Tag: មាស សុខសោភា

  • មាស សុខសោភា ប្រកាសរើសបេក្ខភាពប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី

    មាស សុខសោភា ប្រកាសរើសបេក្ខភាពប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ អ្នកនាង មាស សុខសោភា បានបង្ហោះសារប្រកាសរើសបេក្ខភាពចូលរួមកម្មវិធី «ប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី» ដែលនៅក្នុងនោះ អ្នកនាងនឹងជ្រើសរើសបេក្ខភាពចំនួន 5រូបជាអ្នកជាប់ការប្រកួត និងធ្វើការបកស្រាយបទចម្រៀងនោះដោយផ្ទាល់ ព្រមទាំងឱ្យមហាជនជាអ្នកបោះឆ្នោតសម្រេចវាសនាបេក្ខភាពទាំង5 ជាប់ជាម្ចាស់ជយលាភីផងដែរ។

    សូមជម្រាបថា ចំពោះកវីដែលមានចំណង់ចំណូលតាក់តែងនិពន្ធបទថ្មី និងចង់បង្ហាញស្នាដៃរបស់ខ្លួនឱ្យមហាជនបានទទួលស្គាល់ ព្រមទាំងចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងនោះ សូមផ្ញើស្នាដៃរបស់ខ្លួនចូលទៅក្នុងប្រអប់សារ ( Inbox ) របស់ផេចតារាស្រីរូបនេះផ្ទាល់ ឬផ្ញើទៅកាន់ [email protected]។ បញ្ជាក់ដែរថា បេក្ខជនត្រូវមានស្នាដៃតែងនិពន្ធថ្មីដែលមិនថតចម្លង ពោលគឺ ស្នាដៃកូនខ្មែរ។ សូមភ្ជាប់មកជាមួយនូវព័ត៌មានបន្ថែមដែលមានដូចជា៖​​​ រូបថតឈ្មោះ អាសយដ្ឋាន មុខរបរបច្ចុប្បន្ន និងលេខទំនាក់ទំនងបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី31 ខែតុលា ឆ្នាំ2018 នេះ។ តោះប្រញាប់ឡើង និងកុំឱ្យខកខានឱកាសក្លាយជាកវីនិពន្ធនេះឱ្យសោះណ៎ា!៕

  • ឈាមច្រមុះ !! មាស សុខសោភា បង្ហាញរាងសិចស៊ីឡើងកប់

    ឈាមច្រមុះ !! មាស សុខសោភា បង្ហាញរាងសិចស៊ីឡើងកប់

    តារាចម្រៀងសំឡេងស្រទន់ ប្រចាំផលិតកម្មថោន កញ្ញាមាស សុខសោភា នៅពេលថ្មីៗនេះបានបង្ហាញដងខ្លួនក្នុងស្ថានភាពសិចស៊ីដ៏គួរឱ្យភ្ញាក់ផ្អើលទៀតហើយនៅលើអ៊ីនស្ដាក្រាម គ្រា​ដែលបានកម្សាន្ដនៅឆ្នេរសមុទ្រ ស្របពេល​តារា​សម្ដែង​និយម​ភាព​សិច​ស៊ី​ជាច្រើន​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ក្នុង​ការបញ្ចេញ​រូបភាព​សិច​ស៊ី​របស់​ខ្លួន​ដើម្បី​ជា​ការទាក់ទាញ​ប្រជាប្រិយភាព​ពី​មហាជន ។

    ​កន្លងមក​ធ្លាប់​មាន​តារា​សម្ដែង​ជាច្រើន​បាន​យក​រូបភាព​សិច​ស៊ី​ខ្លួន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដើម្បី​ទទួលបាន​ចំណាប់​អារម្មណ៍​ពី​មហាជន​។ អ្វី​ដែល​ពួកគេ​បាន​ប្រឹងប្រែង​ធ្វើ​ឃើញថា​ពិតជា​មាន​លទ្ធផល​មែន ព្រោះ​ក្រោយពេល​ដែល​រូបភាព​របស់​ពួកគេ​ត្រូវ​បាន​ចែកចាយ​បន្ដ​គ្នា ត្រូវបាន​មហាជន​ជាច្រើន​ស្គាល់​ពួកគេ​កាន់តែច្បាស់ ដូច​ជា​កញ្ញា វ៉ាន់ វ​ល្ល័ក សេង សូ​ណា និង​ដេនី​ក្វាន់ ជាដើម ប៉ុន្ដែ​ក្រោយមក​សកម្មភាព​ទាំងនោះ​ក៏​ត្រូវបាន​ស្ងាត់​ទៅ​វិញ​ដោយសារតែ​ក្រសួង​ពាក់ព័ន្ធ​បាន​ចាត់​ចំណាត់ការ​ប្រមាន​ទៅលើ​តារា​ទាំងនោះ​ឱ្យ​រក្សា​សេចក្ដីថ្លៃថ្នូរ និង​វប្បធម៌​ប្រពៃណី​ផងដែរ​។

