Tag: នៅ សូនីតា

  • តារាសម្ដែង នៅ សូនីតា កាន់តែបើកចំហរបណ្ដើរផលិតករ ទិត្យ ថាវរិទ្ធិ

    តារាសម្ដែង នៅ សូនីតា កាន់តែបើកចំហរបណ្ដើរផលិតករ ទិត្យ ថាវរិទ្ធិ

    លោក ទិត្យ ថាវរិទ្ធិ ដែលមហាជនជាច្រើនបានស្គាល់លោកថាជា អ្នកដឹកនាំ និងផលិតកម្មវិធីនៅទូរទស្សន៍បាយ័ន ត្រូវបានអ្នកសិល្បៈបានលើកឡើងអំពីទំនាក់ទំនងដែលអាចឈា​នដ​ល់រឿ​ង​ស្នេហា​រវាង​លោក និងតារា​ស​ម្តែងស្រ​ស់​សោភា នៅ សូ​នី​តា ។ យ៉ាងណាមិញ គេតែងប្រទះឃើញអ្នកទាំងពីរទៅណាមកណាជាមួយគ្នាជាមួយគ្នា។ ជាក់ស្ដែងថ្មីៗនេះ ក្នុងពិធីមង្គលការមួយ គេឃើញតារាសម្ដែងកញ្ញា នៅ សូនីតា និងផលិតករល្បីឈ្មោះ លោក ទិត្យ ថាវរិទ្ធិ បណ្ដើរគ្នាយ៉ាងបើកចំហរតែម្ដង បន្ទាប់ពីអ្នកទាំងពីរត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកសរសេរបានស្រឡាញ់ពេញចិត្តគ្នាជាគូស្នេហ៍។

    សកម្មភាពបណ្ដើរគ្នារបស់អ្នកទាំងពីរមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែអាចចាត់ទុកថាការបើកចំហរមួយថ្មី ដោយសារតែមានព័ត៌មានពីចង្កោមអ្នកសិល្បៈថា ស្រឡាញ់គ្នាយ៉ាងផុសផុលទៅហើយ ស្រាប់តែអ្នកទាំងពីរបណ្ដើរគ្នាជាលក្ខណៈឯកជន ក្នុងកម្មវិធីមួយចំនួន។ រាល់កម្មវិធីដែលរៀបចំដោយផលិតករប៉ុស្ដិ៍បាយ័ន លោក ទិត្យ ថាវរិទ្ធិ រមែងជ្រើសយកតារាសម្ដែង កញ្ញា នៅ សូនីតា ធ្វើជាតួឯកផង ដូចជាក្នុងព្រឹត្តិការណ៍សម្ដែងរឿងអច្ឆរិយអង្គរកាលមុនជាដើម។ យ៉ាងណាមិញ អ្នកទាំងពីរ ជាពិសេសកញ្ញា នៅ សូនីតា មិនដែលទទួលស្គាល់ថានាង និងផលិតកររូបនេះ ពិតជាស្រឡាញ់ពេញចិត្តគ្នានៅឡើយទេ បើទោះជាសកម្មភាព និងទង្វើររបស់នាង និងលោក ទិត្យ ថាវរិទ្ធិ មិនអាចគេចក្រសែភ្នែកមហាជន និងអ្នកសិល្បៈបាន។

    អ្នកតាមដានជីវិតឯកជនរបស់អ្នកទាំងពីរបានសរសើរថា លោកទិត្យ ថាវរិទ្ធិ គឺជាបុរសសំណាង និងសម្បូរស្នេហ៍ ដោយសារតែលោកក្រោយមានព័ត៌មានបាក់បែកជាមួយតារាស្រីមួយចំនួន រួមទាំងអ្នកនាង លី ម៉ារីណា និង អ្នកនាង ស៊ឹម សូលីកា ស្រាប់តែមកជំពប់ព័ត៌មានស្នេហាជាមួយស្រីស្អាត នៅ សូនីតា ដែលជាតារាសិល្បៈសម្បូរបុរសមានទ្រព្យប្រជែងស្នេហ៍ តែបែរជានាងសម្រេចចិត្តទទួលយកលោកជាគូស្នេហ៍ដោយហ៊ានទាំងបណ្ដើរមិនខ្វល់ពីការតាមប្រមាញ់នោះ។ អ្នកទាំងពីរត្រូវគេអះអាងថា បើហ៊ានបើកចំហរស្នេហាដោយឈប់លក់បាំង ពិតជាគូស្នេហ៍ដែលទទួលបាននូវការសរសើរមិនអន់នោះទេ ដោយសារតែនាងក៏ជាតារាល្បី ហើយលោកទិត្យ ថាវរិទ្ធិ ក៏ជាផលិតករសម្បូរស្នាដៃ។ អ៊ីចឹងហើយទើបដំណឹងស្នេហារបស់អ្នកទាំងពីរ ប្រសិនបើគ្មានការក្លែងក្លាយមែន នោះពិតជាល្អបំផុតសម្រាប់គូស្នេហ៍មួយគូនេះ៕

