Tag: វង្ស ថាណាន់

  • វង្ស ថាណាន់ បញ្ចេញបទថ្មី «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ពិរោះមិនធម្មតា

    វង្ស ថាណាន់ បញ្ចេញបទថ្មី «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ពិរោះមិនធម្មតា

    ធ្លាប់តែបកស្រាយបទចម្រៀងប្រភេទមនោសញ្ចេតនា ដល់ពេលបញ្ចេញបទចម្រៀងប្រភេទរ៉ក់ម្ដង ធ្វើឱ្យតារាចម្រៀងលោក វង្ស ថាណាន់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងបទ «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ដែលមានអត្ថន័យឆ្លើយឆ្លងនឹងបទ «សុំបេះដូងមួយចំណែក» របស់អ្នកស្រី សុង សេងហ៊ន។ ចម្រៀងមួយបទនេះត្រូវបានអ្នកធ្លាប់ស្ដាប់ទឹកដមសំឡេងរបស់លោកមុនៗលាន់មាត់តែម្ដង ខណៈដែលតុងចម្រៀងដែលលោកបកស្រាយនោះក៏ពីរោះ ហើយស្រែកបានខ្ពស់ទៀតផង។

    ពិតជាប្លែកត្រចៀកណាស់ បើបានស្ដាប់ចម្រៀងមួយបទរបស់លោក វង្ស ថាណាន់ ក្រោមចំណងជើងថា «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ដែលទើបតែដាក់បង្ហោះនេះ។ សមត្ថភាពស្រែកក្នុងបទចម្រៀងនេះកាន់តែបង្ហាញយ៉ាងច្បាស់ថា លោកមានការវិវឌ្ឍខ្លួនមិនធម្មតាទេ ព្រោះធ្លាប់តែច្រៀងបទមនោសញ្ចេតនា និងបទញាក់ៗ តែដល់ពេលច្រៀងបទបែបរ៉ក់ ក៏ពីរោះមិនធម្មតាដែរ។

    ចង់ដឹងថា មួយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់វង្ស ថាណាន់ នេះ ពីរោះ និងប្លែកត្រចៀកកម្រិតណា តោះ! ស្ដាប់កម្សាន្តទាំងអស់គ្នា៖

  • វង្ស ថាណាន់ តារាសំឡេងខ្ពស់មានសន្ទុះទីផ្សារសិល្បៈខ្លាំង

    វង្ស ថាណាន់ តារាសំឡេងខ្ពស់មានសន្ទុះទីផ្សារសិល្បៈខ្លាំង

    ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីលោក វង្ស ថាណាន់ ជាអតីតបេក្ខភាពប្រលងចម្រៀង «Cambodian Idol» រដូវទី3 ទោះបីជាគ្មានឱកាសបានដល់វគ្គផ្ដាច់ព្រ័ត្រ តែលោក នៅតែមានប្រជាប្រិយភាពដដែល នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ស្របពេលដែលបានបញ្ចេញសកម្មភាពសិល្បៈជាច្រើនតាមរយៈការឡើងច្រៀងនៅតាមបណ្ដាស្ថានីយទូរទស្សន៍ធំៗ និងការបញ្ចេញបទចម្រៀង Original Song តារាប្រុសរូបនេះ កាន់តែមានទីផ្សារសិល្បៈច្រើនជាមុន បើទោះបីជាផលិតកម្មធំៗក្នុងស្រុកនៅមិនទាន់សម្លឹងឃើញរូបលោកក៏ដោយ។

    តារាចម្រៀងសំឡេងខ្ពស់ម្នាក់នេះធ្លាប់បានពោលប្រាប់ថា ខ្លួនទើបតែបានទទួលជោគជ័យលើមួយជំហានប៉ុណ្ណោះ ដរាបណាលោកនៅមិនទាន់មានផលិតកម្មធំណាមួយជ្រកកោណ និងមិនទាន់មានលទ្ធភាពនៅឡើយ ដូចជាមានផ្ទះផ្ទាល់ខ្លួន និងរថយន្តទំនើបឱ្យសមរម្យ។ លោកថាខ្លួនប្រឹងរាល់ថ្ងៃ មិនចង់បានអ្វីក្រៅពីចង់ពង្រីកកេរ្តិ៍ឈ្មោះឱ្យខ្លាំង ហើយក្ដោបក្ដាប់ការងារប្រគំតន្ត្រីធំៗឱ្យបានច្រើននោះទេ បន្ទាប់ពីខាងទូរទស្សន៍ហង្សមាសក៏ប្រឹងលើកស្ទួយតាំងពីការប្រលងត្រូវបញ្ចប់។

    គួរបញ្ជាក់ដែរថា លោក វង្ស ថាណាន់ គ្រោងនឹងបញ្ចេញបទចម្រៀងថ្មីៗច្រើនបទបន្ថែមទៀត បន្ទាប់ពីបទដែលបានចេញប៉ុន្មានបទចុងក្រោយ ទទួលបានការគាំទ្រ ដល់ថ្នាក់ឱ្យលោកឡើងឆាកប្រមូលប្រជាប្រិយភាព ឡើងចង់សុះឆាកអស់ទៅហើយ។ លោករំពឹងយ៉ាងខ្លាំងថា ថាអ្វីដែលខ្លួនខំប្រឹងនឹងជួយឱ្យលោកបានដល់គោលដៅក្នុងពេលឆាប់ៗ ជាពិសេសគឺការគាំទ្រ ដែលអាចឱ្យលោកបានក្លាយជាតារាល្បីម្នាក់ ដែលអាចក្រសោបការងារសិល្បៈបានខ្លាំង៕