    ​ដោយឡែក​សម្រាប់​រូបភាព​សិច​ស៊ី​របស់​កញ្ញា មាស សុខ​សោភា ប៉ុន្មាន​សន្លឹក​នោះ​អ្នកគាំទ្រ​របស់​នាង​ជាច្រើន​បាន ជឿថាគ្មានចេតនាក្នុងការបង្ហាញភាពសិចស៊ីទាក់ទាញប្រជាប្រិយភាពនោះទេ តែគ្រាន់តែជាការកម្សាន្ដ និងបង្អួតដងខ្លួនចំពោះឆ្នេរសមុទ្រដ៏ខៀវស្រងាត់តែប៉ុណ្ណោះ ព្រោះបើ​និយាយ​ពី​កេរ្ដិ៍ឈ្មោះ​ក្នុង​សិល្បៈ​វិញ សម្រាប់​នាង​គឺ​ល្បី​សុះសាយ​ទៅហើយ​។

    គួរបញ្ជាក់​ថា​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​កញ្ញា មាស សុខ​សោភា លេចចេញ​នូវ​រូបភាព​បែប​សិច​ស៊ី ព្រោះ​កន្លងមក​នាង​ធ្លាប់​បង្ហោះរូបភាពសិចស៊ីបញ្ចេញដើមទ្រូងមូលក្លំឱ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយមក​ក៏​ស្ងប់ស្ងាត់​។ ប្រមាណ​ជា​កន្លះ​ឆ្នាំ​មុន​ក៏​លេច​ចេញ​រូបភាព​នាង​ស្លៀក​ឈុត​ប៊ី​គីនី​ដេក​សំ​ដិលខ្លួន​យ៉ាង​រំភើយ​នៅ​ជិត​អាង​ហែល​ទឹក និង​លើក​នេះ​រូបភាព​នាង​នៅ​មាត់សមុទ្រ​ម្ដងទៀត​។ ​​ទោះយ៉ាងក៏ដោយ មាស សុខសោភា ធ្លាប់បានបកស្រាយអះអាងប្រាប់សារព័ត៌មានឡារ៉ែនថា ការស្លៀកពាក់សិចស៊ីរបស់នាង គឺមានទៅតាមកាលទេសៈ មិនមែនចេះតែសិចស៊ីគ្រប់ពេលនេះទេ ៕

  • រណ្ដំចិត្តរហូតស្រស់ទឹកភ្នែក !! បទ « វីរបុរសក្នុងចិត្ត » ចាក់អារម្មណ៍ខ្លាំងម្លេះ

    រណ្ដំចិត្តរហូតស្រស់ទឹកភ្នែក !! បទ « វីរបុរសក្នុងចិត្ត » ចាក់អារម្មណ៍ខ្លាំងម្លេះ

    មនោសញ្ចេតនារវាងក្មេងស្រីម្នាក់ បានតួញត្អូញត្អែរយំរៀបរាប់អំពីខ្សែជិវិតរបស់ខ្លួន ដែលខុសស្រឡះពីក្មេងស្រីដទៃទៀត ដោយសារនាងជាក្មេងស្រីកំព្រាឪពុក តែនាងមានភាពរឹងមាំ និងក្លាហ៊ានប្រាប់មហាជនទាំងអស់អំពីទឹកចិត្តឪពុកនាង។ នាងបានបាត់បង់ភាពកក់ក្ដៅ ការថ្នាក់ថ្នម និងក្ដីស្រឡាញ់ ដែលត្រូវឃ្លាតពីឪពុករបស់នាងជារៀងរហូត ក៏ប៉ុន្ដែនាងនៅតែចង់ចាំ នឹកឃើញពីញើសឈាមរបស់ឪពុកដែលបានចិញ្ចឹមបីបាច់រូបនាងរហូតមក។ បើទោះបីជាគ្មានវត្តមានឪពុកនាងនៅជាមួយទៀតពិតមែន នាងនៅតែតាំងចិត្តហៅពុកនាងជា « វីរបុរសក្នុងចិត្ត » ហើយផ្ទៃរឿងទាំងមូលនេះ បានត្រូវលាតត្រដាងនៅក្នុងបទចម្រៀង កំពូលតារាចម្រៀងស្រីផ្អែមស្រទន់ មាស សុខសោភា ។

