Tag: ម៉ៃ សុគន្ធ

  • ម៉ៃ សុគន្ធ ចេញចម្រៀងថ្មីមានសម្ទុះចាប់អារម្មណ៍ខ្លាំង

    ម៉ៃ សុគន្ធ ចេញចម្រៀងថ្មីមានសម្ទុះចាប់អារម្មណ៍ខ្លាំង

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេបានឃើញតារាកំពូលទើសប្រចាំពិភពសិល្បៈខ្មែរគឺ លោក ម៉ៃ សុគន្ធ បានបង្ហោះបទចម្រៀងថ្មី ដែលជាចម្រៀង Cover ពីបទចម្រៀងល្បីរបស់វៀតណាមដោយមិនខ្លាចមហាជនរិះគន់ទាល់តែសោះ។ តែផ្ទុយទៅវិញ បែរជាមានសម្ទុះនៃការចាប់អារម្មណ៍ខ្លាំងចំពោះចម្រៀងរបស់លោកទៅវិញ។

    បទថ្មីរបស់ លោក ម៉ៃ សុគន្ធ មានចំណងជើងថា «មហាទើស» ដែលសម្រួលតន្ត្រីដោយ Mc Bull និងនិពន្ធទំនុកច្រៀងដោយកវី តូច ស៊ីវចន្ទ។ គួរបញ្ជាក់ផងដែរថា បទវៀតណាមដែលកំពុងតែល្បីខ្លាំង និងកំពុងមានការច្រៀងលំនាំតាមនោះ មានចំណងជើងថា « đờilạlắm à nghen» ហើយបទចម្រៀងនេះទទួលបានការពេញនិយមកាន់តែខ្លាំងពីសំណាក់បណ្ដាប្រទេសជិតខាង រួមទាំងប្រជាជនកម្ពុជាផងដែរ បើទោះជាអ្នកស្តាប់មិនយល់អត្ថន័យនៃបទចម្រៀងនេះក៏ដោយ ប៉ុន្តែសាច់ភ្លេងហាក់ធ្វើឱ្យអ្នកស្តាប់បាត់ទុក្ខកង្វល់មួយគ្រាទៅតាមបទចម្រៀងមួយនេះផងដែរ។

    តោះ! កុំឱ្យខាតពេលយូរ សូមទៅទស្សនាវីដេអូចម្រៀងថ្មីរបស់លោក ម៉ៃ សុគន្ធ ទាំងអស់គ្នា៖

    https://youtu.be/1m_TJYDCXkw

  • ម៉ៃ សុគន្ធ នៅតែមិនខ្លាចញញើតចេញមុខរិះគន់លោក ខេមរៈ សិរីមន្ដ

    ម៉ៃ សុគន្ធ នៅតែមិនខ្លាចញញើតចេញមុខរិះគន់លោក ខេមរៈ សិរីមន្ដ

    បើទោះបីជាលោក ខេមរៈ សិរីមន្ត តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសបានគំរាមចាត់វិធានការក្ដៅចំពោះលោក ម៉ៃ សុគន្ធ ដោយថានឹងដាក់ពាក្យបណ្ដឹងពីបទញុះញង់មានជាអាទិ៍ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍បុគ្គលក៏ដោយ ក៏នៅពេលនេះកំពូលតារាទើសប្រចាំសិល្បៈខ្មែររូបនោះនៅតែមិនមានការខ្លាចញញើត និងរួញរាក្នុងការបញ្ចេញពាក្យរិះគន់ទៅលើលោក ខេមរៈ សិរីមន្ត នៅលើបណ្ដាញសង្គមហ្វេសប៊ុកដដែល។

