Tag: ពេជ្រ សូលីកា

  • លេចតម្រុយថា ពេជ្រ សូលីកា ទៅហង្សមាស?

    លេចតម្រុយថា ពេជ្រ សូលីកា ទៅហង្សមាស?

    បើទោះបីជាមិនសូវលេចមុខមាត់នៅក្នុងពិភពសិល្បៈមែន តែតារាស្រី  ពេជ្រ សូលីកា ក៏នៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនដដែលដែរចា៎ស។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់ស្រីស្អាតរូបនេះ  គេឃើញមានរូបភាពជាច្រើនសន្លឹកដែលនាងបានធ្វើដំណើរទៅកម្សាន្ដនៅប្រទេសជប៉ុន ដែលសម្រស់របស់នាងស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ(ប្រាប់ឱ្យដឹងទៅ!)។ លើសពីនេះរូបនាងក៏មានការកាក់កបពីមុខរបររកស៊ីរបស់ខ្លួនទៀតផង គឺនាងបានបើកហាងលក់បាយផ្ទាល់ខ្លួនដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

    ទោះបីជាការវិលចូលវិស័យសិល្បៈវិញនៅមិនទាន់ទទួលបានការជោគជ័យខ្លាំងមែន តែអ្នកគាំទ្ររូបនាងនៅតែបន្ដទទូចចង់ឃើញនាងសម្ដែង និងច្រៀងច្រើនដូចមុនដដែល។ ពាក់ព័ន្ធនឹងតម្រុយថានឹងទៅហង្សមាស ខណៈដែលដៃគូចម្រៀងរបស់នាងគឺ លោក នីកូ បានចូលច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសហើយបន្ទាប់ពីបានបញ្ចេញបទចម្រៀង “លាក់បាំង” រួមគ្នាហើយនោះ អ្នកគាំទ្ររបស់អ្នកទាំងពីរនៅតែបន្ដសង្ស័យ និងបានគិតថា អតីតតារាចម្រៀងស្រីនៅក្នុងផលិតកម្ម M រូបនេះមានឱកាសចូលទៅជ្រកក្នុងទ្រនំធំខាងសិល្បៈកម្សាន្ដមួយនេះរួមគ្នា។

    តែយ៉ាងណាមិញ តាមប្រភពពីអ្នកជិតដិតបំផុតជាមួយផលិតកម្មរស្មីហង្សមាស បានបង្ហើបឱ្យដឹងថា «ហង្សមាសនៅ​តែចាប់​អារម្មណ៍​លើស្រីស្អាតរូបនេះអ៊ីចឹង(ព្រោះរូបសម្ផស្សស្អាត)ហើយថា បើសូលីកាចូលថតភាពយន្ដ​ នឹងល្បីល្បាញជា​ថ្មី​មិន​ខាន។ តែហង្សមាសគ្មានគម្រោងយកនាង សូលីកា ចូលធ្វើជាអ្នកចម្រៀងសាជាថ្មីឡើយ ព្រោះថា ពេលនេះតារា​ចម្រៀង​ដែលមាននៅក្នុងដៃហង្សមាស គឺមានសមត្ថភាពខ្លាំងជាងសូលីកាច្រើនណាស់ អ៊ីចឹងគេខ្លាចយក សូលីកា​ ទៅជាន់ដានចាស់»៕

    🍂🍁🌳🌲

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

    Red Girl on train 🚊 ❤

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

    🎿⛷🏂

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

  • ស្ងាត់ៗ ពេជ្រ សូលីកា វិលចូលសិល្បៈវិញ

    ស្ងាត់ៗ ពេជ្រ សូលីកា វិលចូលសិល្បៈវិញ

    នៅរាត្រីថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017នេះ ស្ងាត់ៗ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយសារតែការវិលចូលពិភពសិល្បៈវិញរបស់តារាស្រី ពេជ្រ សូលីកា តាមរយៈការបង្ហោះបទចម្រៀងថ្មីមួយបទរបស់នាង ដែលមានចំណងជើងថា “លាក់បាំង” ដែលជាការបកស្រាយរួមគ្នាជាមួយតារាអតីតដៃគូចម្រៀងនៅផលិតកម្ម M  គឺលោក នីកូ។ សូមបញ្ជាក់ថា បទចម្រៀង original song  “លាក់បាំង” នេះជាស្នាដៃនិពន្ធរបស់លោក Noly ។

    គួរបញ្ជាក់ផងដែរ សព្វថ្ងៃ ពេជ្រ សូលីកា គឺជាថៅកែស្រីរូបស្រស់ក្នុងហាង “បាយអូនអ៊ូក” ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ទោះបីជានាងមិនបានស្ថិតក្នុងពិភពសិល្បៈក្ដី ក៏អតីតតារាចម្រៀងផលិតកម្ម M រូបនេះ នៅតែមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យដូចមុនដដែល៕