    គ្រាន់តែហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មថោនទម្លាយចេញនៅវីដេអូចម្រៀង « វីរបុរសក្នុងចិត្ត » នេះភ្លាម គេសង្កេតឃើញការ Comment ពីអារម្មណ៍ពិតរបស់អ្នកគាំទ្រដែលបានស្ដាប់ ភាគច្រើនបានបង្ហូរទឹកភ្នែក ដាក់មនោសញ្ចេតនាស្រឡាញ់ឪពុកទៅតាមបទចម្រៀង ពិតជាក្ដុកក្ដួលខ្លាំងឥតឧប្បមាណាស់។ បទចម្រៀងចាក់ដោតអារម្មណ៍មួយនេះ ជាស្នាដៃនិពន្ធចម្រៀងដោយ លោក សយ រតនា និងជាគំនិតនិពន្ធទំនុកមេឡូឌីដោយ លោក ងួន សុបិន ហើយនិពន្ធភ្លេងដោយ ភា ភ្លេង។

    ដើម្បីចង់ដឹងថា បទ « វីរបុរសក្នុងចិត្ត » ចាក់ដោតអារម្មណ៍អ្នកស្ដាប់ហូរទឹកភ្នែកដល់កម្រិតណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

  • មាស សុខសោភា បកស្រាយ ៖​ រូបភាពសិចស៊ី គ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ

    មាស សុខសោភា បកស្រាយ ៖​ រូបភាពសិចស៊ី គ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ

    កាលពីពេលកន្លងទៅថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax Music គឺអ្នកនាង មាស សុខសោភា បានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន និងក្លិបកម្សាន្ដរាត្រីមួយនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដងគឺ Blanc Restaurant and Lounge ដែលនៅក្នុងឱកាសនោះដែរ អ្នកនាងបានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន ឡារ៉ែន ជុំវិញករណីបង្ហាញរូបភាពសិចស៊ីកន្លងមកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើនមានភាពភ្ញាក់ផ្អើលជាខ្លាំង។

    កន្លងមកបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាលាន់មាត់សរសើរថា មាស សុខសោភា ពិតជាស្អាត និងថែមទាំងច្រៀងពីរោះទៀតផង ធ្វើឱ្យពួកគេមានការស្រឡាញ់ពេញចិត្តជាខ្លាំង។ តែក៏មានអ្នកខ្លះបង្ហាញពីទស្សនៈមិនចូលចិត្តដែរដោយអ្នកខ្លះបានលើកឡើងថា អីក៏សិចស៊ីម្ល៉េះ  ខ្លះថា «ដល់ក! ហើយខោតារា» ខ្លះទៀតថា «ឱ្យតែតារាដឹងតែត្រូវបញ្ចេញដើមទ្រូងតែហ្មង»។ រហូតដល់មានអ្នកសិល្បៈ និងជាអ្នកជំនួញខ្លះទៀតដែលជាបុរសបានចេញមុខជំនួសគូស្នេហ៍ធ្វើការរិះគន់ចំពោះភាពសិចស៊ីរបស់តារាស្រី មាស សុខសោភា ថា «ហេតុអ្វីក៏ក្រសួងមិនបានអើពើចំពោះភាពសិចស៊ីរបស់នាងខ្លះផង»។

    ជុំវិញករណីមួយនេះ កំពូលតារាចម្រៀង និងរាជិនីសំឡេងផ្អែមស្រទន់រូបនេះបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា រូបភាពសិចស៊ីដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺគ្រាន់តែជាសិល្បៈនៃការថតរូបតែប៉ុណ្ណោះ នាងគ្មានបំណងអ្វីផ្សេងក្រៅពីនោះទេ ព្រោះត្រូវថតស្ព៉តផលិតផល មិនមែនចេះតែសិចស៊ីមិនត្រូវពេលវេលានោះទេ។ អ្នកនាងបន្ដថា «មានប្រិយមិត្តអ្នកគាំទ្រខ្លះ ស្រឡាញ់ចូលចិត្តភាពស្រគត់ស្រគំ អ្នកខ្លះទៀតស្រឡាញ់បែបសិចស៊ីរាងឡួយបន្ដិចទៅ ដូច្នេះហើយនាងខ្ញុំចង់បំពេញចិត្តអ្នកគាំទ្រ ក៏មានទាំងសិចស៊ីបន្ដិចទៅ ប្រពៃណីខ្លះទៅ ស្រគត់ស្រគំខ្លះដែរទៅ។ ហើយការដែលស្លៀកសិចស៊ី គឺមានតាមកាលៈទេសៈ នាងខ្ញុំក៏មិនអាចស្លៀកសិចស៊ីខ្លាំងឡើងឆាក ឬចូលរួមតាមកម្មវិធីធំៗ អី្វនោះដែរ ពោលគឺតាមពេលវេលាសមរម្យណាមួយតែប៉ុណ្ណោះ»។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះបានអំពាវនាវឱ្យអ្នកគាំទ្ររបស់នាងបានដឹង និងយល់ពីការពិតនៃការបកស្រាយរបស់នាង ហើយមេត្តាជួយគាំទ្ររូបនាងជាបន្ដទៅមុខទៀត ព្រោះថា នាពេលថ្មីៗនេះ អ្នកនាង  មាស សុខសោភា បានត្រៀមបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើនបទ សម្រាប់បំពេរអារម្មណ៍អ្នកគាំទ្រទាំងអស់គ្នាហើយ៕

