Tag: យ៉ែម សំអូន

  • យ៉ែម សំអូន និពន្ធបទចម្រៀងកម្សត់ ក្រោយពេលទទួលដំណឹងកូនស្រីកំពុងមានជំងឺបាក់ទឹកចិត្ត

    យ៉ែម សំអូន និពន្ធបទចម្រៀងកម្សត់ ក្រោយពេលទទួលដំណឹងកូនស្រីកំពុងមានជំងឺបាក់ទឹកចិត្ត

    នៅពេលថ្មីៗនេះ បន្ទាប់ពីបានទទួលដំណឹងថា កូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Veronica កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរតែចង់បញ្ចប់ជិវិតខ្លួនឯង ពោលគឺ កើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនោះ ស្រាប់តែលោក យ៉ែម សំអូន បានប្រកាសចេញបទចម្រៀង Original និពន្ធ និងបកស្រាយដោយរូបលោកផ្ទាល់ដើម្បីផ្ញើទៅកូនស្រីដែលកំពុងតែឈឺធ្ងន់នៅអូស្រ្តាលី។

    ជាក់ស្ដែង ក្រោយពេលឮដំណឹងថា កូនស្រីមានជំងឺផ្លូវចិត្តធ្ងន់ធ្ងររួចមក លោក យ៉ែម សំអូន កំពុងរៀបចំនិពន្ធបទចម្រៀង Original Song មួយបទមានចំណងជើងថា «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» ច្រៀងរៀបរាប់អត្ថន័យពីរោះ និងសាច់ភ្លេងដ៏សែនកម្សត់ធ្វើឱ្យអ្នកដែលបានស្តាប់ហើយមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង។  បទនេះដែរនឹងចេញផ្សាយដើម្បីស្វាគមន៍​ឱកាស​​បុណ្យភ្ជុំបិណ្ឌខាងមុខ និងជាការដាស់តឿនកូនៗមួយចំនួនដែលភ្លេចសងគុណ​ឪពុក-ម្ដាយក្នុងពេលដែល​ពួកគាត់នៅមានជីវិត​នៅ​ឡើយ។

    ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនិកជនចូលរួមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

  • សូដា នីតា ប្រតិកម្មចំពោះព័ត៌មានស្នេហាជាមួយលោក យ៉ែម សំអូន

    សូដា នីតា ប្រតិកម្មចំពោះព័ត៌មានស្នេហាជាមួយលោក យ៉ែម សំអូន

    ទើបតែដឹងពីព័ត៌មានភ្លាម តារាស្រី សូដា នីតា បានចេញមុខប្រតិកម្មចំពោះព័ត៌មានដែលគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយលោក យ៉ែម សំអូន ភ្លែតម្ដង។ កាលពីពេលថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា «សូ ដា នីតា និងយ៉ែម សំអូន កំពុងបន្ត​ផ្អែម​ល្ហែម​ជាមួយ​គ្នា​កំដរ​ភ្នែក​ទស្សនិកជន» ក្នុងខ្លឹមសារទាំងមូលបានបង្ហាញអំពីទំនាក់ទំនងស្នេហ៍លួចលាក់រវាងតារាស្រីរូបនេះជាមួយនឹង លោក យ៉ែម សំអូន។

