តើទារកទើបកើត ចាប់ផ្ដើមមើលឃើញនៅពេលណា?

ការមើលឃើញរបស់ទារក អាចនឹងនៅមិនទាន់មើលឃើញអ្វីផ្សេងៗបានច្បាស់ស្មើនឹងមនុស្សធំនៅឡើយ ព្រោះទារកនៅត្រូវប្រើពេលវេលាក្នុងការសម្របសម្រួលខ្លួន និងរយៈពេលសម្រាប់វិវឌ្ឍនាការការមើលឃើញ ដូច្នេះយើងនាំគ្នាមកមើលថា តើការមើលឃើញរបស់ទារកទើបនឹងកើតយ៉ាងណាខ្លះ និងមានរឿងអ្វីខ្លះដែលឪពុកម្ដាយគួរដឹង? ក្រោយពីទារកប្រសូតចេញមកហើយ ទារកនឹងអាចមើលឃើញបានក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ និងសម្លឹងមើលវត្ថុផ្សេងៗ​នៅមួយកន្លែងបានប្រមាណ 4-10វិនាទី តែនឹងមានវិវឌ្ឍនាការខាងការមើលឃើញនេះច្រើនឡើងតាមលំដាប់។ ក្រោយពេលប្រសូតបាន 4ថ្ងៃ ទារកនឹងនៅមិនទាន់មើលឃើញមុខឪពុកម្ដាយបានច្បាស់នៅឡើយទេ តែក៏នឹងចាប់ផ្ដើមចងចាំផ្ទៃមុខបានព្រាលៗដែរ។ ពេលអាយុបាន 1ខែ ទារកនឹងអាចមើលឃើញវត្ថុផ្សេងៗបានក្នុងរយៈចម្ងាយ 15អ៊ិញ(ប្រមាណ 40សង់ទីម៉ែត្រ)។ ពេលអាយុបាន 3ខែ ទារកនឹងចាប់ផ្ដើមចេះញែកបំបែករយៈចម្ងាយជិត-ឆ្ងាយបាន ហើយនឹងអាចសម្រួលការមើលឃើញបានយ៉ាងពេញលេញ ពេលកូនតូចអាយុបាន 4ខែ។ ប្រតិកម្មតបស្នងស្វ័យប្រវត្តិរបស់កែវភ្នែកខ្មៅរបស់ទារក នឹងធ្វើការតាំងពីពេលកើតមកដំបូង ហើយនឹងមានភាពរហ័សនឹងពន្លឺ និងធ្វើការបានពេញលេញពេលអាយុបាន 2-3ខែ។ ទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុពណ៌ស និងពណ៌ខ្មៅបានច្បាស់បំផុតពេលអាយុចូលដល់ខែទី3 ហើយទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុមានពណ៌ផ្សេងៗច្រើនឡើង ដោយនឹងចាប់ផ្ដើមមើលឃើញពណ៌គោលៗមុនគេ ដូចជា ពណ៌ក្រហម លឿង និងខៀវ ជាដើម។ ការមើលឃើញរបស់ទារក និងចំណេះដឹងរឿងការមើលឃើញរបស់ទារក ទារកកើតដំបូងនៅមិនទាន់ផលិតទឹកភ្នែកទេ ទាល់តែអាយុបានប្រមាណជា 1ខែ។ ទារកកើតដំបូងអាចមើលឃើញវត្ថុផ្សេងៗបានច្បាស់បំផុតក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ តែបើនៅជិត ឬឆ្ងាយជាងនោះ ទារកនឹងមើលឃើញត្រឹមតែជារូបភាពព្រាលៗប៉ុណ្ណោះ។ ទារកនឹងប្រិចភ្នែកត្រឹមតែ 2ដងប៉ុណ្ណោះក្នុងមួយនាទី តិចជាងមនុស្សចាស់ដែលប្រិចភ្នែកបានច្រើនដល់ទៅ … Read more

សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ ​តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម? ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ? 1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន តើកូននឹងក្លាយជាមនុស្សយ៉ាងណា? គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។ ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។ ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។ ខ្វះជំនាញក្នុងការចូលសង្គម … Read more

តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

បច្ចុប្បន្នកុំព្យូទ័រមានតួនាទីជាមួយជីវិតរបស់មនុស្សស្ទើរតែគ្រប់ផ្នែក និងប្រាកដណាស់ស្រ្តីមានគភ៌ជាច្រើននាក់ត្រូវធ្វើការងារដោយមានកុំព្យូទ័រជាឧបករណ៍ប្រើការក្បែរកាយ និងត្រូវនៅជាមួយវត្ថុមួយនេះជាច្រើនម៉ោងជាប់ៗគ្នាក្នុងមួយថ្ងៃ។ ស្រ្តីមានគភ៌មួយចំនួនចាប់ផ្ដើមនឹកបារម្ភក្នុងចិត្តថា តើកុំព្យូទ័រដែលកំពុងប្រើការនេះនឹងមានផលអាក្រក់អ្វីដល់កូនក្នុងផ្ទៃដែរឬទេ? ដែលតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវមកជាយូររបស់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យសម្ភពមកពីគ្រប់ទិសទីក្នុងពិភពលោកបានផ្ដល់នូវចម្លើយដែលធ្វើឱ្យស្រ្តីមានគភ៌ទាំងឡាយបានសប្បាយចិត្តថា កុំព្យូទ័រមិនមានបង្កគ្រោះថ្នាក់អ្វីដល់កូនតូចក្នុងផ្ទៃឡើយ…តែការអង្គុយធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរៗទៅវិញទេដែលមានផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីមានគភ៌ ដែលរឹតតែត្រូវអង្គុយធ្វើការយូរប៉ុនណា ប្រព័ន្ធឈាមរត់នឹងហូរបញ្រ្ចាស់ត្រឡប់ឡើងទៅផ្នែកខាងលើ ធ្វើឱ្យឈាមហូរទៅចិញ្ចឹមរាងកាយយឺតយ៉ាវ ដែលអាចធ្វើឱ្យហើមជើង ងាយវិលមុខ ឆាប់ហត់ និងឈាមដែលហូរត្រឡប់ចូលបេះដូងទៅចិញ្ចឹមកូនតូចក៏នឹងថយចុះ។ ដូច្នេះស្រ្តីមានគភ៌ដែលត្រូវអង្គុយធ្វើការនៅមុខកុំព្យូទ័រគួរមើលថែទាំខ្លួនឯងដូចតទៅនេះ…ៈ ការអង្គុយ ស្ត្រីមានគភ៌គួរអង្គុយឱ្យត្រូវតាមវិធី ដោយឥរិយាបទអង្គុយដែលត្រឹមត្រូវបំផុតក៏គឺ អង្គុយចូលទៅក្នុងឱ្យពេញកៅអី និងខ្នងពឹងនឹងបង្អែកកៅអី ចន្លោះរវាងភ្លៅ និងកៅអីគួរនៅសល់ចន្លោះប៉ុនម្រាមដៃអាចស៊កចូលទៅបាន ដើម្បីកាត់បន្ថយសង្កត់ និងឱ្យឈាមហូរវិលបានស្រួលឡើង។ បើស្ត្រីមានគភ៌ស្ថិតក្នុងអំឡុងត្រីមាសចុងក្រោយ ទំហំក្បាលពោះដែលធំខ្លាំងនោះនឹងធ្វើឱ្យផ្ទៃពោះហុចលយមកខាងមុខ ស្រ្តីមានគភ៌អាចប្រើខ្នើយមកដាក់កល់ខ្នង ក៏អាចជួយកាត់បន្ថយភាពតឹងរបស់សាច់ដុំបានដែរ។ ថែទាំកែវភ្នែក ស្រ្តីមានគភ៌គួរសម្រួលរយៈចម្ងាយ និងកម្ពស់របស់អេក្រង់កុំព្យូទ័រឱ្យស័ក្តិសមល្មមនឹងកម្រិតកម្ពស់ខ្សែភ្នែករបស់អ្នកផង។ គួរឱ្យអេក្រង់កុំព្យូទ័រស្ថិតក្នុងកម្ពស់ទាបជាងកម្រិតខ្សែភ្នែកប្រមាណជា 10 – 20អង្សា សម្រួលភាពភ្លឺរបស់អេក្រង់ឱ្យសមល្មម នឹងជួយឱ្យស្រ្តីមានគភ៌មិនឈឺភ្នែក អានអក្សរបានកាន់តែងាយស្រួលឡើង។ មិនគួរសម្លឹងមើលអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ និងគួរសាកល្បងសម្រាកខ្សែភ្នែកប្រមាណជា 10នាទីក្នុងរយៈពេល 1ម៉ោងនៃការធ្វើការ នឹងកាត់បន្ថយអាការឈឺកែវភ្នែករបស់ស្រ្តីមានគភ៌បានច្រើន។ ដូច្នេះស្រ្តីមានគភ៌ដែលត្រូវធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃនោះ កុំភ្លេចផ្លាស់ប្ដូរឥរិយាបថឱ្យបានញឹកញាប់ កុំសម្លឹងអេក្រង់កុំព្យូទ័រយូរៗពេក គួរងាក ឬបែរទៅមើលអ្វីផ្សេងខ្លះផង និងមិនគួរអង្គុយក្នុងឥរិយាបថដដែលយូរពេកឡើយ គួរក្រោកដើរទៅនេះទៅនោះឱ្យយឺតសរសៃសរសូងរៀងរាល់ម៉ោងខ្លះផងទើបជាការប្រសើរបំផុត៕