  • អាចទេ…ដែលលោក ព្រាប សុវត្ថិ ច្រៀងជាមួយ មាស សុខសោភា ជាការបើកឱកាសឱ្យនាងចូលហង្សមាស??

    អាចទេ…ដែលលោក ព្រាប សុវត្ថិ ច្រៀងជាមួយ មាស សុខសោភា ជាការបើកឱកាសឱ្យនាងចូលហង្សមាស??

    មិនចង់និយាយទេ តែបើនិយាយហើយ គឺទប់ចិត្តមិនបានតែម្ដង ព្រោះស្របពេលដែលកំពូលតារាចម្រៀងដ៏ល្បីល្បាញមួយដួង គឺលោកព្រាប សុវត្ថិ កំពូលតារាចម្រៀងបុរស ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានឈ្មោះល្បីល្បាញអស់រយៈពេល 20ឆ្នាំជាងមកហើយនោះ ងាកមកចាប់ដៃគូចម្រៀងជាមួយនឹងនាងមាស សុខសោភា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ។ អូហូ!!!! ពិតជាស័ក្ដិសមគ្នាឥតខ្ចោះតែម្ដង ទាំងបច្ចេកទេសការប្រើសំឡេងច្រៀង ការផ្ដោះផ្ដង កាយវិការស៊ីចង្វាក់គ្នា។ និយាយទៅ មិនឱ្យសរសើរ គឺមិនបានតែម្ដង(ហាស ហាស ហា!)។

    ជាការពិតណាស់ប្រិយមិត្តរបស់សារព័ត៌មាន ឡារ៉ែន ជាទីគោរព! កំពូលតារាចម្រៀងទាំងពីរដួងពិតជាកម្រនឹងមានឱកាសសម្ដែង ឬបកស្រាយបទចម្រៀងរួមគ្នាជូនទស្សនិកជនបានទស្សនាណាស់ មិនថាតាមប៉ុស្តិ៍ទូរទស្សន៍ ឬក្នុងកម្មវិធីប្រគំតន្ត្រីធំៗ ឬសូម្បីតែកម្មវិធីប្រពៃណីក្នុងពិធីបុណ្យជាតិធំៗក៏ដោយ នោះក៏ព្រោះតែអ្នកទាំងពីរជ្រកក្រោមផលិតកម្មខុសគ្នា ដែលសុទ្ធសឹងតែជាផលិតកម្មធំនៅកម្ពុជា ទើបធ្វើឱ្យអ្នកទាំងពីរមមាញឹកនឹងការងាររៀងៗខ្លួន។ តែដោយឡែក ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍មួយនេះ បានអញ្ចើញឱ្យអ្នកទាំងពីរមកប៉ះគ្នានៅលើឆាក ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយរបស់មហាជនអ្នកគាំទ្រ ធ្វើឱ្យការបញ្ចេញសមត្ថភាពច្រៀងរបស់អ្នកទាំងពីរ ក្លាយជាវេទិកាមួយអង្រួនដួងចិត្តយ៉ាងញាប់ញ័រ ព្រឺសម្បុរទៅតាមបទចម្រៀង ដែលមានចំណងជើងថា «ភ័ព្វសំណាង» ខណៈច្រៀងរួមគ្នា។

    ពិតជាមិនធម្មតាមែន ហើយកាន់តែអស្ចារ្យខ្លាំងណាស់ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្ងើចសរសើរមិនដាច់ពីមាត់ចំពោះសំឡេងដ៏ក្រអួនក្រអៅរបស់អ្នកទាំងពីរដែលបានលើកយកចម្រៀងមរតកដើមមួយបទនេះមកច្រៀងរួមគ្នាលើឆាកតន្រ្តីអាពាហ៍ពិពាហ៍ ដោយសារមានការសំណូមពរពីកូនកំលោះក្រមុំ ឱ្យបង្ហើរទឹកដមសំនៀងរបស់កំពូលតារាចម្រៀងទាំងពីរដ៏សែនពីរោះ និងលន្លង់លន្លោច។ គួរជម្រាបផងដែរ ការចាប់ដៃគូរវាងកំពូលតារាចម្រៀងទាំងពីរនេះ ក៏បានធ្វើឱ្យកើតការសង្ស័យពីអ្នកគាំទ្រដែរថា តិចលោអ្នកនាង មាស សុខសោភា ទៅជួបគ្នាជាមួយលោក ព្រាប សុវត្ថិ ក្នុងពេលឆាប់ៗនេះទេដឹង? ឬមួយនេះជាការបើកទំព័រថ្មីក្នុងទ្រនំរួមគ្នាទេដឹង?។

