Tag: ពេជ្រ ថៃ

  • ពេជ្រ ថៃ បញ្ចេញសមត្ថភាពនិពន្ធចម្រៀង « ព្រះគុណម៉ែចាស់ »

    ពេជ្រ ថៃ បញ្ចេញសមត្ថភាពនិពន្ធចម្រៀង « ព្រះគុណម៉ែចាស់ »

    ក្រោយបាត់បង់ម៉ែចាស់ជាទីស្រលាញ់ ដែលខំមើលថែខ្លួនអស់ពេលជាច្រើនឆ្នាំ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានបួសសងគុណម្ដាយចាស់អស់រយៈពេលខ្លី និងបានសឹក ហើយត្រឡប់ចូលសិល្បៈជាធម្មតាវិញ ដើម្បីរកប្រាក់ចំណូលបន្ទាប់ពីការសិក្សារបស់ខ្លួន។ ជាក់ស្តែងនៅថ្មីនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាវ័យក្មេងរូបនេះបានបញ្ចេញសមត្ថភាព តែងកំណាព្យដែលនិយាយរៀបរាប់ពីដំណើរដើមទង នៃការរស់នៅក្រោមការចិញ្ចឹមបីបាច់របស់ម្ដាយចាស់។  មិនត្រឹមតែប៉ុណ្ណោះទេ មហាជនជាច្រើនសរសើរ ដល់ប្អូនប្រុសគ្រប់គ្នាតែម្តង ចំពោះភាពកត្តញូដែលខ្លូនមានចំពោះលោកយាយ និងក្រុមគ្រួសារ ។

    យ៉ាងណាមិញ លោកយាយបានទទួលមរណភាពអស់រយៈប្រមាណជិត 2 ខែហើយ  តែតារាវ័យក្មេងរូបនេះក៏ត្រៀមចេញចម្រៀងរំលឹកទៅដល់ម៉ែចាស់ ដែលបង្ហាញពីអារម្មណ៍នឹកអាល័យដល់អ្នកមានគុណធំ ដោយចម្រៀងនោះក្រោមការនិពន្ធស្នាដៃ ចេញពីគំនិតខ្លួនឯងផ្ទាល់ និងជាមួយនឹងឪពុកជាទីស្រលាញ់ផងដែរ។ នៅក្នុងនោះដែរ គ្រាន់តែឃើញអត្ថន័យបទចម្រៀង ដោយមិនទាន់បានស្តាប់ផង ក៏មានអារម្មណ៍ថាក្តុកក្តួល និងអាណិតដល់រូបប្អូនជាខ្លាំង ដែលបានតែងតែមិនភ្លេចដល់អ្នកមានគុណបែបនេះ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់​ សូមរូបភាពខាងក្រោមនេះ ៖

     

  • ពេជ្រ ថៃ បង្ហាញវត្តមានជាថ្មី បន្ទាប់ពីបួសសងគុណម៉ែចាស់

    ពេជ្រ ថៃ បង្ហាញវត្តមានជាថ្មី បន្ទាប់ពីបួសសងគុណម៉ែចាស់

    កន្លងទៅថ្មីនេះ ម៉ែចាស់ដ៏កម្សត់របស់លោកប្អូន ពេជ្រ ថៃ បានទទួលមរណភាពហើយនៅខេត្តបាត់ដំបង ដោយប្អូនបានទាំងប្រកាសថា នោះជាការបាត់បង់ដ៏ធំមហិមានៅក្នុងជីវិតរបស់លោកប្អូន ដោយសារតែរយៈពេលកន្លងមក ជីដូនមិនខុសពីម្ដាយរបស់លោកប្អូនឡើយនៅពេលដែលឪពុកម្ដាយរបស់លោកប្អូនចេញទៅធ្វើពលករនៅក្នុងប្រទេសថៃ។ លោកប្អូនបានចាកចេញពីរាជធានីភ្នំពេញទៅកំដរជីដូនពេលឈឺធ្ងន់ និងសម្ងំធ្វើបុណ្យនៅទីនោះទាំងអារម្មណ៍ក្ដុកក្ដួល។

