Tag: តូតា

  • ធ្លាយតម្លៃខួន តូតា មួយរយៈចុងក្រោយនេះឡើងក្រឺតៗដល់…

    ធ្លាយតម្លៃខួន តូតា មួយរយៈចុងក្រោយនេះឡើងក្រឺតៗដល់…

    មួយរយៈចុងក្រោយនេះ ប្រិយមិត្តអ្នកគាំទ្របានចាប់អារម្មណ៍ចំពោះរូបភាពរបស់តារាសម្ដែង ម៉ាក់ សែនសូនីតា  ខណៈដែលសម្រស់របស់នាងហាក់កាន់តែស្រស់ស្អាតខ្លាំងឡើងៗ រហូតមានទីផ្សារដល់ទៅក្រៅប្រទេសទៀតផង ដោយសារតែរូបសម្រស់នេះ។ តារាសម្ដែង ម៉ាក់ សែនសូនីតា ជាតារាមួយរូបដែលមានទីផ្សារខ្ពស់ និងឈរលំដាប់ជួរមុខ។ ដូចនេះតម្លៃខ្លួនសម្រាប់ការថតរឿងនីមួយៗ និងថតស្បតពាណិជ្ជកម្មផ្សេងៗ មិនមែនថោកនោះទេ ព្រោះនាងស្អាត និងមានសមត្ថភាពសម្ដែងបានល្អ ហើយស៊ីថ្លៃរាប់ពាន់ដុល្លារឯណោះក្នុងមួយរឿងៗ។

    ចំណែកតម្លៃខ្លួន ក្នុងការថតស្បតពាណិជ្ជកម្មវិញ ក៏ថ្លៃមិនធម្មតាដែរ ពោលគឺ ម៉ាក់ សែនសូនីតា ជាតារានាំមុខក្នុងវិស័យស្បតផ្សាយពាណិជ្ជកម្មមួយរូប ខណៈការថតស្បតមានកុងត្រាត្រឹមត្រូវ។ ក្នុងនោះ ការថតផ្សាយហាងសម្អាងការនឹង មិនដល់ខ្ទង់ពាន់ដុល្លារនោះទេ។ ប៉ុន្តែចង់ដឹងទេថា តើនាងស៊ីថ្លៃប៉ុន្មាន?…ប្រភពពីអ្នករៀបចំកម្មវិធីមួយ បានទម្លាយឱ្យដឹងពីតម្លៃខ្លួន ម៉ាក់ សែនសូនីតា ថាស៊ីថ្លៃ 800ដុល្លារក្នុងមួយថ្ងៃ រយៈពេលចាប់ពីម៉ោង 8ព្រឹក ដល់5ល្ងាច សម្លៀកបំពាក់ត្រឹម10ឈុតចុះក្រោម ដែលតម្លៃនេះថ្លៃជាងតារាស្រីស្អាតៗល្បីៗផ្សេងទៀតជាច្រើន។

    គួរជម្រាបបន្ថែមពីជីវិតស្នេហារបស់ តូតា និង លោក ប៉ុល វិបូ ហៅ​នីត ដែរថា អ្នកទាំងពីរមាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​ដោយ​បើក​ចំហ​ជា​សាធារណៈ​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​តារា​​ស្រី​រូប​នេះបានចូល​រួម​​ថត​រឿង “ចន្ទ្រា” កាល​ពី​ជាង​ 3ឆ្នាំ​មុន​នៅក្នុងផលិតកម្ម​ «អង្គរ​ Picture»មក​ម្ល៉េះ។ ទោះបី​ជា​​បែប​នេះ​ក្ដី តែ​ស្នេហា​រវាង​តារាក្រមុំ​ក្មេង​ខ្ចី​ល្បី​ឈ្មោះ ជា​មួយ​នឹង​​បុរស​ពោះម៉ាយ​មាន​ឥទ្ធិពល​មួយគូនេះ ហាក់​បីដូច​ជា​មិន​ទាន់​បង្ហាញពី​តម្រុយនៃ​ថ្ងៃ​ចូល​រោង​ជ័យ​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​ធ្លាប់​បាន​លើក​ឡើង​ថា រង់ចាំ​មើល​ជំនួញ​ជោគជ័យ​សិន។ តែតាមការបង្ហើបប្រាប់អ្នកសារព័ត៌មានកាលពីពេលមុន តូតា គ្រោងនឹងរៀបចំចំណាយប្រាក់លើអាពាហ៍ពិពាហ៍របស់ខ្លួនខ្ទង់ម៉ឺនដុល្លារជាមួយអ្វីដែលប្លែកៗនៅក្នុងពិធីមង្គលការ​របស់នាងនាពេលដ៏ខ្លីខាងមុខ​នេះ៕​​​

