Tag: យក់ ដួងតារា

  • ស្ងាត់ៗ! តារាចម្រៀង យក់ ដួងតារា សម្រេចចិត្តបួសជាព្រះសង្ឃ

    ស្ងាត់ៗ! តារាចម្រៀង យក់ ដួងតារា សម្រេចចិត្តបួសជាព្រះសង្ឃ

    តារាចម្រៀងកន្ទ្រឹម និងមានទេពកោសល្យពហុជំនាញខាងផ្នែកសិល្បៈបុរាណខ្មែរ គឺលោក  យក់ ដួងតារា បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានស្ងប់ស្ងាត់ពីការចេញបទចម្រៀង ហើយបែរជាសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃ ដើម្បីតបស្នងសងគុណដល់អ្នកម្ដាយទៅវិញ។

    បើយោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកដែលមានខ្លឹមសារថា «លះកាត់សេចក្តីអាក្រក់ទាំងឡាយ​ ថ្វាយខ្លួនក្នុងវិស័យព្រះពុទ្ធសាសនា​ បួសសងគុណមាតាបិតា​ ជាតួនាទីរបស់កូនប្រុសគ្រប់ៗរូប។ សូមអនុមោទនា​ នូវកងការមហាកុសលដែលកើតចេញអំពីសេចក្តីជ្រះថ្លានេះ​ ឱ្យបានដល់ញាតិសន្ដានរបស់អស់លោកអ្នក​ កុំបីអាក់ខានឡើយ​ សាធុ​ សាធុ…»។

    ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នៅក្នុងវិស័យព្រះពុទ្ធសាសនាហាក់មានភាពរង្គោះរង្គើ និងច្របូកច្របល់ ខណៈដែលកាលពីពេលថ្មីៗកន្លងទៅ មានការកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងព្រះសង្ឃដែលឆាន់ពោតស្ងោរជាមួយនឹងនារីម្នាក់ ដោយបានប្រព្រឹត្តអំពើកាមគុណនៅក្នុងវត្តអារាមតែម្ដង ហើយថែមទាំងបង្ហោះវីដេអូចូលបណ្ដាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ជាខ្លាំងពីអ្នកនិយមបណ្ដាញហ្វេសប៊ុកទៀតផង។ ជាមួយនឹងសកម្មភាពមួយនេះ បានធ្វើឱ្យវិស័យពុទ្ធសាសនា ហាក់មានការធ្លាក់ចុះសទ្ធាយ៉ាងគួរឱ្យកត់សម្គាល់។

    តែដោយឡែក សម្រាប់លោក យក់ ដួងតារា វិញ ក្រៅពីគោលបំណងសាងផ្នួសបួសជូនមាតាបិតាហើយ លោកថែមទាំងសុខចិត្តបោះបង់ចោលការងារសិល្បៈដែលខំតស៊ូជាយូរមកហើយ រួចងាកមកលើកតម្កើងវិស័យព្រះពុទ្ធសាសនាវិញម្ដង៕

  • យក់ ដួងតារា ក្ដោបឱកាសយកចាប៉ីដងវែងទៅសម្ដែងនៅលើឆាកអន្ដរជាតិ

    យក់ ដួងតារា ក្ដោបឱកាសយកចាប៉ីដងវែងទៅសម្ដែងនៅលើឆាកអន្ដរជាតិ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ខាងផ្នែកចម្រៀងបុរាណប្រពៃណី និងមនោសញ្ចេតនាស្រុកស្រែ គឺលោក យក់ ដួងតារា នៅពេលថ្មីៗនេះ បានបង្ហើបប្រាប់ពីដំណឹងដ៏គួរឱ្យរំភើបមួយពោល លោកទទួលបានឱកាសទៅសម្ដែងនៅឯបទេស និងបានពាំនាំយកការសម្ដែងចាប៉ីដងវែង ដែលជាទេពកោសល្យពីធម្មជាតិរបស់លោក ទៅបង្ហាញឱ្យមហាជននៅសាកលលោកបានទស្សនា និងយល់ដឹងពីសិល្បៈបុរាណខ្មែរដែលមានអាយុកាលយូរលង់ណាស់មកហើ់យ។

    លោក តារា បានបញ្ជាក់សារនៅលើហ្វេសប៊ុករបស់ខ្លួនថា « ចាបីុដងវែងជាទ្រព្យសម្បត្តិដ៏មហាសាលរបស់ដូនតាខ្ញុំ ថ្ងៃណាមួយ​ ខ្ញុំមានឱកាស​ ខ្ញុំនឹងយកទៅសម្តែងនៅលើឆាកអន្តរជាតិ​ ឱ្យពិភពលោកបានស្គាល់បន្ថែមទៀត​ ថាវាជារបស់ដូនតាខ្មែរ​ ។​ (សុំជាកំលាំងចិត្តម្នាក់មួយមកបងប្អូន) 41 »។ តែយ៉ាងណាមិញ លោកពុំបានរៀបរាប់ពីបណ្ដាប្រទេសដែលលោកគ្រោងទៅសម្ដែងឡើយ។

