Tag: ទូច ស្រីល័ក្ខ

  • ទូច ស្រីល័ក្ខ និងក្រុមតន្ត្រី បង្ហាញបទចម្រៀងលើកស្ទួយល្ខោនខោលខ្មែរ

    ទូច ស្រីល័ក្ខ និងក្រុមតន្ត្រី បង្ហាញបទចម្រៀងលើកស្ទួយល្ខោនខោលខ្មែរ

    ដោយមើលឃើញថា មួយរយៈចុងក្រោយថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងពីបញ្ហារឿង ល្ខោនខោលខ្មែរ ដែលមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាជាច្រើននាក់ បានធ្វើការបង្ហោះ និងចែករំលែក ក្នុងការស្នើរសុំឱ្យអង្គការ យូណេស្កូ ពិចារណាចំពោះល្ខោនខោលជាសម្បត្តិមនុស្សជាតិខ្មែរ។

    ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ គេក៏បានមើលឃើញថា មានសិល្បៈករខ្មែរមួយចំនួន បានចាប់អារម្មណ៍ និងចែករំលែកយោបល់ មតិ ចំពោះប្រធានបទក្ដៅកគុកមួយនេះ នៅក្នុងមានអ្នកនាង ទូច ស្រីល័ក្ខ ដែលប្រិយមិត្តគ្រប់រូបស្គាល់ថា ជាតារាស្រីពហុជំនាញ និងនិយមបង្ហាញសកម្មភាពប្លែកៗ ដើម្បីកម្សាន្ដអារម្មណ៍អ្នកគាំទ្រនោះ អ្នកនាង ជាមួយនឹងក្រុមតន្ត្រី បានបង្ហាញនៅចម្រៀងមួយបទ ជាស្នាដៃកូនខ្មែរ រៀបរាប់អំពី ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ ដែលជាល្ខោនមួយប្រភេទមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ។

    ក្នុងនោះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានភ្ជាប់ជាមួយសារមួយថា ល្ខោនខោល ជាល្ខោន របស់ ព្រះរាជាណាចក្រកម្ពុជា! ល្ខោនខោល ជារបស់កូនខ្មែរគ្រប់រូប! យើងមិនព្រម បាត់បង នូវ ទ្រព្យសម្បត្តិ ដ៏មានតំលៃ ដែលបុព្វបុរសខ្មែរ បានរក្សាទុកជាមរតក សម្រាប់កូនខ្មែរគ្រប់រូបបានទេ! សូមកូនខ្មែរ ស្តាប់ហើយជួយ share ឱ្យប្រទេសគេបានដឹងផង ពីក្រុមកម្សត់ស្រីល័ក្ខ ជាស្នារដៃនិពន្ធដោយក្រុមរបស់ខ្ញុំ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម​៖

  • បទនិពន្ធថ្មីរបស់អ្នកនាង ទូច ស្រីល័ក្ខ ធ្វើឱ្យអ្នកគាំទ្រស្រងេះស្រងោចនឹកដល់អ្នកមានគុណ

    បទនិពន្ធថ្មីរបស់អ្នកនាង ទូច ស្រីល័ក្ខ ធ្វើឱ្យអ្នកគាំទ្រស្រងេះស្រងោចនឹកដល់អ្នកមានគុណ

    មួយរយៈចុងក្រោយនេះ តារាសម្ដែង និងច្រៀង ទូច ស្រីល័ក្ខ បានសាងប្រជាប្រិយភាពយ៉ាងច្រើនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយតារាស្រីរូបនេះបានបង្ហាញពីសកម្មភាពសប្បុរសធម៌ ការផលិតបទចម្រៀង Original Song ការបង្ហាញវីដេអូអប់រំ ជាពិសេសទៅទៀតនោះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់សិល្បករមួយចំនួន និងក៏មិនខុសពីសព្វមួយដងដែរ អ្នកនាង ទូច ស្រីល័ក្ខ តែងនិយមចូលចិត្តធ្វើអ្វីដែលប្លែកៗ និងបង្កភាពសប្បាយរីករាយជូនអ្នកគាំទ្របានទស្សនាកម្សាន្ដ។