    ដើម្បីតបស្នងគុណដល់ម៉ែចាស់ តារាចម្រៀងវ័យក្មេងនៅក្នុងទ្រនំរស្មីហង្សមាសរូបនេះ បានបួសជាព្រះសង្ឃ ដើម្បីសាងកុសលផលបុណ្យជូនម្ដាយចាស់ និងតបស្នងគុណដែលម្ដាយចាស់មួយរូបនេះបានចំណាយពេលស្ទើរតែមួយជីវិតមើលថែរក្សា ថ្នាក់ថ្នម ប្រៀនប្រដៅ រហូតដល់ ពេជ្រ ថៃ បានជោគជ័យដូចសព្វថ្ងៃនេះ។

    គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការធ្វើបុណ្យ និងបួសសងគុណឱ្យម៉ែចាស់ ចំនួន7 ថ្ងៃ រួចរាល់ហើយ ពេលនេះតារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានសឹក និងត្រលប់ចូលមកបន្តសកម្មភាពជាអ្នកសិល្បៈជាថ្មីម្ដងទៀតហើយ តាមរយៈកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស ដែលធ្វើឱ្យមហាជនពិតជានឹកតារាចម្រៀងវ័យក្មេងរូបនេះជាខ្លាំង។ ជាមួយគ្នានោះដែរ នៅពេលដែល ពេជ្រ ថៃ បកស្រាយបទ ខ្លុយស្នេហ៍ត្នោតទេ ធ្វើឱ្យមហាជនជាច្រើនកម្សត់តាម ស្ទើរតែស្រក់ភ្នែក។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ:

    https://www.youtube.com/watch?v=kB91dmI72bM

     

  • អានហើយស្រក់ទឹកភ្នែក!!  ពេជ្រ ថៃ តែងកំណាព្យនឹកអាល័យ ម៉ែចាស់

    អានហើយស្រក់ទឹកភ្នែក!!  ពេជ្រ ថៃ តែងកំណាព្យនឹកអាល័យ ម៉ែចាស់

    ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបរួចមកហើយថា ម៉ែចាស់ដ៏កម្សត់របស់លោកប្អូន ពេជ្រ ថៃ បានទទួលមរណភាពហើយនៅខេត្តបាត់ដំបង ដោយប្អូនបានទាំងប្រកាសថា នោះជាការបាត់បង់ដ៏ធំមហិមានៅក្នុងជីវិតរបស់លោកប្អូន ដោយសារតែរយៈពេលកន្លងមក ជីដូនមិនខុសពីម្ដាយរបស់លោកប្អូនឡើយនៅពេលដែលឪពុកម្ដាយរបស់លោកប្អូនចេញទៅធ្វើពលករនៅក្នុងប្រទេសថៃ។ លោកប្អូនបានចាកចេញពីរាជធានីភ្នំពេញទៅកំដរជីដូនពេលឈឺធ្ងន់ និងសម្ងំធ្វើបុណ្យនៅទីនោះទាំងអារម្មណ៍ក្ដុកក្ដួល។

    ដោយឡែក នៅថ្ងៃនេះផងដែរលោកប្អូន ពេជ្រ ថៃ ក៏បានបង្ហោះកំណាព្យរៀបរាប់អំពីរឿងចៅ និងជីដូន ធ្វើឱ្យមហាជនរំជួលចិត្តបន្ទាប់ពីអានកំណាព្យមួយនេះរួច មិនត្រឹមតែប៉ុណ្ណោះលោកប្អូន ពេជ្រ ថៃ ក៏បានបង្កើតជាវីដេអូមានរូបរបស់ខ្លួន និងជីដូន អមជាមួយបទចម្រៀងដ៏កម្សត់ទៀតផង។