  • នៅ សូនីតា លេចធ្លោខ្លាំងជាងគេនៅក្នុងកម្មវិធីសម្ដែងរឿង « អច្ឆរិយៈអង្គរ »

    នៅ សូនីតា លេចធ្លោខ្លាំងជាងគេនៅក្នុងកម្មវិធីសម្ដែងរឿង « អច្ឆរិយៈអង្គរ »

    នៅថ្ងៃម្សិលមិញនេះ ពិតជាកក្រើកភ្លូកទឹកភ្លូកដីនៅក្នុងបរិវេណសាលមហោស្រពកោះពេជ្រ មានការរៀបចំកម្មវិធីសម្ដែងរឿង « អច្ឆរិយៈអង្គរ » ដែលមានទស្សនិកជនជាច្រើននាក់បានចូលរួមទស្សនាគាំទ្រយ៉ាងកុះករ។ អច្ឆរិយៈអង្គរ ជាផ្ទាំងទស្សនីយភាពល្ខោនចំរុះដ៏អស្ចារ្យ ដែលឆ្លុះបញ្ជាំងអំពីការសាងសង់ក្រុងអង្គរ និងសម្ដែងជូនបងប្អូនប្រិយមិត្តកម្ពុជាគ្រប់រូបដោយឥតគិតថ្លៃ ។

    កន្លងមកផ្ទាំងទស្សនីយភាពមួយនេះធ្លាប់តែទៅមើលការសម្ដែងនៅតាមប្រទេសក្រៅមួយចំនួន និងមានការសម្ដែងក្នុងស្រុកដោយគិតថ្លៃ លុះដល់ពេលមានការបើកសម្ដែងឱ្យទស្សនាដោយឥតគិតថ្លៃ គេកត់សម្គាល់ឃើញថា ប្រិយមិត្តទាំងអស់ពិតជាគាំទ្រការសម្ដែងគួបផ្សំនិងរឿងរ៉ាវប្រវត្តិសាស្រ្តនេះ សឹងតែរកកៅអីអង្គុយទស្សនាមិនមានឡើយ។ ការសម្ដែងពិតជាអស្ចារ្យ ហើយមិនសរសើរមិនបានពិតមែន។

    ស្របគ្នានោះដែរ ការសម្ដែងដើម្បីជួយលើកតម្កើនពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរមួយនេះ មានការស័្មគ្រចិត្តចូលរួមសម្ដែងពីវិរៈសិល្បករ និងសិល្បករសម័យ-បុរាណជាង 200 នាក់រួមមានតារាសម្ដែងល្បីជាច្រើនដូចជា លោក ទេព រិន្ទដារ៉ូ លោក ហម ឆរ៉ា អ្នកនាង ទូច ស្រីល័ក្ខ​ អ្នកនាង ឈួន សុវណ្ណឆ័យ លោក អ៊ុន សិទ្ធា លោក ហេង ប៊ុនលាភ ក្រុមចម្រៀងក្មេងខ្មែរនិងតារាស្រីដែលលេចធ្លោជាងគេ កញ្ញា នៅ សូនីតា ផងដែរ។ គួរបញ្ជាក់ផងដែរថា តារាស្រី នៅ សូនីតា បានបង្ហើបថា ខ្លួនពិតជាសំណាង និងបានសម្រេចក្ដីស្រម៉ៃខ្លួន ដែលបានសម្ដែងជា ទេពអប្សរា ជាកុលស្ត្រីប្រកបដោយរូបសម្ផស្សស្រស់ស្អាត និងស័ក្ដសមជាស្ត្រីខ្មែរពិតៗ។

    សូមជម្រាបបន្ថែមថា ដោយសារទេពកោសល្យ និងការតាំងចិត្តសម្ដែងបានឥតខ្ចោះ ក្រោយពីបញ្ចប់ការម្ដែងហើយភ្លាម កញ្ញា នៅ សូនីតា ទទួលបានការគាំទ្រយ៉ាងច្រើន ហើយមានទស្សនិកជនមកសុំរូបនាងថតរូបជាមួយយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