Tag: ពេជ្រ សោភា

  • អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ប្រមាថតារាស្រី ពេជ្រ សាភា ចំៗថា ៖ « ឆ្នាំក្រោយនាងច្រៀងបទចុយឆ្កែចូលរាំ »

    អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ប្រមាថតារាស្រី ពេជ្រ សាភា ចំៗថា ៖ « ឆ្នាំក្រោយនាងច្រៀងបទចុយឆ្កែចូលរាំ »

    នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រាប់តែមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែបុរសជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ដែលមានគណនីឈ្មោះ Ton Ton Sen Sen​ បានបង្ហោះសាររិះគន់ និងប្រើពាក្យសម្ដីប្រមាថដល់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងបង្ហោះរូបនាងនៅលើហ្វេសប៊ុកចំៗ។

    បុរសខាងលើនេះបានសរសេរដូច្នោះថា « ឆ្នាំក្រោយនាងច្រៀងបទចុយឆ្កែចូលរាំ ហើយគាត់សម្ដែងរួមភេទជាមួយឆ្កែជាក់ស្ដែងតែម្ដង។ ចាំមើលទៅពិតជាល្បីខ្លាំង ពួកមួយចំនួនចាំរាំផង »។ ការបង្ហោះសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រសារស្រី ពេជ្រ និងមហាជនមានភាពភ្ញាក់ផ្អើលបំផុត ខណៈដែលខ្លួនជាបុរស តែហ៊ានប្រើពាក្យសម្ដីអសុរោះមាក់ងាយដូច្នោះទៅវិញ។ ជាការពិត ចាប់តាំងពីអ្នកនាង ពេជ្រ សោភា បានចេញបទ « បីឆ្កែចូលរាំ» កន្លងមក ក៏ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី តែទន្ទឹងនឹងនោះ ក៏មានការរិះគន់ពីអ្នកលេងហ្វេសប៊ុកមួយចំនួនតូច រួមទាំងឃើញមានព្រះសង្ឃមួយអង្គផងដែរ។

    តែយ៉ាងណាក្ដី បុរសដែលបានពោលខាងលើនេះ បានបង្ហោះសារថ្មីបញ្ជាក់មួយទៀត ដែលបានប្រាប់ពីគោលបំណងរបស់លោកទៅកាន់មហាជន និងតារាស្រី ពេជ្រ សាភា ថា «មុនអានអត្ថបទខ្ញុំសូមឱ្យបងប្អូនជួយស៊ែរផងបាទ! ខ្ញុំសុំទោសរាល់ការប្រើពាក្យអសីលធម៌មួយនេះ។ ប៉ុន្តែរាល់អត្ថបទផ្សេងដែលទាក់ទងទៅនិងប្រទេសជាតិដែលរូបខ្ញុំបាទបានផុស សួរថា តើមានបងប្អូនប៉ុន្មាននាក់ដែលជួយស៊ែរនិងខមិន ( Comment ) ឬឡាច ( Like ) ? បងប្អូនយកចិត្តទុកដាក់និងពួកតារាឬអ្នកនិពន្ធស្រុកខ្មែរណាស់មែនទេ? តើពួកអស់ទាំងនោះរាល់ថ្ងៃចូលរួមបំផ្លាញសង្គម ឬបំពុលសង្គម? ឯណាទៅបទរាំវង្សខ្មែរបទប្រពៃណីខ្មែរបាត់អស់រលីងមានតែបទបែកស្លុយនិងបទឆ្កួតៗ​ ចំនែកថៃវិញគេខំថែរក្សានិងលួចប្រពៃណីខ្មែរ តើយើងមានបេះដូងជាខ្មែរដែឬទេ? អស់លោកសប្បាយចិត្តណាស់មែនទេពេលឃើញកូនចៅឬបងប្អូនរបស់ខ្លួនក្លាយជាមនុស្សបែកស្លុយ (មនុស្សឆ្កួត) សប្បាយចិត្តណាស់មែនទេពេលឃើញប្រពៃណីខ្លួនត្រូវរលាយបាត់បង់? ខ្ញុំចង់សួរថា តើមានកូនខ្មែរប៉ុន្មាននាក់សម័យឥឡូវនេះចេះរាំបទបុរាណខ្មែរ? »៕

