Tag: យ៉ាយ៉ា

  • ភ្ញាក់ផ្អើល!! យ៉ាយ៉ា ប្ដូរការតែងកាយបែបCute ទៅជានារីអ្នកលេងស្នាមសាក់វិញម្ដង

    ភ្ញាក់ផ្អើល!! យ៉ាយ៉ា ប្ដូរការតែងកាយបែបCute ទៅជានារីអ្នកលេងស្នាមសាក់វិញម្ដង

    តាមរយៈគេហទំព័រកម្សាន្ដ Sanook ដែលចេញផ្សាយមុនបន្ដិច បានឱ្យដឹងថា ពិតជាបានបង្កឱ្យមានភាពភ្ញាក់ផ្អើលខ្លាំងបំផុតចំពោះអ្នកគាំទ្រទាំងអស់ ដោយសារតែតារាឯកស្រីវ័យក្មេងរូបស្រស់ យ៉ាយ៉ា ឧរ៉ាត់សាយ៉ា បានបង្ហោះរូបភាពនៅលើទំព័រអ៊ីនស្ដាក្រាមរបស់នាងជាច្រើនសន្លឹកដែលបង្ហាញអំពីស្នាមសាក់ពេញខ្លួន។

    យ៉ាយ៉ា ដែលធ្លាប់តែជាតារាស្រីនិស្ស័យស្រគត់ស្រគំ និយមតែងកាយបែបគួរឱ្យស្រឡាញ់ Cuteៗ ក៏ស្រាប់តែមកផ្លាស់ប្ដូរស្តាយល៍ក្លាយជានារីដែលមានរូបសាក់ធំៗ និងមើលទៅដូចជាពួក Hippy Heavy metal ឬពួក Gansters យ៉ាងឡូយទៅវិញ។ តែយ៉ាងណាក៏ដោយ នាងបានសរសេរនៅលើទំព័រអ៊ីនស្ដាក្រាមរបស់នាងថា «មានអ្វីថ្មីៗ សប្បាយៗ ទុកឱ្យអ្នកទាំងអស់គ្នាតាមដានក្នុងពេលឆាប់ៗនេះ» ដូច្នេះមានតែរង់ចាំទស្សនាទាំងអស់គ្នាតទៅទៀត។

    ហើយអ្នកគាំទ្រគ្រប់គ្នាក៏ចង់ដឹងពីអារម្មណ៍របស់ ណៈដេត ដូចគ្នាដែរថា តើលោកមានអារម្មណ៍យ៉ាងណាដែរ នៅពេលឃើញ យ៉ាយ៉ា មានសភាពបែបនេះ ហេសៗ…។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • យ៉ាយ៉ា សារភាពបានទិញចិញ្ចៀនឱ្យលោក ណាដេត ពិតមែន

    យ៉ាយ៉ា សារភាពបានទិញចិញ្ចៀនឱ្យលោក ណាដេត ពិតមែន

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅពេលថ្មីនេះៗបានឱ្យដឹងថា នៅក្នុងកម្មវិធី “Watsons celebrate the 22nd anniversary” តារាសម្ដែងស្រី យ៉ាយ៉ា បានទម្លាយការពិតថា ខ្លួនពិតជាបានទិញរបស់ពិសេសមួយសម្រាប់ លោក Nadech Kugimiya យ៉ាងពិតប្រាកដមែន ។

    តារាស្រីវ័យ 25 ឆ្នាំរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថៃថា ចិញ្ចៀនគូដែលនាងបានទិញឱ្យ លោក ណាដេត នោះព្រោះមួយរយៈពេលមុននេះ នាងបានធ្វើដំណើរនៅឯក្រៅប្រទេស ហើយក៏បានប្រទះឃើញចិញ្ចៀនគូនោះស្អាត ទើបសម្រេចចិត្តទិញជូនដៃគូតែម្តងទៅ ។ បន្ទាប់ពីតារាស្រីរូបនេះ ធ្វើការបកស្រាយបែបនេះហើយ បានធ្វើឱ្យហ្វេនដែលគាំទ្រ លោក ណាដេត និងកញ្ញា យ៉ាយ៉ា ​សម្តែងអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញអាយដលរបស់ខ្លួនស្រលាញ់គ្នាបែបនេះ​។

    គួររំឭកផងដែរថា មួយរយៈមុននេះ ដោយសារតែមានភាពមមារញឹកជាមួយការងាររៀងខ្លូន ទើបធ្វើឱ្យ លោក ណាដេត និង យ៉ាយ៉ា មិនសូវបានជួបគ្នា ចំនែកឯរូបថតនៅលើគណនីអ៊ីនស្រ្តាក្រាមមិនសូវជាបង្ហោះជាមួយគ្នាញឹកញាប់ ទើបធ្វើឱ្យអ្នកសារព័ត៌មាននិងហ្វេនៗមានចម្ងល់តែងតែចោតជាសំណួរដល់គូស្នេហ៍មួយគូនេះ គ្រប់ពេលដែលពួកគេចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ ។ តែថ្មីៗនេះវិញ ម្តាយរបស់លោក ណាដេត បានបង្ហោះរូបថតជាច្រើនសន្លឹកនៅបណ្តាញសង្គម ដែលសម្ញែងពីភាពផ្អែមល្ហែមជាមួយតារាស្រី យ៉ាយ៉ា តែម្ដង៕

  • យ៉ាយ៉ា និងណៈដេត ធ្វើបុណ្យរួមជាតិជាមួយគ្នា

    យ៉ាយ៉ា និងណៈដេត ធ្វើបុណ្យរួមជាតិជាមួយគ្នា

    តាមរយៈសារព័ត៌មាន Tvpool នៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ​2017 នេះបានចេញផ្សាយថា នៅពេលនេះរឿង “ណាឃី” វគ្គ2 បានដំណើរការថតជាយូរណាស់មកហើយដែរ និងថែមទាំងជិតបានបញ្ចប់ការថតដូចគ្នា ទើបនៅថ្ងៃឈប់សម្រាកនេះ តារាឯកទាំងពីរដួងនៅក្នុងរឿងនេះបានធ្វើបុណ្យដាក់បាត្រព្រះសង្ឃជាមួយគ្នាផងដែរ។

    យ៉ាយ៉ា បានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់នាង ដោយស្ដែងឱ្យឃើញពីការធ្វើបុណ្យជាមួយតារាឯកកូនកាត់រូបសង្ហា ណៈដេត នៅក្នុងថ្ងៃនេះ ជាការធ្វើបុណ្យរួមជាតិជាមួយគ្នានៅក្នុងជាតិនេះ ព្រោះនាងថា យើងជាមនុស្សរួមរស់លើទឹកដីជាមួយគ្នា បានរស់នៅក្នុងប្រទេសនេះដូចគ្នា ដូច្នោះហើយ ឱកាសល្អដែលបានធ្វើបុណ្យរួមគ្នាគឺកម្រមានណាស់ ។ អ្នកទាំងពីរបានដាក់បាត្រព្រះសង្ឃរួមគ្នានៅក្នុងជាតិនេះ គោលបំណងធ្វើបុណ្យផ្សងឱ្យបានជួបគ្នាម្ដងទៀតនៅជាតិខាងមុខផងដែរ៕