  • អ៊ូយ…រូបថតឈុតប៊ីគីនីរបស់ តូតា ធ្វើឱ្យប្រុសៗឈាមច្រមុះទៀតហើយ

    អ៊ូយ…រូបថតឈុតប៊ីគីនីរបស់ តូតា ធ្វើឱ្យប្រុសៗឈាមច្រមុះទៀតហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រីបបូរមាត់សិចស៊ី ម៉ាក់ សែនសូនីតា ឬតូតា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីពណ៌ទឹកប៊ិចស្រស់ ដែលនាងបានធ្វើដំណើរទេសចរណ៍កម្សាន្ដទៅកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រ Coron ខេត្ត Palawan ប្រទេសហ្វីលីពីនជាមួយគូស្នេហ៍ និងក្រុមគ្រួសារនាង។

    ដោយឡែកការបង្អួតពីសម្រស់ និងរូបរាងដ៏សិចស៊ីរបស់តារាស្រីរូបនេះបានធ្វើឱ្យមហាជនជាអ្នកគាំទ្រលាន់មាត់​សរសើរនាងនៅក្នុង Comment ជាច្រើនថា តូតា ពិតជាស្រស់ស្អាត​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ(ហ៊ឹស!) និងមានបុរសៗ​មិនតិច​នាក់ទេ​ដែល​ក្នក់ក្នាញ់​នឹងសម្រស់​របស់​តារា​ស្រីរូបនេះ តែគួរឱ្យស្តាយណាស់ នាងមានគូស្នេហ៍រួចហើយ(ស្រឡះសាធុ!)។ កន្លងទៅ តូ​តា ធ្លាប់​បានប្រាប់ថា ​នាង​មិន​ខ្វល់​ចំពោះ​ការ​រិៈ​គន់​ទេ ​ព្រោះ​នាង​តុបតែង​ខ្លួន​សិច​ស៊ី​តែ​ក្នុងកម្មវិធី​ក្រៅ​សិល្បៈប៉ុណ្ណោះ ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនារូបភាពតារាស្រី  តូតា ស្លៀកឈុតប៊ីគីនីសិចស៊ី ទាំងអស់ខាងក្រោមនេះ៖

    ⛰🌥💙

    A post shared by ម៉ាកសែនសូនីតា (TOTA) ❤ (@maksensonita) on

  • មិត្តភក្ដិពញ្ញាក់អារម្មណ៍ថ្ងៃកំណើតារាស្រី តូតា ដូចថ្ងៃ Valentine’s Day

    មិត្តភក្ដិពញ្ញាក់អារម្មណ៍ថ្ងៃកំណើតារាស្រី តូតា ដូចថ្ងៃ Valentine’s Day

    តាមរយៈហ្វេសប៊ុករបស់តារាសម្ដែងស្រី តូតា នៅពេលថ្មីៗនេះ បានឱ្យដឹងថា មិត្តភក្ដិសំណព្វចិត្តរបស់នាង បាននាំគ្នារៀបចំកម្មវិធីពញ្ញាក់អារម្មណ៍តារាស្រីរូបនេះនៅក្នុងថ្ងៃខួបកំណើតរបស់នាង ដោយបង្កបរិយាកាសភ្ញាក់ផ្អើល និង Surprise មុនមួយខែ។ ដោយឡែកតាមរយៈវីដេអូនិងរូបភាពជាច្រើនសន្លឹកដែលរូបនាងបានបង្ហោះ គេសង្កេតឃើញថា នាងទទួលបានបាច់ផ្កាកុលាបក្រហមធំៗជាច្រើនបាច់ ដែលធ្វើឱ្យអ្នកគាំទ្រច្រឡំថា ជាកាដូនៃថ្ងៃបុណ្យ Valentine’s Day ផងដែរ។

    តារាស្រីរូបនេះបានរៀបរាប់បញ្ចាក់នៅលើហ្វេសប៊ុកខ្លួនថា« អត់ដឹងយាយថាម៉េច…..កុំច្រឡំថា ថ្ងៃ valentines ណា៎… គឺ surprise Birthday មុនខែ… ពួកគាត់និយាយថាពូកែដឹង មុនពេក,ចឹង Surprise មុនខែទៅ…កុំអោយអូនឯងដឹងទាន់… ហាហា»។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