  • ព្រះសង្ឃមួយអង្គពន្លះបទចម្រៀង ពេជ្រ សោភា « បីឆ្កែចូលរាំ » ថាជាមនុស្សឆ្កួត

    ព្រះសង្ឃមួយអង្គពន្លះបទចម្រៀង ពេជ្រ សោភា « បីឆ្កែចូលរាំ » ថាជាមនុស្សឆ្កួត

    នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2018 នេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូ និងរូបភាពដែលស្ដែងឱ្យគេឃើញពីព្រះសង្ឃមួយអង្គ មិនបានបញ្ចេញព្រះនាមច្បាស់ បានពន្លះតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលបានចេញបទចម្រៀង « បីឆ្កែចូលរាំ » នោះជាមនុស្សឆ្កួត ដោយព្រះសង្ឃអង្គនេះ បានអះអាងពីរឿងទាល់តែស្ត្រីមានអត្តចរឹតវិកលមិនគ្រប់ទឹក ទើបបានជាបីឆ្កែចូលទៅរាំអីចឹង។

    ខណៈកំពុងទេសនានៅក្នុងគេហដ្ឋានពុទ្ធបរិស័ទមួយកន្លែង ព្រះសង្ឃអង្គនោះ បានមានពុទ្ធដិកាសង្កត់ធ្ងន់ៗចំៗថា​« បើគេកំពុងតែរាំសប្បាយគ្រប់គ្នា ហើយឯងបីឆ្កែចូលរាំ តើជាមនុស្សជាដែរឬអត់? មានតែមនុស្សឆ្កួត បានធ្វើបែបហ្នឹង គិតពិចារណាមើលផង » ។ មិនតែបានរិះគន់អំពីបទ « បីឆ្កែចូលរាំ » នោះទេ កាលពីឆ្នាំមុន តារាស្រី ពេជ្រ សោភា ក៏បានចេញបទចម្រៀង « ឆ្កែរត់បុកប៉ោត » ក៏ត្រូវព្រះសង្ឃមួយអង្គនេះ ពន្លះថា ជាមនុស្សឆ្កួតដូចគ្នាផងដែរ។

    ស្របគ្នានោះដែរ អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញមតិប្រតិកម្មតបតទៅកាន់ព្រះសង្ឃអង្គនោះថា « ព្រះពុទ្ធសាសនាឥលូវ ភ្លាវអស់ហើយ ដោយសារបុគ្គលសង្ឃមួយចំនួនប្រព្រឹត្តខុសធម៌វិន័យ ដ៏អីចឹងប្រជាពលរដ្ឋខ្មែរលែងមានជំនឿហើយនិងប៉ះពាល់ដល់សង្ឃដែលល្អៗទៀត តេជគុណចង់ល្បីទេសនាប្លែក មិនទេសនាពីគុណឳពុកម្តាយ ទៅចេះវែកញែករឿងបីឆ្កែចូលរាំអីណា»។ ខ្លះទៀតបានលើកឡើងថា « មិនមែនលោកសង្ឃទេ មើលឫកវា យីគេនិមន្តឱ្យទៅសូត្រធម៌បែរជាទៅរិះគន់រឿងគេច្រៀង ច្រណែននិងឆ្កែមែន អាត្រងោលនេះធ្វើខូចសង្ឃគេអស់ហើយ គេបទឆ្កែព្រោះឆ្នាំច ហើយគេបីឆ្កែថាគេឆ្កួត អីចឹងអ្នកចិញ្ចឹមឆ្កែសុទ្ធតែឆ្កួត ហើយអ្នកលោកដែលយកឆ្កែមកនិយាយក៏វាឆ្កួតជាង ឆ្កែទៀត យីអាត្រងោល ហើយបងប្អូនជួយស្តាប់សម្តីលោកនេះ ស្រែកលឺៗដូចយូគោមបាតវត្ត យីអាត្រងោល ជួយshareអោយវាឃើញផង »៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • « កង្កែបពាក់មួក » បទថ្មី ពេជ្រ សោភា ច្នៃពីបទយីកេនិងចម្រៀងកុមារ