ដឹងភេទកូនក្នុងផ្ទៃដោយតិចនិកងាយៗតាមបែបចាស់ៗបុរាណ

អ្នកម្ដាយសម័យថ្មីនាពេលបច្ចុប្បន្ន បើចង់ដឹងពីភេទរបស់កូនក្នុងផ្ទៃ ក៏អាចធ្វើបានដោយមិនលំបាកឡើយ ដោយការប្រើតិចណូឡូជីសម័យថ្មី តាមរយៈការឆ្លុះមើលអេកូ ដែលមិនមែនជារឿងលំបាក ឬចម្លែកអ្វីឡើងនាពេលបច្ចុប្បន្ននេះ តែក៏នៅមានក្រុមស្រ្តីមានគភ៌មួយចំនួននៅតែចង់អ៊ុតមើលភេទរបស់កូនក្នុងផ្ទៃរបស់ខ្លួនរហូតដល់ថ្ងៃប្រសូតដូចគ្នា។ អ្នកខ្លះទៅឆ្លុះមើលអេកូជាច្រើនដងហើយ ក៏នៅតែមិនទាន់ឃើញច្បាស់ ក៏ព្យាយាមស្វែងរកវិធីផ្សេងៗដែលនឹងធ្វើឱ្យបានដឹងពីភេទរបស់កូននៅក្នុងផ្ទៃក៏មានដែរ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានវិធីសង្កេតមើលពោះ និងអាការផ្សេងៗតាមក្បួនតម្រាចាស់ៗសម័យបុរាណមកជម្រាបជូនដូចខាងក្រោម។ 1 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការសង្កេតមើលរន្ធផ្ចិតរបស់ស្រ្តីតាំងគភ៌ ជាជំនឿពីបុរាណមួយតាមក្បួនតម្រាអ្នកមានផ្ទៃពោះ ការមើលពីលក្ខណៈរបស់រន្ធផ្ចិតរបស់ស្រ្តីមានគភ៌ដោយការសង្កេតពីលក្ខណៈរបស់ផ្ចិតផ្នែកខាងលើ បើលៀនចេញមក ឬរន្ធផ្ចិតផ្កាប់ និងស្រ្តីតាំងគភ៌មានពោះប៉ោងមូលក្លុំ តាមតម្រាចាស់បុរាណប្រាប់ថា ប្រហែលជានឹងបានកូនស្រី…។ សម្រាប់ស្រ្តីតាំងគភ៌ណាមានលក្ខណៈផ្ចិតផ្នែកខាងក្រោមលៀនចេញមកជារន្ធផ្ចិតផ្ងារឡើង និងមានផ្ទៃពោះរាងស្រួចនោះ មានភាពអាចទៅរួចខ្លាំងថា ប្រហែលជានឹងបានកូនប្រុស…។ 2 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការរើរបស់កូននៅក្នុងគភ៌ អ្នកម្ដាយភាគច្រើននឹងមានអារម្មណ៍ថា កូនចាប់ផ្ដើមរើក្នុងអំឡុងសប្ដាហ៍ទី20 នៃការតាំងគភ៌ តែបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនឆាប់រើលឿនជាងរយៈពេលនោះ ចាស់ៗបុរាណជឿថា អាចនឹងបានកូនប្រុស និងបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនរើខ្លាំងជាងប្រក្រតី មានញាក់ៗ ឬធាក់ក្បាលពោះរហូតមានអារម្មណ៍ថាឈឺផងនោះ អាចនឹងមានភាពទៅរួចខ្ពស់ថា នឹងបានកូនប្រុសខ្លាំងជាងកូនស្រី ព្រោះកូនស្រីច្រើនតែរើញឹកញាប់ជាង និងរើខ្សោយជាង។ តាមគោលការណ៍វិទ្យាសាស្រ្ត ក្រូម៉ូហ្សូម XX របស់ទារកភេទស្រីនឹងមាននឹងនរជាងក្រូម៉ូហ្សូម XY របស់ភេទប្រុស ដូច្នេះបើកូនក្នុងផ្ទៃរើញាប់ៗ គឺជាសញ្ញាថា នឹងបានកូនស្រី។ … Read more

14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

8 . ហាមញ៉ាំអាហារដែលគ្មានប្រយោជន៍ អាហារគ្មានប្រយោជន៍ដែលថានេះ ក្រៅពីនឹងបំផ្លាញសុខភាពស្រ្តីមានគភ៌ហើយ អាហារខ្លះថែមទាំងបំផ្លាញខួរក្បាលទារកក្នុងគភ៌ទៀតផង។ អាហារទាំងនោះមានដូចជា ស្រា(ជាតិអាល់កុល) កាហ្វេអ៊ីន អាហារដែលមានរសជាតិផ្អែមខ្លាំង ខ្លាញ់ច្រើន ហឹរខ្លាំង ស្ទើរឆៅស្ទើរឆ្អិន អាហារជ្រក់ត្រាំ អាហារកំប៉ុង និងម្សៅប៊ីចេង។ 9 . ហាមធ្វើដំណើរឆ្ងាយពេលជិតដល់ថ្ងៃប្រសូត សម្រាប់ស្រ្តីមានគភ៌ក្នុងត្រីមាសចុងក្រោយ ជាពិសេសស្រ្តីដែលមានអាយុគភ៌ 32សប្ដាហ៍ឡើងទៅ គួរតម ឬផ្អាកធ្វើដំណើរផ្លូវឆ្ងាយ ព្រោះក្នុងអំឡុងពេលនេះ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ និងអាចប្រសូតមុនកាលកំណត់បានយ៉ាងងាយ។ 10 . ហាមញ៉ាំទឹកដោះច្រើនលើសពី 2កែវក្នុងមួយថ្ងៃ ស្រ្តីមានគភ៌ជាច្រើននាក់សម្រុកញ៉ាំទឹកដោះគោដើម្បីបំប៉នគភ៌តាំងពីពេលដឹងថា ខ្លួនមានគភ៌។ តាមគោលការណ៍ភោជនាហារ គួរចាប់ផ្ដើមញ៉ាំទឹកដោះគោបំប៉នគភ៌នៅពេលឈានចូលត្រីមាសទី2 នៃការតាំងគភ៌ព្រោះអំឡុងពេលនោះ ទារកបានទាញយកកាល់ស្យូមពីម្ដាយទៅប្រើច្រើនឡើង អាចធ្វើឱ្យខ្លួនស្រ្តីជាម្ដាយបាត់បង់ជាតិកាល់ស្យូមច្រើនជាងប្រក្រតី តែ…ការញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 1កែវ ឬទឹកសណ្ដែកលឿងមួយថ្ងៃ 2កែវ គឺល្មមគ្រប់គ្រាន់ហើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ស្រ្តីមានគភ៌ដែលទឹកដោះគោច្រើនជ្រុលលើសភាពចាំបាច់ នឹងធ្វើឱ្យទារកមានភាពប្រថុយនឹងការកើតប្រតិកម្មចាញ់បានយ៉ាងងាយ ដូចជា ប្រតិកម្មប្រូតេអ៊ីនក្នុងទឹកដោះគោ ជាដើម។ 11 . ហាមស្លៀកសម្លៀកបំពាក់រឹបខ្លួនខ្លាំងជ្រុលពេក ស្រ្តីមានគភ៌គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាសចេញចូលស្រួល … Read more

ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

សង្គមទីក្រុងនាពេលបច្ចុប្បន្នមានការផ្លាស់ប្ដូរខុសកាលពីអតីតកាលច្រើនណាស់ ទាំងសភាវការរស់នៅ និងការទទួលទានអាហារ ដែលការផ្លាស់ប្ដូរ និងប្រែប្រួលនេះមិនមែនកើតឡើងតែជាមួយមនុស្សធំនោះទេ តែនៅកើតមានចំពោះកុមារផងដែរ។ ដោយសារតែសភាវជុំវិញខ្លួនក្នុងពេលសព្វថ្ងៃនេះត្រូវប្រញាប់ប្រញាល់ និងប្រណាំងជាមួយពេលវេលា អាណាព្យាបាល ឬឪពុកម្ដាយអាចគ្មានពេលវេលាត្រៀមរៀបចំម្ហូបអាហារដែលមានគុណតម្លៃខាងភោជនាហារគ្រប់គ្រាន់សម្រាប់កូនៗ ទើបធ្វើឱ្យត្រូវសម្លឹងមើលអាហារសម្រេច ឬអាហារឆ្អិនស្រាប់កាន់តែច្រើនឡើង ដែលអាចធ្វើឱ្យក្មេងបានទទួលសារជាតិអាហារប្រភេទខ្លះច្រើនជ្រុលពេក ហុចផលឱ្យក្មេងកើតរោគធាត់បាន។ គ្រូពេទ្យជំនាញខាងជំងឺកុមារបានរៀបរាប់ថា បច្ចុប្បន្នមានសញ្ញាក្នុងការរកឃើញថា មានសភាវធាត់កើតនៅលើកុមារកើនឡើង ដោយសារបច្ច័យខាងផ្នែកពូជអំបូរ អ័រម៉ូន ទង្វើក្នុងការរស់នៅ ការញ៉ាំអាហារដែលមិនត្រឹមត្រូវ និងខ្វះការហាត់ប្រាណ ដែលអាណាព្យាបាលអាចសង្កេតបានថា កូនៗមានសភាវធាត់ឬទេតាមរយៈការសាកល្បងប្រៀបធៀបជាមួយក្មេងក្នុងវ័យដូចគ្នា។ បើរកឃើញថា កូនស្ថិតក្នុងសភាវប្រថុយនឹងការកើតរោគធាត់ យើងណែនាំឱ្យកូននាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យវាយតម្លៃថា តើមានសភាវជ្រៀតជ្រែកពីរោគធាត់ហើយឬនៅ? ដូចជា វាស់សម្ពាធឈាម ពិនិត្យឈាមដើម្បីមើលកម្រិតជាតិខ្លាញ់ក្នុងឈាម ឬវាយតម្លៃថា មានអាការគេងស្រមុក និងឈប់ដកដង្ហើមខណៈគេងលក់ដែរឬទេ?។ ផលអាក្រក់ពីការធាត់តាំងពីវ័យក្មេងខាងផ្នែករាងកាយ គឺការបង្កឱ្យកើតរោគ ដូចជារោគលើសឈាម រោគបេះដូង រោគឆ្អឹង និងសន្លាក់ និងផលអាក្រក់មួយផ្នែកទៀតគឺ បាត់បង់ភាពស្អាតសង្ហា និងការត្រូវសើចចំអកពីសំណាក់មិត្តភក្តិ អាចធ្វើឱ្យក្មេងមានអារម្មណ៍ថាជាចំណុចអាក្រក់របស់ខ្លួន។ ទាំងអស់នេះ បើនៅមិនទាន់រកឃើញសភាវជ្រៀតជ្រែកពីរោគផ្សេងៗទេនោះ រោគធាត់អាចការពារបានដោយការសាងទម្លាប់និស្ស័យស្រឡាញ់សុខភាពក្នុងការញ៉ាំដែលល្អតាំងពីតូចៗ។ ឪពុកម្ដាយអាចជួយសម្រកទម្ងន់ដល់កូនបាន ដោយការលើកទឹកចិត្តកូន កែសម្រួលទង្វើការញ៉ាំអាហារ មិនញ៉ាំអាហារផ្អែមខ្លាំង ប្រៃខ្លាំង ឬអាហារដែលមានខ្លាញ់ច្រើនជ្រុលជាដើម។ ក្រៅពីនេះនៅអាចរួមគ្នាធ្វើកិច្ចការងារក្នុងក្រុមគ្រួសារដើម្បីឱ្យកូនបានហាត់ប្រាណ ដូចជាការបោសជូតសម្អាតផ្ទះ … Read more

ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។ ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។ អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។ ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង? អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។ តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។ រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។ លេងជាមួយកូន … Read more

ហេតុអ្វីបានរលូតបុត្រ?

