នៅពេលដែល COVID-19 រាតត្បាតពេញពិភពលោក ក៏ជាពេលដែលរោងចក្រជាច្រើននៅប្រទេសចិនបង្វែរទិសដៅរបស់ខ្លួនឆ្ពោះទៅក្នុងទីផ្សារដ៏ធំធេងលាតសន្ធឹងទូទាំងពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនមិនធ្លាប់មានពីមុនមក នោះគឺការផលិតម៉ាស់។
កាលពីដើមខែកុម្ភៈ ជាពេលដែលជំងឺរលាកសួតប្រភេទថ្មី កំពុងតែអុកឡុកប្រទេសចិន ក្រុមហ៊ុនរបស់ Guan Xunze អាយុ34ឆ្នាំ បានសាងសង់រោងចក្រថ្មីមួយដើម្បីផលិតម៉ាស់ ដោយប្រើពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះ។
រោងចក្ររបស់ Guan ដែលមានខ្សែចង្វាក់ផលិតកម្មចំនួន5 និងស្ថិតនៅភាគឦសានប្រទេសចិននេះ ផ្គង់ផ្គង់ម៉ាស់ប្រភេទ N95 ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនរបស់ទីផ្សារ ខណៈដែលតួលេខនៃការឆ្លងវីរុសCOVID-19 នៅតែកើនឡើងយ៉ាងគំហុកជារៀងរាល់ថ្ងៃ។
បច្ចុប្បន្ន បើទោះជាចំនួនអ្នកឆ្លងមេរោគនៅប្រទេសចិនបានថយចុះក៏ដោយ ប៉ុន្តែ Guan នៅតែបន្តរកប្រាក់ចំណេញបានយ៉ាងច្រើន ដោយនាំម៉ាស់ចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលី ជាកន្លែងដែលមានអ្នកស្លាប់ដោយសារ COVID-19 10,023នាក់ ពោលគឺច្រើនជាងប្រទេសចិនដែលមានអ្នកស្លាប់ត្រឹមតែ3,304នាក់។
នៅទូទាំងពិភពលោក ករណីឆ្លងវីរុសកូរ៉ូណា COVID-19នេះ កើនដល់ជិត680,000នាក់ ហើយតម្រូវការសម្ភារការពារសុវត្ថិភាពសុខភាពកំពុងតែកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
Shi Xinghui ដែលជានាយកផ្នែកទីផ្សារម្នាក់របស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនផលិតម៉ាស់មួយ នៅក្នុងខេត្តក្វាងទុង ប្រទេសចិននិយាយថា “ម៉ាស៊ីនផលិតម៉ាស់ គឺប្រៀបដូចជាម៉ាស៊ីនបោះពុម្ភក្រដាសប្រាក់ពិតៗ”។ លោកបន្ថែមថា ប្រាក់ចំណេញដែលបានមកពីការផលិតម៉ាស់ បានកើនឡើងច្រើនដងធៀបនឹងមុននេះ។
ចំណែក Qi Guangtu បានវិនិយោគប្រាក់7លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតម៉ាស់របស់ខ្លួន។ រោងចក្ររបស់ Qi ធ្វើការមិនឈប់ឈរសូម្បីតែ1វិនាទី ចាប់ពីថ្ងៃដំណើរការដំបូងរហូតដល់ពេលនេះ។
Qi បានឱ្យដឹងថា “ការស្វែងរកទុន មិនមែនជាបញ្ហាធំនោះទេ”។ ក្រោយរយៈពេល2ខែ ក្រុមហ៊ុនរបស់គាត់ លក់ដាច់ម៉ាស់ចំនួន70ឈុត ក្នុង1ឈុតៗមានតម្លៃ 71,000ដុល្លារអាមេរិក។ ថៅកែរូបនេះកំពុងមានអតិថិជនក្នុងដៃចំនួនជាង200នាក់។ ការបញ្ជាទិញពីអតិថិជនទាំងនេះ មានតម្លៃសរុបឡើងដល់ 14លានដុល្លារអាមេរិក។
“ក្រោយពីទិញម៉ាស៊ីន និងដំណើរការក្នុងរយៈពេល15ថ្ងៃ យើងរកបានប្រាក់ចំណេញស្មើនឹងទុនវិនិយោគសរុបទៅហើយ” នេះបើតាមការឱ្យដឹងពី Qi។
You Lixin មិនធ្លាប់បានឈានជើងចូលក្នុងវិស័យផលិតម៉ាស់នោះទេ ប៉ុន្តែដោយឃើញឱកាសល្អ You ក៏បានលោតចូលវិស័យនេះ និងបង្កើតបានរោងចក្រផលិតម៉ាស់មួយកន្លែង ដោយប្រើពេលតែ10ថ្ងៃក្នុងការសាងសង់រោងចក្រនេះ។