    « កង្កែបពាក់មួក » បទថ្មី ពេជ្រ សោភា ច្នៃពីបទយីកេនិងចម្រៀងកុមារ

    នៅពេលថ្មីនេះ នៅលើគណនីយូធូបរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងថ្មីរបស់អ្នកនាង ពេជ្រ សោភា ដែលមានចំណងជើងថា « កង្កែបពាក់មួក » ដែលស្ដែងឱ្យគេបានដឹងថា បទចម្រៀងថ្មីសម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរមួយបទនេះ មានការច្នៃប្រឌិតបទភ្លេងពីរបញ្ចូលគ្នារវាងបទយីកេ និងបទចម្រៀងកុមារ។ បទមានលំនាំយីកេខ្មែរគឺមានចំណងជើងថា « បទ កាទ្រឹមបហេរ » និងបទកុមារមានចំណងជើងថា « អក្សរ ក កុក » ដែលបទទាំងពីរនេះមានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា  ហើយអ្នកនាងក៏បានយកមកច្នៃបញ្ជូលគ្នា បង្កើតបានជាបទថ្មីនោះឡើង។

    សូមជម្រាបបន្ថែមថា កាលពីឆ្នាំមុនៗកន្លងទៅ តារាចម្រៀងស្រី ពេជ្រ សោភា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់បម្រាមមិនឱ្យចាក់បទចម្រៀងរបស់អ្នកនាងជាច្រើនបទ ដែលសុទ្ធសឹងជាបទមានជាប់កម្មសិទ្ធបញ្ញា ដែលនៅក្នុងនោះរួមមានបទ « ស្អាតជានិច្ច » និងបទ « កាច់ចង្កេះ » ដែលមានជាប់កម្មសិទ្ធបញ្ញាបទដើម « តាក់ទីងណឹងៗ » ។ តែយ៉ាងណាមិញ បទថ្មី  « កង្កែបពាក់មួក » ក៏កំពុងតែទទួលបានការគាំទ្រខ្លាំងដែរ រហូតមកទល់ពេលនេះ មានអ្នកគាំទ្រចូលទស្សនាជាច្រើនពាន់នាក់ហើយ។ ដើម្បីឱ្យដឹងកាន់តែច្បាស់ថា « កង្កែបពាក់មួក » មានភាពកំប្លុកកំប្លែងសើចសប្បាយ និងរួមបញ្ជូលភ្លេងខ្មែរពីរោះរណ្ដំយ៉ាងណានោះ សូមស្ដាប់ និងទស្ស​នាវីដេអូខាងក្រោមនេះ៖

     

  • អីយ៉ា ឌឺដងដាក់គ្នាតើ?!៖ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ ប៉ះ ”បីឆ្កែចូលរាំ”  របស់ពេជ្រ សោភា

    អីយ៉ា ឌឺដងដាក់គ្នាតើ?!៖ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ ប៉ះ ”បីឆ្កែចូលរាំ”  របស់ពេជ្រ សោភា

    ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបទ​ចម្រៀងថ្មី​របស់តារាចម្រៀងប្រុសនៅក្នុងផលិតកម្ម BN លោកចេន រូហ្វើ ​គឺបទ ”រាំជាន់អាចម៍ឆ្កែ” ត្រូវបានមហាជនសង្កេតឃើញថា ជាការច្រៀងបែប​ឌឺដង​រកមុខ​អ្នកបីឆ្កែ​ចូលរាំ​វិញ។  ក្រោយពី​ធ្វើឱ្យ​កក្រើក​តាមរយៈបទចម្រៀង​ញាក់បែកស្លុយ​ពីរឆ្នាំ​ជាប់ៗគ្នា​រួចមក ពេជ្រ សោភាទើបនឹង​បញ្ចេញ​ចម្រៀង​ថ្មីមួយបទ គឺបទ ”បីឆ្កែចូលរាំ” ដែល​ទទួល​បានការគាំទ្រ​ជាច្រើន​ពីទស្សនិក​ជន​ពិសេស​ក្រុម​យុវវ័យ ដោយមាន​អ្នកចូល​ទស្សនា​រាប់សែនដង។

    តែ ចំណែកឯអតីតបេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី1 លោកចេន រូហ្វើ វិញបានបញ្ជាក់ពីការនិពន្ធបទចម្រៀង “រាំជាន់អាចម៍ឆ្កែ” របស់ខ្លួនថា  លោកមិន​មាន​បំណង​ច្រៀង​ឌឺដងគ្នា​ជាមួយ​តារា​ចម្រៀងរៀមច្បង ​ពេជ្រ សោភា ទេ។ លោក​ថា បទចម្រៀងនេះ​និពន្ធ​យូរមក​ហើយ ហើយលោក​ក៏មាន​ការភ្ញាក់​ផ្អើលដែរ​ដែលបទ​ចម្រៀងនេះ​បែរជាធ្វើ​ឱ្យអ្នកគាំទ្រយល់​ច្រឡំថា​ ជាបទច្រៀង​ឌឺគ្នា​ទៅវិញនោះ។ លោកថា បទចម្រៀង​ថ្មីរបស់​លោកទទួល​បានការគាំទ្រ​គួរសម តែមិនមែន​ដោយសារតែ​ការច្រៀង​ឌឺដងគ្នា​នោះទេ។ លោករំពឹងថា​បទចម្រៀង​ថ្មី​របស់លោក​នឹងទទួល​បានការគាំទ្រ​ច្រើនពី​ទស្សនិកជន។

    គួរបញ្ជាក់ផងដែរថា បទ ”បីឆ្កែចូលរាំ” របស់ពេជ្រ សោភា ប៉ះបទ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ​ សុទ្ធសឹងជាបទចម្រៀងស្នាដៃនិពន្ធថ្មី ដែលមានចង្វាក់រាំបែបស្ទីលយុវវ័យ អាចនិយាយបានថា សុទ្ធតែស្ថិតនៅក្នុងកំពូលបទចម្រៀងដែលទាក់ទាញចិត្តយុវវ័យនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះទាំងអស់៕

    https://youtu.be/vxRXB9eCvsU

  • ទាយ​មើល៍…ក្មេងស្រី​នោះ​ជា​កូន​របស់ ពេជ្រ សោភា ឬ​មិនមែន?

    ទាយ​មើល៍…ក្មេងស្រី​នោះ​ជា​កូន​របស់ ពេជ្រ សោភា ឬ​មិនមែន?

    ជុំវិញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​អ្នកនាង ពេជ្រ សោភា ដែល​ល្បី​ថា នាង​មាន​កូនស្រី​ម្នាក់ និង​ធ្លាប់​ល្បី​កក្រើក​ក្នុង​ពិភព​ព័ត៌មាន​ម្ដង​រួចមកហើយ​កាលពី 4ឆ្នាំមុន។ រឿងនេះ​គេ​ស្ទើរតែ​លែង​ចាប់អារម្មណ៍​ទៅហើយ ស្រាប់តែថ្មីៗនេះ​លេចចេញ​នូវ​ឃ្លី​ប​វីដេអូ​ដែល​ថត​ជា​លក្ខណៈ​គ្រួសារ ខណៈ​អ្នកនាង​ទិញ​ម៉ូតូ Scoopy ឱ្យ​កេ្ម​ង​ស្រី​ម្នាក់​ដែលមាន​មុខមាត់​ស្រដៀង​នឹង​ខ្លួន។

