Tag: នាយ ចឺម

  • វីឡាដ៏ស្កឹមស្កៃរបស់នាយ ចឺម ជិតរួចរាល់ទាំងស្រុងហើយ

    វីឡាដ៏ស្កឹមស្កៃរបស់នាយ ចឺម ជិតរួចរាល់ទាំងស្រុងហើយ

    ប្រិយមិត្តស្គាល់ច្បាស់មកហើយនាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលមានមហាជនគាំទ្រច្រើន ហើយនាយបានផ្អាកពីកំប្លែងអស់រយៈកាលធំ ហើយងាកមកចាប់អាជីពតារាចម្រៀងជាប់ និងកើកលុយបានខ្លាំងជាងមុនគួរឱ្យកត់សម្គាល់។​ ដោយឡែកថ្មីៗនេះស្រាប់តែនាយ ចឺម បានបង្ហោះរូបភាពជាច្រើនគណនីអ៊ីនស្តារក្រាម ផ្លូវការរបស់នាយ ស្ដែងឱ្យយប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពផ្ទះវីឡាដ៏ធំស្ទើរតែមិនគួរឱ្យជឿ ខណៈលេចចេញរូបរាងបាន 95 ភាគរយហើយ។

    សូមរំឭកដែរថា វីឡាថ្មីប្រណីតនេះមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារសព្វបែបយ៉ាង។

    ចំពោះការងារសិល្បៈបច្ចុប្បន្ននេះ នាយ ចឺម បានចេញបទចម្រៀងប្រជាប្រិយ និងកន្ទ្រាក់អារម្មណ៍ត្រៀមសម្រាប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុន​នេះ ជាច្រើនបទផងដែរ ជាក់ស្ដែងដូចជាបទ « ទៅគេសុំទោស » កំពុងតែមានការផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

    ចង់ដឹងថា វីឡានាយចឺម ប្រណីត និងស្កឹមស្កៃប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • នាយ ចឺម ប្រកាសជំហរមិនចាកចោលសាន់ដេឡើយ

    នាយ ចឺម ប្រកាសជំហរមិនចាកចោលសាន់ដេឡើយ

    បន្ទាប់ពីតារាធំៗនៅផលិតកម្មសាន់ដេ បានស្ពាយបង្វេចរបស់ខ្លួនទៅជ្រកនៅក្នុងទ្រនំធំដទៃទៀតហើយនោះ ស្រាប់តែថ្មីៗនេះ មានផ្ទុះដំណឹងមកថ្មីទៀតហើយថា នាយ ចឺម ដែលជាតារាល្បីមួយដួងនៅក្នុងផលិតកម្មសាន់ដេ កំពុងរៀបចំបង្វេចប្រុងចាកចេញពីទ្រនំមួយនេះម្នាក់ទៀតហើយ។ យ៉ាងណាក៏ដោយ ដំណឹងខ្សឹបខ្សៀវមួយនេះ នៅមិនទាន់ច្បាស់ជាផ្លូវការនៅឡើយទេ ខណៈដែលតារាចម្រៀងប្រុសរូបនេះ កំពុងតែចាក់គ្រឹះយ៉ាងមាំនៅក្នុងផលិតកម្មសាន់ដេ ហើយក៏កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។

    ជាក់ស្ដែងម្ចាស់បទ «ជយោៗសង្សារខ្ញុំសុំបែកគ្នាហើយ» រូបនេះ បានប្រកាសជំហរប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីនេះថា លោកគ្មានបំណង ឬគម្រោងចាកចេញពីសាន់ដេនោះទេ។ នាយចឺម បន្ដប្រាប់អ្នកសារព័ត៌មានថា លោកនៅជាប់កុងត្រាជាមួយសាន់ដេចំនួន 3ឆ្នាំទៀតជាតារាចម្រៀងពេញសិទ្ធិ ប៉ុន្តែបើទោះជាគ្មានកុងត្រាក៏លោកមិនចោលសាន់ដេនោះដែរ គឺមិនខ្វល់ពីការឆ្លេឆ្លាហក់ចូលផលិតកម្មណាមួយជាដាច់ខាត។

    នាយចឺម បញ្ជាក់បន្ថែមទៀតថា «សម្រាប់អ្នកណាយល់យ៉ាងម៉េច ខ្ញុំអត់ខ្វល់ តែសម្រាប់ខ្ញុំនៅសាន់ដេគឺគ្រប់គ្រាន់ ដោយសារសាន់ដេគាត់ផ្ដល់ភាពកក់ក្ដៅឱ្យរហូត»។មកទល់ពេលនេះនាយចឺម នៅតែមិនមានអ្នកនិពន្ធប្រចាំខ្លួនឡើយ ដោយរង់ចាំតែច្រៀងតាមការទម្លាក់ឱ្យរបស់ផលិតកម្មតែប៉ុណ្ណោះ ប៉ុន្តែលោកថា ផលិតកម្មទាំងមូលនៅតែទម្លាក់បទចម្រៀងឱ្យលោកបានច្រើនដដែល ទើបលោកកក់ក្ដៅ ហើយប្រកាសជំហរនេះ ទោះមិនជាប់កុងត្រាក៏មិនរត់ទៅណាដែរ។ នាយចឺមត្រូវបានគេកត់សម្គាល់ថា នៅតែឡើងកូដខ្លាំងជាមួយនឹងបទចម្រៀងចាស់-ថ្មី ដោយសារតែមានអ្នកគាំទ្រច្រើនមកស្វាគមន៍ដល់ឆាកតែម្ដង៕