    ខាងក្រោមនេះគឺជាកំណាព្យ និងបទចម្រៀងដែលមានរូបថតរបស់ លោកប្អូន ពេជ្រ ថៃ និងជីដូន…សូមអាន និងទស្សនាទាំងអស់គ្នា:

    «ពេលនេះកូននឹក កូនសែនរលឹក នឹកដល់ម៉ែចាស់ ម៉ែឃ្លាតទៅឆ្ងាយ មិនត្រឡប់ច្បាស់ កូននឹកខ្លាំងណាស់ ម៉ែចាស់ម្ចាស់ថ្លៃ។  កូននឹកដល់កាលក្បែរកាយរាល់ថ្ងៃ មិនដែលឃ្លាតឃ្លាមួយទិវារាត្រី ម៉ែមើលថ្នមបីចៅតូចមួយនេះ ធំក្ដីកាលណាបើកធ្មេចនេត្រា មានម៉ែនៅក្បែរ ថ្នាក់ថ្នមដល់កូន មិនដែលត្អូញត្អែ ម៉ែចាស់មើលថែ មិនដែលសៅហ្មង។ ទោះកាលពេលនោះ កូនតូចគ្មានឈ្មោះល្បីដូចរាល់ថ្ងៃ តែកូនកក់ក្ដៅពេលបានក្បែរកាយម៉ែថ្លៃ រាល់ពាក្យសម្ដីដែលម៉ែទូន្មាន ពេលនេះកូនល្បី គ្រប់ញាតិប្រុសស្រី ជិតឆ្ងាយស្រឡាញ់ កូនសង្ឃឹមថាកូននឹងប្ដូរវិញ ជូនម៉ែសម្លាញ់ដែលខំប្រឹងប្រែង។ តែអនិច្ចាពេលនេះវាសនា អ្នកម្ដាយឃ្លាតឆ្ងាយទៅចោលកូនតូច អោយរងាកាយម៉ែអើយឃ្លាតឆ្ងាយៗចោលកូនហើយ។ កូនយំស្ទើរក្ស័យព្រោះតែម្ដាយថ្លៃ គ្មានថ្ងៃវិលវិញពេលនេះកូនគ្មានអ្នកណាទន្ទេញ ចាំផ្លូវវិលវិញពេលកូនច្រៀងចប់ កូនសូមលើកដៃបួងសួង បុណ្យផ្សងសន្សំ កូនសូមជូនម៉ែ សូមម៉ែទៅដល់ឋានសុខកុំប្រែ កូនសច្ចាដែរជាចៅម៉ែចាស់រហូត»៕

  • សូមរំលែកទុក្ខ !! ម៉ែចាស់របស់ ពេជ្រ ថៃ បានទទួលមរណភាពហើយ

    សូមរំលែកទុក្ខ !! ម៉ែចាស់របស់ ពេជ្រ ថៃ បានទទួលមរណភាពហើយ

    កុមារា ពេជ្រ ថៃ មានអាយុត្រឹមតែអាយុ13ឆ្នាំ ប៉ុន្តែបានក្លាយទៅជាតារាចម្រៀងទាំងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស​ បន្ទាប់ពីប្រលងជាប់ក្លាយជាម្ចាស់ជ័យលាភីក្នុង កម្មវិធី The Voice Kids Cambodia 2017។ សព្វថ្ងៃ កុមារា ពេជ្រ ថៃ កំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមុន ព្រោះតែរូបគេមានចរិតរស់រាយ កំប្លែង ស្គាល់ចាស់ស្គាល់ទុំ ជាហេតុធ្វើឱ្យរូបគេទៅណាមកណាទទួលបានការស្រលាញ់ រាប់អានពី សិល្បះករ សិល្បះការនីជាច្រើនរូបផងដែរ។

