Tag: វីជេ អាណូ

  • អូហូ! វីជេ អាណូ ទម្លាយរូបកូនស្រីទាំង 2 នាក់ហើយតើ!

    អូហូ! វីជេ អាណូ ទម្លាយរូបកូនស្រីទាំង 2 នាក់ហើយតើ!

    បន្ទាប់ពីវិលត្រឡប់ចូលសិល្បៈវិញ តារាស្រី សួន​ ភក្ដី ហៅ វីជេ អាណូ ហាក់បីដូចជាមានភាពមមារញឹកនឹងការងារច្រើ​ន ទាំងអាជីពជាពិធីការិនី សម្ដែង និងការគ្រប់គ្រងមុខជំនួញក្នុងដៃពីរបីថែមទៀតផង។ នៅក្នុងនោះ ដែលតារាស្រីធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញរូបនេះ បានទម្លាយរូបភាពជាច្រើនសន្លឹកនៅបណ្ដាញទំនាក់ទំនងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលគេសង្កេតឃើញនាង បានបណ្ដើរកូនស្រីទាំង 2 នាក់ ដើរកម្សាន្ដក្នុងផ្សារទំនើបយ៉ាងមានសេចក្ដីសុខ នឹងគ្នា តែដោយឡែក មិនបានបញ្ចេញរូបភាពស្វាមីរបស់នាងនៅឡើយទេ។

    ជាមួយនឹងការទម្លាយមុខកូនស្រី នៅក្នុងបណ្ដាញហ្វេសប៊ុក បានធើ្វឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះសព្វមួយដង គេមិនដែលឃើញ វីជេ អាណូ ទម្លាយរូបថតនៅតាមប្រព័ន្ធអ៊ីនធឺណែតម្ដងណាឡើយ។ នាងក៏មិនធ្លាប់ បានបញ្ជាក់ដែរថា នាងគឺជាតារាសម្ដែង ដែលមានកូនពីរ ព្រមទាំងមិនប្រាប់ទៀតថា នាងបានចូលរោងការ ពីពេលណា នោះទេ។ យ៉ាងណាមិញ កូនស្រីទាំងពីរ របស់ វីជេ អាណូ កាន់តែមានវ័យធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯមុខមាត់វិញ ត្រូវបានមហាជនលើកឡើងថា ស្រស់ស្អាត មិនចាញ់ម្ដាយរបស់គេឡើយ៕

  • សូមចូលរួមត្រេកអរផងណា៎ VJ ANo !

    សូមចូលរួមត្រេកអរផងណា៎ VJ ANo !

    បន្ទាប់ពីវិលចូលពិភពសិល្បៈវិញបានជិតមួយឆ្នាំក្រោយមក ស្រាប់តែថ្មីៗនេះនៅក្នុងគណនីបណ្ដាញសង្គម អ៊ីនស្ដាក្រាម ដែលមានឈ្មោះថា VJ_ano_168 របស់ពិធីការិនី និងតារាសម្តែងរូបនេះបានបង្ហោះរូបភាពមួយស្លឹក ដែលបង្ហាញពីរូបភាពអេកូឃើញទារកនៅក្នុងផ្ទៃរបស់អ្នកនាង។

    អ្នកនាង សួន ភក្ដី ឬ វីជេ អាណូ បានបង្ហោះរូបថតមួយសន្លឹកដោយមានសារបញ្ជាក់ថា បច្ចុប្បននេះ នាងកំពុងតាំងគភ៌កូនប្រុស។ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • អ៊ីយ៉ា! វីជេ អាណូ ក្លាយជាថៅកែលក់ឡានទៀត ក្រោយវិលចូលសិល្បៈវិញជោគជ័យជិត ១ឆ្នាំ

    អ៊ីយ៉ា! វីជេ អាណូ ក្លាយជាថៅកែលក់ឡានទៀត ក្រោយវិលចូលសិល្បៈវិញជោគជ័យជិត ១ឆ្នាំ

    ភ្នំពេញៈ ក្រោយពីបានវិលមកស្រុកខ្មែរបានប្រមាណជិតមួយឆ្នាំសោះ ក៏ស្រាប់តែអតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ វីជេ អាណូ ដែលមានឈ្មោះពិតកញ្ញា សួន ភក្តី កាក់កបខ្លាំងទាំងការងារសិល្បៈ និងទាំងការងាររកស៊ីផ្ទាល់ខ្លួនបើកហាងលក់បាយ «Christian បាយសាច់ជ្រូកអាំង» និងឥឡូវនេះ ស្រាប់តែប្រកាសសេវាកម្មលក់ឡានប្រើវិធីបង់រំលោះទៀតផង។ កាលពីព្រឹកមិញនេះ វីជេ អាណូ បានបង្ហោះសារផ្សាយលក់ឡានម៉ាកហាយឡេនឌឺរស៊េរីឆ្នាំ២០០៣ ថា៖ «Highlander o3 មានសេវាកម្មបង់រំលោះចា!»។


    សម្រាប់ការងារសិល្បៈវិញ បើតាមប្រភពខ្សឹបខ្សៀវថា ហេតុតែនាងជាស្រីស្អាតគ្រាន់តែថតស្ប៉តពាណិជ្ជកម្មឲ្យសម្អាងការត្រឹមតែប្រមាណ ១០ ឈុតសោះគឺកញ្ញាទទួលបានតម្លៃខ្លួនដល់ទៅ ៨០០ ដុល្លារ ខណៈថតកុនវិញនាងស៊ីថ្លៃដល់ទៅ ៣០០០ ដុល្លារ ឯណោះក្នុងមួយរឿង។

    កញ្ញា សួន ភក្តី ហៅវីជេ អាណូ បានបកស្រាយយ៉ាងខ្លីថា៖ «ដំណឹងនោះដូចជាមិនអ៊ីចឹងទេបង! រាល់ការលើកឡើងគឺមិនពិតឡើយ។ សុំទោសផងបង! នាពេលនេះ នាងខ្ញុំជាប់រវល់ថត រហូតដល់ពេលល្ងាចឯណោះទើបអាចទំនេរបាន!»។ គួរបញ្ជាក់ថា កញ្ញា អាណូ បានវិលមកស្រុកខ្មែរវិញកាលដើមខែកក្កដា ឆ្នាំ ២០១៦ នេះ បន្ទាប់ពីបានឃ្លាតកាយឆ្ងាយពីសិល្បៈជិត ១០ ឆ្នាំ រស់នៅលើទឹកដីសហរដ្ឋអាមេរិក៕