    ថ្មីៗនេះលោក ខេមរៈ សិរីមន្ត និងតារាចម្រៀងល្បីឈ្មោះនៅប្រទេសថៃលោក ទិក ឈីរ៉ូ បានបញ្ចេញបទចម្រៀងរួមគ្នា មានចំណងជើងថា «Sad Man» ដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រខ្មែរ-ថៃ។ លោក ម៉ៃ សុគន្ធ ក៏បានចេញវីដេអូ និងសាររិះគន់ជាថ្មីម្ដងទៀតទៅលើលោក សិរីមន្ត និងតារាចម្រៀងថៃម្ដងទៀតដែរថា «ឆ្ងល់? សួរតាមត្រង់ ហេតុអីអត់ព្រមឱ្យចាស្ទីនកូពី កាន់ឧបករណ៍តន្រ្តីអ៊ីចឹងហ្ន៎ ឬមួយគាត់​អត់ចេះ ឬគាត់លាក់គំនួច?។ ជ្រុលតែសហការគ្នាហើយ គួរណាស់តែឱ្យប៉ារ៉ូលដំបូង ខ្មែរច្រៀងមុន (មូលហេតុ ព្រោះគាត់ជាម្ចាស់ផ្ទះ ទោះហៅភ្ញៀវទៅពិសាបាយ ក៏ទុកកិត្តិយសចាប់ម្ហូបជូនភ្ញៀវមុនដែរ)»។

    បើតាមរយៈការនិយាយរិះគន់ និងលេងទឹកមុខនៅក្នុងវីដេអូរបស់លោក ម៉ៃ សុគន្ធ គេមើលឃើញថា បុរសរូបនេះត្រូវបានមហាជនប្រើពាក្យសម្ដីអសុរោះ ជេរប្រមាថរូបលោកយ៉ាងខ្លាំងៗ ក្នុងការដែលលោកចេះដឹងរឿងគេច្រើនជ្រុលបែបនេះ ហើយមានអ្នកគាំទ្រលោក ខេមរៈ សិរីមន្ត ជាច្រើនទៀតបានបញ្ចេញមតិថា ចង់ឃើញចំណាត់ការរបស់លោក ខេមរៈ សិរីមន្ត ចំពោះម៉ៃ សុគន្ធ ក្នុងពេលឆាប់ៗនេះតែម្ដង។ គួររំឭកដែរថា តារាចម្រៀងប្រុសហង្សមាសខាងលើ បានរៀបចំពាក្យបណ្ដឹង និងប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើស និងភ័ស្តុតាងមានគ្រប់គ្រាន់អស់ហើយ បទចោទ បទញុះញង់មាន​ជា​អាទិ៍ បទធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់ហ្នឹងឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»៕

  • សាន ផានិត ៖ «ម៉ៃ សុគន្ធ អើយ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»

    សាន ផានិត ៖ «ម៉ៃ សុគន្ធ អើយ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»

    នៅថ្ងៃម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល លោក ខេមរៈ សិរីមន្ត បានបង្ហោះសារចាត់វិធានការក្ដៅចំពោះ លោក ម៉ៃ សុគន្ធ ដោយលោកប្រកាសថាបានរៀបចំសំណុំបែបបទរួចអស់ហើយ​ដើម្បីប្តឹង លោក ម៉ៃ សុគន្ធ ដែលតែងតែតាមដាន តាមចាប់កំហុស និងធ្វើការរិះគន់រូបលោក។ តែយ៉ាងណាមិញ លោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិតបទៅលោក ខេមរៈ សិរីមន្ត វិញថា “ស្វាគមន៍ជានិច្ច”  ដែលសបញ្ជាក់ឱ្យដឹងថា លោកពិតមិនខ្លាចការប្តឹងរបស់ លោក ខេមរៈ សិរីមន្ត ឡើយ។

    ក្រោយបញ្ចេញព័ត៌មានយ៉ាងគគ្រឹកគគ្រេងពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក រឿងរ៉ាវនេះបានបន្ដដឹងឮដល់តារាចម្រៀង សាន ផានិត ដែលបានបង្ហោះសារសុំឱ្យមានការបញ្ចប់ និងព្យាយាមកុំឱ្យវាយប្រហារគ្នា ព្រមទាំងសំណូមពរដល់លោក ម៉ៃ សុគន្ធ ថា «ឈប់បានឈប់ទៅ អារឿងការងារ វិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»។

    នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ម្ចាស់បទ «ជាប់រវល់» រូបនេះបានសរសេររៀបរាប់ថា «ព្យាយាមកុំវាយប្រហារគ្នា គប្បីព្យាយាមគេចចេញពីចំណុចអវិជ្ជមាន ដែលយើងគិតពីរឿងគេហ្នឹង ដោយខ្លួនឯង ជួនកាលយើងវិភាគថា គេភ្លាវ តែវាឆ្ងាញ់សម្រាប់គេដែរ។ សំខាន់ដាច់ខាត កុំរវល់ពីរឿងគេតែម្តងទៅ វាអត់ចំណេញ ហើយបើយើងជាអ្នកខ្លាំងជាងគេស្រាប់ហ្នឹងធ្វើរឿងសមនឹងសមត្ថភាពយើងមែន យើងក៏មិនចាំបាច់ទៅតដៃជាមួយអ្នកដែលទន់ខ្យោយជាងយើងតែម្តងទៅ ព្រោះយើងខ្លាំងជាងស្រាប់ហើយហ្នឹង»។ លោក សាន ផានិត បានបន្ថែមទៀតថា «សំណូមពរក្នុងនាមជារៀមច្បងម្នាក់ ម៉ៃ សុគន្ធ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង។ ខេមរៈ សិរីមន្ត មិនបាច់ប្តឹងទេប្អូន កុំខ្វល់ ជីវិតប្អូនមានគ្រប់យ៉ាងស្រាប់ហើយ»។

    គួរបញ្ជាក់ថា លោក សាន ផានិត ជាតារាចម្រៀងម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនដំបូងតាមរយៈបទចម្រៀង «ទូរស័ព្ទប្រាប់ផង»  ដែលរាល់បទចម្រៀងរបស់លោក សុទ្ធតែទទួលបានការគាំទ្រ គួរឱ្យកត់សម្គាល់ តែមួយរយៈក្រោយមកក៏ស្ងាត់ចេញបទចម្រៀងទៅវិញ៕

  • នោះមែនទែនហើយ!!​​  ខេមរៈ សិរីមន្ដ លែងទ្រាំ ដាក់ពាក្យប្ដឹង ម៉ៃ សុគន្ធ

    នោះមែនទែនហើយ!!​​  ខេមរៈ សិរីមន្ដ លែងទ្រាំ ដាក់ពាក្យប្ដឹង ម៉ៃ សុគន្ធ

    ម្ដងនេះរឿងរ៉ាវដ៏ក្តៅគគុកធំមួយនៅក្នុងសង្គមសិល្បៈខ្មែរ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះសារនៅលើហ្វេសប៊ុករបស់លោក ខេមរៈ សិរីមន្ត តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដែលបានសម្រេចចិត្តដាក់វិធានការក្ដៅចំពោះ លោក ម៉ៃ សុគន្ធ ដោយដាក់ពាក្យបណ្ដឹង ពីបទញុះញង់មានជាអាទិ៍ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍បុគ្គល ក្រោយពីលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ចំពោះតារាចម្រៀងប្រុសរូបនេះ កាលពីថ្ងៃម្សិលមិញ។

    គួររំឭកដែរថា កាលពីថ្ងៃម្សិលមិញនេះ លោក ម៉ៃ សុគន្ធ បានបញ្ចេញពាក្យរិះគន់យ៉ាងធ្ងន់ៗដោយមិនខ្លាចរអាចំពោះ លោក សិរីមន្ដ ថា «ត្រឹមតែទៅលក់ដីនៅម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាគចក្រ) មើលតែទៅលក់ពេជ្រនៅឌូបៃ Bodiaថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដីអាលាក់ហើយ ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដី​​ ឬបុរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើមដូចអ៊ីចឹងសោះ ចម្លែកអីតែអ្នកចម្រៀងយើង បានអ៊ីចឹងគេប្រៀបធៀបទៅនឹងក្ងោក មិនខុសមែន»។