    គួររំឭកផងដែរថា មួយរយៈកន្លងទៅថ្មីនេះ អតីតបេក្ខប្រឡងកម្មវិធីកំពូលតារាចម្រៀងកម្ពុជា ឬ I am a singer Cambodia រូបនេះ ធ្លាប់បានត្អូញត្អែពីការគ្មានទីផ្សារចំពោះអ្នកសិល្បៈបុរាណដោយលើកឡើងថា « ជីវិតពិតជាប្រែប្រួលទៅតាមពេលវេលាមែន​! ពេលនេះខ្ញុំធ្នាក់ខ្លួនដើរលេងល្ខោនមួយយប់ដប់ពីរម៉ឺនរៀល ព្រោះតែមិនសូវមានឱកាសដូចក្មេងៗដែលទើបនឹងឡើងមកក្រោយ​ៗ ម្យា៉ងឯងចាស់ហើយ​ ក្មេងៗគេឡើង​មកជាន់ឯងលិចបាត់ងើបលែងរួច ព្រោះក្មេងៗគេចេះច្រើនជំនាញ​ ដូចជាខាងយុវវ័យក៏គេចេះច្រៀង​ ខាងបុរាណក៏គេចេះច្រៀង​ ខាងកន្ទ្រឹមក៏គេចេះច្រៀង​ ដូច្នេះសេដ្ឋកិច្ចទីផ្សារផ្នែកវិស័យលើសិល្បះចំរៀងមួយនេះត្រូវបានក្មេងៗទាញស្រូបយកស្ទើរតែទាំងស្រុង​ »។

    លោកបានបន្ដទាំងអារម្មណ៍ក្ដុកក្ដួលទៀតថា « រីឯអ្នកចំរៀងចាស់ៗវិញ​ ខ្លះនៅមានមុខ​ ខ្លះក៏បាត់មុខ​ ខ្លះក៏ទៅដាំជី​ ដាំស្លឹកគ្រៃ​ ចិញ្ចឹមមាន់ចិញ្ចឹមទា​ ព្រោះតែបាត់បង់ឱកាស​ ចំណេះដឹងនឹងទេពកោសល្យដែលមាន​ តិទៀតនឹងត្រូវស្លាប់ទៅតាមម្ចាស់ដែរហើយ​ ព្រោះតែមិនសូវមានអ្នកអើពើនិងផ្តល់តម្លៃអោយ។ (បើដើរទៅមុខ​ ក៏គួរតែងាកមើលក្រោយខ្លះផង) »៕

  • យក់ ដួងតារា គ្មានទីផ្សារសិល្បៈរហូតដល់ថ្នាក់បង្ហោះសារបែបនេះ….

    យក់ ដួងតារា គ្មានទីផ្សារសិល្បៈរហូតដល់ថ្នាក់បង្ហោះសារបែបនេះ….

    គួរឱ្យសង្រែងបំផុតដែល តារាប្រុស យក់ ដួងតារា ជាតារាចម្រៀងបែបចម្រៀងប្រពៃណី កន្រ្តឹម មនោសញ្ចេតនា ប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានគេសង្កេតឃើញថា លោកពុំសូវជាមានទីផ្សារសិល្បៈដូចជាតារាចម្រៀងសម័យ ឬតារាជំនាន់ថ្មីនោះទេ ពោលគឺ លោកមិនសូវមានវត្តមានអញ្ចើញឱ្យច្រៀងតាមរយៈការប្រគំតន្រ្តីធំៗឡើយ។ បទចម្រៀងរបស់លោកទៀតសោទ ក៏មានសូវជាមានចេញគគ្រឹកគគ្រែងភ្លូកទឹកភ្លូកដីផងដែរ គេរមែងឃើញមានតែនៅក្នុងអំឡុងពេលចូលឆ្នាំតែប៉ុណ្ណោះ ឬរដូវបុណ្យធំៗជាដើម ។ ថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ពិត និងជីវិតនៃការតស៊ូនៅក្នុងវីថីសិល្បៈដ៏ជូរចត់នេះ ។

    អតីតបេក្ខភាពប្រឡងកម្មវិធីកំពូលតារាចម្រៀង I am a singer Cambodia រូបនេះ បានរៀបរាប់ថា « ជីវិតពិតជាប្រែប្រួលទៅតាមពេលវេលាមែន​! ពេលនេះខ្ញុំធ្នាក់ខ្លួនដើរលេងល្ខោនមួយយប់ដប់ពីរមុឺន​រៀល ព្រោះតែមិនសូវមានឱកាសដូចក្មេងៗដែលទើបនឹងឡើងមកក្រោយ​ៗ ម្យា៉ងឯងចាស់ហើយ​ ក្មេងៗគេឡើង​មកជាន់ឯងលិចបាត់ងើបលែងរួច ព្រោះក្មេងៗគេចេះច្រើនជំនាញ​ ដូចជាខាងយុវវ័យក៏គេចេះច្រៀង​ ខាងបុរាណក៏គេចេះច្រៀង​ ខាងកន្ទ្រឹមក៏គេចេះច្រៀង​ ដូច្នេះសេដ្ឋកិច្ចទីផ្សារផ្នែកវិស័យលើសិល្បះចំរៀងមួយនេះត្រូវបានក្មេងៗទាញស្រូបយកស្ទើរតែទាំងស្រុង​ »។

    លោកបានបញ្ជាក់ទាំងអារម្មណ៍ក្ដុកក្ដួលទៀតថា « រីឯអ្នកចំរៀងចាស់ៗវិញ​ ខ្លះនៅមានមុខ​ ខ្លះក៏បាត់មុខ​ ខ្លះក៏ទៅដាំជី​ ដាំស្លឹកគ្រៃ​ ចិញ្ចឹមមាន់ចិញ្ចឹមទា​ ព្រោះតែបាត់បង់ឱកាស​ ចំណេះដឹងនឹងទេពកោសល្យដែលមាន​ តិទៀតនឹងត្រូវស្លាប់ទៅតាមម្ចាស់ដែរហើយ​ ព្រោះតែមិនសូវមានអ្នកអើពើនិងផ្តល់តម្លៃអោយ។ (បើដើរទៅមុខ​ ក៏គួរតែងាកមើលក្រោយខ្លះផង) »៕