    ប៉ុន្តែកាលពីពេលថ្មីៗនេះ ប្អូនប្រុស ពេជ្រ ថៃ បានជាប់ទុក្ខជាទំងន់ ដោយសារតែម៉ែចាស់ (លោកយាយ) ជាទីស្រលាញ់ ដែលខំចិញ្ចឹមបីបាច់ថែរក្សា ពេជ្រ ថៃ តាំងពីតូច បានលាចាកលោកទៅចោល ពេជ្រ ថៃហើយ។ ក្នុងនោះផងដែរ ពេជ្រ ថៃ ក៏បានបង្ហោះនៅលើបណ្តាញសង្គមឱ្យដឹងផងដែរថា “ម៉ែចាស់របស់ខ្ញុំបានទទួលមរណៈភាពហើយ សូមឱ្យម៉ែចាស់ទៅកាន់សុគតិភព ហើយចៅប្រាថ្នាជាតិណាណាសូមឱ្យក្លាយជាចៅលោកយាយជានិច្ច”។

    ទើបតែតែងកំណាព្យជូនជីដូប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែត្រូវឃ្លានពីជីដូនដែលបានមើលថែខ្លួនទាំងពីតូចពបាត់ទៅហើយ។ ចុងក្រោយក៏សូមចូលរួមរំលែកទុក្ខ និងសូមឱ្យដួងវិញាណក្ខន្ធលោកយាយទៅកាន់សុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕

  • អ៊ើ!!! ពេជ្រ ថៃ ច្រៀងភ្លេចប៉ារ៉ូលម្ដង រងការរិះគន់ដូចព្យុះ

    អ៊ើ!!! ពេជ្រ ថៃ ច្រៀងភ្លេចប៉ារ៉ូលម្ដង រងការរិះគន់ដូចព្យុះ

    (រកច្រកគេចមិនឃើញទៀតហើយ ពេជ្រ ថៃ អ៊ើយ!) គ្រាន់តែច្រៀងភ្លេចប៉ារ៉ូលម្ដងសោះ រងការរិះគន់ពីគ្រប់មជ្ឈដ្ឋានតែម្ដង និងមានមតិខ្លះថែមទាំងបានលាន់មាត់ថា យកមុខម្ចាស់ពាន The Voice Kids ទៅបោះចោលលើឆាកប្រគំតន្ត្រី អ៊ីឈីតាន់ ដែលធ្វើឱ្យអ្នកគាំទ្រខ្មាសគេជំនួសទៀតផង។

    តាមរយៈវីដេអូដែលបានបង្ហោះ និងស៊ែរពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ គេបានមើលឃើញថា ខណៈដែលតារាវ័យក្មេងរូបនេះកំពុងច្រៀងបទ «រដឺនមានស្នេហ៍» សុខៗ ក៏ស្រាប់តែភ្លេចប៉ារ៉ូលស្ទើរតែទាំងស្រុង និងមិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងធ្វើហាក់ដូចជាមិនខ្វល់ពីការច្រៀងខុសនោះទៀត(អូហូ ពេជ្រ ថៃ អ៊ើយ)។

    គួរកត់សម្គាល់ផងដែរថា ការសម្ដែងលើឆាកតន្ត្រីធំលើកនេះ ពេជ្រ ថៃ ហាក់បីដូចជាច្រៀងភ្លេងទៅដោយភ្លេង ហើយអ្នកច្រៀងក៏មិនព្រមច្រៀង ឯភ្លេងគិតតែពីលេងចោលរហូតដល់ចប់តែម្ដង ព្រោះថា ខ្លាចកាន់តែអាម៉ាស់ជាងហ្នឹង។ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា «ប្អូន​ទន្ទេញប៉ារ៉ូលមិនទាន់ចាំផង ម៉េចប្រញាប់មកច្រៀងម្ល៉េះ» ហើយណាមួយប្អូនអាចនៅក្មេងខ្ចី កំហុសឆ្គងតិចតួច មិនអាចរំលងបានទេ មានតែការខន្ដីអភ័យទោសឱ្យតែប៉ុណ្ណោះ។ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កុមារារូបនេះច្បាស់ជាគេចមិនផុតពីការរិះគន់របស់តារាចម្រៀងកំពូលទើស ម៉ៃ សុគន្ធ បានឡើយ ដោយតារាមហាកំពូលទើសរូបនោះបានពន្លះយ៉ាងចាស់ដៃថា «សំឡេងក៏មនុស្សក្រិន រូបរាងក៏មនុស្សក្រិន ស្តាយក្មេងសំឡេងល្អៗណាស់ដែលមិនបានលើកពានពិត ឈប់!ឈប់ អ្នកណាខ្លះដែលបោកទូរទស្សន៍ចោល»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