    ដោយមិនបង្អង់យូរឡើយ តារាចម្រៀងប្រុសហង្សមាសរូបនេះ បានរៀបចំពាក្យបណ្ដឹង និងប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើស និងភ័ស្តុតាងមានគ្រប់គ្រាន់អស់ហើយ

    -បទចោទ -បទញុះញង់មាន​ជា​អាទិ៍ -បទធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់ហ្នឹងឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»។

    គ្រាន់តែឃើញសាររបស់លោក សិរីមន្ដ ភ្លាម នៅព្រឹកនេះកំពូលតារាទើស ម៉ៃ សុគន្ធ ក៏បានតបជាពាក្យសម្ដីនៅលើហ្វេសប៊ុកខ្លួនវិញថា «ដោយក្តីរីករាយ ស្គាល់ពាក្យ “ប្រយោល” ទេ ចាស្ទីនកូពី ( នាមដែលហៅទៅកាន់ ខេមរៈ សិរីមន្ត) »។ ដូច្នោះហើយ មហាជនកំពុងរង់ចាំមើលថា តើដំណើររឿងនឹងឈានទៅដល់ចំណុចខ្លាំងបែបណាតទៀត?៕

     

  • ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ រឿងជិះឧទ្ធម្ភាគ​ចក្រមកពុះដីឡូត៍លក់

    ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ រឿងជិះឧទ្ធម្ភាគ​ចក្រមកពុះដីឡូត៍លក់

    នាពេលថ្មីៗនេះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាប្រុសដែលមានរហស្សនាម «កំពូលទើស»​ នៅក្នុងពិភពសិល្បៈ គឺលោក ម៉ៃ សុគន្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ ដែលគេមើលឃើញថា ម៉ៃ សុគន្ធ បានឌឺដងផ្លែផ្កាឱ្យសិរីមន្តចំពោះរឿងដែលលោក ខេមរៈ សិរីមន្ដ ជិះឧទ្ធម្ភាគ​ចក្រមកបោះទុនចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ពុះដីឡូត៍លក់។

    ម៉ៃ សុគន្ធ បានបញ្ចេញពាក្យរិះគន់យ៉ាងធ្ងន់ៗដោយមិនខ្លាចរអាថា «ត្រឹមតែទៅលក់ដីនៅម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាគចក្រ) មើលតែទៅលក់ពេជ្រនៅឌូបៃ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដីអាលាក់ហើយ ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដី​​ ឬបុរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើមដូចអ៊ីចឹងសោះ ចម្លែកអីតែអ្នកចម្រៀងយើង បានអ៊ីចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន»។

    តែយ៉ាងណាមិញ អ្នកគាំទ្ររបស់តារាចម្រៀង ខេមរៈ សិរីមន្ដ បាននិយាយតប Comment វិញថា «នេះគឺជាសិទ្ធិបុគ្គលទេ គេមានលុយ គេចង់ជិះអី ជារឿងរបស់គេហើយម៉េចក៏ទើសម្ល៉េះ?»៕

  • ម៉ៃ សុគន្ធ នៅតែមិនរាថយចំពោះការបញ្ចេញបទ Original Song

    ម៉ៃ សុគន្ធ នៅតែមិនរាថយចំពោះការបញ្ចេញបទ Original Song

    បើទោះជាលោក ម៉ៃ សុគន្ធ ត្រូវបានគេមិនចូលចិត្តពីការរិះគន់របស់លោក និងរឿងទើសអី និយាយហ្នឹងក៏ពិតមែន តែលោកនៅតែបន្តចេញបទចម្រៀងជាហូរហែ ដោយមិនខ្វល់ពីការតិះដៀល និងថែមទាំងរំពឹងថា នឹងមានការគាំទ្រច្រើនពីមិត្តអ្នកស្តាប់ទៀតផង។ ថ្មីៗនេះ លោកបានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “សន្យាអាចម៍ឆ្កែ” ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនងាកមកចាប់អារម្មណ៍ខ្លាំងលើចំណងជើង និងអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះ។