    ថ្មីៗនេះ អ្នកនាង និងក្រុមការងារ បានបង្ហាញស្នាដៃ​និពន្ធបទចម្រៀងថ្មីមួយទៀត ដែលបានដាស់អារម្មណ៍មហាជនឱ្យនឹករឭកដល់គុណមាតាបិតា ដែលស្របពេលជិតដល់រដូវបុណ្យភ្ជុំទៀតផងនោះ កាន់តែធ្វើឱ្យមហាជនលោកនឹកដល់ផ្ទះសំបែងនៅឯស្រុកកំណើត។

    តាមរយៈគណនីហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះ អ្នកនាង ទូច ស្រីល័ក្ខ និងក្រុមការងាររបស់អ្នកនាងបានបញ្ចេញស្នាដៃបទចម្រៀងដែលរៀបរាប់ពីការឃ្លាតឆ្ងាយពីអ្នកមានគុណដើម្បីមកធ្វើការចិញ្ចឹមជីវិត ហើយអ្នកនាងបានសរសេរសារថា៖ «អ្នកដែលធ្វើការឆ្ងាយពីឪពុកម្តាយ សួរថា ពេលពួកគាត់ឈឺម្តងៗ តើគាត់រងាយ៉ាងណា? អ្នកដែលបែកពីក្រុមគ្រួសារនឹងយល់ពីអារម្មណ៍មួយនេះ(ម្ចាស់ជីវិតកូនអ៊ើយ) នេះជាស្នាដៃទី2 របស់ក្រុមកម្សត់ស្រីល័ក្ខសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ like&share ជាកម្លាំងចិត្ត»។

    ចង់ដឹងថា តើបទចម្រៀងនោះមានអត្ថរស និងអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

  • ទូច ស្រីល័ក្ខ សំណូមពរឱ្យបងប្អូនខ្មែរចេះបែងចែកសំរាម និងអាណិតដល់ទឹកចិត្តបងៗអ្នកប្រមូលសំរាមផង

    ទូច ស្រីល័ក្ខ សំណូមពរឱ្យបងប្អូនខ្មែរចេះបែងចែកសំរាម និងអាណិតដល់ទឹកចិត្តបងៗអ្នកប្រមូលសំរាមផង

    ប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែង និងច្រៀង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាព និងវីដេអូនៅក្នុងគណនីរបស់ខ្លួន ដែលស្ដែងឱ្យឃើញពីទម្លាប់ល្អនៃការបែកចែកសំរាម និងអនាម័យផ្ទាល់ខ្លួនចំពោះការចាត់ចែងសំរាមយ៉ាងត្រឹមត្រូវ។ នៅក្នុងវីដេអូនោះផងដែរ តារាស្រីរូបនេះក៏បានលើកឡើងផងដែរពីទុក្ខលំបាកមួយចំនួនដែលបងៗជាអ្នកប្រមូលសំរាមជួបប្រទះ មានការលំបាក និងនឿយហត់ជាខ្លាំងនៅក្នុងការប្រមូលសំរាម ដែលមិនមានការបែងចែកតាមប្រភេទ និងជាសំរាមដែលមិនបានចងដាក់ក្នុងថង់ត្រឹមត្រូវ ធ្វើឱ្យមានរាយប៉ាយខ្ចាត់ខ្ចាយពេញដងផ្លូវជាដើម។

    អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើវីដេអូរក្សាអនាម័យសំរាម និងបរិស្ថាននេះឡើងក្នុងគោលបំណងល្អមួយសម្រាប់ឱ្យបងប្អូនអ្នកគាំទ្រទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យសំរាម។ អ្នកនាងនិយាយថា «ពេលខ្លះយើងថា យើងពិបាក ចុះយើងទាំងអស់គ្នាមានគិតថា បងៗខាងផ្នែកអនាម័យគាត់ហត់ជាងយើងប៉ុន្មានដង? ពេលខ្លះរើសសំរាមនិងហូបបាយក៏នៅហ្នឹង( កន្លែងប្រមូលសំរាមតែមួយ)។ សង្ឃឹមថាបងប្អូនមើលហើយ និងអនុវត្តជួយថែរក្សាទាំងអស់គ្នា ដើម្បីងាយស្រួលដល់បងៗខាងផ្នែកអនាម័យ។ បើគាំទ្រសូម like&shearដើម្បីឱ្យបងប្អូនយើងបានទទួលដំណឹងនេះ»។