អនាគតអ្នកម្ដាយជាច្រើនតែងតែមានក្ដីវិតក្កកង្វល់អំពីសុវត្ថិភាពរបស់កូននៅក្នុងផ្ទៃ រួមទាំងការភ័យបារម្ភថា នឹងកើតការរលូត ដែលជាញឹកញាប់ការព្រួយបារម្ភលើរឿងទាំងនេះនឹងធ្វើឱ្យកើតភាពតានតឹងធុញថប់ក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ដែលការពិតទៅ អត្រាការរលូតបុត្រត្រូវបានជួបប្រទះមានត្រឹមតែ 10%នៃការតាំងគភ៌ប៉ុណ្ណោះ ដោយមូលហេតុរបស់ការរលូតបុត្រនេះមានច្រើនយ៉ាងណាស់ តែទាំងអស់នោះ យើងអាចគ្រប់គ្រង និងការពារការរលូតបុត្របាន។ បច្ច័យប្រថុយប្រថានដែលធ្វើឱ្យកើតការរលូតបុត្រ មានដូចជា ៈ ធ្លាប់មានប្រវត្តិដាក់កងអនាម័យពន្យារកំណើតដែលមានសភាវជ្រៀតជ្រែកពីជំងឺ។ ធ្លាប់រលូតបុត្រច្រើនដងរួចមកហើយ។ មានក្ដីខកបំណង អស់សង្ឃឹម សោកសៅយ៉ាងធ្ងន់ធ្ងរពីបញ្ហាការងារ ឬក្នុងជីវិតផ្ទាល់ខ្លួន។ បានទទួលរងគ្រោះថ្នាក់ ឬឧប្បត្តិហេតុដោយផ្ទាល់ និងរងការបោកប៉ះរាងកាយយ៉ាងខ្លាំងក្លា។ ធ្វើការធ្ងន់ ការលើករបស់របរធ្ងន់ៗ ឬការលេងកីឡាដែលត្រូវប្រើកម្លាំងកាយខ្លាំងៗ រួមទាំងការពក្មេងក៏អាចនឹងហុចផលប៉ះពាល់ដូចគ្នាដែរ។ មានភេទសម្ព័ន្ធក្នុងអំឡុងពេលតាំងគភ៌ ជាពិសេសជាមួយស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់រលូតបុត្រញឹកញាប់។ អាការដែលបង្ហាញថា កើតសភាវរលូតបុត្រ មានអាការឈឺនៅត្រង់ថ្ងាសខាងក្រោម(ក្រោមផ្ចិត) មានឈាមស្រស់ៗចេញមកតាមរន្ធស្បូន។ ទោះជាហូរចេញមកតិច ឬច្រើនក៏ដោយ ក៏ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដែរ។ មានអាការឈឺនៅត្រង់ថ្ងាសខាងក្រោម(ក្រោមផ្ចិត)យ៉ាងខ្លាំង ឬឈឺជាប់ៗគ្នាច្រើនថ្ងៃ។ មានឈាមហូរចេញមកតាមរន្ធស្បូនដូចមានវដ្តរដូវប្រចាំខែ ឬមានឈាមហូរចេញមកតិចតួចជាប់ៗគ្នាយូរលើស 3ថ្ងៃ។ មានវត្ថុរាវ ខាប់ធ្លាក់ចេញមកតាមរន្ធស្បូនជាដុំឈាម ឬដុំសាច់ពណ៌ផ្កាឈូក នេះបង្ហាញថា ចាប់ផ្ដើមមានអាការរលូតបុត្រហើយ ត្រូវប្រញាប់ទៅមន្ទីរពេទ្យដោយខ្ចប់វត្ថុរាវ ខាប់ដែលហូរចេញមកនោះទៅជាមួយផងជាបន្ទាន់ ព្រោះជួនកាលដុំខាប់ៗទាំងនោះអាចជាផ្នែកមួយនៃតួកំណើតដែលត្រូវបានរលូតចេញមក។ ការមើលថែទាំ និងការពារដើម្បីមិនឱ្យកើតការរលូតបុត្រ បើសិនធ្លាប់មានប្រវត្តិ ឬមានបច្ច័យប្រថុយប្រថានណាមួយដែលអាចនឹងធ្វើឱ្យកើតអាការរលូតបុត្របាននោះ គួរប្រាប់ទៅគ្រូពេទ្យតាំងពីពេលទៅពិនិត្យគភ៌លើកដំបូង ដើម្បីឱ្យគ្រូពេទ្យជួយមើលថែទាំយ៉ាងដិតដល់។ … Read more

វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែគួរតែមានបែបណាខ្លះនោះ លោកឪពុកអ្នកម្ដាយគួរតែដឹង ដូច្នេះសូមនាំគ្នាមកតាមដានអំពីការវិវឌ្ឍអ្វីខ្លះដែលកូនតូចគួរតែធ្វើបានក្នុងផ្នែកនីមួយៗពេលដែលគេមានអាយុ 15ខែព្រមៗគ្នាជាមួយនឹងឡារ៉ែនដូចតទៅ…។ វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែករាងកាយ និងការធ្វើចលនា កូនតូចក្នុងវ័យនេះគួរតែដើរបានពូកែហើយ និងចូលចិត្តអូស ឬរុញរបស់លេងដើរទៅមក និងក្មេងខ្លះអាចហាត់ដើរថយក្រោយបាន។ ចាប់ផ្ដើមចេះប្រើស្លាបព្រា និងសមក្នុងការដួសចំណីអាហារបានកាន់តែចំណានឡើង កូននឹងចូលចិត្តឱ្យលោកឪពុកអ្នកម្ដាយលេងល្បែងកម្សាន្តជាមួយគេ ដូចជាលើកដៃចង្អុលត្រចៀក ហើយសួរថា ត្រចៀកនៅឯណា? ឬសម្លឹងកញ្ចក់មើលខ្លួនឯង ហើយសួរថា អ្នកណាគេហ្នឹង?ជាដើម។ កូននឹងចូលចិត្តយករបស់របរទម្លាក់ចូលទៅក្នុងឡាំង និងចូលចិត្តសាកល្បងមើលថា របស់ណានឹងចង្អៀត ឬល្មមជាមួយប្រឡោះណា(គួររករបស់លេងដែលជាប្រអប់ដែលមានគម្របជាប្រឡោះទំហំខុសៗគ្នា និងមានរបស់លេងតូចៗជាជ័រប្លាស្ទិកដែលមានរូបរាងផ្សេងៗដែលមានទំហំធំល្មមឱ្យកូនបានសាកល្បងដាក់ចូលទៅក្នុងប្រឡោះនីមួយៗនោះ ដើម្បីហ្វឹកហាត់ជំនាញក្នុងការសង្កេតពីរូបរាងដែលខុសប្លែកពីគ្នា)។ វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង ដោយសារតែក្មេងចាប់ផ្ដើមបំបែកខ្លួនឯងចេញពីម្ដាយបាន និងកំពុងហ្វឹកហាត់ជួយខ្លួនឯងនោះ ទើបក្មេងមើលទៅហាក់ដូចជាមិនព្រមស្ដាប់បង្គាប់មនុស្សធំដែលតែងនៅចាំហាមមិនឱ្យគេធ្វើនេះធ្វើនោះ ឬត្រូវការឱ្យគេត្រូវតែធ្វើតាមអ្វីដែលមនុស្សធំប្រាប់ឱ្យធ្វើ តែគេក៏មិនព្រមធ្វើតាមដែរ ព្រោះគេត្រូវការធ្វើជាអ្នកសម្រេចចិត្តដោយខ្លួនឯង( Sense of self )ទើបធ្វើឱ្យឪពុកម្ដាយជាច្រើនអាចមានអារម្មណ៍ថា កូនចាប់ផ្ដើមឌឺ និងរឹងហើយ។ ដូច្នេះបើឪពុកម្ដាយយល់ដឹងពីដំណាក់កាលនៃការវិវឌ្ឍរបស់កូនក្នុងអំឡុងអាយុនេះហើយ ក៏នឹងមិនមានអារម្មណ៍ខឹងសម្បា ហើយនឹងមិនព្យាយាមពោលពាក្យថា “ហាមធ្វើ…កុំណា៎…” ឬនឹងមិនឆេវឆាវឡើយ។ យើងគួរតែរិះរកវិធីក្នុងការកាត់បន្ថយបញ្ហាភាពមិនជំទាស់គ្នានេះដោយការនិយាយ ឬបង្ហាញចេញក្នុងលក្ខណៈវិជ្ជមាន ដូចជាជំនួសឱ្យពាក្យដែលចង់និយាយថា “កុំកាន់កែវហ្នឹងណា៎!” មកជានិយាយថា “កូនសម្លាញ់មកលេងជាមួយម៉ាក់នៅកន្លែងនេះមកកូន” … Read more

ចំណុចគួរដឹងសម្រាប់ការដាក់ទោសកូនដោយការវាយ

បើស្រឡាញ់កូនឱ្យវាយ ជាពាក្យដែលចាស់ៗនាំគ្នាប្រតិបត្តិមកតាំងពីបុរាណដែលអាចប្រើប្រាស់បានល្អចំពោះគ្រួសារខ្លះ តែបច្ចុប្បន្នគ្រូពេទ្យចិត្តសាស្រ្តកុមារបានណែនាំឱ្យប្ដូរទស្សនគតិនោះសម្រាប់ឪពុកម្ដាយសម័យថ្មីឱ្យដាក់ទោសកូនដោយការឱប(ស្រឡាញ់កូនឱ្យឱប)វិញទើបប្រសើរជាង។ ការវាយកូន អាចវាយបាន តែវាយយ៉ាងម៉េច និងវាយពេលណាទើបហុចផលឱ្យកូនមានទង្វើបែបវិជ្ជមាននោះ យើងនាំគ្នាតាមដានជាបន្ត…។ ការដាក់ទោសកូនដោយការវាយ គួរចាប់ផ្ដើមជាមួយកូនពេលអាយុប៉ុន្មាន? វាយកូនពេលអាយុប៉ុន្មាន? ប្រហែលជាសំណួរដ៏ល្ងង់ៗមួយដែលមនុស្សជាច្រើនអានហើយអស់សំណើច…ឆ្កួតទេដឹង ចេះសួរកើត?។ ក្នុងផ្នែកវេជ្ជសាស្រ្ត គ្រូពេទ្យចិត្តសាស្រ្តមានគោលការណ៍ក្នុងការវាយកូន ដែលឪពុកម្ដាយត្រូវដឹងថា វាយនៅពេលណា និងក្នុងអំឡុងអាយុដែលស័ក្តិសម។ ការវាយកូន ឪពុកម្ដាយពិតជាត្រូវការវាយដើម្បីប្រដៅឱ្យចេះ ឱ្យចាំ វាយព្រោះស្រឡាញ់ត្រូវវាយកូនពេលអាយុ 3ឆ្នាំឡើងទៅ ព្រោះក្មេងវ័យ 3ឆ្នាំនេះអាចចេះបែងចែក ល្អមិនល្អ គួរមិនគួរ សមមិនសម និងគេយល់ពី​អ្វីដែលម្ដាយធ្វើចំពោះគេបានខ្លះៗហើយ។ ការដាក់ទោសកូនដោយការវាយដែលត្រឹមត្រូវ ការដាក់ទោសកូនដោយការវាយ គួរតែជាការដាក់ទោសកម្រិតខ្ពស់បំផុត និងឡារ៉ែនសូមណែនាំឱ្យវាយដោយកំហុស 3យ៉ាង ដូចជា៖ 1 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញខ្លួនឯង។ 2 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញអ្នកដទៃ។ 3 . វាយកូន ព្រោះកូនបំផ្លាញរបស់របរ។ រូបបែបនៃការវាយកូនដែលល្អបំផុត គឺគួរវាយដោយប្រើដៃ ព្រោះការវាយដោយប្រើវត្ថុផ្សេងៗ ក្មេងនឹងមានអារម្មណ៍ថា ជាទង្វើដែលធ្ងន់ធ្ងរ និងហុចផលវិជ្ជមានដល់ផ្លូវចិត្តរបស់កូន។ … Read more

ចង់មានបុត្រ តែញ៉ាំថ្នាំពន្យារកំណើតយូរមកហើយ តើត្រូវត្រៀមខ្លួនតាំងគភ៌យ៉ាងណា?

