ក្មេងជាច្រើននៅកូរ៉េខាងត្បូង ក្លាយជាអ្នកហាត់ការពេលមានវ័យទើបតែ 10 ឆ្នាំ និងចំណាយប្រហែល 10 ឆ្នាំក្នុងការហាត់ច្រៀង រាំ នៅមុនពេលបង្ហាញខ្លួនក្នុងក្រុមចម្រៀង។
«ដើម្បីក្លាយជា idol Kpop ដែលជោគជ័យ អ្នកត្រូវតែជាមនុស្សក្លាហាន មានចំណូលចិត្តខ្ពស់ មានវិន័យ និងសំណាង» Patti Sunio ឱ្យដឹងនៅលើ SCMP ដែលនិយាយអំពីដំណើរក្លាយជា idol ម្នាក់។
ជាដំបូង កុមារដែលមានទេពកោសល្យត្រូវតែចុះកិច្ចសន្យាធ្វើជាអ្នកហាត់ការរបស់ក្រុមហ៊ុនមួយ។ យោងតាម Koreaboo ក្មេងជាច្រើននៅកូរ៉េខាងត្បូងបានជាប់ក្នុងការជ្រើសរើសតាំងពីអាយុ 10 ឆ្នាំ ដោយពួកគេចូលរួមការសម្ដែងសាកល្បងជាមធ្យម 30 លើក មុនពេលចុះកិច្ចសន្យាហាត់ការ។ តាមនិន្នាការសកលរបស់វិស័យឧស្សាហកម្ម Kpop បណ្ដាក្រុមអ្នកវិនិយោគបានពង្រីកដំណើរការជ្រើសរើសអ្នកហាក់ការនៅក្នុងក្របខណ្ឌទូទាំងសកលលោក ផ្ដល់ឱកាសដល់ក្មេងនៅប្រទេសដទៃក្រៅពីកូរ៉េខាងត្បូង។

Lisa របស់ក្រុម Blackpink គឺជាឧទាហរណ៍មួយសម្រាប់ប្រការខាងលើ។ នាងគឺជាមនុស្សតែម្នាក់គត់ដែលឆ្លងផុតការជ្រើសរើសរបស់ក្រុមហ៊ុនកម្សាន្ត YG នៅប្រទេសថៃ ហើយជាអ្នកហាត់ការជនជាតិបរទេសដំបូងដែលបង្ហាញវត្តមាននៅ YG។ ក្រៅពីសម្ពាធនៃការហ្វឹកហាត់ ក្មេងបរទេសក៏ត្រូវតែឆ្លងកាត់រនាំងភាសា វប្បធម៌ ដើម្បីសម្របខ្លួន។ បណ្ដាក្រុមហ៊ុនគ្រប់គ្រងនឹងទទួលខុសត្រូវលើការចំណាយទាំងអស់របស់អ្នកហាត់ការ។ ខ្ទង់ប្រាក់ចំណាយជាមធ្យមសម្រាប់អ្នកហាត់ការម្នាក់នៅ Kpop គឺប្រហែល 50,000 ដុល្លារ/ឆ្នាំ។
ការធ្វើជាអ្នកហាត់ការគ្រាន់តែជាជំហានដំបូងនៅក្នុងការបើកផ្លូវសម្រាប់ដំណើរដ៏វែងឆ្ងាយ និងប្រកបដោយឧបសគ្គ មុននឹងអាចក្លាយជា idol ម្នាក់។ ក្នុងអំឡុងហាត់ការដែលមានរយៈពេលជាមធ្យម 7 ឆ្នាំ ក្រុមហ៊ុនគ្រប់គ្រងនឹងវាយតម្លៃលើជំនាញ សមត្ថភាពសម្របខ្លួននៅក្នុងក្រុម និងការស៊ូទ្រាំនឹងសម្ពាធរបស់អ្នកហាក់ការម្នាក់ៗ។ ក្រៅពីសំឡេងច្រៀង ក្បាច់រាំ ពួកគេក៏ត្រូវរៀនភាសាបរទេស វិធីសាស្ត្រគ្រប់គ្រងរូបភាព ការឆ្លើយក្នុងកិច្ចសម្ភាស ទំនាក់ទំនងជាមួយមិត្តរួមអាជីព និងការរក្សាទម្ងន់រាងកាយជាដើម។ ជាងនេះ ក្រុមហ៊ុនជាច្រើនក៏ស្នើឱ្យអ្នកហាត់ការសន្យាថាមិនប្រើប្រាស់គ្រឿងញៀន ផឹកគ្រឿងស្រវឹងនៅពេលបើកបរ និងចៀសវាងរឿងអាស្រូវស្នេហាផងដែរ។ Euny Hong អ្នកយកព័ត៌មានអាម៉េរិកដើមកំណើតកូរ៉េខាងត្បូង បានសរសេរលើ The Paris Review ថា «ការបណ្ដុះបណ្ដាលតារា Kpop គឺជាការអប់រំមនុស្សដ៏ពេញលេញ»។