    ជាការពិតណាស់ ដើម្បីថែរក្សាសោភណភាពទីក្រុងស្អាត ដែលគ្មានសំរាមប៉ើងហោះហុយ​ រាយប៉ាយតាមផ្លូវ និងគ្មានគំនរសំរាមច្រើនកន្លែងនោះ គឺត្រូវចាប់ផ្ដើមការថែរក្សាអនាម័យសំរាមចេញពីខ្លួនយើងផ្ទាល់ ដោយការបែកចែងសំរាមចេញជាបីផ្នែកផ្សេងដូចជា សំរាមដប សំរាមដុតឆេះ និងសំរាមកាកសំណល់ ដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។

    ចង់ដឹងថា តារាស្រីរូបនេះ មានការបែងចែកសំរាមបែបណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • គាំទ្រ !! ទូច ស្រីល័ក្ខ សំណូមពរឱ្យបញ្ឈប់ប្រើពាក្យ «បទ Original Song»

    គាំទ្រ !! ទូច ស្រីល័ក្ខ សំណូមពរឱ្យបញ្ឈប់ប្រើពាក្យ «បទ Original Song»

    ដោយមើលឃើញថា កូនខ្មែរជំនាន់ថ្មីនេះមានសមត្ថិភាពផលិត និងពន្ធបទចម្រៀងស្នាដៃនិពន្ធថ្មីបានល្អប្រណីតច្រើនឡើង នៅក្នុងនោះតារាសម្ដែងស្រី ទូច ស្រីល័ក្ខ បានចេញសារនៅលើហ្វេសប៊ុកដោយឱ្យកូនខ្មែរគ្រប់រូប ជាសំណូមពរឱ្យបញ្ឈប់និយាយពាក្យថា «បទ Original Song» និងងាកមកប្រើពាក្យថា «បទចម្រៀងស្នាដៃកូនខ្មែរដែរនិពន្ធភ្លេងថ្មី» ក្នុងគោលបំណងអភិរក្សពាក្យខ្មែរ ជាជាងនិយមពាក្យកំចីពីបរទេស។

    អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារដូច្នោះថា «អាចទេបើបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់និយាយពាក្យថាបទ original? ហើយយើងងាយនិយាយ ជាភាសារខ្មែររបស់ជាតិយើងវិញថា បទចម្រៀងស្នាដៃកូនខ្មែរដែរ និពន្ធភ្លេងថ្មីដោយខ្លួនឯង ព្រោះបើយើងមានបទចម្រៀងផ្ទាល់ខ្លួន ហើយបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់ប្រើពាក្យថា Original ជាភាសារជាតិគេទៀតបានទេ?»។

    ម្ចាស់បទនិពន្ធថ្មី « សុភមង្គលមិនឋិតលើលុយតែមួយមុខ » បានបញ្ជាក់បន្ដថា «ផ្តើមចេញពីបងប្អូនយើងទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យសិល្បៈ ដើម្បីឲ្យកាន់តែមានភាពរីកចម្រើន និងទាន់សម័យទំនើបបែបខ្មែររបស់យើង បើយើងទាំងអស់គ្នា ជួយថែរក្សាអត្តញ្ញាណខ្មែររបស់យើង និងវប្បធម៌សិល្បៈរបស់យើងទាំងអស់គ្នា ពិតជាល្អណាស់សម្រាប់ក្មេងៗជំនាន់ក្រោយ ឲ្យបានយល់ដឹងឲ្យកាន់តែច្បាស់ថា វប្បធម៌ខ្មែររបស់យើងពិតជាល្អផូរផង់ណាស់»៕

  • អ្នកនាង ទូច ស្រីល័ក្ខ បញ្ចេញ Original Song ទាំងសម្រក់ទឹកភ្នែក

    អ្នកនាង ទូច ស្រីល័ក្ខ បញ្ចេញ Original Song ទាំងសម្រក់ទឹកភ្នែក

    អ្នកនាង ទូច ស្រីល័ក្ខ ដែលយើងពិតជាបានស្គាល់ថារូបនាង គឺជាតារាសម្ដែង ក៏ជាតារាបង្ហាញម៉ូតមួយរូបដែលពោរពេញទៅដោយសមត្ថភាព នឹងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ ជាការពិតណាស់ អ្នកនាង​ ទូច ស្រីល័ក្ខ ថ្វីត្បិតតែរៀបការរួចហើយក៏ដោយ តែរូបនាង នៅតែបន្ដការងារសិល្បៈរបស់ខ្លួន ដដែល នឹងកាន់តែមានសន្ទុះនៃការគាំទ្ររឹតតែខ្លាំង។ យ៉ាងណាមិញនៅមួយរយៈចុងក្រោយនេះតារាស្រីរូបនេះ ក៏បានបញ្ចេញនូវបទចម្រៀង Original Song ជាច្រើនដែលធ្វើការបកស្រាយដោយរូបនាងផ្ទាល់។