    https://www.youtube.com/watch?v=ilmJO8VGrB4

  • ចុំ!? គ្រាប់ពេជ្រថ្មីៗរបស់ផលិតកម្មរស្មីហង្សមាស សុទ្ធតែមានឈ្មោះ «ថៃ»

    ចុំ!? គ្រាប់ពេជ្រថ្មីៗរបស់ផលិតកម្មរស្មីហង្សមាស សុទ្ធតែមានឈ្មោះ «ថៃ»

    តើជារឿងចៃដន្យ ឬយ៉ាងណាដែរ ដែលតារាថ្មីៗខ្លាំងៗរបស់ផលិតកម្មរស្មីហង្សមាស នាពេលបច្ចុប្បន្ននេះសុទ្ធតែមានឈ្មោះ «ថៃ» ដល់ទៅ 3ដួង ហើយសុទ្ធតែប្រុសទាំងអស់ទៀត រួមមាន លោក ថែល ថៃ ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី2។ កុមារា ពេជ្រ ថៃ ជាម្ចាស់ជយលាភីកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia ដំបូងគេបង្អស់ និងក្រោយគេគឺលោក គ្រី ថៃពៅ ដែលទើបតែក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី Cambodia Idol រដូវកាលទី 3 ថ្មីៗនេះ។

    1- លោក ថែល ថៃ

    បេក្ខជន ថែល ថៃ បានលើកពាន The Voice Cambodia នៅរដូវកាលនោះ បន្ទាប់ពីលោកបានបកស្រាយបទចម្រៀងក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវបានទស្សនិកជនបោះឆ្នោតឱ្យដោយសំឡេងច្រើននាំមុខគេ។ លោកទទួលបានទឹកប្រាក់ រង្វាន់ 100លានរៀល និង2ពាន់ដុល្លារផ្សេងទៀត ព្រមជាមួយកុងត្រាពេញសិទ្ធិនៅក្នុងផលិតកម្មហង្សមាសមួយទៀត។ លោកគឺជាអតីតអ្នកចម្រៀងប្រចាំក្លិបកម្សន្ដមួយ មុនពេលទទួលបានពាននេះ។

    2-កុមារា ពេជ្រ ថៃ

    ក្រៅពីការទទួលបានពានរង្វាន់ The Voice Cambodia រដូវកាលទី2ហើយ ​កុមារា ពេជ្រ ថៃ ​នៅបានទទួលទឹកប្រាក់100លានរៀលដែលជាកញ្ចប់​ប្រាក់​​​អាហារូបករណ៍លើការសិក្សា និងសម្រាប់ទស្សនកិច្ចនៅប្រទេស​​ជប៉ុន អមដោយ​​​​​​ថវិកាជាសាច់ប្រាក់សុទ្ធ​ចំនួន ​​10លានរៀលពីម្ចាស់ឧបត្ថម្ភកម្មវិធី ទឹកប្រាក់ 3ពាន់ដុល្លារ​ពីសម្ដេច​នាយករដ្ឋមន្ត្រី និង ទទួលបានរង្វាន់ជា​​ទឹក​​ប្រាក់​​ជាច្រើន​​ផ្សេងទៀត។