     

     

  • នាយ ចឺម សម្រេចក្ដីប្រាថ្នាសង់វីឡាជូនឪពុកម្ដាយ បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារអាម៉េរិក

    នាយ ចឺម សម្រេចក្ដីប្រាថ្នាសង់វីឡាជូនឪពុកម្ដាយ បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារអាម៉េរិក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី22 ខែមីនា ឆ្នាំ 2018នេះ នាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួន ដែលស្ដែងឱ្យដឹងថា លោក និងក្រុមគ្រួសារកំពុងរៀបចំពីធីសូត្រមន្ដ ក្រុងពាលីបុកគ្រិះសង់វីឡាថ្មី ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

    ជាការពិតណាស់ កន្លងមកតារាប្រុសរូបនេះធ្លាប់បានលើកឡើងថា « ក្តីប្រាថ្នាធំមួយ ក្នុងជីវិតនៅលីវរបស់ខ្ញុំ គឺសង់ផ្ទះអោយឪពុកម្តាយនៅស្រុកកំណើត ឱ្យបានស្អាត ឱ្យពួកគាត់រស់នៅ នោះទើបខ្ញុំចាប់ផ្តើមគិតរឿងជីវិតបន្តទៀត »។ យ៉ាងណាមិញ គេសង្កេតឃើញថា លោកតែនៅមិនទាន់បានបង្ហាញតម្រុយជីវិតខ្លួននោះយ៉ាងណាទេ ក្រៅពីបង្ហាញការបរិយាយលើរូបភាពដំបូងនៃការដំណើរការសាងសង់វីឡាថា « វីឡាដែលធ្វើនេះជាប្រភេ​ទ​វិឡាកូនកាត់ ពីរសន្លឹក ដោយជាងម៉ៅការក្នុងទំហំទឹកប្រាក់ 14 ម៉ឺនដុល្លារអាម៉េរិក ។ ដោយផ្ទះបុកគ្រឹះក្រុងពាលី នៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ខ្ញុំ »។

    គួរបញ្ជាក់ផងដែរថា ការបង្ហើបប្រាប់ពីតម្លៃខាងលើនេះ គឺត្រឹមតែជាងម៉ៅការធ្វើនោះទេ ខ្ទង់ចំណាយសរុបអស់ប៉ុន្មានបន្ថែមទៀតនោះ លោកនៅអាចបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយបានទេ ដូច្នោះហើយមានតែរងចាំមើលតាមដានស្ថានភាពជាក់ស្ដែងជាបន្ដទៀត ចំពោះព័ត៌មានបន្ថែម គេហទំព័រឡារ៉ែន ធ្វើបន្ដជម្រាបជូនប្រិយមិត្តជាបន្ដទៀត៕

  • មិនធម្មតាមែន! ក្រុមរាំ នាយ ចឺម រាំឡើងបាក់ឆាកតែម្ដង

    មិនធម្មតាមែន! ក្រុមរាំ នាយ ចឺម រាំឡើងបាក់ឆាកតែម្ដង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាកំប្លែង នាយចឺម កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង បន្ទាប់ពីលោកបានប្រែក្លាយខ្លួនទៅជាតារាចម្រៀង។ បច្ចុប្បន្ននេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូននេះ បានបង្ហាញក្បាច់រាំប្លែកៗធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។ ​លើសពីនេះដែរ តាមរយៈបទចម្រៀងថ្មីរបស់តារារូបនេះ កំពុងតែឡើងកូដខ្លាំង និងធ្វើឱ្យលោកតែងតែមានវត្តមាននៅក្នុងការឆាកតន្ត្រីនានាទាំងនៅតាមខេត្តនិងរាជធានីភ្នំពេញផងដែរ។

    ស្របគ្នានេះដែរ ថ្មីនេះៗ នាយ ចឺម បានទៅសម្ដែងចម្រៀងនៅតាមបណ្ដាខេត្ត ដែលមានទស្សនិកជនចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។ ដោយនៅក្នុងនោះ លោកបានបកស្រាយនូវចម្រៀងមួយបទចំណងជើងថា «សិស្សល្អស្តាប់ម៉ែសិស្សពូកែស្តាប់គ្រូ» ជាបទកន្ត្រាក់អារម្មណ៍ដែលបានបង្ហាញក្បាច់រាំអមដោយក្រុមរាំរបស់លោក ។ កំពុងតែទន្រាំជើងរាំ​សុខ​ៗ​ ​ក៏ស្រាប់តែភ្លាត់ស្នៀតបា​ក់​ឆា​ក​ត​ន្ត្រី ហើយផុងខ្លួនចុះទៅក្រោមយ៉ា​ង​ដូ​ច្នោះ ធ្វើអោយមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ។ ដើម្បីឱ្យកានើតែជាក់ច្បាស់ទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/7adfVwbzgWI