សម្រាប់អ្នកដែលធ្លាប់ញ៉ាំថ្នាំពន្យារកំណើតមកយូរហើយ លុះដល់វេលាដែលត្រៀមខ្លួនរួចរាល់ក្នុងការតាំងគភ៌(ចង់មានបុត្រ) សួរថា ក្រោយពីឈប់ញ៉ាំថ្នាំពន្យារកំណើតហើយ តើអាចបណ្ដោយឱ្យមានគភ៌បានតែម្ដង ឬយ៉ាងណា? និងបានញ៉ាំថ្នាំពន្យារកំណើតយូរមកហើយ តើនឹងមានផលប៉ះពាល់អ្វីជាមួយការតាំងគភ៌ដែរឬទេ? ឬការញ៉ាំថ្នាំពន្យារកំណើតយូរមកហើយនេះ នឹងមានផលប៉ះពាល់ដល់ទារកដែរឬទេ? ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន…។ បណ្ដោយឱ្យមានគភ៌ក្រោយពីឈប់ញ៉ាំថ្នាំពន្យារកំណើតភ្លាមតែម្ដងបានឬទេ? បន្ទាប់ពីអ្នកឈប់ញ៉ាំថ្នាំពន្យារកំណើតហើយ ឡារ៉ែនមិនណែនាំឱ្យបណ្ដោយឱ្យមានគភ៌ភ្លាមៗនោះទេ គួរបណ្ដោយឱ្យពេលវេលាកន្លងទៅប្រមាណជា 3ខែឡើងទៅសិន តែទាំងអស់នេះ ក្នុងអំឡុង 3ខែនេះក៏គួរតែធ្វើការពន្យារកំណើតដោយវិធីផ្សេងជំនួសវិញ។ ក្នុងអំឡុង 1 -2ខែដំបូង អ្នកអាចនឹងមិនមានវដ្តរដូវ តែក៏មិនបាច់ភ្ញាក់ផ្អើលអ្វីដែរ ព្រោះអ្នកមិនបានតាំងគភ៌ទេ គ្រាន់តែក្រោយពីញ៉ាំថ្នាំពន្យារកំណើតហើយ វដ្តរដូវអាចនឹងមកយឺតជាងសព្វដងប៉ុណ្ណោះ។ នៅពេលវដ្តរដូវចាប់ផ្ដើមមកជាប្រក្រតី(វដ្តរដូវចាប់ផ្ដើមមកប្រក្រតី 3ខែឡើងទៅ) សឹមបណ្ដោយឱ្យមានគភ៌តាមធម្មជាតិ។ ក្នុងអំឡុងពេលហ្នឹងប្រហែលជាត្រូវឱ្យអនាគតលោកឪពុកពន្យារកំណើតខ្លួនឯងសិនទៅ(ឡារ៉ែនណែនាំឱ្យប្រើស្រោមអនាម័យទៅសិនក្នុងអំឡុងពេលហ្នឹង)។ ញ៉ាំថ្នាំពន្យារកំណើតយូរមកហើយ នឹងធ្វើឱ្យពិបាកមានគភ៌មែនទេ? បើជាការញ៉ាំថ្នាំពន្យារកំណើតកាលពីសម័យមុន បើសិនជាញ៉ាំយូរៗទៅ នឹងមានផលប៉ះពាល់ធ្វើឱ្យជញ្ជាំងស្បូនស្ដើង ធ្វើឱ្យការតាំងគភ៌(ការទម្លាក់តួកំណើត)ដំណើរការទៅយ៉ាងលំបាក នេះគឺជារឿងពិត…តែបើជាថ្នាំពន្យារកំណើតសម័យថ្មី បចុប្បន្ននេះ បញ្ហាបែបហ្នឹងលែងមានហើយ តែបើអ្នកប្រើថ្នាំពន្យារកំណើតបែបបន្ទាន់ញឹកញាប់ បែបនេះនឹងមានផលប៉ះពាល់ដល់ការតាំងគភ៌ប្រាកដមែន ដូច្នេះបើអ្នកញ៉ាំថ្នាំពន្យារកំណើតបែបធម្មតា(21 ឬ28គ្រាប់)យូរមកហើយ ក៏មិនចាំបាច់កង្វល់ថា អ្នកនឹងពិបាកក្នុងការមានគភ៌នោះទេ។ ញ៉ាំថ្នាំពន្យាកំណើតយូរមកហើយ តើនឹងមានផលប៉ះពាល់ដល់ទារកក្នុងគភ៌ដែរឬទេ? នេះគឺជាសំណួរមួយទៀតដែលស្ថិតនៅក្នុងចិត្តរបស់អនាគតអ្នកម្ដាយថ្មោងថ្មីគ្រប់រូប និងប្រហែលជាក្ដីកង្វល់ខ្លាំងទៀតផងនៅពេលដែលចាប់ផ្ដើមតាំងគភ៌ថ្មីៗ។ ការពិតទៅ ការញ៉ាំថ្នាំពន្យារកំណើតនេះ បើយើងឈប់ញ៉ាំ(ក្រោយពីញ៉ាំអស់ពីបន្ទះយ៉ាងត្រឹមត្រូវ) ហើយទុកចន្លោះទំនេរ … Read more

ធ្វើយ៉ាងម៉េចទៅ បើកូនជាក្មេងដែលរៀនមិនពូកែ?