    តាមរយៈ Original Song បទ “សន្យាអាចម៍ឆ្កែ” របស់តារាចម្រៀងដែលធ្លាប់តែចេញមុខបង្ហាញពីរិះគន់មិនសំចៃមាត់លើចំណុចអវិជ្ជមានរបស់តារាប្រុស-ស្រី រួមអាជីពមួយចំនួនចំពោះសកម្មភាព ឬចំណុចខ្វះខាតរហូតមកនោះ ខណៈនេះត្រូវបានគេកត់សម្គាល់ឃើញថា កំពុងតែទទួលបានការគាំទ្រ និងចែករំលែកគ្នាយ៉ាងគគ្រឹកគគ្រេងនៅលើបណ្តាញសង្គមដ៏ពេញនិយម។ បើស្តាប់តាមអត្ថន័យនៃបទចម្រៀង Original Song “សន្យាអាចម៍ឆ្កែ” របស់លោក ម៉ៃ សុគន្ធ នេះហើយ វាគឺជាការច្រៀងរៀបរាប់អំពីជីវិតស្នេហារវាងយុវវ័យប្រុស-ស្រីមួយគូ ដែលស្រឡាញ់គ្នាគ្រាដំបូង និងបាននសន្យាស្បថស្បែសច្ចាថា នឹងចូលស្តីដណ្តឹងគ្នាធ្វើជាគូអនាគតរហូតអស់មួយជីវិត។ ប៉ុន្តែក្រោយមកទៀត បន្ទាប់ពីការស្រឡាញ់គ្នាមិនបានប៉ុន្មានឆ្នាំផង ខាងប្រុសបែរជាក្បត់ពាក្យសន្យាប្រែក្រឡាស់សម្តី ទៅមានស្រីផ្សេង រហូតធ្វើឱ្យនារីជាគូស្នេហ៍មានវិបត្តិផ្លូវចិត្តស្ទើរក្អួតឈាមទៅវិញ។

    ដើម្បីកុំឱ្យខាតពេលរៀបរាប់យូរ សូមទស្សនាវីដេអូពេញខាងក្រោមនេះ៖

    https://www.youtube.com/watch?v=bH42IETunaA

  • ម៉ៃ សុគន្ធ បានប្រតិកម្មចំពោះសារព័ត៌មាន CBC របស់កាណាដា

    ម៉ៃ សុគន្ធ បានប្រតិកម្មចំពោះសារព័ត៌មាន CBC របស់កាណាដា

    ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា មានប្រតិកម្មយ៉ាងខឹងសម្បាជាមួយសារព័ត៌មានដ៏ធំមួយរបស់ប្រទេសកាណាដាដែលមានឈ្មោះថា CBC ដែលបានផ្សាយព័ត៌មានពាក់ព័ន្ធជាមួយការបាត់ខ្លូនក្មេងៗនៅក្នុងរូង  ភ្នំដោយបានបង្ហាញរូបភាពប្រទេសកម្ពុជាទៅជាឈ្មោះប្រទេសឡាវទៅវិញខណៈពេលសារព័ត៌មានរបស់កាណាដាមួយនេះកំពុងតែផ្សាយចេញទៅទូទាំងពិភពលោកបានទស្សនា។

