ដោយមិនមានពេលទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ក្រុមគ្រូពេទ្យនៅទីនោះត្រូវប្រើវិធីដោះទាល់បែបកូនក្មេង ដោយពួកគេបានស្លៀកខោទឹកនោម ព្រោះថា មានអ្នកជំងឺរលាកសួត Wuhan កាន់តែច្រើនបានចូលមកទទួលការព្យាបាលជាបន្តបន្ទាប់។
ការស្លៀកខោទឹកនោមបែបនេះ ក្រុមគ្រូពេទ្យនឹងមិនចាំបាច់ដោះសម្លៀកបំពាក់ការពារមេរោគចេញពីខ្លួននៅពេលបត់ជើងតូច ដែលនេះនឹងជួយសន្សំសំចៃពេលវេលាផង និងជួយបញ្ចៀសការដាច់រហែក ឬត្រូវបាត់សម្លៀកបំពាក់ការពារនោះផង ខណៈដែលមន្ទីរពេទ្យជាច្រើនទៀតកំពុងខ្វះខាតសម្លៀកបំពាក់ការពាររោគឆ្លងបែបនេះសម្រាប់គ្រូពេទ្យ។
ក្រៅពីសម្លៀកបំពាក់ការពារមេរោគឆ្លងរបស់ក្រុមគ្រូពេទ្យហើយ មន្ទីរពេទ្យនានាក៏កំពុងខ្វះខាតប្រភពផ្គត់ផ្គង់សម្ភារវេជ្ជសាស្ដ្រជាច្រើនផងដែរ ដូចជាម៉ាស់សម្រាប់គ្រូពេទ្យ និងវ៉ែនតាការពារមេរោគ ជាដើម។ល។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Thepaper របស់ចិន។

វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យ Wuhan បានបង្ហោះសារមួយនៅលើគេហទំព័រ Weibo ថា ៖ “យើងខ្ញុំដឹងថា សម្លៀកបំពាក់ការពារគីមីដែលយើងកំពុងប្រើនេះ អាចជាឈុតចុងក្រោយដែលទទួលបាន ដូច្នេះយើងខ្ញុំមិនអាចប្រើប្រាស់ខ្ជះខ្ជាយនោះឡើយ”។
ចំនួនអ្នកជំងឺដ៏ច្រើនលើសលុបដែលបានកើនឡើងពី 1ថ្ងៃទៅ 1ថ្ងៃ រួមនឹងការងារដ៏ច្រើនស្អេកស្កះ បានបង្កើតសម្ពាធដ៏ធ្ងន់ធ្ងរដល់ក្រុមគ្រូពេទ្យនៅក្នុងទីក្រុង Wuhan។ គ្រូពេទ្យទាំងនោះ ក៏កំពុងព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេដែរ។
Candice Qin ជាវេជ្ជបណ្ឌិតម្នាក់មកពីទីក្រុងប៉េកាំង បានបង្ហើបឱ្យដឹងថា មានគ្រូពេទ្យម្នាក់ផ្សេងទៀតបានឆ្លងមេរោគរលាកសួត Wuhan (nCoV) នេះពីអ្នកជំងឺម្នាក់ដែលកំពុងមានសុខភាពចុះខ្សោយខ្លាំង។ បច្ចុប្បន្ន គ្រូពេទ្យម្នាក់នោះកំពុងព្យាយាមនៅដាច់ដោយឡែកពីគេ ហើយបានលាក់បាំងរឿងនេះមិនឱ្យឪពុកម្ដាយដឹង។ គាត់មានអារម្មណ៍ថា “អសមត្ថភាព និងឯកា”។
Candice Qin បាននិយាយថា “យើងខ្ញុំគិតថា នេះជាសម្ពាធដ៏ធ្ងន់មួយ ដែលក្រុមគ្រូពេទ្យនៅតំបន់ Wuhan កំពុងទទួលរង។ យើងខ្ញុំយល់អំពីការព្រួយបារម្ភរបស់អ្នកជំងឺ ប៉ុន្តែយើងត្រូវដឹងថា គ្រូពេទ្យក៏ជាមនុស្សដែរ”៕
ប្រភព៖ សារព័ត៌មានបរទេស





ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ាស់ចំនួន1លានសន្លឹកនេះ គឺជាការឧបត្ថម្ភរបស់អាជិវករលក់ដូរនៅក្នុងផ្សាររោងក្លឿ អាជីវករក្រុងប៉ោយប៉ែត រួមនឹងសប្បុរសជនមួយភាគធំនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងព័ត៌មានដ៏គួរឱ្យត្រេកអរខាងលើ ក៏មានដំណឹងមិនសូវល្អប៉ុន្មានដែរទាក់ទិននឹងការចំណាយម៉ាស់ការពារនេះ ដោយនៅក្នុងបណ្ដាញសង្គមជាច្រើននាពេលថ្មីៗនេះ គេឃើញមានការចែករំលែកពីគណនីមួយទៅគណនីមួយ អំពីតម្លៃម៉ាស់ស្ទើរគ្រប់តំបន់។
ដោយឡែក ថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកដែលលក់ម៉ាស់ការពារ (mask)ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុស កូរ៉ូណាថ្មី (2019-nCoV) ដោយសូមកុំដំឡើងថ្លៃ ម៉ាស់ ដោយទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើប្រាស់បាន ដើម្បីចូលរួម ការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងជំងឺដ៏គួរឱ្យភ័យខ្លាចនេះ៕



ក្រៅពីចិន ដែលជាប្រទេសរងគ្រោះដំបូងគេ បច្ចុប្បន្ន មេរោគនេះបានឆ្លងទៅដល់ប្រទេស និងកោះចំនួន 12ផ្សេងទៀត រួមមានប្រទេសថៃ អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កោះតៃវ៉ាន់ អាមេរិក វៀតណាម កូរ៉េខាងត្បូង និងប្រទេសនេប៉ាល ហើយថ្មីៗនេះ ប្រទេសកាណាដាក៏បានប្រកាសថា មានករណីឆ្លងមេរោគ corona នេះជាករណីទី1 ដែរ ដែលជនរងគ្រោះជាពលរដ្ឋទើបត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន។
សូមរំឭកថា រោគសញ្ញានៃជម្ងឺរលាកសួតដែលបង្កដោយមេរោគ corona នេះ រួមមានដូចជា ក្ដៅខ្លួនខ្លាំង ពិបាកដកដង្ហើម និងក្អក។ បច្ចុប្បន្ន គេមិនទាន់បង្កើតបានថ្នាំ ឬវ៉ាក់សាំងណាមួយសម្រាប់ទប់ទល់នឹងមេរោគនេះនៅឡើយទេ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រនៃបណ្ដាប្រទេសក្នុងលោក កំពុងដុតដៃដុតជើងក្នុងការរកវិធីប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះ៕

យ៉ាងនេះក្ដី អ្នកវិទ្យាសាស្ត្រមួយចំនួនគិតថា មេរោគដ៏មហាប្រល័យនេះអាចរួចចេញពីបន្ទប់ពិសោធន៍ដែលដាក់នៅក្នុងមន្ទីរសុវត្ថិភាពជីវសាស្ត្រជាតិ Wuhan (WNBL) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ2015។ លោក Tim Trevan អ្នកវិទ្យាសាស្ត្រសុវត្ថិភាពជីវសាស្ត្រ បានឱ្យដឹងថា មេរោគ SARS ក៏ធ្លាប់បានរួចចេញពីបន្ទប់ពិសោធន៍រោគឆ្លងនៅក្រុងប៉េកាំងផងដែរ។ អ្នកវិទ្យាសាស្ត្ររូបនេះបានសម្ដែងការព្រួយបារម្ភនៅពេលមេរោគរលាកសួតបន្តឆ្លងរាលដាល ហើយលោកក៏បានសង្ស័យថា មន្ទីរពិសោធន៍ខាងលើអាចមានការធ្វេសប្រហែស ធ្វើឱ្យមេរោគរួចចេញមកក្រៅ។
