Tag: ម៉ៃ សុគន្ធ

  • ទៀតហើយ!! លោក ម៉ៃ សុគន្ធ រិះគន់ទៀត….

    ទៀតហើយ!! លោក ម៉ៃ សុគន្ធ រិះគន់ទៀត….

    នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ2017 នេះ តាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុស លោក ម៉ៃ សុគន្ធ ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រដាក់រហ័សនាមថា តារាកំពូលទើស បានបង្ហោះសារអមជាមួយដោយរូបភាពជាច្រើនសន្លឹក ស្ដែងពីបន្ទុះនៃការប្តិកម្មរិះគន់ចំពោះការច្នៃម៉ូដឈុតបវរកញ្ញាទេសចរណ៍អន្ដរជាតិតំណាងប្រទេស កម្ពុជា ឆ្នាំ 2017 ដែលលោកបានសង្កេតមើលឃើញនិងធ្វើការបៀបនៃការថតរបស់បវរកញ្ញាឯកទៅនឹងបវរឯកថៃ ដែលមានការខុសគ្នាដាច់តែម្តង។

    នៅក្នុងនោះដែរ លោក ម៉ៃ សុគន្ធបានសរសេររៀបរាប់ថា «តាំងខ្លួនជាម្ចាស់នៃវ​ប្បធម៌ដ៏ចំណាស់ជាងគេ តែថតរូបមកឆ្គងតែម្តង យកតែអ្នកដែលគ្មានសិល្បៈបុរាណក្នុងខ្លួនមកបង្ហាញ ហេតុអ្វីមិនបើកឱ្យទូលាយសម្រាប់អ្នកដែលមានជំនាញពិតមកបង្ហាញពិភពលោកបានស្គាល់ខ្មែរ (មិនចោលសោះអារឿងទុយោហ្នឹង ខែ្មរអើយខ្មែរ ជួយអោយយោបល់ផង បើមានការលើសលួស តែមើលទៅឆ្គងពេក) សូម្បីតែលើកដៃក៏ខុសក្បួនខ្នាតដែរ លើកខ្ពស់ហើយអូន »។

    គួរបញ្ជាក់ផងដែរថា តារាទើសរូបនេះ បានបន្ដបង្ហោះសារបញ្ជាក់បន្ថែមក្នុងការរិះគន់ចំៗទៀតថា« ឆ្នៃម៉ូដមកដូចបាយឡុកបាយឡ និងអ្នកម៉ូដែលទៀតសោតគ្មានព្រលឹងសិល្បៈក្នុងខ្លួនសោះ សាច់ក្រណាត់មិនស្មើវាំងននផ្ទះអ្នកខ្លះផង (មើលទៅថៃដែលចំលងខ្មែរទៅ តើប្រណីតយ៉ាងណាទាំងសាច់ក្រណាត់និងគ្រឿងអលង្ការនោះ) sad ហ្មង»៕

  • ម៉ៃ សុគន្ធ រងការរិះគន់យ៉ាងចាស់ដៃ​ ក្រោយទទូចទាមទារឱ្យពិនិត្យ DNA ចំពោះ ពេជ្រ ថៃ

    ម៉ៃ សុគន្ធ រងការរិះគន់យ៉ាងចាស់ដៃ​ ក្រោយទទូចទាមទារឱ្យពិនិត្យ DNA ចំពោះ ពេជ្រ ថៃ

    នៅពេលថ្មីៗនេះ ស្រាប់តែតារាចម្រៀង រីងឌីងដុង ចម្លងគេ ឬលោក ម៉ៃ សុគន្ធ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកក្នុងគោលបំណងរិះគន់តារាចម្រៀងវ័យក្មេងសំឡេងចាស់ ពេជ្រ ថៃ និងការរៀបចំរបស់កម្មវិធី The Voice Kids Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសដែលទើបតែបានបញ្ចប់កាលពីពេលកន្លងទៅថ្មីៗនេះ។

    សាររិះគន់នោះបានទទូចទាមទារឱ្យមានការពិនិត្យ DNA សរីរាង្គកាយរបស់ ពេជ្រ ថៃ ដើម្បីសបញ្ជាក់ឱ្យច្បាស់ថា គេជាមនុស្សមានវ័យចំណាស់​តែក្រិន(មិនមែននៅក្មេងទេ) ទើបលោក ម៉ៃ សុគន្ធ សរសេរសារបង្ហោះថា «វាដូចជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្មេងៗដែលចូលរួមប្រឡងហើយមានអាយុពិត  តែពេជ្រ ថៃវិញ មិនមែនជាក្មេងអាយុ12ឆ្នាំទេ បើតាមការសង្កេតមើលអត្តចរិត និងកាយវិការ គេសមតែជាមនុស្សពេញវ័យ អាយុ16ឆ្នាំ ឬក្រោមហ្នឹងតិចតួច (មនុស្សក្រិនកន្តឿដូចនាយក្រិន) បើគួរពុំគួរ សូមសំណូមពរឱ្យគណៈកម្មការ The Voice Kid world ធ្វើការពិនិត្យទៅលើ DNA សរីរាង្គ និងធ្មេញរបស់ពេជ្រ ថៃ នោះប្រហែលជាអាចបានដឹងខ្លះៗពីអាយុពិតរបស់ម្ចាស់ពានម្នាក់នេះ»

    រឿងនេះពិតជាមិនតូចតាចនោះទេ ព្រោះវាកាន់តែក្ដៅគគុកខ្លាំងឡើង ព្រោះមានអ្នកគាំទ្រ ពេជ្រ ថៃ និងមហាជនជាច្រើនទៀតបានចូលទៅធ្វើការទិតៀនតារាចម្រៀងប្រុសរូបនេះយ៉ាងមិនប្រណីថ្វីមាត់ ដូចជា  ឈប់ព្រុសទៀតទៅពួកអស់លោក… អាពួកចូលចិត្តរករឿងគេ តិចទៀតងាប់អស់ហើយព្រះមិនជួយទេ…គេឱ្យសាងអំពើល្អ អីក៏ពូកែខាងច្រណែនគេម្ល៉េះ…មុខខ្លួនឯងដូចមនុស្សពិភពផ្កាយ បើថាមុខអាក្រក់ហើយ ចរិតឲ្យវាបានតិចទៅអត់ទេ! នេះលក្ខណៈអាក្រក់ជាកញ្ចប់តែម្តង។

    រីឯមហាជនខ្លះទៀតបានបញ្ចេញកំហឹងចំពោះតារាប្រុសខាងលើនេះយ៉ាងកប់ៗមាត់ថា  «អាឆ្កួតអ៊ើយ ពូកែទើសច្រណែនក្មេង មានឈ្មោះជាតារានឹងគេដែរ តែចរិតអន់ ដេកចាំតែទើសគេគ្រប់គ្នា ឥឡូវមកទើសច្រណែនតាំងពីកូនក្មេងឡើងទៅ… លោកអើយលោក ឈប់បានឈប់ទៅ កុំចង់ល្បីខុសរឿងពេក បានតែគេជេទេ ព្រោះខុសទំនងណាស់លោក»។ និងខ្លះជេរថា «អាចោលម្សៀត…» ក៏មាន៕