    នេះអាចជាតម្រុយមួយក៏ថាបានដែរ ព្រោះថា កន្លងមក សុខសោភាយើងក៏ធ្លាប់លេចឮព័ត៌មានថា នឹងចូលហង្សមាសជាច្រើនដងណាស់មកហើយ បើទោះនាងខំបដិសេធយ៉ាងណាក៏ដោយ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៖

  • គូស្នេហ៍របស់ ដេននី ក្វាន់ ចេញមុខប្រតិកម្មចំពោះភាពសិចស៊ីរបស់ មាស សុខសោភា ដែលក្រសួងមិនអើពើ

    គូស្នេហ៍របស់ ដេននី ក្វាន់ ចេញមុខប្រតិកម្មចំពោះភាពសិចស៊ីរបស់ មាស សុខសោភា ដែលក្រសួងមិនអើពើ

    ជាញឹកញយណាស់ដែលកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax កញ្ញា មាស សុខសោភា បង្ហាញភាពសិចស៊ីតាមរយៈរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម និងថែមទាំងឃើញមាននៅក្នុងវីដេអូចម្រៀងទៀតផង។ តែដោយឡែក មានមតិជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាតារាស្រីរូបនេះមិនជាប់ការព្រមាន ឬត្រូវបានហាមឃាត់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចតារាស្រី ដេននី ក្វាន់ ដែលធ្លាប់បានបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមដែរ តែបែរជាជាប់បម្រាមថតរយៈពេល 1ឆ្នាំទៅវិញ?។

    នៅពេលថ្មីៗនេះ ស្រាប់តែគូស្នេហ៍របស់ ដេននី ក្វាន់ គឺលោក ចាន់ មករា បាននិយាយឡើងថា​ អ​​យុត្តិ​ធ​ម៌ណាស់​​!​ ​មិន​ស្មើភា​​​ព​គ្នា​ ​ឬ​ក្រ​សួ​ង​វ​ប្ប​ធ​ម៌​មើ​ល​មិន​ឃើញ​ ​​​ធ្វើ​ជា​ម្តា​យ-​ឪ​ពុ​ក​ ​ម្តេ​ច​ស្រ​ឡាញ់​កូ​ន​លម្អៀ​ង ​ដា​ក់​ពិ​ន័យ​កូ​​នមិ​ន​ដូ​ច​គ្នា​?​។​ ​

    ​ចំ​ណែ​ក​តា​រា​​ផ្សេ​ង​ៗ​ទៀត ​មិ​ន​ថា​ស្រី​ ​ឬ​ប្រុ​ស​នោះ​ទេ​ ​លើស​ពី​ស៊ិ​ច​ស៊ី​ ​P​h​o​t​o​ ​S​t​i​l​l​ ​ទៅ​ទៀ​ត​ ​និងថែ​មទាំ​ង​ថ​ត​ ​M​V​ ​បែ​ប​អា​ស​អា​ភា​សទៀតផង​ ​​តែ​នៅតែ​​គ្មា​ន​ប្រ​តិ​ក​ម្មអី​ពី​ក្រ​សួ​ង​ គឺ​ស្ងា​ត់​ឈឹ​ង​តែម្ដង​។​​ ចំ​ណែ​ក​ក​​រ​ណី​ ​ដេ​ន​នី​ ក្វា​ន់ ​ថ​ត​ល​ក្ខ​​ណៈល​ក់ផ​លិ​ត​ផ​ល​​ ​និ​ង​ដំ​ណើរ​​កម្សាន្ដ​តា​​ម​ស​មុ​ទ្រ​ជាល​ក្ខ​ណៈឯ​ក​ជ​នសោះ​ បែរ​ជាហៅទៅ​​ព្រ​មាន​​ពី​រ​ដ​ង​ ​​ថែម​​ទាំ​ង​បិ​ទ​​ទីផ្សា​​រសិ​ល្បៈមួ​យ​ឆ្នាំ​​ពេ​ញ​ទៀត​។​ ខ្ញុំ​​និយា​​យ​នេះមិន​មែ​ន​ក្នុ​​ង​ន័​យ​កា​ន់​ជើ​ង​ ​ឬ​​ជា​ន់​ព​ន្លិ​ច​ន​រណា​​​​ម្នាក់​ទេ​ ​តែ​​នេះ​ឃើញ​ផ្ទា​​ល់​ភ្នែ​ក​ស្រ​ស់ៗ​ ​​គឺ​ក្រ​​សួ​ង​វ​ប្ប​ធ​ម៌​ ​និ​ង​​វិ​ចិ​ត្រ​សិ​ល្បៈ​ ​លម្អៀ​ង​ ​ឬ​ព្រិ​លភ្នែ​ក​ ​ឬក៏​អ​ត់​មា​ន​សេ​វា​ ​i​n​t​​er​​n​e​t មើល?។​

