ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។
តើកុំព្យូទ័រ មានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃឬទេ?

Q . មុនពេលមានផ្ទៃពោះ នាងខ្ញុំតែងអង្គុយលេងកុំព្យូទ័រជាច្រើនម៉ោងរៀងរាល់យប់ ដោយដាក់(កុំព្យូទ័រ លែបថប់)នៅចំពីមុខក្បាលពោះ ឥលូវនេះ នាងខ្ញុំមានផ្ទៃពោះហើយ តែក៏នៅតែធ្វើបែបហ្នឹងរហូត…នាងខ្ញុំចង់សួរថា តើវាអាចមានបញ្ហា ឬគ្រោះថ្នាក់អ្វីដល់កូននៅក្នុងផ្ទៃឬក៏អត់?
A . នៅមិនទាន់មានរបាយការណ៍ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយនិយាយថា រលកកាំរស្មីពីកុំព្យូទ័រធ្វើឱ្យមានផលប៉ះពាល់ដល់ទារកដែលនៅក្នុងផ្ទៃនៅឡើយ តែជាប្រក្រតីសម្រាប់ស្ត្រីមានគភ៌ លោកគ្រូពេទ្យតែងណែនាំមិនឱ្យដាក់វត្ថុអ្វីនៅលើក្បាលពោះ លើករបស់របរធ្ងន់ៗ ឬធ្វើលំហាត់ប្រាណក្នុងក្បាច់ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់បរិវេណក្បាលពោះឡើយ។
ស្ត្រីមានគភ៌ចូលចិត្តញ៉ាំអាហារហឹរៗ

Q . ជាធម្មតា នាងខ្ញុំមិនញ៉ាំហឹរពេកទេ តែមានចម្ងល់ថា តើពិតមែនឬ បើអ្នកម្តាយញ៉ាំអាហារហឹរៗ នឹងធ្វើឱ្យទឹកភ្លោះឡើងក្តៅ និងធ្វើឱ្យកូនក្រហាយខ្លួន ពិបាកទ្រាំ?។
A . រសជាតិរបស់អាហារដែលស្ត្រីមានគភ៌ទទួលទាន គ្មានផលប៉ះពាល់ដល់ទឹកភ្លោះទេ។
មានផ្ទៃពោះ ហើយចង់ញ៉ាំផ្លែទុរេន

Q . ក្នុងពេលមានផ្ទៃពោះ ស្រាប់តែចង់ញ៉ាំទុរេន មិនដឹងថាមកពីហេតុអ្វី? ចង់ញ៉ាំមែនទែន! នាងខ្ញុំចង់សួរគ្រូពេទ្យថា តើស្ត្រីមានគភ៌អាចញ៉ាំទុរេនបានទេ?
A . ក្នុងខណៈពេលមានផ្ទៃពោះ បើស្ត្រីមានគភ៌គ្មានសភាវជ្រៀតជ្រែករបស់រោគផ្សេងៗដែលត្រូវមានចំណុចហាមឃាត់រឿងការទទួលទានអាហារទេនោះ ស្ត្រីមានផ្ទៃពោះអាចបរិភោគបាន តែគួរទទួលទានក្នុងបរិមាណដែលសមល្មម មិនត្រូវទទួលទានច្រើនជ្រុលហួសហេតុពេកទេ។
ភេស្ជជៈកំប៉ុង និងស្ត្រីមានគភ៌

