ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ខួរក្បាលរបស់មនុស្សនៅតែអាចដំណើរការបានរហូតដល់មួយម៉ោង ក្រោយពីបេះដូងរបស់ពួកគេលែងដើរ។
រលកសញ្ញាខួរក្បាល រួមនឹងការស្រមៃអំពីជីវិតរបស់អ្នកជំងឺ អាចបកស្រាយបាននូវអ្វីដែលហៅថា «បទពិសោធន៍ជិតស្លាប់»។ លទ្ធផលនៃការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះបង្ហាញថា ក្នុងចំណោម 10 នាក់ដែលបានចូលរួមពិសោធន៍ គឺមានមនុស្ស 4 នាក់អាចរៀបរាប់ឡើងវិញនូវអ្វីដែលកើតឡើងនៅក្នុងអារម្មណ៍ បន្ទាប់ពីពួកគេបានជួបនឹងស្ថានភាពជិតស្លាប់។
ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា ជារៀងរាល់ឆ្នាំ មានមនុស្សពី 350,000 នាក់ ដល់ 750,000 នាក់នៅ សហរដ្ឋអាម៉េរិក ជួបករណីបេះដូងឈប់ដើរ ពោលគឺប្រហែលពី 1,000 ទៅ 2,000 នាក់/ថ្ងៃ ហើយអត្រានៃការរួចពីការស្លាប់គឺ 10% ដែលប្រហែលនឹងពី 100 ទៅ 200 នាក់។
ការសិក្សាស្រាវជ្រាវត្រូវបានធ្វើឡើងតាំងពីឆ្នាំ 2015 និងប្រកាសកាលពីដើមឆ្នាំ 2023 នៅលើទស្សនាវដ្ដី Resuscitation។
ក្នុងរយៈពេលប្រហែល 3 ឆ្នាំនៃការស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការតាមដានអ្នកជំងឺដែលជួបបញ្ហាបេះដូងឈប់ដើរចំនួន 567 ករណី ក្នុងនោះមាន 53 ករណីត្រូវបានសង្គ្រោះ ហើយក្នុងចំណោមនេះមាន 28 នាក់អាចឆ្លើយសំណួរសម្រាប់ការសិក្សាស្រាវជ្រាវ។
ក្នុងចំណោមមនុស្ស 28 នាក់ខាងលើ មាន 11 នាក់ឱ្យដឹងថា ពួកគេទទួលបានបទពិសោធន៍ ឬអារម្មណ៍ដូចទៅនឹងអ្វីដែលបានកើតឡើងក្នុងពេលបេះដូងឈប់ដើរ, 6 នាក់ឱ្យដឹងថា បានឆ្លងកាត់បទពិសោធន៍ផុតពីការស្លាប់ និង 3 នាក់និយាយថា មានអារម្មណ៍ដូចជាសុបិន។

ពួកគេទាំងនេះ គ្មានអ្នកណាម្នាក់ពិតជាដឹងច្បាស់ថា បានឆ្លងកាត់បទពិសោធន៍ជាក់ស្ដែងឡើយ។ អ្នកជឺងឺម្នាក់ៗ សុទ្ធតែមានអារម្មណ៍ ឬបានឆ្លងកាត់បទពិសោធន៍ដោយឡែករបស់ខ្លួនក្នុងពេលបេះដូងឈប់ដើរ រួមមានដូចជា បានជួបសាច់ញាតិដែលបានស្លាប់ និងទទួលបានការណែនាំថា «ចូរត្រឡប់ទៅវិញ»។ អ្នកខ្លះក៏ស្រមៃឃើញថា ព្រលឹងរបស់ពួកគេចេញផុតពីរាងកាយ និងឈរមើលវេជ្ជបណ្ឌិតកំពុងជួយសង្គ្រោះ ឬនឹកឃើញដល់អតីតកាល។ល។
ជារួម លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះបានបង្ហាញថា សកម្មភាពរបស់ខួរក្បាលអ្នកជំងឺនៅតែដំណើរការបានរហូតដល់ 60 នាទី ក្រោយពីបេះដូងបានចាប់ផ្ដើមឈប់ដើរ និងចាប់ផ្ដើមត្រូវបានជួយសង្គ្រោះពីវេជ្ជបណ្ឌិត៕



ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយបណ្ឌិត Vil Sruber ដែលជាជនជាតិអាមេរិក បានឱ្យដឹងថា វត្ថុធាតុថ្មីនេះនឹងបើកផ្លូវឱ្យមានការសាងសង់ “អគាររស់” នាថ្ងៃអនាគតដ៏ខ្លីខាងមុខ ព្រោះវាមានសមត្ថភាពអាចបិទភ្ជិតកន្លែងប្រេះបែកដោយខ្លួនឯងដោយស្វ័យប្រវត្តិ និងជួយស្រូបយកជាតិពុលដែលនៅជុំវិញវាទៀតផង។ បដិវត្តន៍វិស័យសំណង់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះឯង។ បណ្ឌិត Srubar បានបន្ថែមថា សម្ភារជីវសាស្ត្រ ដូចជាឈើ ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសព្វថ្ងៃនេះ វាជាវត្ថុធាតុ “ងាប់”។
ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ និងនៅមានឧបសគ្គមួយចំនួនទៀតដែលត្រូវដោះស្រាយ។ បញ្ហាធំបំផុតនោះគឹ ដុំឥដ្ឋត្រូវតែស្ងួតទាំងស្រុង ដើម្បីបង្កើនគុណភាពដល់កម្រិតខ្ពស់បំផុត ប៉ុន្តែប្រការនេះបែរជាធ្វើឱ្យមានសម្ពាធទៅលើបាក់តេរី និងកាត់បន្ថយលទ្ធភាពនៃការរក្សាជីវិតរបស់ពួកវា។ ដើម្បីរក្សាជីវិតរបស់បាក់តេរីក្នុងដុំឥដ្ឋ គេត្រូវរក្សាសំណើម និងកម្ដៅឱ្យបានត្រឹមត្រូវ។ ក្រុមអ្នកវិទ្យាសាស្ដ្រនេះ ក៏អាចគ្រប់គ្រងដុំឥដ្ឋ ដោយអាចឱ្យវានៅស្ងៀម ឬរីកលូតលាស់ពេលណាក៏បាន ដើម្បីងាយស្រួលក្នុងការសាងសង់៕