គួរបញ្ជាក់ថា មន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រជាតិ Wuhan (WNBL) បានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ 2017 ដើម្បីពិសោធលើមេរោគគ្រោះថ្នាក់បំផុតក្នុងលោក ដូចជា SARS និង Ebola ជាដើម។ មន្ទីរពិសោធន៍នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការណ៍រវាងចិន និងបារាំង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងមេរោគដែលគ្រោះថ្នាក់បំផុតក្នុងលោក។
តាមសេចក្ដីរាយការណ៍នានាបញ្ជាក់ថា WNBL នេះ គឺជាមន្ទីរពិសោធន៍មួយដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក។
នៅព្រឹកថ្ងៃទី 25 នេះ អាជ្ញាធរខេត្រ Hubei នៃប្រទេសចិនបានបញ្ជាក់ថា មាន15ករណីបន្ថែមទៀតដែលស្លាប់ដោយសារមេរោគរលាកសួតនេះ ខណៈដែលនៅលើពិភពលោក មានអ្នកឆ្លងមេរោគនេះជាង1000នាក់។ មកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយមេរោគនេះ កើនដល់ 41ករណី។
ប្រទេសចិនបានបិទទ្វារមួយផ្នែកនៃមហាកំផែង និងតំបន់ល្បីៗមួយចំនួនទៀតនៅក្រុងប៉េកាំង រួមនិងទីក្រុងជាច្រើនផ្សេងទៀតដើម្បីគ្រប់គ្រងស្ថានការណ៍ ក្នងនោះ ទីក្រុងចំនួន13 ក្នុងខេត្រ Hubei ត្រូវបានដាក់បម្រាមគោចរទាំងស្រុង៕
បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីកម្រិតនៃប្រសិទ្ធភាពរបស់ម៉ាស់ប្រភេទនេះ នៅពេលប្រើខាងក្រៅមន្ទីរពេទ្យ។ ក្នុងការពិសោធកន្លងមក អ្នកជំនាញគ្រាន់តែបានផ្ដោតទៅលើតែប្រសិទ្ធភាពនៃម៉ាស់ពេទ្យ ប្រើក្នុងបរិស្ថានរបស់គ្រូពេទ្យប៉ុណ្ណោះ។
វេជ្ជបណ្ឌិត Amesh Adalja អ្នកឯកទេសផ្នែកជម្ងឺឆ្លងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ John Hopkins សហរដ្ឋអាមេរិក ឱ្យដឹងថា ចំពោះម៉ាស់សម្រាប់ពេទ្យវះកាត់វិញ វាអាចទប់ស្កាត់គ្រាប់ល្អិតនៃជាតិរាវដែលខ្ទាតចេញពីផ្លូវដង្ហើមនៅពេលអ្នកជម្ងឺកណ្ដាស់ ឬក្អក មិនឱ្យជ្រៀតចូលទៅក្នុងមាត់ ឬច្រមុះអ្នកប្រើប្រាស់។ មេរោគរលាកសួត 2019-nCoV វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈគ្រាប់ល្អិតនៃជាតិរាវប៉ុណ្ណោះ។
បញ្ហាប្រសិទ្ធភាពនៃម៉ាស់ បច្ចុប្បន្នគេអាចទុកចិត្តបានច្រើន ប៉ុន្តែក្រុមអ្នកជំនាញផ្នែករោគឆ្លង មានការព្រួយបារម្ភអំពីការប្រើប្រាស់ម៉ាស់ខុសបច្ចេកទេស បែបនេះក៏អាចបង្កហានិភ័យនៃការឆ្លងមេរោគផងដែរ៕
នៅលើបដានោះរៀបរាប់ថា “ជនជាតិចិនមិនត្រូវបានអនុញ្ញាតឱ្យចូលហាង។ ខ្ញុំមិនចង់ឆ្លងមេរោគ”។ ម្ចាស់ហាងរូបនេះបានប្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មានប្រចាំថ្ងៃ Asahi ថា គាត់បានប្រើកម្មវិធីបកប្រែអនឡាញដើម្បីសរសេរអក្សរលើបដានេះ និងបានអះអាងថា “ខ្ញុំគ្រាន់តែចង់ការពារខ្លួនពីមេរោគប៉ុណ្ណោះ”។