    ព័ត៌មាននេះបានធ្វើការបង្ហោះផ្សាយថា សូដា នីតា ចាប់​ផ្ដើម​មាន​​ទំនាក់ទំនងជា​មួយ យ៉ែម សំអូន តាំង​ពី​ពេលដែលពួក​គេ​ស្ថិត​ក្រុម​ការងារ​តែ​មួយ​ គឺ​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model ដែល​ល្បីល្បាញ​ខ្លាំង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុនម្ល៉េះ។ ប៉ុន្តែ​ភាព​ជិត​ស្និទ្ធ និង​ផ្អែម​ល្ហែមបាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែខ្លាំងឡើង ចាប់តាំង​ពី យ៉ែម សំអូន និង​ភរិយា អ្នក​នាង យ៉ាន លីនដា បែកបាក់​គ្នា​មក និង​ក៏​ជា​វេលា​ដែល​មន្ទិល​ស្នេហ៍​រវាង​ពួក​គេ ត្រូវ​បាន​​លើក​មក​និយាយ​ជាថ្មីដែរ។ ខាង​ស្រីតែង​តែ​ហៅខាង​ប្រុស​​ថា “បង​ប្រុស” និង​តារាមួយ​គូ​នេះនៅ​តែ​មិន​ទាន់​អាច​រុញច្រានក្ដី​មន្ទិល​ស្នេហ៍​របស់ពួក​គេឱ្យចេញឆ្ងាយពី​ទស្សនិកជន​បាននៅ​ឡើយ ហើយ​ជា​រឿយ​ៗ ពួក​គេ​ត្រូវបាន​ចោទ​សួរ​ពី​បញ្ហា​នេះ។ ក៏ប៉ុន្តែ​ សូដា នីតា​នៅ​តែ​រក្សា​ការ​អះអាង​ថា នាង និង​មេ​កើយ​ខាង​លើ គឺ​ស្និទ្ធ​ស្នាល​ក្នុង​ភាព​ជា​បង​ប្អូន​ប៉ុណ្ណោះ មិន​ដូច​នឹងពាក្យ​ចចាមអារ៉ាម​ដែល​ថា ពួក​នាង​កំពុងមាន​ស្នេហ៍​លួច​លាក់​ជាមួយ​គ្នា​នោះ​ទេ។

    សូមជម្រាបជូនថា ប៉ុន្មាននាទីមុននេះបន្ដិច តារាស្រី សូដា នីតា បានបង្ហោះសារបញ្ជាក់ថា «នាងខ្ញុំ សូដា នីតា សូមច្រានចោលនូវព័ត៌មានមួយនេះ ទី1 រឿងទំនាក់ទំនងស្នេហ៍ជាមួយបងអូន។ តែគេអាចចោទបាន ព្រោះតែភាពស្និទ្ធស្នាលរបស់ខ្ញុំជាមួយបងអូន ដោយការរាប់អានដូចបងប្អូន និងមិនមានការលាក់បាំងឡើយ។ តែទី2 ដែលថាខ្ញុំមានគូដណ្តឹងនៅប្រទេសUSA ឱ្យលុយ ឡាន ផ្ទះវីឡា តាំងពីឆ្នាំ2012នោះ គឺមិនពិតឡើយ»។

    អ្នកនាង បានបន្ដទៀតថា «ក្នុងនាមជាអ្នកសារព័ត៌មាន មុននឹងនិយាយអី គួររកការពិតសិន កុំអាងអីនិយាយតាមចិត្តនឹកឃើញ ព្រោះកុំអាងយើងខ្ញុំដែលជាអ្នកសិល្បៈមិនតបត ចេះតែអាងមកនិយាយតាមចិត្តពេក យើងខ្ញុំមិនចង់មានរឿងជាមួយសារព័ត៌មានឡើយ តែបើញឹកពេក ឬនិយាយមិនល្អច្រើនដងពេក ខ្ញុំក៏អាចប្តឹងបានដែរ ព្រោះពីបទបង្ខូចកេរ្តិ៍ឈ្មោះ ព័ត៌មាននេះយូរបន្តិចមែន តែខ្ញុំទើបតែឃើញ តែខ្ញុំសុំហាម កុំចេះតែនិយាយដូចនេះទៀត»៕