You ថ្លែងថា “ខ្ញុំគេងបានតែ2-3ម៉ោងប៉ុណ្ណោះក្នុង1ថ្ងៃ។ អតិថិជនរបស់ខ្ញុំក៏ដូច្នេះដែរ”។ You ឱ្យដឹងថា ពេលខ្លះ អតិថិជនរបស់គាត់ ត្រូវគេងនៅក្នុងរោងចក្ររបស់គាត់ទៀតផង ដើម្បីរង់ចាំទទួលទំនិញ។
ការផលិតម៉ាស់ចេះតែកើនឡើង ហើយតម្លៃវត្ថុធាតុដើម (ក្រណាត់) ក៏ចេះតែកើនឡើងពី1,400ដុល្លារ ដល់ជិត68,000ដុល្លារក្នុង1តោន។ ថ្វីបើការផលិតត្រូវចំណាយទុនច្រើន ប៉ុន្តែប្រាក់ចំណេញក៏នៅតែមានទំហំធំដដែល។
បរិមាណម៉ាស់ដែលផលិតនៅប្រទេសចិន គឺច្រើនជាង116លានបន្ទះក្នុង1ថ្ងៃ ដែលនេះគ្រប់គ្រាន់សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបានខ្លះផងដែរ៕
ប្រភព៖ AFP




លោក Yu Husheng បានឱ្យដឹងថា លោកត្រូវការម៉ាសយ៉ាងតិច 30 សម្រាប់គ្រួសាររបស់គាត់ដែលមានសមាជិក 6នាក់។ ប៉ុន្តែ អាជ្ញាធរក្រុងសៀងហៃបានចេញបទបញ្ជា ហាមមិនឱ្យទិញលើសពី10ម៉ាស សម្រាប់មនុស្សម្នាក់ក្នុង1ថ្ងៃ។
សូមរំឭកថា ប្រទេសចិនកំពុងទទួលរងការរាតត្បាតនៃអាសន្នរោគ Corona ដែលបានផ្ទុះឆ្លងរាលដាលតាំងពីខែធ្នូ ឆ្នាំ2019។ អាសន្នរោគរលាកសួតនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 259នាក់ និងជាង11,374នាក់ផ្សេងទៀតបានឆ្លងមេរោគនេះនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី1កុម្ភៈនេះ៕
ម៉ាស់ត្រូវបានគេចាត់ទុកជាខែលការពារមួយ ដែលអាចជួយកាត់បន្ថយការឆ្លងមេរោគនានានៅតាមទីប្រជុំជន ដូចជា ផ្សារ មន្ទីរពេទ្យ ការិយាល័យ ក្នុងរថយន្តក្រុង ឬភោជនីយដ្ឋាន។ល។
ប្រភពព័ត៌មានបានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី 29 មករា 2020 អាមេរិកមានអ្នកឆ្លងមេរោគ corona ចំនួន 5ករណី។

ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ាស់ចំនួន1លានសន្លឹកនេះ គឺជាការឧបត្ថម្ភរបស់អាជិវករលក់ដូរនៅក្នុងផ្សាររោងក្លឿ អាជីវករក្រុងប៉ោយប៉ែត រួមនឹងសប្បុរសជនមួយភាគធំនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងព័ត៌មានដ៏គួរឱ្យត្រេកអរខាងលើ ក៏មានដំណឹងមិនសូវល្អប៉ុន្មានដែរទាក់ទិននឹងការចំណាយម៉ាស់ការពារនេះ ដោយនៅក្នុងបណ្ដាញសង្គមជាច្រើននាពេលថ្មីៗនេះ គេឃើញមានការចែករំលែកពីគណនីមួយទៅគណនីមួយ អំពីតម្លៃម៉ាស់ស្ទើរគ្រប់តំបន់។
ដោយឡែក ថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកដែលលក់ម៉ាស់ការពារ (mask)ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុស កូរ៉ូណាថ្មី (2019-nCoV) ដោយសូមកុំដំឡើងថ្លៃ ម៉ាស់ ដោយទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើប្រាស់បាន ដើម្បីចូលរួម ការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងជំងឺដ៏គួរឱ្យភ័យខ្លាចនេះ៕