ប្រាកដណាស់ថា ឪពុកម្ដាយគ្រប់រូបតែងតែនឹកសង្ឃឹមចង់ឱ្យកូនខ្លួនឯងជាក្មេងដែលរៀនពូកែ ដោយសង្ឃឹមថា នៅពេលដែលកូនរៀនពូកែហើយនោះ ធំឡើងក្លាយជាមនុស្សចាស់ គេច្បាស់ជានឹងមានអាជីពការងារល្អៗ និងមានអនាគតល្អមិនខាន។ ថ្ងៃនេះអ្នកគ្រូ ឆវីមានរឿងនិទានដែលផ្ដល់នូវការរិះគិតពាក់ព័ន្ធនឹងខាងដើមមកជម្រាបជូនលោកឪពុកអ្នកម្ដាយគ្រប់គ្នាឱ្យបានដឹង ដូចតទៅ ៈ មានបុរសចិនម្នាក់រែកធុងទឹកនៅលើស្មាដើម្បីទៅដងទឹកនៅក្នុងដងអូរ ធុងមួយមានស្នាមបែក ខណៈដែលធុងមួយទៀតគ្មានស្នាមបែកប្រេះអ្វីទាំងអស់ និងអាចផ្ទុកទឹកត្រឡប់ទៅផ្ទះវិញបានពេញធុង តែដោយសារចម្ងាយផ្លូវដ៏វែងឆ្ងាយពីដងអូរត្រឡប់ទៅផ្ទះវិញនោះ ធ្វើឱ្យទឹកនៅក្នុងធុងដែលមានស្នាមបែកនោះនៅសល់តែកន្លះធុងប៉ុណ្ណោះ។ ហេតុការណ៍ទាំងអស់នេះដំណើរការទៅអស់រយៈពេល 2ឆ្នាំពេញ ដែលអ្នករែកទឹកអាចដងទឹកត្រឡប់ទៅផ្ទះវិញបានត្រឹមតែមួយធុងកន្លះ ដែលរឿងនេះប្រាកដណាស់ថា ធុងទឹកដែលគ្មានស្នាមប្រេះបែកនឹងមានអារម្មណ៍មោទនភាពលើលទ្ធផលការងាររបស់ខ្លួនឯងជាទីបំផុត ខណៈពេលជាមួយគ្នា ធុងទឹកដែលមានស្នាមប្រេះបែកក៏មានអារម្មណ៍ខ្មាស់អៀនចំពោះភាពមិនសមប្រកបរបស់ខ្លួនឯង។ វាមានអារម្មណ៍សោកសៅជាខ្លាំងចំពោះការដែលវាអាចបំពេញតួនាទីបានត្រឹមតែពាក់កណ្ដាលនៃគោលបំណងដែលវាត្រូវបានសាងឡើងមក។ បន្ទាប់ពីពេលវេលា 2ឆ្នាំដែលធុងទឹកមានស្នាមប្រេះបែកមើលឃើញថាជាក្ដីបរាជ័យដ៏ល្វីងជូរចត់នោះ ថ្ងៃមួយនៅក្បែរដងអូរ វាបាននិយាយជាមួយអ្នករែកទឹកថា ៈ “ខ្ញុំមានអារម្មណ៍ខ្មាស់ខ្លួនឯងខ្លាំងណាស់ ដោយសារតែស្នាមបែកនៅខាងៗខ្លួនរបស់ខ្ញុំ ធ្វើឱ្យទឹកដែលនៅខាងក្នុងហូរចេញមករហូតនៅតាមផ្លូវដែលត្រឡប់ទៅផ្ទះរបស់លោកវិញ” អ្នករែកទឹកឆ្លើយថា “ឯងធ្លាប់សង្កេតមើលទេថា មានដើមផ្ការីកស្គុះស្គាយនៅតាមដងផ្លូវរហូតនៅខាងរបស់ឯង តែបែរជាមិនមានផ្ការីកសោះឡើយនៅឯខាងធុងម្ខាងទៀត ព្រោះតែខ្ញុំដឹងថាឯងមានស្នាមបែក ទើបខ្ញុំយកគ្រាប់ពូជដើមផ្កាមករោយនៅខាងៗផ្លូវខាងឯង និងរៀងរាល់ថ្ងៃដែលយើងដើរត្រឡប់ទៅផ្ទះវិញ គឺឯងហ្នឹងឯងជាអ្នកស្រោចទឹកដាក់គ្រាប់ពូជទាំងនោះ និងរយៈពេល 2ឆ្នាំហើយដែលខ្ញុំអាចកាច់ផ្កាស្អាតៗទាំងនោះយកត្រឡប់ទៅដាក់តាំងលម្អនៅលើតុបាយ បើសិនជាគ្មានឯងដែលជាខ្លួនរបស់ឯងអ៊ីចឹង…យើងក៏ប្រហែលជាមិនអាចទទួលបានភាពស្រស់ស្អាតបែបនេះបានដែរ” អ្វីដែលអ្នកគ្រូ ឆវីចង់ប្រាប់គឺ បេះដូងមនុស្សដែលជាឪពុកជាម្ដាយភាគច្រើន តែងតែចង់ចិញ្ចឹមកូនឱ្យល្អទាំងអស់គ្រប់យ៉ាង ជាពិសេសបំផុត នឹកសង្ឃឹមចង់ឱ្យកូនរបស់យើងជាក្មេងរៀនពូកែ ព្រោះតែជឿថា ក្មេងដែលរៀនពូកែ ច្រើនតែទទួលបានជោគជ័យក្នុងជីវិត ដែលប្រៀបដូចជា “ធុងទឹកដែលគ្មានស្នាមបែក” … Read more