    គួរបញ្ជាក់ផងដែរថា ចំពោះលើកឡើងរបស់គូស្នេហ៍ ដេននី ក្វាន់ នេះ សារព័ត៌មានឡារ៉ែន នៅខណៈនេះមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននៅឡើយទេ៕

  • មាស សុខសោភា បង្ហាញកាយក្នុងឈុតប៊ីគីនី ធ្វើឱ្យប្រុសៗហូរឈាមច្រមុះទៀតហើយ…ហ៊ឺ

    មាស សុខសោភា បង្ហាញកាយក្នុងឈុតប៊ីគីនី ធ្វើឱ្យប្រុសៗហូរឈាមច្រមុះទៀតហើយ…ហ៊ឺ

    បើតាមរយៈបណ្ដាញសង្គម អ៊ីនស្តាក្រាម របស់កំពូលតារាចម្រៀងស្រី មាស សុខសោភា ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្អួតរាងកាយក្នុងឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញស្តាយល៍ថតបែបសិចស៊ីរោលរាល ដល់ថ្នាក់ធ្វើឱ្យមហាជន(ពិសេសប្រុសៗ) បានឃើញហើយទប់ទឹកមាត់(អូហូ!)សឹងតែមិនបាន និងថែមទាំងចង់ហូរឈាមច្រមុះទៀតផង។

    តាមរយៈរូបភាពជាច្រើនសន្លឹកនោះ គេឃើញតារាស្រីរូបនេះបានស្លៀកឈុតប៊ីគីនីពណ៌ខ្មៅ បង្ហាញដើមទ្រូងមូលក្លំ សាច់សខ្ចី កាច់ស្ទីលថតនៅក្នុងអាងហែលទឹក និងក្រោមដំណក់ទឹកធ្លាក់ ដែលមើលទៅសិចស៊ីបែបគួរឱ្យចង់នែបនិត្យបំផុត  ហើយក៏បានធ្វើឱ្យមហាជនងឿងឆ្ងល់ថា តើនាងកំពុងតែចង់ធ្វើអ្វីគេហ្នឹង?។

    បើតាមការទស្សន៍ទាយ ធ្វើឱ្យយើងស្មានដឹងថា តារាស្រីរូបនេះច្បាស់ជាកំពុងតែសម្ដែងនៅក្នុងបទចម្រៀងថ្មីរបស់នាងនៅក្នុងផលិតកម្ម Camtrax ដែលមានចំណងជើងថា «Don’t Go» មិនខាន។  ពិតណាស់ ជាទូទៅមហាជនគ្រប់គ្នាតែងសម្គាល់ឃើញថា វីដេអូចម្រៀងរបស់នាងនីមួយៗ គឺពិតជាប្លែកទៅតាមអត្ថន័យបទចម្រៀង ដែលមានបទខ្លះនាងត្រូវតុបតែងខ្លួនបែបសាមញ្ញ ចំណែកឯបទខ្លះទៀតវិញ នាងក៏តែងខ្លួនបែបទាន់សម័យក៏មាន។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់(ដើម្បីបានហូរឈាមច្រមុះ)ថា តើតារាស្រីដែលអាចច្រៀងបទជាភាសាអង់គ្លេសបានពីរោះរូបនេះសិចស៊ីដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ(និងសូមត្រៀមកន្សែងដៃទុកជូតទឹកមាត់ផង)៖

  • មាស សុខសោភា ចេញមុខបកស្រាយនិងច្រាណចោលព័ត៌មានចូលទៅហង្សមាស

    មាស សុខសោភា ចេញមុខបកស្រាយនិងច្រាណចោលព័ត៌មានចូលទៅហង្សមាស

    តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុករបស់តារាស្រី មាស សុខសោភា ជាតារាចម្រៀងប្រចាំផលិតកម្មថោននៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះ បានចេញមុខបកស្រាយចំពោះព័ត៌មានដែលបានសុះសាយថា រូបកញ្ញាបានបញ្ចប់កុងត្រាកិច្ចសន្យាជាមួយផលិតកម្មថោន ហើយត្រៀមវិចបង្វេចចូលទៅផលិតកម្មធំគឺ រស្មីហង្សមាស នោះគឺ តារាចម្រៀងរូបនេះបានធ្វើការបដិសេធ និងច្រាណចោលរាល់ព័ត៌ដែលបានចេញមក ដែលធ្វើមហាជនមានការងឿងឆ្ងល់ រួមទាំងខាងផលិតកម្មសាមីខ្លួនផ្ទាល់ មានប្រិតកម្មខ្លាំងលើរូបនាង។