  • មិននឹកស្មាន យ៉ែម សំអូន ធ្វើរឿងមួយនេះ​…ចំពោះអ្នកនាង សារ៉ាយ សក្ខិណា

    មិននឹកស្មាន យ៉ែម សំអូន ធ្វើរឿងមួយនេះ​…ចំពោះអ្នកនាង សារ៉ាយ សក្ខិណា

    ពិតជាភ្ញាក់ផ្អើលបំផុត ដែលតារាសម្ដែងប្រុសធ្លាប់មានរឿងអាស្រូវ ប្រើហឹង្សាលើប្រពន្ធលោក យ៉ែម សំអូន បានបង្ហោះរូបភាពឱបគ្នាយ៉ាងណែបណិតជាមួយនឹងអ្នកនាង សារ៉ាយ សក្ខិណា នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកនៅពេលថ្មីៗនេះ ថែមទាំងបានបង្ហោះសារយ៉ាងវែងអន្លាយ ដែលបានរៀបរាប់ពីរឿងផ្ទៃក្នុងរវាងលោក និងនាងឱ្យមហាជនបានដឹងថែមទៀតផង។

    តារាសម្ដែងប្រុសរូបនេះបានទម្លាយរឿងថា «ពិតមែនហើយពេលវេលា ពិតជាដើរលឿនហួសពីការស្មាន កាលវេលារំលងមក១០ឆ្នាំជាងហើយខ្ញុំតែតែងឮពាក្យ មួយមាត់របស់ក្មេងស្រីម្នាក់ថា (ឪ) ដែលមិនប្រែប្រួល ជាមួយដំណើរជីវិតសិល្បៈដ៏ចាក់ស្រេះ បន្ទាប់ពីកូនស្រីបង្កើតតែមួយរបស់ខ្ញុំ ដែលប្រើពាក្យថា (ប៉ាប៉ា)។ ឃើញគាត់ឮសម្តីរបស់គាត់ និយាយជាមួយពេលខ្លះ ខ្ញុំព្យាយាមទប់ដោយអារម្មណ៍ខ្សឹបខ្សួល ប៉ុន្តែនៅពីក្រោយខ្នងមនុស្សផងទាំងពួង ទឹកភ្នែកខ្ញុំក៏ហូរចុះមក ដោយការនឹករឭក កូនបង្កើតខ្លួនឯង!»។

    លោក យ៉ែម សំអូន បានបន្តថា «ជារឿយៗខ្លួនខ្ញុំ តែងតែដំណាលរហូតតាំងជួបដំបូងថា គាត់ (សារ៉ាយ សក្ខិណា) និងកូនស្រីខ្ញុំមានចរិត និងនិស្ស័យចេះ គោរពនិងស្រឡាញ់ឪពុកម្ដាយចេះជួយ មនុស្សជុំវិញខ្លួនដូចគ្នាណាស់។ មែនហើយវាសនាជីវិត យើងមើលមិនឃើញថា មិនត្រូវបានហើយគ្រប់គ្រាន់ ហើយសម្រាប់ (ឪ) មិនចាំបាច់លើសហ្នឹងក៏បានព្រោះតាំងពីដំបូង គឺមិនដែលសុំឲ្យមានស្រឡាញ់ហ្នឹងទេ ឯងពិតជាធ្វើឲ្យ(ឪ) និងមនុស្សគ្រប់គ្នារំភើប ដែលយើងមានថ្ងៃនេះ តាំងពីបាតដៃទទេ កម្សត់កម្រ វេទនាមហាសែនកម្សត់ ប៉ុន្តែទាំងនេះហើយ គឺជាភាពជោគជ័យ លាក់ប្រឈមនឹងរឿងរ៉ាវជីវិត»។

    យ៉ាងណាមិញបុរសពោះម៉ាយរូបនេះបានជម្រាបបន្ថែមថា «ចំណង់មិត្តភាពការរាប់អាន វាគុណធម៌មួយ ដែលមិនមានសម្រាប់តែពេលផឹកស៊ីជុំគ្នា ឬមានតម្លៃត្រឹមតែស្រាមួយដប៥០ដុល្លារនោះដែរ (នេះជាតម្លៃមនុស្ស) (ឪ) អរគុណគ្រប់យ៉ាងដែលឯង នៅតែរក្សាលំនឹងការស្រឡាញ់មិនប្រួលប្រែតែប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយសម្រាប់ (ឪ) សូមឲ្យមានជោគជ័យ និងមានសុភមង្គល នៅក្នុងជីវិតណាកូនណា (ស្រឡាញ់កូន) <3 sakanasaray!»៕