    ជាក់ស្ដែង នៅប៉ុន្មានមុននេះអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញនូវបទថ្មីរបស់ខ្លួននៅក្នុងគណនីហ្វេសប៊ុក ដែលនាងសម្ដែង និងចម្រៀងផ្ទាល់នៅក្នុងវីដេអូចម្រៀង ទាំងសម្រក់ទឹកភ្នែកលាយលំជាមួយមនោសញ្ចេតនាថែមទឪតផងដែរ។ នៅក្នុងនោះតារាស្រីរូបនេះ ក៏បានបង្ហោះសារអមជាមួយថា « បទថ្មីរបស់ខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នាមិនទាន់ហើយមួយរយភាគរយទេ គ្រាន់តែជាការចាប់ផ្ដើមថ្មីនៅអត្ថន័យអប់រំថ្មីមួយទៀត គាំទ្រផងបងប្អូនណា ព្រោះជាស្នារដៃកូនខ្មែរយើង ថ្មី ៗ ក្តៅ ៗ សង្ឃឹមថាបងប្អូននិងចូលចិត្ត ” តើនរណាខ្លះមានព្រោះតែល្បែង ? ” »។

    ចង់ដឹងថា អត្ថរស និងអត្ថន័យបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ទូច ស្រីល័ក្ខ បង្ហោះសារក្ដុកក្ដួល និងខកចិត្តចំពោះទង្វើបងប្អូនមួយចំនួន ក្នុងករណីលោកបណ្ឌិត ស៊ុយ សារ៉េត

    ទូច ស្រីល័ក្ខ បង្ហោះសារក្ដុកក្ដួល និងខកចិត្តចំពោះទង្វើបងប្អូនមួយចំនួន ក្នុងករណីលោកបណ្ឌិត ស៊ុយ សារ៉េត

    នៅថ្ងៃម្សិលមិញនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីបុរសម្នាក់ដែលត្រូវបានគេរកឃើញអត្តសញ្ញាណថាជាលោកបណ្ឌិត ស៊ុយ សារ៉េត ក្រោយពេលបើករថយន្តបុករះយានយន្តជាច្រើនគ្រឿងនៅម្តុំវត្តទួល ខណ្ឌឫស្សីកែវ រួចហើយបើករត់រហូតដល់ក្រោយពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមជាច្រើនគ្រឿង ហើយធ្វើការវាយប្រហារទៅលើរូបលោកយ៉ាងឃោរឃៅ និងព្រៃផ្សៃ បណ្តាលឱ្យរូបលោករងរបួសធ្ងន់ធ្ងរនៅក្នុងរថយន្ដ សឹងតែដាច់ខ្យល់ស្លាប់ និងរថយន្តក៏ត្រូវខូចខាតយ៉ាងដំណំដែរ។

    ភ្លាមៗនោះ អ្នកនាង ទូច ស្រីល័ក្ខ បានចេញសារវិភាគ និងសម្ដែងការខកចិត្តចំពោះទង្វើកាត់សេចក្ដីដ៏សែនពាល និងពោរពេញដោយចរិតឈ្លក់នឹងហិង្សារបស់បងប្អូនប្រជាជនខ្មែរ(គ្មានការអប់រំ)មួយចំនួនចំពោះករណីខាងលើនេះ ដោយរៀបរាប់ថា «ឱពុទ្ធោអើយ ហេតុអីក៏ដូច្នេះលោក…ប្រទេសមានច្បាប់ បើគាត់បើកឡានរត់គឺខុសហើយ តែហេតុអីក៏អស់លោកប្រជាជនមួយចំនួនធ្វើទង្វើអ៊ីចឹងដាក់គាត់ ចុះបើអស់លោកដែលវ៉ៃគាត់ វ៉ៃប៉ះចំឪពុក ឬក៏ក្រុមគ្រួសារយើង ឬក៏អ៊ំ ឬពូរបស់ខ្លួនយើងវិញ តើអស់លោកប្រជាជនមួយចំនួនដែលវ៉ៃគាត់ទាំងនោះ មានអារម្មណ៍យ៉ាងណាដែរ? បើគាត់ឈប់ហើយ ចុះយើងហ្នឹងជាប្រជាជន ម៉េចមិនព្រមរកសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ហើយឃាត់ខ្លួនគាត់ទុក ដើម្បីឱ្យគាត់ដោះស្រាយទៅលើជនរងគ្រោះទៅតាមនិតិច្បាប់? ចុះបើអស់លោកមួយចំនួនដែលវ៉ៃ ប្រើអំពើហិង្សាទៅលើរូបគាត់ដោយមិនសួរហេតុផល និងមិនស្តាប់ការបកស្រាយរបស់ជនបង្ករ? តើអស់លោកធ្វើម៉េចនឹងយល់?»។