    ក្នុង​ឃ្លី​ប​វីដេអូ​នោះបាន​បង្ហាញ​ពី​សកម្មភាព​សមាជិក​ក្រុមគ្រួសារ​អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យ​ក្មេងស្រី​ម្នាក់​រំភើប​ចិ​ត្ដ ខណៈ​រូបនាង​បាន​ដើរ​ចូលមក​ក្នុងផ្ទះ​ហើយ​ឃើញ​ម៉ូតូ Scoopy ថ្មី​សន្លាង​មួយគ្រឿង​ដែល​អ្នកនាង​ពេជ្រ សោភា បាន​ទិញ​ឱ្យ​នាង។ បន្ទាប់មក​ក្មេងស្រី​ម្នាក់​នោះ​ក៏បាន​ស្ទុះ​ទៅ​ឱប​អ្នកនាង ពេជ្រ សោភា ក្នុង​ចេតនា​ថ្លែងអំណរគុណ​នាង។

    ជាមួយគ្នា​នោះគេ​បាន​ឮថា សូរសំឡេង​នារី​ម្នាក់​និយាយ​ចេញមក​ដែល​មហាជន​អាច​ស្ដាប់​ដឹងថា ជា​សំឡេង​អ្នកនាង ពេជ្រ សោភា ក្នុងនោះ​នាង​បញ្ជាក់ថា «ការពិត​ម៉ូតូ​នេះ​វា​ពុំ​ថ្លៃ​ទេ​ប៉ុន្ដែ​ការដែល​មិន​ហ៊ាន​ទិញ​កន្លងមក​ដោយសារតែ​ខ្លាច​ប៉ះពាល់ (មាន​បញ្ហា​ដល់​អាយុជីវិត) ប៉ុន្ដែ​ការទិញ​លើក​នេះ​គឺ​សម្រាប់​ជា​កាដូ​គម្រប់​ខួប​អាយុ 16ឆ្នាំ»។

    ទោះបីជា​គេ​មិនដឹងថា ក្មេងស្រី​នោះ​ត្រូវ​ជាប់​សាច់ឈាម​ជាមួយ​អ្នកនាង ពេជ្រ សោភា ឬ​យ៉ាងណាក៏ដោយ ប៉ុន្ដែ​បើ​ឱ្យ​មហាជន​ធ្វើការ​ប៉ាន់ស្មាន​វិញ​នោះ គេ​ជឿថា 90%នឹង​ទាយ​ថា ក្មេងស្រី​នោះ​ជា​កូន​របស់​អ្នកនាង ពេជ្រ សោភា ប្រាកដ​ណាស់៕

    https://www.youtube.com/watch?v=OcnkqqWu8F0

  • ស្ងាត់ៗ ពេជ្រ សោភា ពាក់ចិញ្ចៀនបញ្ចាំចិត្តរឹតចំណងស្នេហ៍ពីលោក សក្កដា

    ស្ងាត់ៗ ពេជ្រ សោភា ពាក់ចិញ្ចៀនបញ្ចាំចិត្តរឹតចំណងស្នេហ៍ពីលោក សក្កដា

    ភ្នំពេញៈ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ស្រាប់​តែ​បាន​ឃើញ​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​នៅ​លើទ្រនំ​ផលិត​កម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា​ បង្ហាញ​សិ្នទ្ធិ​ស្នាល​នឹង​តារាសម្តែង​​ប្រុស​លោក ឆឺម សក្កដា និង​មាន​សារ​ផ្អែម​ល្ហែម​ទៀត​ផង ដែល​សរ​បញ្ជាក់​ថា ចំណង​ស្នេហ៍​ពួកគេ​ពិតជា​មាន​ពន្លឺ​ត្រចះ​ត្រចង់​ទៅ​មុខ។ តែ​ក៏​មាន​ការ​លើក​ឡើង​ពី​មហាជន​ខ្លះ​ដែរ​ថា ពួកគេ​គ្រាន់​តែ​សម្តែង​ប៉ុណ្ណោះ​ មិន​មានអ្វី​​កើត​ឡើង​ជា​ពិត​នោះ​ទេ។