  • យ៉ែម សំអូន សម្ញែងវីឡាប្រណីតសម្រាប់ឆ្នាំ2018

    យ៉ែម សំអូន សម្ញែងវីឡាប្រណីតសម្រាប់ឆ្នាំ2018

    គ្រាន់តែឆ្លងឆ្នាំសកលហើយភ្លាម ថ្មីៗនេះស្រាប់តែតារាចម្រៀងចាស់វស្សាលោក យ៉ែម សំអូន បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យដឹងថា បានទិញផ្ទះវីឡាប្រណីតដ៏ធំស្កឹមស្កៃមួយខ្នងនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាប្រុសរូបនេះហាក់ដូចជាកំពុងតែមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ក៏ដូចជាច្រៀងនៅតាមពិធីមង្គលការជាដើម។ បំណងប្រាថ្នារបស់លោកពេលនេះគឺបានសម្រេចហើយ ដោយគ្រាន់តែបើកឆាកចូលឆ្នាំថ្មីភ្លាម តារាប្រុសរូបនេះបានបើកឆាកទិញផ្ទះវីឡាធំមួយភ្លែតដែរ គឺជាអ្វីដែលលោកប្រាថ្នា និងជាក្ដីស្រមៃដែលបានសម្រេចព្រោះតែការខិតខំ។

    លោក យ៉ែម សំអូន បានរៀបរាប់នៅលើគណនីរបស់លោកថា «ថ្ងៃនេះខ្ញុំបានសម្រេចក្ដីស្រមៃរបស់ខ្លួនឯងដែលបានរង់ចាំមកជាយូរហើយ តែបើគ្រាន់តែគិតស្រមៃនោះវាមិនអាចក្លាយជាការពិតបានឡើយ គឺវាកើតចេញពីការតាំងចិត្ត ភាពអំណត់ ការអត់ធ្មត់ ឆន្ទៈ ការប្រឈមគ្រប់បញ្ហា ទាំងមនុស្សជុំវិញខ្លួន និងមិត្តភាពក្លែងក្លាយ ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែញញឹម បើទោះជាមានរឿងដែលដឹងជាច្រើនចំពោះមនុស្សនៅជុំវិញខ្លួន គិតអ្វី ធ្វើអ្វីដាក់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែញញឹម ពេលខ្លះលួចសសើរខ្លួនឯងដែរ ដែលអាចធ្វើបានដោយមិនខ្វល់ពីការសសើរបោកប្រាស់ពីមិត្តភាពក្លែងក្លាយ និងមនុស្សនៅជុំវិញខ្លួនមួយចំនួន វាជាកាពិតនៃជ្រុងមួយរបស់ជីវិត (ញើសឈាមរបស់ខ្ញុំ) សម្រាប់ដើមឆ្នាំថ្មី2018»៕

     

  • ក្នុងរយៈពេលកន្លះខែ តារាខ្មែរពីរដួងបានសម្ញែងឡានថ្មីតម្លៃជិត ២០ម៉ឺនដុល្លារស៊េរីឆ្នាំ២០១៧

    ក្នុងរយៈពេលកន្លះខែ តារាខ្មែរពីរដួងបានសម្ញែងឡានថ្មីតម្លៃជិត ២០ម៉ឺនដុល្លារស៊េរីឆ្នាំ២០១៧

    ភ្នំពេញៈ ចន្លោះរយៈពេលប្រហែលតែជិតកន្លះខែសោះ ស្រាប់តែគេបានឃើញមានតារាខ្មែរចំនួនពីររូបហើយ ដែលបានបង្ហាញភាពហ៊ឺហាររបស់ខ្លួនជាមួយនឹងការសម្ញែងទិញរថយន្តទំនើបថ្មីស៊េរីឆ្នាំ២០១៧ ដោយផ្តើមចេញពីតារាសម្តែង ម៉ូដែល និងពិធីការិនី កញ្ញា ម៉ាក់ សែនសូនីតា (តូតា) និងតារាចម្រៀង ម៉ូដែល ពិធីករ និងជាម្ចាស់ផលិតកម្ម Dara Entertainment លោក យ៉ែម សំអូន។