    ប៉ុន្មានម៉ោងមុននេះបន្ដិចតារាចម្រៀង និងជាតារាហ្វេសប៊ុកកំពូលរិះគន់ គឺលោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិមួយចំនួនជុំវិញបញ្ហានេះ ហើយក៏ទទួលបានការគាំទ្រជាច្រើនពីមហាជនខ្មែរផងដែរ។ ភ្លាមៗ លោក ម៉ៃ សុគន្ធ បានប្រតិកម្មតាមរយៈសារ និងវីដេអូ​ ដែលមានន័យបែបនេះថា «ចេតនា ឬអចេតនា សូមឱ្យសារព័ត៌មាន CBC របស់កាណាដា #Canada លុបជាបន្ទាន់ និងចេញសារសុំទោសប្រជាជនខ្មែរ Cambodia ជាសាធារណៈ»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូ និងរូបភាពលម្អិតខាងក្រោមនេះ៖

  • ម៉ៃ សុគន្ធ ទទូចឱ្យខ្មែរកុំរវល់តែរឿងស៊ីពោតខ្លាំងពេក ងាកមកខ្វល់រឿងរបាំអប្សរាខ្លះផង

    ម៉ៃ សុគន្ធ ទទូចឱ្យខ្មែរកុំរវល់តែរឿងស៊ីពោតខ្លាំងពេក ងាកមកខ្វល់រឿងរបាំអប្សរាខ្លះផង

    អីយ៉ា! មានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតហើយ កំពូលតារាទើសមិនចេះចប់ ម៉ៃ សុគន្ធ បានចេញសារ និងរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីការមិនពេញចិត្ត​ដែលនិស្សិតប្រុសថៃម្នាក់ បានតែងខ្លួនបំពាក់គ្រឿងរបាំអប្សរា ហើយរាំតាមលំនាំរបាំអប្សរាខ្មែរទាំងស្រុងកំពុងតែមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មានអ្នកទស្សនារាប់លាននាក់ឯណោះ។

    ម្ចាស់បទ «ស្លុយពេកហើយ» រូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា «រវល់តែអារឿងស៊ីពោត អត់ប្រយោជន៍ទៅ របាំអប្សរាខ្មែរប្រហែលនឹងបាត់បង់មួយទៀតហើយ។ ពេលនេះស្រឡាញ់ខ្លាំង 5ឆ្នាំក្រោយបើកូនខ្មែរប្រហែស ប្រហែលក្លាយជារបស់គេហើយ (មិនរើសអើងភេទប្រុស ស្រី ខ្ទើយទេ តែអប្សរា មិនមែនតួអង្គប្រុសខ្ទើយរាំទេ សូមជ្រាប ខ្លាំងត្រង់រាំរបាំខ្មែរហើយ យកបទចម្រៀងភាសាខ្មែរទៅរាំទៀត )ចាំមើលកូនខ្មែរប៉ុន្មាននាក់ដែលឈឺឆ្អាលរឿងមួយនេះ…អប្សរាជារបស់ខ្មែរ​»។