  • ពេជ្រ ថៃ និងនាយចឺមនឹងចូលរួមសម្ពោធហាងថ្មីរបស់ តូតា នៅក្រុងតាខ្មៅល្ងាចនេះ

    ពេជ្រ ថៃ និងនាយចឺមនឹងចូលរួមសម្ពោធហាងថ្មីរបស់ តូតា នៅក្រុងតាខ្មៅល្ងាចនេះ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា បានប្រកាសឱ្យដឹងថា នាងកំពុងត្រៀមខ្លួនធ្វើជាថៅកែហាងស្រី ដែលនៅថ្ងៃទី15 ខែធ្នូ ឆ្នាំ2017នេះ ដោយនាងគ្រោង​​រៀបចំ​ក​ម្ម​វិធី​បើ​​កស​​ម្ពោ​ធ​ហាង​ផែ​ស​មុ​ទ្រ​​ ​ក្នុ​ង​ក្រុ​ង​​តា​ខ្មៅ​ ដែលនឹងមានវត្តមានតារាល្បីៗជាច្រើ់នចូលរួម ​ហើយកាន់តែពិសេសទៅទៀតនោះគឺមានវត្តមាន ពេជ្រ​ ​​ថៃ និង នាយចឺម ផងដែរ។

    ​ចា​ប់​តាំ​ង​ពី ​ពេជ្រ​ ​​ថៃ​ ​ជា​ប់​ជា​​​ជ​យ​លា​ភី​​ក្នុ​ង​ក​ម្ម​វិ​ធី ​T​​h​e​ ​V​o​i​c​e​ ​K​i​d​s​ ​C​a​m​b​o​d​i​a​ ​ម​ក​ ​តា​រា​វ័​យ​ក្មេ​ង​នេះ​បា​ន​​​ព្យា​យា​ម​​​ចេ​ញ​កើ​បប្រា​ក់​ក្នុ​ង​​ក​ម្ម​វិ​ធី​ប្រ​គំ​ត​ន្ត្រី​​​ជា​ច្រើន​​​ដែ​​លរៀ​ប​ចំ​ដោ​យ​ហ​ង្ស​​មា​ស​​ ​ ​ជា​ក់​ស្តែ​ង​​​នៅល្ងាចថ្ងៃនេះ​ ​ពេ​ជ្រ​ ​ថៃ​ ​ក៏​នឹ​ង​ត្រូវ​កើ​ប​ប្រា​​ក់​​ក្រៅទ្រ​​នំខ្លួ​​ន​ផ​ង​ដែ​រ​ ​គឺ​ក​ម្ម​វិ​ធី​ស​ម្ពោ​ធ​ហា​ង​​​ម៉ា​ក់​ ​សែន​សូ​នី​តា​ ​​ហៅតូ​តា​។ ​​​​នេះ​ជា​លើ​​កដំ​បូ​ង​ហើ​យ​ ​ដែ​ល​តា​រា​​ច​ម្រៀ​ងវ័​យ​​ក្មេ​ង​ ​ពេ​ជ្រ​ ​ថៃ​ ​ជ្រ​កក្នុ​ង​ទ្រ​​នំ​រ​ប​ង​ខ្ព​ស់​​​ផ​លិ​ត​ក​ម្ម​ហ​ង្ស​មា​ស​​​​នឹ​ង​ប​ង្ហា​ញ​ខ្លួ​ន​ច្រៀ​ង​ជា​មួ​យ​​តា​រា​ច​ម្រៀង​ដ៏​ល្បី​​​លំ​ដាប់​យុ​វ​វ័​យ​​ក្នុ​ង​ផ​​លិ​ត​កម្ម​សា​ន់​ដេ​ ​គឺ​នា​យ​ចឺ​ម​​​។​​​

    គួរបញ្ជាក់ផងដែរថា ​វ​ត្ត​មា​ន​​​តា​រា​កំ​ប្លែ​ង​​ដែ​ល​បា​ន​ចា​ក​ចេ​ញ​ពី​ស៊ី​ធី​អិ​ន​ ​ហើ​យ​ផ្តោ​ត​​​​លើ​កា​រ​ច្រៀ​ង​ជា​ធំ​ ​រួ​ម​​​នឹង​​ពេ​ជ្រ​ ​ថៃ​ នេះនឹ​ង​​​ធ្វើ​​ឱ្យ​ក​ម្មវិ​ធី​​​ស​ម្ពោ​ធ​ហា​ង​នោះ​ក​ក្រើ​ក​​​​ជា​មិ​ន​ខា​ន​៕​​

     

     

  • ដឹងទេថា តូតា ចូលចិត្ដក្លិនទឹកអប់ម៉ាកអ្វី?

    ដឹងទេថា តូតា ចូលចិត្ដក្លិនទឹកអប់ម៉ាកអ្វី?