    ហាក់​ដូចជា​ចង់​មានការ​បញ្ជា​ក់​ឲ្យ​មហាជន​ដឹង នា​ពេល​ថ្មីៗ​​នេះ​ គេ​ឃើញ​មាន​ការ​ពាក់​ចិញ្ចៀន​គូ​ស្នេហ៍​រវាង​តារា​ចម្រៀង​ជា​គ្រូ​បង្វឹក​នៅ​​ក្នុង​កម្ម​វិធី​ The Voice Cambodia អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា​ បង្ហោះ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម និង​សារ​មួយ​នៅ​តាម​ហ្វេសប៊ុក​សរសេរថា៖ «សំខាន់​យើង​ទាំង​ពីរ​សប្បយ​ចិត្ត​ ទោះជា​រឿង​អ្វី​ក៏​ដោយ​ ឲ្យ​តែ​ជួប​គ្នា​Always សប្បាយ​ចិត្ត​ និង​និយាយ​រឿងល្អ​ឲ្យ​ស្តាប់​ទៀត»។

     

    ចំពោះ​រឿង​ចិញ្ចៀន​គូ​ស្នេហ៍​ដែលធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ និង​សង្ស័យនោះ ត្រូវ​បាន​ម្ចាស់​បទ​ចម្រៀង ​«​ឆ្កែ​​រាំបុកប៉ោត» និង​«រាំឡូយកប់លូ» និង​បទ ​«ហុយៗ» ​​​ដែល​មាន​ស្រុក​កំណើត​ពី​ខេត្ត​ព្រៃវែង អ្នក​នាង​ ពេជ្រ សោភា បង្ហើប​ថា៖ «អត់​ទាន់​បើក​ចំហ​ដល់​ម្លឹង​នោះ​​ទេ​! ​តែ​​​​អរគុណ​ដែរ​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​បង​ប្អូន​​មហា​ជន​​​តាម​ដាន​ពី​ជីវិត​គូ​​របស់​ពួក​​យើង។ សូម​បង​ប្អូន​ចំណាយ​ពេល​តាម​​ដាន​​រឿង​យើង​បន្តិច​ទៀត​សិន​ចុះ​ នឹង​ជ្រាប​ហើយ!»៕​​

  • ពេជ្រ សោភា ឆេះដុំព័ត៌មានក្តៅផ្ទួនៗ ប្រកាសជូនរង្វាន់ធំ ១ម៉ឺនដុល្លារ បើដឹងឆ្មបបង្កើតកូននាង

    ពេជ្រ សោភា ឆេះដុំព័ត៌មានក្តៅផ្ទួនៗ ប្រកាសជូនរង្វាន់ធំ ១ម៉ឺនដុល្លារ បើដឹងឆ្មបបង្កើតកូននាង

    ភ្នំពេញ: កំពូល​តារា​ចម្រៀង​ស្រី​​ជ្រក​​កោន​​​​​លើ​​ផលិតកម្ម​ហង្សមាសឡើ​ង​​​ដុះ​ស្លែ​ អ្នក​នាង ពេជ្រ សោភា ដែល​​​កំពុង​តែ​​​​​​បង្កាត់​ភ្លើង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ ជាមួយ លោក ឆឹម សក្កដា តារា​សម្ដែងជា​សាធារណៈ​​ហើយ​​នោះ ក៏​លេច​ចេញ​ព័ត៌មាន​រិះគន់ផ្ទួនៗគ្នា​ថា អ្នកទាំង​​ពីរ​​ស្រឡាញ់​គ្រាន់​តែ​ជា​ការ​សម្តែង និង​ថា​អ្នក​​​នាង ពេជ្រ សោភា ធ្លាប់​មាន​កូន​ទៀត​ផង។