    ងាកមកមើលពីមតិមហាជនដែលបានបញ្ចេញមតិចំពោះការលើកឡើងរបស់តារាប្រុសរូបនេះវិញម្ដង គេបកស្រាយថាបើនិយាយពីខ្មែរមនជំនាន់ដើម ហើយរៀបរាប់ថាទឹកដីខ្មែរមនជំនាន់នោះ លាតសន្ធឹងពីណាដល់ណា បញ្ជាក់ថៃលាវហៅ ខ្មែរមនថាខមបុរាណ ( ជាការបួងសួងក៏មិនខុសដែរបើគេលម្អិតមកហើយថា ជារបស់ខ្មែរមនមិនមែននិយាយថារបស់ថៃណា ហើយមិនបានcopyយកភ្លេងទៅធ្វើជាបទថៃដែរ) ។ ចិត្តទូលាយតិចទៅ បើស្រឡាញ់មែន ជួយថែរក្សារទៅ ( ស្គាល់អ្វីដែលជារបស់យើងឱ្យច្បាស់ វាស្មើនឹងយើងជួយថែរក្សាហើយ មិនមែនចេះតែបំផុសឱ្យគេដៀលថា យើងពាលទេ ចេះតែជេគេទេ ដូនតាខ្មែរយើងថ្លៃថ្នូរណាស់) បើនិយាយអីខុស ខ្ញុំសុំទោសផង។ ខ្លះទៀតក៏បានលើកឡើងដែរថា « វាមិនបាត់ទេពូ​ របាំអប្សរា​ ឬរបាំព្រះរាជទ្រព្យ​ ឬ​ Royal Ballet Dance យើងចុះបេតិកភណ្ឌហើយកាលពីឆ្នាំ2003។​ កុំចេះតែឃើញគេរាំ ក្រៅពីជនជាតិខ្មែរ​ ថាគេយកនោះ។​ ទៅជួយផូស្តរបស់ដែលមិនទាន់ចុះបេតិកភណ្ឌវិញទៅ​ ក្រែងមានអ្នក​ share ដល់ថ្នាក់លើឱ្យគេជួយចុះថែមទៀតទៅ។​ បើសៀមយកទាល់តែសៀមទៅដុត​ Unescoឱ្យលុបរបស់យើងហើយដាក់របស់វា។​ ហើយខ្លាចខុសរឿងហើយពូសុគន្ធ»៕

  • មិនទាន់ចប់ទេ!  ម៉ៃ សុគន្ធ នៅតែបន្ដរិះគន់តារាចម្រៀង ថេណា

    មិនទាន់ចប់ទេ!  ម៉ៃ សុគន្ធ នៅតែបន្ដរិះគន់តារាចម្រៀង ថេណា

    កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀង និងមហាជនបានដាក់រហស្សនាមឱ្យថា «កំពូសទើស» លោក ម៉ៃ សុគន្ធ បានចេញមករិះគន់តារាចម្រៀង Original Song លោក ថេណា ថា ច្រៀងមិនច្បាស់ រកតែស្ដាប់មិនយល់ ដោយបានសង្កត់ធ្ងន់ទៅលើបទចម្រៀងដែលមានចំណងជើងថា «ភពឯកា»។

    កន្លងមកលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ ថេណា ថា «និយាយពី Original Song សម័យឥឡូវ បើចង់ស្តាប់ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គួរកត់សម្គាល់ផងដែរថា បន្ទាប់មានការរិះគន់បែបនេះឡើង គេមើលឃើញថា មហាជនមួយចំនួនគាំទ្រសម្ដីរបស់ ម៉ៃ សុគន្ធ តែក៏មានមហាជនអ្នកគាំទ្រមួយចំនួនទៀតបានពន្លះ ម៉ៃ សុគន្ធ វិញដោយមិនប្រណីថ្វីមាត់ដែរ។

    យ៉ាងណាក៏ដោយ បន្ទាប់ពីមានការរិះគន់ចំពោះ ថេណា បែបនេះ តារាចម្រៀងប្រុសរូបនេះក៏បានធ្វើការឆ្លើយបញ្ជាក់វិញដែរថា «អត់មានអីខឹង ឬឆ្លើយតបអីទៅគាត់វិញផងបង ព្រោះអាជីពគាត់ល្បីល្បាញដោយសារតែការរិះគន់គេ បើសិនជាខ្ញុំខឹងប្រកាន់គាត់ មានន័យថា ខ្ញុំមិនខុសអីពីគាត់ឡើយ។ ដូច្នេះគាត់ធ្វើអ្វីជារឿងគាត់ តែកុំឱ្យតែជ្រុលហួសហេតុពេក»។ ការតប-ត-បកស្រាយរបស់ ថេណា មិនបានធ្វើឱ្យ ម៉ៃ សុគន្ធ ក្ដៅស្លឹកត្រចៀកឡើយ ផ្ទុយទៅវិញ ថ្មីៗចុងក្រោយនេះ លោក ម៉ៃ សុគន្ធ បានចេញសារតបវិញថា «អូ! “ការរិះគន់តារាតាឡាន់” ពិតជាមានឥទ្ធិពលមែន តារាតាឡាន់ សំនៀងបែបអណិកកាក់ជាន់ ទទួលស្គាល់ការពិតហើយ។ អូ!!! ភ្លេចរកឃើញមូលហេតុដែលតាឡាន់ស្ទាយអនិកាក់ជាន់ហើយ បំពង់កតូចពេក អត់សូវមានកីឡា។ បើចេញបទក្រោយកែណា៎ ខ្ញុំចាំមើល..»៕

