានគុណសម្បត្តិពិសេសមួយដោយឡែកដែរ ទម្រាំតែបានច្រៀងបទចម្រៀងនេះជាផ្លូវការ។

    លោក ឆាយ វណ្ណៈ អ្នកដឹកនាំផលិត និងជាម្ចាស់ផលិតកម្ម អាំណាតមេឌា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកបានសម្រេចចិត្តធ្វើបទOriginal មួយនេះ គឺដោយសារតែលោកកត់សម្គាល់ឃើញថា អ្នកធ្វើបទចម្រៀងភាគច្រើនផ្ដោតតែលើអត្ថន័យស្នេហា និងមិនសូវជាមានបទច្រើនដែលផ្ដល់គុណប្រយោជន៍សម្រាប់សង្គមឡើយ ជាពិសេស គឺបទដែលមានអត្ថន័យជាលក្ខណៈលើកស្ទួយកីឡាករ គឺមិនសូវមានច្រើនទេ។ លោកថា បទចម្រៀង«ជឿជាក់! ជោគជ័យ»នេះ មិនមែនសំដៅតែលើអ្នកលេងកីឡាប៉ុណ្ណោះទេ តែអត្ថន័យបទនេះក៏មានន័យដុតកម្ដៅមនុស្សក្នុងសង្គមទូទៅឱ្យមានកម្លាំងចិត្ត និងមានជំនឿចិត្តលើខ្លួនឯងដើម្បីឈានទៅសម្រេចកិច្ចការមួយដោយជោគជ័យផងដែរ។ MV មួយបទនេះ លោកបានប្រមូលផ្ដុំសុទ្ធតែកីឡាករជម្រើសជាតិគ្រប់ផ្នែកដែលល្បីៗឈ្មោះឱ្យមកសម្ដែងតែម្ដង ដូច្នេះហើយទើបគ្រាន់តែបង្ហោះមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកចែកចាយ និងចូលទស្សនាច្រើនទៅហើយ។

    គួរបញ្ជាក់លក្ខណៈពិសេសរបស់បទនេះដែរថា សូម្បីតែអ្នកចម្រៀងក៏ត្រូវបានជ្រើសរើសយ៉ាងលំបាកផងដែរ ដោយលោកបញ្ជាក់ថា តារាចម្រៀងកុងត្រារបស់ផលិតកម្ម អាំណាតមេឌា ច្រើននាក់មិនមានជាប់ក្នុងជម្រើសនោះទេ ជាប់តែតារាចម្រៀងនៅខាងក្រៅផលិតកម្មឱ្យមកធ្វើជាម្ចាស់បទទៅវិញ។ លោកបញ្ជាក់ថា បទ«ជឿជាក់! ជោគជ័យ»នេះ បកស្រាយដោយតារាចម្រៀងលោក សាល បាទី អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីពេជ្រកំពុងច្នៃ និងលោក ប្រុសម៉ៅ ដែលជាតារាចម្រៀងកុងត្រា និងជាអ្នកនិពន្ធប្រចាំផលិតកម្ម ដែលធ្លាប់មានឈ្មោះបោះសំឡេងក្នុងបទ «ក្មេងឌឺ» នៅលើយូធូប។

    ចង់ដឹងថា តើបទ «ជឿជាក់! ជោគជ័យ» ចាក់ដោតអារម្មណ៍ និងស្មារតីអ្នកនិយមលេងកីឡាដល់កម្រិតណានោះ សូមអញ្ជើញស្ដាប់ ​និងទស្សនាវីដេអូខាងក្រោមនេះ ៖