Tag: បឹងកេត

  • បឹងកេត ប្រកាសពីការចែកផ្លូវជាមួយនឹងលោក John

    បឹងកេត ប្រកាសពីការចែកផ្លូវជាមួយនឹងលោក John

    ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូ​ឌា​ន​លីក បឹង​កេត កាល​ពី​ថ្ងៃ​​ម្សិល​មិញ​ បាន​ប្រកា​សពី​ការ​ចែក​ផ្លូវ​របស់​ពួក​គេ​​ជា​មួយ​នឹង​​លោក​គ្រូ​បង្វឹក John McGlynn ដោយ​​មាន​ព្រៀម​ព្រៀង​ទាំង​សង​ខាង ពោល​គឺ​ត្រឹម​តែ​រយៈ​​​ពេល​​៤​ខែ ក្រោយ​ពី​ការ​​​តែង​គ្រូ​បង្វឹក​សញ្ជាតិ​​អូ​​ស្ត្រាលី​រូប​នេះ ជំនួស​លោក​ប្រាក់​ សុវណ្ណា​រ៉ា​។

    បឹង​កេត​ឲ្យ​បាន​នៅ​លើ​បណ្តាញ​សង្គម Facebook ផ្លូវ​ការ​​របស់​​ពួក​គេ​ថា៖ «គ្រប់​ៗ​គ្នា​នៅ​ក្លិប​បឹង​កេត សូម​អរគុណ​ដល់​លោក John ក្នុង​ការ​រួម​ចំណែក​​បំពេញ​កិច្ច​ការ​​ងារ​ជា​មួយ​នឹង​ក្លិប​រយៈ​ពេល​កន្លង​​មក និង​ជូន​ពរ​ឲ្យ​លោក John ទទួល​ជោគ​ជ័យ​នា​ពេល​​ខាង​មុខ​នេះ​»​។ ក្លិប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្លិប​សូប​ប្រកាស​ថា លោក​គ្រូ​ជំនួយ ហៅ សុជាតិ នឹង​ឡើង​មក​ដឹក​នាំ​ក្រុម​បណ្តោះ​​អាសន្ន ហើយ​ក្លិបុំ​មិន​​ធ្វើ​ការ​អធិប្បាយ​ណា​មួយ​បន្ថែម​​ពី​​នេះ​ឡើយ​ រហូត​ដល់​ការ​តែង​តាំង​គ្រូ​បង្គោល​​ថ្មី​ត្រូវ​បាន​ ធ្វើ​ឡើង​»​៕

  • Global បំបាក់ បឹងកេត ៣-១ ក្នុង ជំនួបបង្គ្រប់កិច្ច AFC Cup 2017

    Global បំបាក់ បឹងកេត ៣-១ ក្នុង ជំនួបបង្គ្រប់កិច្ច AFC Cup 2017

    ក្រុមបាល់ទាត់ម្ចាស់ផ្ទះ ហ្វីលីពិន Global FC បានលត់ ក្រុមបឹងកេត យ៉ាងចាស់ដៃ ក្នុងជំនួប បង្គ្រប់កិច្ច ពូលF នៃពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ី AFC Cup 2017 កាលពីថ្ងៃទី អង្គារកន្លងទៅនេះ។ ខណៈជើងទី១ ចាញ់ ២-០ ក្នុងទឹកដីកម្ពុជា ។

    ប៉ុន្ដែយ៉ាងណាវាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមកំពុងលេខ៤ នៃលីគកំពូលកម្ពុជានេះប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងកម្ពុជានេះ បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ និងមាន ៤ពិន្ទុជាមួយលទ្ធផល ៦ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៤ ។ ចំណែកការបន្ថែម ៣ពិន្ទុរបស់ក្រុម Global បានធ្វើឲ្យក្រុមរក្សាតំណែងកំពូលតារាងមាន ១៥ពិន្ទុ ដើម្បីឡើងទៅវគ្គបន្ដ ។

    ដោយឡែកការប្រកួតបង្គ្រប់កិច្ចមួយគូទៀត គឺក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី បានយកឈ្នះក្រុមបាត់តារាង Magwe របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-១ ។ ជ័យជម្នះនេះ បានជួយក្រុម Johor Darul Ta’zim ឲ្យរក្សាកៅអីលេខរៀងទី២ ក្នុងពូលF ដដែល បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ៤ ស្មើ១ និងចាញ់១៕

  • បឹងកេត ប៉ះម្ចាស់ផ្ទះ Global FCហ្វីលីពីន ថ្ងៃស្អែកនេះ ដើម្បីបង្គ្រប់កិច្ចពាន AFC Cup

    បឹងកេត ប៉ះម្ចាស់ផ្ទះ Global FCហ្វីលីពីន ថ្ងៃស្អែកនេះ ដើម្បីបង្គ្រប់កិច្ចពាន AFC Cup

    នេះគឺជាការប្រកួតបញ្ចប់ពូលF នៃពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ីខាងលើ ខណៈក្រុ មបឹងកេត បានជ្រុះចេញពីពាននេះទៅហើយ។ ខណៈដែល ព្រឹកមិញនេះ ក្លឹបបាល់ទាត់ របស់បឹងកេត អែហ្វស៊ី បានធ្វើដំណើរទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ ដើម្បីប្រកួតបង្គ្រប់កិច្ច ជាមួយនឹងម្ចាស់ផ្ទះ នាថ្ងៃស្អែកទី ៣ ខែឧសភា នេះ។

    បឹងកេត

    ឆ្លងកាត់ ៥ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៣ មាន ៤ពិន្ទុឈរលេខរៀងទី៣ ។ រីឯកាលពីជួបគ្នាជើងទី១ ក្រុម Global បានយកឈ្នះម្ចាស់ផ្ទះបឹងកេត ២-០ ឯណោះ ។

    ក្រុមកំពុងឈរកំពូលតារាងពិន្ទុ Global ក៏ទំនងជាមិនទុកមុខឲ្យក្រុមបឹងកេតដែរ ដោយសារក្រុមតំណាងប្រទេសហ្វីលីពីននេះ កំពុងត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីគេចផុតពីការដណ្ដើមកៅអីពាន AFC Cup 2017 វគ្គបន្ដស្វ័យប្រវត្តិពីក្រុម Johor Darul Ta’zam របស់ម៉ាឡេស៊ី ដែលកំពុងមានពិន្ទុប្រកៀប្រកិតគ្នាបច្ចុប្បន្ន ក្នុងនោះក្រុម Global មាន ១២ពិន្ទុ និងក្រុម Johor មាន ១០ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ។

    Global FC

    គួបញ្ជាក់ផងដែរថា៖ មុននឹងចេញទៅប្រកួតបង្គ្រប់កិច្ចនេះដែរ ក្រុមបឹងកេត បានធ្វើការប្រកួត ដណ្ដើមយកពិន្ទុ ជាមួយនឹងភ្នំពេញក្រោន កាលពីថ្ងៃសៅរកន្លងទៅនេះ ក្នុងពានរង្វាន់ លីកកំពូលកម្ពុជា ដោយបឹងកេត បានចាញ់យ៉ាងស្ពឺកមុខ ក្នុងលទ្ធផល ៤-០៕