កំពូលតារា Kpop ជាច្រើន បានចំណាយស្ទើរពេញមួយយុវវ័យដើម្បីធ្វើជាអ្នកហាត់ការ និងរកឱកាសដើម្បីបង្ហាញខ្លួន។ G-Dragon របស់ Bigbang បានឆ្លងកាត់ការបណ្ដុះបណ្ដាល 11 ឆ្នាំ ក្នុងនោះ 5 ឆ្នាំនៅ SM Entertainment និង 6 ឆ្នាំនៅ YG។ Idol Kpop ជាច្រើនរូបផ្សេងទៀតក៏ធ្លាប់បានឆ្លងកាត់ប្រហាក់ប្រហែលនេះ ក្នុងនោះមានដូចជា Jihyo (TWICE, 10 ឆ្នាំ), Heo Chan Mi (10 ឆ្នាំ), Jennie (Blackpink, 6 ឆ្នាំ), Suho (EXO, 6 ឆ្នាំ)។
ពេលធ្វើជាគណៈកម្មការនៃកម្មវិធី Idol Producer តារាចម្រៀង Lay (EXO) បានបង្ហើបអំពីដំណើរការប្រកួតប្រជែងមុនពេលបានបង្ហាញខ្លួនជាមួយក្រុមថា ក្នុង 120 នាក់ ពួកគេរើសយកតែ 100 នាក់ ហើយបន្តជម្រុះរាប់សិបនាក់ទៀត ដើម្បីយក 24 នាក់។ ចាប់ពី 24 នាក់ ពួកគេក៏ជ្រើសរើស 12 នាក់ចុងក្រោយ។ រៀងរាល់សប្ដាហ៍សុទ្ធតែមានអ្នកហាត់ការម្នាក់ត្រូវចាកចេញ»។
បើទោះជាបង្ហាញខ្លួនក្នុងរូបភាពដ៏អស្ចារ្យ ប៉ុន្តែ idol ជាច្រើននៅ Kpop រកប្រាក់ចំណូលមិនបានច្រើនដូចទស្សនិកជនគិតនោះឡើយ។ ទំព័រ Seoulspace បានផ្សាយថា ក្រុមហ៊ុនកន្សាន្តជាច្រើនយកប្រាក់ចំណូលរហូតដល់ 90% ហើយទុកតែ 10% ប៉ុណ្ណោះសម្រាប់តារាម្នាក់ៗ។ សម្រាប់ក្រុមដែលមានសមាជិក 20 នាក់ដូច NCT ជាដើម នឹងទទួលបានប្រាក់ចំណូលកាន់តែទាប។ នេះមិនទាន់និយាយដល់រឿងបង់ពន្ធជូនរដ្ឋនៅឡើយ៕
Jennie (Blackpink) កាលនៅជាអ្នកហាត់ការ


ភ័ស្តុតាងដែលក្រុមរដ្ឋអាជ្ញាសហរដ្ឋទទួលបាន រួមមាន សារសាសងគ្នាដែលម្ចាស់ Amazon ផ្ញើទៅកាន់នាង Lauren Sanchez កាលពីថ្ងៃទី10 ឧសភា ឆ្នាំ2018 ហើយក្រោយមកវាបានធ្លាក់ទៅដល់ដៃលោក Michael Sanchez(បងប្រុសរបស់នាង Lauren Sanchez )។ កាសែត National Enquirer បានចុះផ្សាយនូវខ្លឹមសារនៃសារខាងលើ កាលពីខែមករា 2019 ក្នុងអត្ថបទមួយសរសេរអំពីករណីម្ចាស់ Amazon មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាង Lauren Sanchez។
