Tag: រឿន ណាត

  • ញាក់សាច់…រឿន ណាត សម្ញែងឈុតប៊ីគីនីព័ណ៌ក្រហមចែងចាំងតែម្ដង

    ញាក់សាច់…រឿន ណាត សម្ញែងឈុតប៊ីគីនីព័ណ៌ក្រហមចែងចាំងតែម្ដង

    តាមរយៈគណនីហ្វេសប៊ុករបស់បវរកញ្ញា Miss Universe តំណាងប្រទេសកម្ពុជាកញ្ញា រឿន ណាត បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយឈុតប៊ីគីនីព័ណ៌ក្រហមចែងចាំងតែម្ដង និងបាន​ឱ្យដឹងថា នាងធ្វើដំណើរកម្សាន្ដ​លំហែ​កាយ​នៅ​កោះ​រុង។ អ្នកគាំទ្រលាន់មាត់ថា ពិតជាស្រស់​ស្អាត​និង​សិច​ស៊ីស័ក្ដសមជាបេក្ខភាពបវរកញ្ញាពិតមែន។

    សូមជម្រាបដែរថ មួយរយៈថ្មីៗនេះ តារាស្រី រឿន ណាត ពិតជារាសីឡើងស្រើតៗតែម្ដង នាងបានបើកទំព័តអាជីពសម្ដែងកុន តាមរយៈរឿងខ្លីនេះមានចំណងជើងថា « រឹងមាំ » ដែលជាអាជីពសម្ដែងរឿងដំបូង និងមានដៃគូសម្ដែងជាមួយ​តារា​សម្ដែង​​សាច់​ដុំ​កង់ៗ Sool Cool ក្រោមវណ្ណកម្មរបស់ផលិតកម្ម សាស្ត្រា ។ តារាស្រីរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា មួយរឿងដំបូងនេះចាយពេល​ថត​អស់​រយៈ​​តែ​4ថ្ងៃទេ តែពិតជាលំបាកខ្លាំងជាងការដើរបង្ហាញម៉ូដទៀត ព្រោះថា អ្នកដឹកនាំសម្ដែងតម្រូវឱ្យនាងសម្រក់ទឹកភ្នែកច្រើន ហើយមានឈុតខ្លះនាងយំ​ឡើង​ពេញ​មួយ​ថ្ងៃ​ក៏​មានដដែរ ព្រោះដើម្បីឈុតឆាកកាន់តែចាក់ដោតអារម្មណ៍អ្នកទស្សនាឱ្យស្រក់ទឹកភ្នែកតាម។

    ចង់ដឹងថា សម្រស់ រឿន ណាត សិចស៊ីស្អាតដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • បវរកញ្ញា រឿន ណាត បង្ហាញស្នាមញញឹម និងអារម្មណ៍រំភើបចំពោះបវរកញ្ញាម្ចាស់មកុដ

    បវរកញ្ញា រឿន ណាត បង្ហាញស្នាមញញឹម និងអារម្មណ៍រំភើបចំពោះបវរកញ្ញាម្ចាស់មកុដ

    ពិតជាធ្វើឱ្យអ្នកគាំទ្ររំភើប និងរំជួលចិត្តយ៉ាងខ្លាំង ខណៈដែលបវរកញ្ញា រឿន ណាត បង្ហាញស្នាមញញឹម និងអារម្មណ៍រំភើបរីករាយចំពោះបវរកញ្ញាហ្វីលីពីន ដែលជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ Miss Univers ឆ្នាំ 2018 នេះ គឺកញ្ញា Catriona Gray មានវ័យ 24 ឆ្នាំ។

    បវរកញ្ញាតំណាងប្រទេសកម្ពុជារូបនេះ បានសម្ដែងអារម្មណ៍ថា « បវរកញ្ញាហ្វីលីពីន ពិតជាមានសម្រស់ស្រស់ស្អាត និងពិតជាស័ក្ដសមចំពោះមកុដ Miss Univers ឆ្នាំ 2018 នេះខ្លាំងមែនទែន ហើយនាងខ្ញុំពិតជារំភើប និងគាំទ្រចំពោះបវរកញ្ញាហ្វីពីនរូបនេះ »។ មិនត្រឹមតែនិយាយប៉ុណ្ណោះទេ រឿន ណាត បានរាក់ទាក់សម្ដែងការត្រេកអរសាទរចំពោះបវរកញ្ញាដទៃ និងបវរកញ្ញាហ្វីលីពីន ដោយផ្ទាល់ថែមទៀតផង ។

    រឿន ណាត បានបញ្ជាក់ថា នាងនិងវិលត្រឡប់មកកម្ពុជាវិញនៅ 2 ថ្ងៃបន្ទាប់ទៀត ក្រោយការបញ្ចប់កម្មវិធីប្រកួតដ៏អស្ចារ្យនេះ ។ ដើម្បីជាក់ច្បាស់ សូមទស្សនាវីដេអូរបស់ បវរកញ្ញា រឿន ណាត ដ៏គួរឱ្យស្រឡាញ់៖

  • កក្រើកអស់បរទេស!! បវរកញ្ញា រឿន ណាត បង្ហាញឈុតរាត្រីដែលល្អបំផុត និងមានជំនឿចិត្តខ្លាំងបំផុត

    កក្រើកអស់បរទេស!! បវរកញ្ញា រឿន ណាត បង្ហាញឈុតរាត្រីដែលល្អបំផុត និងមានជំនឿចិត្តខ្លាំងបំផុត

    តាមរយៈទំព័រកម្សាន្ដបរទេស Angelopedia បានឱ្យដឹងថា ការប្រកួត Preliminary Competition ក្នុងកម្មវិធី Miss Universe 2018 បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី13​ ខែធ្នូ ឆ្នាំ2018នេះ IMPACT Arena ក្រុងបាងកក ប្រទេសថៃ ដោយវគ្គនេះបេក្ខភាពបវកញ្ញាតំណាងជាតិនីមួយៗ ត្រូវប្រកួត 2វិញ្ញាសា គឺរ៉ូបរាត្រីសមោលសរ និង ឈុតហែលទឹក។ ពិន្ទុដែលបានពីការប្រកួតដ៏សំខាន់នេះ នឹងបូកជាមួយពិន្ទុវគ្គសម្ភាសន៍ ដើម្បីសម្រេចថាបេក្ខនារីរូបណានឹងឆ្លងទៅកាន់ Top20 នៅរាត្រីផ្ដាច់ព្រ័ត្រ ដែលបញ្ចប់នៅថ្ងៃអាទិត្យ ទី 15 ខាងមុខនេះ។

    អ្វីដែលធ្វើឱ្យចាប់អារម្មណ៍ក្នុងវគ្គ Preliminary Competition នេះ យើងសង្កេតឃើញបវរកញ្ញានីមួយៗបានរំលេចសម្រស់ក្នុងឈុតរាត្រីសមោសរប្រណីតៗ គួរជាទីទាក់ភ្នែក ជាពិសេសគឺបវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត​ តែម្ដង។ ជាក់ស្ដែង កញ្ញា រឿន ណាត បានបង្ហាញវត្តមាននៅលើឆាក គ្រងដោយឈុតរាត្រីពណ៌ក្រហមកុលាប បញ្ចេញកាយវិការដើរល្វតល្វន់ ប្រកបដោយភាពជឿជាក់ គួរឱ្យមោទកភាពជាទីបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់ថាតើបវរកញ្ញាចក្រវាលកម្ពុជា 2018 រឿន ណាត នឹងស្លៀករ៉ូបរាត្រីសមោលសរបែបណា នឹងដើរស្អាតយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