    3-លោក គ្រី ថៃពៅ

    លោក គ្រី ថៃពៅ ទទួលបានប្រាក់រង្វាន់ចំនួន 150លានរៀល ប្រហែលជាជាង 30,000ដុល្លារ ព្រមជាមួយកិត្តិយសក្នុងនាមជាម្ចាស់ពាន Cambodian Idol ក្នុងរដូវកាលទី3។ ក្រៅពីនោះ លោកក៏ត្រូវបានកំណត់ឱ្យក្លាយជាតារាចម្រៀងជាប់កុងត្រាប្រចាំផលិតកម្មរស្មីហង្សមាសពេញរយៈពេល1ឆ្នាំ ក្នុងនាមជាតារាចម្រៀងពេញសិទ្ធិទៀតផង៕

  • ចង់ដឹងទេថា ពេលឡើងឆាកម្ដងៗ ពេជ្រ ថៃ ទទួលបានតម្លៃខ្លួនប៉ុន្មាន?

    ចង់ដឹងទេថា ពេលឡើងឆាកម្ដងៗ ពេជ្រ ថៃ ទទួលបានតម្លៃខ្លួនប៉ុន្មាន?

    ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ដែលជាម្ចាស់ពាន The Voice’s Kid Cambodia រដូវកាលទីមួយ កំពុងតែទាក់ទាញយកប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដែលបានគាំទ្រចំពោះភាពក្រមិចក្រមើម និងពូកែវោហារស័ព្ទកំប្លុកកំប្លែងនៅលើឆាក ដើម្បីកំដរអារម្មណ៍ទស្សនិកជន។

    បន្ទាប់ពីទទួលរងនូវការរិះគន់ និងទទូចទាមទារឱ្យមានការដកហូតពាន The Voice’s Kid Cambodia ដែលជាការបែកគំនិតរបស់តារាចម្រៀង Copy លោក ម៉ៃ សុគន្ធ កាលពីពេលកន្លងមកនោះ  រឿងនោះហាក់បីដូចជាកាន់តែជួយជំរុញឱ្យកុមារារូបនេះទទួលបានក្ដីអាណិតអាសូរ និងក្ដីស្រឡាញ់កាន់តែខ្លាំងឡើង និងកាន់តែឡើងកូដ កើនប្រជាប្រិយភាព ពីទស្សនិកជនអ្នកគាំទ្រទៅវិញ ធ្វើឱ្យកុមារ ពេជ្រ ថៃ ទទួលបានការគាំទ្រ និងទទួលបានឱកាសអញ្ជើញឱ្យឡើងសម្ដែងនៅលើឆាកជាច្រើនកម្មវិធីទាំងតាមបណ្ដាខេត្ត-ក្រុង និងរាជធានី។

    ចំណែកឯតម្លៃខ្លួនពិត(ថ្លៃឈ្នួល)នៅពេលឡើងសម្ដែងរបស់តារាប្រុសវ័យក្មេងរូបនេះម្ដងៗ ត្រូវបានប្រភពច្បាស់ការបង្ហើបប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែនថា ក្មេងប្រុសរូបនេះមានតម្លៃខ្លួនមិនចាញ់តារាចម្រៀងល្បីៗប៉ុន្មានទេ នៅពេលទទួលបានកម្មវិធីសម្ដែងម្ដងៗ តម្លៃខ្លួនរបស់ ពេជ្រ ថៃ ត្រូវបានអ្នកគ្រប់គ្រងកំណត់ចាប់ពី 800 ទៅ 1,200 ដុលា្លរចំពោះនៅក្នុងរាជធានី តែបើចេញទៅតាមបណ្ដាខេត្តឆ្ងាយៗវិញ កុមារារូបនេះអាចទទួលបានតម្លៃខ្លួនរហូតដល់ 1000 ឬ 1200 ដុល្លារ ដែលតម្លៃនេះសឹងតែប្រហែលតារាល្បីៗ ដែលឈរឈ្មោះយូរឆ្នាំក្នុងពិភពសិល្បៈទៀតផង៕