    ដោយ​​ទ្រាំ​ធ្វើជាគ​ និង​ធ្វើថ្លង់ទៅ​​នឹងព័ត៌​មាន​​បែក​​​ធ្លាយ​​ជា​មតិ​រិះគន់​បោក​បក់នោះ​មិន​បាន​ ពេជ្រ សោភា ក៏​​ផ្ទុះ​ប្រតិកម្ម​​​​តប​វិញថា៖ «ខ្ញុំហ៊ាន​ប្រកាស​ផ្ដល់​រង្វាន់​ធំ បើសិន​ជាមាន​អ្នកអាច​រក​ពេទ្យ​​បង្កើត​កូន​ឲ្យខ្ញុំ​បាន» និង​​បន្ទរ​​​ថា៖ «ម៉េច​មាន​ពាក្យ​របស់​មនុស្ស​ដែល​និយាយថា ខ្ញុំ​ធ្លាប់​មាន​​កូន ៣នាក់​រួចទៅ​ហើយ​ចឹង​​ហ្ន?»។ ​សម្ដី​បែប​តឹង​សរសៃក ប្រតិកម្ម​ព័ត៌មានគេ​ថា​មាន​កូន​បីនាក់​​នោះ ពេជ្រ សោភា ប្រកាស​ថា ប្រសិនបើ​​​មាន​អ្នកណា​រកឃើញ​ពេទ្យ ឬឆ្មប​ដែល​អះអាង​ថា​ធ្លាប់​បង្កើត​កូន​ឲ្យនាង គឺ​អ្នកនាង​ស្ម័គ្រ​ចិត្ត​ផ្ដល់រង្វាន់​ជា​ទឹកប្រាក់​ ១ ម៉ឺនដុល្លារ ហើយ​ក៏មិន​មាន​ការខឹង​សម្បា​នឹង​ឆ្មប​នោះដែរ។

    តារា​ចម្រៀង​ក្នុង​ទ្រនំ​ហង្សមាស នាង ពេជ្រ សោភា ដែល​មិនភ្លេច​ពាក្យ​សម្ដី​ថា ខ្លួន​មិនមែន​ជា​មនុស្ស​​គេច​​វេស​ការពិត​ និង​ធ្លាប់​​ចូល​រោងការ​ដោយ​បើក​ចំហ​ជាមួយ​នឹង​អតីត​ស្វាមី​អាណិក​ជន​​អាមេរិក​​ឈ្មោះ​លោក​ ឡៅ ឆាលី បាន​ពោល​ថា៖ «ខ្ញុំ​មិនមែន​ជាតារា​ដែលមាន​ទម្លាប់​​រស់នៅ​ជាមួយគ្នា មិន​បាន​​រៀប​ការ​​នោះ​ឡើយ»។ អ្នកនាង ពេជ្រ សោភា តារាចម្រៀង​ស្រី​មាន​ប្រវត្តិ​ចេញ​ពី​អ្នក​លក់​អំពៅសាង អ្នកនាង ពេជ្រ សោភា និង​ជា​គ្រូបង្វឹក​ល្បី​របស់ The Voice Cambodia បាន​ឆ្លើយ​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ដោយការ​​អះអាងថា​៖ «ខ្ញុំ និង​លោក ឆឹម សក្កដា ស្រឡាញ់​គ្នា​ដោយ​បើក​ចំហ មិនមែន​ជា​ស្នេហា​លួចលាក់​កំបាំង​ភ្នែក​នោះ​ទេ។ រវាង​ស្នេហា​ខ្ញុំ និង​លោក ឆឹម សក្កដា មិនមែន​ជា​ស្នេហា​ដើម្បី​តោងការ​លីបគ្នា ហើយខ្ញុំ​ថែមទាំង​ហ៊ាន​ស្បថ​ឲ្យស្លាប់​ទៀតផង បើ​នាងខ្ញុំ និង​ឆឹម សក្កដា ធ្លាប់​បាន​រួមរស់​ជាមួយ​គ្នា និង​មិន​បាន​ឈាន​ដល់​ការរួមរស់​ក្រោម​ដំបូល​​ជាមួយ​គ្នា​ដូចពាក្យ​រិះគន់​នោះដែរ»៕