    មាស សុខសោភា បានចេញមុខប្រាប់អ្នកសារព័ត៌មានក្នុងស្រុកទាំងអស់នៅក្នុង Video Live ផ្ទាល់ដោយពោលពាក្យថា « នាងខ្ញុំមានភាពភ្ញាក់ផ្អើលណាស់ ខណៈដែលទើបត្រឡប់មកពីសម្ដែងនៅបរទេស ហើយលេចឡើងនូវព័ត៌មានបែបនេះ ទាំងរូបនាងខ្ញុំផ្ទាល់មិនបានដឹងអ្វីទាំងអស់។ នាងខ្ញុំសូមជម្រាបប្រាប់បងប្អូនទាំងអស់ថា រាល់ព័ត៌មានទាំងនោះគឺមិនមែនជាការពិតទេ ហើយការចេញផ្សាយដែលរំលងការពិតពីសាមីខ្លួនបែបនេះ គឺបានបណ្ដាលឱ្យខាងផលិតកម្មថោនមានប្រតិកម្មមកលើរូបនាងខ្ញុំ ដែលជាការបង្កភាពមិនល្អរវាងទំនាក់ទំនងក្រុមការងារផលិតកម្មថោន និងនាងខ្ញុំ »។

    យ៉ាងណាមិញ តារាស្រីសំឡេងផ្អែមរណ្ដំបេះដូងទស្សនិកជនរូបនេះ បានបន្ដបន្ថែមថា ដោយរូបនាងមានភាពមមារញឹកច្រើនជាមួយការងារ ទើបបានជានាងនៅសម្ងំស្ងៀមសិន មិនមែនចង់បង្វែងដានទេ តែរវល់ខ្លាំងទើបនៅមិនទាន់មានពេលធ្វើវីដេអូចេញមុខបកស្រាយផ្ទាល់ពីបញ្ហានេះ។ តែយ៉ាងណាមិញ នាងបានអំពាវនាវដល់បងៗអ្នកសារព័ត៌មានថា សូមធ្វើការសម្ភាសន៍រូបនាងជាមុនសិន ចាំសម្រេចចេញផ្សាយពីព័ត៌មានរបស់នាង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមសូមទស្សនាវីដេអូចេញមុខបកស្រាយរបស់តារាស្រី មាស សុខសោភា ខាងក្រោមនេះ ៖

  • មាស សុខសោភា ធ្លាយដំណឹងចូលផលិតកម្មរស្មីហង្សមាស

    មាស សុខសោភា ធ្លាយដំណឹងចូលផលិតកម្មរស្មីហង្សមាស

    កំពូលតារាចម្រៀងស្រី មាស សុខសោភា ត្រូវបានគេបង្ហើបឱ្យដឹងថា រូបនាងជិតដល់ពេលបញ្ចប់កិច្ចសន្សាការងារជាមួយផលិតកម្មថោនហើយ ស្របគ្នានោះដែរ ក៏មានដំណឹងធ្លាយមកថា រូបនាងកំពុងតែប្រុងប្រៀបហក់ចូលទៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាស ជាមួយអតីតមិត្តរួមទ្រនំក្នុងផលិតកម្ម CB ដូចជា ឆន សុវណ្ណរាជ ឱក សុគន្ធកញ្ញា និងខេមរៈ​​ សិរីមន្ដ ផងដែរ។

    ប្រភពដែលសារព័ត៌មាន ឡារ៉ែនទទួលបានៗឱ្យដឹងថា តាមរយៈប្រភពដែលស្និទ្ធស្នាលនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាសពន្យារពេលដើម្បីឱ្យចម្រៀងរបស់នាងត្រូវចេញនៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួនដែលជាប្រភេទបទរាំវង់ រាំក្បាច់ និងកន្ទ្រឹមកំពុងសម្រុកថត និងសម្តែងផងសម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។