    អ្នកនាងបានបន្ដទៀតថា «តិចប្រយ័ត្នថ្ងៃណាមួយ អស់លោកមួយចំនួនដែលវ៉ៃគេដោយគ្មានហេតុផលទាំងនោះ ត្រូវគេវ៉ៃប៉ះបងប្អូនរបស់អស់លោកវិញ​ តើអស់លោកគិតយ៉ាងណា? ជនរងគ្រោះគ្មានវត្តមាន ជនបង្កទទួលខុសត្រូវ អ្នកដែលត្រូវដោះស្រាយឱ្យជនរងគ្រោះឥឡូវត្រូវរងរបួសធ្ងន់ដោយសារប្រជាជនមួយចំនួនមិនសួរនាំ និងវ៉ៃដោយគ្មានហេតុផល មិនដឹងថា ជនបង្កស្លាប់ ឬមួយក៏រស់ទេ»៕

     

  • ទូច ស្រីល័ក្ខ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ

    ទូច ស្រីល័ក្ខ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ

    នៅថ្ងៃទី25 ខែតុលា ឆ្នាំ2017 វេលាម៉ោង 1 : 20 នាទី រំលងអធ្រាត តារាចម្រៀង និងសម្ដែង ទូច ស្រីល័ក្ខ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបុកម៉ូតូហុងដាឌ្រីម125 CC សេរ៊ីឆ្នាំ2012 ពណ៌ខ្មៅ ក្នុងទិសដៅបញ្ច្រាសគ្នា ដោយអូសម៉ូតូជនរងគ្រោះទៅឆ្ងាយជិត 1 គីឡូម៉ែត្រ ទើបឈប់រថយន្ដដោះស្រាយភ្លាមៗ។

    ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា អ្នកនាង ទូច ស្រីល័ក្ខ បានចេញដំណើរពីពិធីខួបកំណើតរបស់ខ្លួននៅលើបណ្ដោយផ្លូវ 217 (ផ្លូវព្រះមុនីរ៉េត) ក្នុងល្បឿនលឿនល្មមក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចផ្លូវកោងច្រមុះជ្រូកស្ទឹងមានជ័យ អ្នកនាងក៏បានបត់ឡើងមកផ្លូវវេងស្រេង ស្របពេលគ្នានោះស្រាប់តែម៉ូតូរបស់ជនរងគ្រោះបានបត់ចេញមកយ៉ាងលឿន ហើយមកវាក់អ៊ើនឹងរថយន្ដរបស់អ្នកនាង ទើបបណ្ដាលឱ្យដួលកៀបជាប់នឹងរថយន្ដរបស់អ្នកនាង ហើយអូសទៅមុខឡើងជិត 1 គីឡូម៉ែត្រ ទើបអាចបញ្ឈប់រថយន្ដបាន។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកើតហេតុការណ៍ភ្លាមៗ លោក ប៉ែន ចំរ៉ុង បានមកដល់កន្លែងកើតហេតុ និងសូមធ្វើជាតំណាងដោះស្រាយបញ្ហាជូនអ្នកនាង ទូច ស្រីល័ក្ខ ព្រមទាំងជូនជនរងគ្រោះដែលមានរបួសស្រាលទៅមន្ទីរពេទ្យ ហើយទទួលជួសជុលម៉ូតូជនរងគ្រោះឱ្យស្អាតឡើងវិញ ព្រោះមិនចង់បន្ដរឿងវែងឆ្ងាយនាំតែរំខានសមត្ថកិច្ចដោះស្រាយ៕