  • រតនៈ ពិសី ក្អួតឈាម ខណៈដែល ម៉ៃ សុគន្ធ ប្រគល់ពាន “សិចស៊ីជិតអស់ពីខ្លួន”

    រតនៈ ពិសី ក្អួតឈាម ខណៈដែល ម៉ៃ សុគន្ធ ប្រគល់ពាន “សិចស៊ីជិតអស់ពីខ្លួន”

    កាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈដែលតារាចម្រៀងស្រី-ប្រុស 2ដួង បានប្រគល់ពានរង្វាន់ប្រចាំឆ្នាំឱ្យគ្នាទៅវិញទៅមក ដែលទាំងពីរនាក់នោះគឺ តារាចម្រៀងស្រីសិចស៊ី និយមបញ្ចេញល្វែងលើមិនក្រែងចិត្តបុរសៗ គឺកញ្ញា រតនៈ ពិសី និងតារាចម្រៀងដែលមានរហស្សនាមថា “កំពូលទើស” នៅក្នុងពិភពសិល្បៈ គឺលោក ម៉ៃ សុគន្ធ។

    កញ្ញា រតនៈ ពិសី បានបង្ហោះសារប្រគល់ពានរង្វាន់បែបឌឺដងផ្លែផ្កាឱ្យ ម៉ៃ សុគន្ធថា «នេះជាពានរង្វាន់ប្រចាំឆ្នាំរបស់រៀមច្បង ម៉ៃ សុគន្ធ…សូមជួយដាក់ងារផងថា ស័ក្ដិសមជាមួយនឹងជំនាញអ្វីរបស់គាត់…ពាន “ទើសប្រចាំឆ្នាំ” ឬក៏ពាន ” Mother of copy” សូមជួយឱ្យយោបល់គ្នាបន្តិចមើល ជូនរៀមច្បងខ្ញុំ May Sokun»។ មិនមែនត្រឹមតែតួអក្សរប៉ុណ្ណោះទេ នាងថែមទាំងបានបង្ហោះភ្ជាប់ជាមួយនូវរូបភាពពានមាសមួយដែលមានកាត់តដោយមានដាក់ឈ្មោះ ម៉ៃ សុគន្ធទៀតផង។ ក្រឡេកមកមើលខាងភាគី ម៉ៃ សុគន្ធ ឯណេះវិញម្ដង ក៏បានមិនបង្អែបង្អង់បណ្ដែតបណ្ដោយឱ្យតារាស្រីខាងលើទន្ទឹងចាំយូរឡើយ លោកក៏បានប្រគល់ពានរង្វាន់ពិសេសឱ្យទៅកញ្ញាសិចស៊ីបញ្ចេញដើមទ្រូងដូចគ្នា។ លោកសរសេរថា «បើបងបានពានហ្នឹង អ៊ីចឹងអូនទៅយកពានដែរទៅ គឺពាន “សិចស៊ីជិតអស់ពីខ្លួន» លើសហើយខ្មែរ មើលតែថតកុនព្រិលៗ…អ៊ីចឹង»។

    គួរបញ្ជាក់ផងដែរថា ពិតជាគួរឱ្យញាក់សាច់មែន ខណៈដែល ម៉ៃ សុគន្ធ ប្រមូលរូបភាពសិចស៊ីរបស់ រតនៈ ពិសី មកបង្ហោះទាំងអស់ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