    បើតាមប្រភពដដែលបានបន្តទម្លាយទៀតថា អ្នកនាង មាស សុខសោភា ពិតជាបានចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសពិតប្រាកដមែន ដោយខាងហង្សមាសបានព្យាយាមលាក់បាំងរឿងនេះមិនឱ្យធ្លាយចេញទៅក្រៅទេ ប៉ុន្តែរឿងនេះនៅតែលាក់មិនជិត។ ជាមួយគ្នានេះដែរ ខាងទស្សនិកជនជាច្រើនបានខ្សឹបប្រាប់ថា ហង្សមាសកំពុងតែប្រមូលផ្ដុំដោយតារាល្បីៗ តែយ៉ាងណាក៏មានតារាចម្រៀងក្នុងផលិតកម្មខ្លួនមួយចំនួនកំពុងតែត្រៀមដើរចេញដូចគ្នាដែរ ពេលចប់កុងត្រា ព្រោះមិនមានចម្រៀងច្រៀង និងក្រុមហ៊ុនហាក់មិនអើពើ។

    គួររំឭកផងដែរថា នៅអំឡុងឆ្នាំ 2008 មាស សុខសោភាធ្លាប់ធ្លាយដំណឹងថានឹងចូលទៅច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសម្ដងរួចមកហើយ តែជាអកុសលដោយសារតែកាលនោះមានលេចរឿងអាស្រូវរវាងរូបនាង និងគូស្នេហ៍ ដែលបានសម្លាប់ប្រជាប្រិយភាពរបស់នាង ទើបបណ្ដាលឱ្យខាងផលិតកម្មធំមួយនេះសម្រេចមិនទទួលយកកញ្ញាវិញ ខណៈដែលពេលនោះនាងក៏បានងាកទៅចេញបទចម្រៀងនៅក្នុងផលិតកម្ម M ជំនួសវិញ ហើយព្យាយាមសាងប្រជាប្រិយភាព និងលាក់បាំងអំពីសាវតាពិតរបស់គូស្នេហ៍ ដែលសូម្បីតែឈ្មោះក៏គ្មានអ្នកសារព័ត៌មានណាម្នាក់បានដឹងដែរ។ យ៉ាងណាមិញ សារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីដំណឹងច្បាស់ការក្នុងរឿងចុះកិច្ចកុងត្រាជាមួយហង្សមាស ពីតារាស្រី មាស សុខសោភា បាននៅឡើយ៕

  • មាស សុខសោភា លើកពានកំពូលតារាចម្រៀងឆ្នើមប្រចាំឆ្នាំ2017

    មាស សុខសោភា លើកពានកំពូលតារាចម្រៀងឆ្នើមប្រចាំឆ្នាំ2017

    តាមរយៈគណនីហ្វេសប៊ុកកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានឱ្យដឹងថា ថ្មីៗនេះបទចម្រៀងរបស់កញ្ញាកំពុងឆក់បានបេះដូងអ្នកគាំទ្រំាទាំងចាស់ទាំងក្មេង គ្រប់ស្រទាប់កាន់តែខ្លាំងឡើងៗ រហូតទទួលបានពាន់រង្វាន់ “កំពូលតារាចម្រៀងឆ្នើមប្រចាំឆ្នាំ2017” ពីវិទ្យុ RNG នារសៀលថ្ងៃទី27 ធ្នូឆ្នាំ2017។

    មាស សុខសោភា លើកឡើងថា “នាងខ្ញុំពិតជារំភើប និងសប្បាយចិត្តយ៉ាងខ្លាំងចំពោះពានរង្វាន់មួយនេះ ពីព្រោះវាកើតចេញពីក្តីស្រឡាញ់ និងការចូលចិត្តរបស់ពុកម៉ែបងប្អូន! »។ អ្នកនាងបានបន្តទៀតថា «ថ្មីៗនេះនាងខ្ញុំ មាស សុខសោភា គឺជាតារាចម្រៀងរូប ដែលបានដាក់ពានអាណាចក្រតារា និងរ៉ូបជាទីស្រឡាញ់របស់នាងខ្ញុំបង្ហាញជាសាធារណៈនៅភោជនីយដ្ឋានលំដាប់ពិភពលោក Hard Rock ភ្នំពេញ»។

    គួរបញ្ជាក់ផងដែរថា បទល្បីៗដែលកំពុងចាក់ដោតអារម្មណ៍របស់អ្នកគាំទ្រកញ្ញាមាស សុខសោភា រួមមាន មេឃកំពុងភ្លៀងហើយ, ម្នាក់ឯងមិនស្លាប់ទេ,Stop, Dance and Smile, ហើយនិងថ្មីៗនេះគឺបទ You are The only one, និង Friday Night។ ក្រៅពីតារាស្រីរូបនេះ នៅមានតារាចម្រៀងជាច្រើនរូបទៀត ដែលទទួលបានពានរង្វាន់បទល្បីៗ ដូចជា លោក ឆាយ វិរៈយុទ្ធ លោក Hak ក្រុមចម្រៀងក្មេងខ្មែរ និងតារាចម្រៀង Original Song ជាច្រើនទៀត ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៕