    អីយ៉ា ពិតជាចៃដន្យមែន! គេសង្កេតឃើញតារាទាំងពីរដួងមានការឆ្លាស់គ្នាក្នុងការដូរស៊េរីរថយន្តរបស់ខ្លួនដោយកញ្ញា តូតា ដូរពី Land Cruiser 470 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៩ មកជិះ Lexus 450d ស៊េរីឆ្នាំ២០១៧ ដែលមានតម្លៃជាង ១៧ម៉ឺនដុល្លារ ចំណែកឯលោក យ៉ែម សំអូន វិញបានដូរពីម៉ាក Lexus 470 មកជិះ Land Cruiser ពណ៌សស៊េរីឆ្នាំ២០១៧ មានតម្លៃប្រហែលជាង ១៨ម៉ឺនដុល្លារ។

    កាលពីដើមខែនេះ គេឃើញតារាសម្តែងស្រី ម៉ូដែល និងពិធីការិនីនៅទូរទស្សន៍ CNC កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា បង្ហោះរូបរថយន្តថ្មីសន្លាងដែលមើលទៅគឺម៉ាក Lexus 570 ស៊េរីឆ្នាំ២០១៧ ដោយធ្វើឲ្យមជ្ឈដ្ឋានក្រុមអ្នកសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែតារាសម្តែងស្រីមានបបូរមាត់សិចស៊ីល្បីមានកន្លង់ទាំងចាស់ទាំងក្មេងតាមសុំដាក់ពាក្យធ្វើជាម្ចាស់បេះដូងដែលទើបមានវ័យ២៣ឆ្នាំរូបនេះប្រាប់ថា៖ «តាមពិតទៅរថយន្តដែលនាងខ្ញុំបានរំអុកឲ្យម៉ាក់ទិញឲ្យនោះមិនមែនម៉ាក Lexus 570 ទេ! វាគឺជារថយន្តម៉ាក Lexus 450d ដែលមើលទៅដូចគ្នានឹង Lexus 570 បេះបិទ គ្រាន់តែវារាងតូចជាងបន្តិច»។

    កាលពីថ្ងៃទី១២ ខែឧសភាថ្មីៗនេះ ស្រាប់តែគេបន្តឃើញតារាចម្រៀងប្រុស លោក យ៉ែម សំអូន ដែលទើបតែស្ងប់រឿងអាស្រូវចែកផ្លូវពីប្រពន្ធព្រោះតែមានព័ត៌មានចចាមអារ៉ាមថា ទៅស្នេហាភេទប្រុសដូចគ្នា និងបែកធ្លាយរឿងប្រើហិង្សាលើអតីតភរិយាគឺអ្នកនាង យ៉ាន លីនដា នោះ បានធ្វើឲ្យមហាជនភាគច្រើនកោតសរសើរផង និងមានការជជីកចង់ដឹងដែរថា តើរថយន្តថ្មីម៉ាក Land Cruiser ថ្មីពណ៌សនោះស៊េរីឆ្នាំណា ហើយមានតម្លៃប៉ុន្មានម៉ឺនដុល្លារទៅ? ក្រោយពីលោកបានបង្ហោះសារប្រាប់ថាទើបតែបានទិញមកនោះ។

    លោក យ៉ែម សំអូន គ្រាន់តែបានបង្ហើបប្រាប់ថា៖ «នេះជារថយន្តថ្មី ដែលខ្ញុំស្រមៃចង់បាន និងខិតខំប្រឹងប្រែងរកប្រាក់ដោយកម្លាំងញើសឈាមខ្លួនឯងយូរមកហើយទម្រាំនឹងបាន។ ខ្ញុំបានទិញវាកាលពីថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះ បន្ទាប់ពីខ្ញុំបានលក់រថយន្តចាស់ម៉ាក Lexus 470 រួចមកហ្នឹងឯង»៕