Q . តើការផឹកទឹកភេស្ជជៈកំប៉ុងមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃយ៉ាងណាដែរ? ព្រោះនាងខ្ញុំទើបតែមានគភ៌លើកដំបូង ពេលរាងនឿយៗ ល្វើយៗ មានអារម្មណ៍ថា ចង់ញ៉ាំទឹកក្រូចកំប៉ុងមែនទែន។
A . ទឹកភេស្ជជៈកំប៉ុង គឺជាទឹកផ្អែមៗ ដែលមានបញ្ចូលជាតិហ្គាស ខាបន់ដៃអុកសៃដ៍ សម្រាប់ស្ត្រីមានគភ៌ បើគ្មានសភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលត្រូវមានចំណុចហាមឃាត់ក្នុងរឿងទទួលទានអាហារ ដូចជា សភាវនៃរោគទឹកនោមផ្អែម ក្នុងអំឡុងពេលមានគភ៌ ឬមានប្រវត្តិធ្លាប់កើតជំងឺក្រពះតាំងពីពេលមុនមានគភ៌ទេនោះ ក៏នៅតែអាចញ៉ាំបាន ព្រោះចំណែកផ្សំរបស់ហ្គាស ខាបន់ដៃអុកសៃដ៍ មិនមានបញ្ហាអ្វីទេ។ តែបើស្ត្រីមានគភ៌ណាដែលមានខ្យល់នៅក្នុងក្រពះច្រើន អាចធ្វើឱ្យមានអារម្មណ៍ណែនក្រពះ តឹងពោះ នៅមិនសុខ ឬអាចធ្វើឱ្យក្អួតបានទៀតផង ដូច្នេះគួរញ៉ាំឱ្យល្មមៗ កុំច្រើនជ្រុលពេក។
ស្ត្រីមានគភ៌ត្រូវឆ្កែខាំ តើគួរចាក់វ៉ាក់សាំងការពារឬក៏អត់?

Q . នាងខ្ញុំត្រូវឆ្កែដែលខ្លួនឯងចិញ្ចឹម ខាំ តើត្រូវទៅចាក់វ៉ាក់សាំងការពារឬក៏អត់ ព្រោះពេលនេះកំពុងមានផ្ទៃពោះផង?
A . សូមណែនាំឱ្យទៅជួបលោកគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យមើលស្នាមរបួស និងទទួលការចាក់វ៉ាក់សាំងការពារភ្លាមៗ។
(នៅមានត)


ក្រៅពីបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងខាងលើ ក៏នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ដូច្នេះ រុស្ស៊ីជាដើម។ មូលនិធិវិនិយោគ Russia Direct ឱ្យដឹងថា ពួកគេអាចផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ទៅឱ្យមនុស្សចំនួន 500លាននាក់នៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ 2021។
COVAX ត្រូវបានបង្កើតឡើង និងដំណើរការដោយអង្គការចំនួន 3 រួមមាន សម្ព័ន្ធផ្លាស់ប្ដូរត្រៀមសម្រាប់ការទប់ទល់នឹងរោគរាតត្បាត (CEPI) អង្គការសុខភាពពិភពលោក (WHO) និង Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំង និងជាអង្គការមិនស្វែងរកកម្រៃឯកជន ដែលធ្វើសកម្មភាពក្នុងវិស័យផ្ដល់ជំនួយវ៉ាក់សាំងទៅឱ្យបណ្ដាប្រទេសដែលមានចំណូលទាប។









លោក Liu Zhongmin បន្តថា ក្រុមអ្នកវិទ្យាសាស្ត្រត្រូវការសត្វកណ្ដុរសរុបជាង 100ក្បាល ដើម្បីយកមកពិសោធ កាលពីថ្ងៃទី 9កុម្ភៈកន្លងទៅ។ ដើម្បីឱ្យមានសុក្រឹតភាព ការពិសោធនៅលើសត្វជាមួយនឹងវ៉ាក់សាំងនេះ ក៏ត្រូវបានធ្វើឡើងទន្ទឹមគ្នា នៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ចិន និងនាយកដ្ឋានគ្រប់គ្រងអាហារ និងឱសថជាតិនៃក្រុងប៉េកាំងផងដែរ។ បើតាមលោក Liu វ៉ាក់សាំងដែលយោងទៅលើ m-RNA គឺជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាផលិតវ៉ាក់ដ៏ទំនើបបំផុតនាបច្ចុប្បន្ន ដែលអាចជួយកាត់បន្ថយពេលវេលានៃការត្រៀមផលិត និងមានប្រសិទ្ធភាពខ្ពស់។
ការស្វែងរកវ៉ាក់សាំងទប់ស្កាត់វីរុសកូរ៉ូណា nCoV កំពុងត្រូវបានពិភពលោក យកចិត្តទុកដាក់ខ្លាំង។ មកដល់ពេលនេះ មានក្រុមហ៊ុន និងស្ថាប័នរាប់សិប នៅទូទាំងពិភពលោក កំពុងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹក ដើម្បីបង្កើតវ៉ាក់សាំងសម្រាប់ទប់ស្កាត់មេរោគកូរ៉ូណាប្រភេទថ្មីដែលគេហៅថា 2019-nCoV។