    ដើម្បីទទួលបានទំនុកចិត្ដ និងភាពស្រស់ស្រាយនៅពេលបំពេញការងារ តារាអ្នកសិល្បៈភាគច្រើន និយមប្រើទឹកអប់បាញ់លើរាងកាយរបស់ពួកគេ ជាក់ស្ដែងកញ្ញា ម៉ាក សែន សូនីតា (ហៅតូតា) ក៏មិនខុសពីតារាសិល្បៈដទៃដែរ ពោលគឺនាងក៏ជាតារាម្នាក់ដែលនិយមប្រើប្រាស់ទឹកអប់ផងដែរ។

    គ្រាន់តែឈរក្បែរកញ្ញា ម៉ាក សែនសូនីតា (តូតា) មួយភ្លែតយើងក៏ទទួលបានក្លិនក្រអូបភាយចេញពីខ្លួននាងភ្លាម ដែលគេអាចដឹងបានថាជាក្លិនទឹកអប់ម៉ាកល្បី ប៉ុន្តែគេមិនបានដឹងថា វាជាម៉ាកអ្វីឡើយ។ តើនាងបាញ់ទឹកអប់ម៉ាកអ្វីបានជាក្រអូបម៉្លេះ?

    កញ្ញា តូតា បង្ហើបប្រាប់ថា នាងនិយមប្រើទឹកអប់ច្រើនម៉ាកប្លែកៗគ្នាព្រោះនាងត្រូវការប្ដូរផ្លាស់ទៅតាមពេលវេលា។ ទោះយ៉ាងណាទឹកអប់ដែលនាងប្រើនោះសុទ្ធតែជាម៉ាកល្បីដូចជា  ឆាណែល វើសាក ឆយ។ « ចំពោះការប្រើប្រាស់ទឹកអប់ ទោះបីខ្ញុំនិយមប្រើទឹកអប់ច្រើនម៉ាកក៏ពិតមែន ប៉ុន្ដែក្លិនដែលខ្ញុំពេញចិត្ដក្លិន Chanel CoCo ព្រោះក្លិនវាក្រអូបផ្អែម និងប្រើប្រាសជាប់បានយូរ» នេះជាការបញ្ជាក់របស់តូតា។

    នាងបន្ដថា ទឹកអប់ទាំងនោះភាគច្រើនទិញមកពីក្រៅប្រទេស ដូចជាប្រទេសថៃ អាមេរិកជាដើម ក្នុងតម្លសជាមធ្យម 1ដបក្នុង ថ្លៃ 150ដុល្លារដុល្លារ។ ពេលនាងចេញទៅក្រៅប្រទេសម្ដងៗ នាងបានទិញវាមកម្ដង 4ទៅ 5ដប។ ការពិតទៅទឹកអប់ម៉ាកល្បីទាំងនោះ មានលក់នៅក្នុងប្រទេសយើងដែរ ប៉ុន្ដែពុំសូវ បានទិញប្រើទេ ព្រោះមិនដឹងថាវាមានគុណភាពដើម ឬយ៉ាងណា? ដូច្នេះទើបនាងសម្រេចចិត្ដទិញពីក្រៅប្រទេសតែម្ដង។

    កញ្ញាតូតា ប្រាប់ទៀតថា៖ «មុនពេលចូលប្រឡូកក្នុងសិល្បៈ ខ្ញុំអត់ចូលចិត្ដប្រើទឹកអប់ទេ ប៉ុន្ដែក្រោយពីខ្ញុំចូលសិល្បៈបានមួយរយៈ ខ្ញុំក៏ចាប់ផ្ដើមប្រើវា។ ទឹកអប់ដែលខ្ញុំប្រើដំបូងគឺម៉ាក Chanel  ហើយខ្ញុំបន្ដប្រើវារយៈពេល 7ឆ្នាំហើយ»។ នាងបញ្ជាក់ថា ក្រោយពីប្រើទឹកអប់នេះហើយ មានអារម្មណ៍ថា ជឿជាក់លើខ្លួនឯង ព្រោះការប្រើប្រាស់ទឹកអប់ជាចំណង់ចំណូលចិត្ដរបស់មនុស្សស្រីភាគច្រើន ដែលចូលចិត្ដនៅក្លិនក្រអូប ធ្វើឱ្យខ្លួនឯងស្រស់ស្រាយ។ ពិសេសនៅពេលយើងបំពេញការងារសិល្បៈដូចជាច្រៀង ឬថត បែកញើសមក គឺយើងពុំចាំបាច់បារម្ភនូវក្លិនមិនល្អចេញមកពីរាងកាយយើងឡើយ។ ទោះយ៉ាងណាកញ្ញា តូតា ក៏បានបញ្ជាក់ទាំងផ្ទុះសំណើចដោយលើកឡើងថា ខ្ញុំប្រើទឹកអប់ច្រើនម៉ាក ច្រើនក្លិន  មិនមែនបញ្ជាក់ថា ខ្ញុំមានចិត្ដរាយមាយរឿងស្នេហាទេ មនុស្សចិត្ដរាយមាយក៏មិនមែនស្ថិតនៅលើការប្រើទឹកអប់ឡើយ»៕

  • ក្នុងរយៈពេលកន្លះខែ តារាខ្មែរពីរដួងបានសម្ញែងឡានថ្មីតម្លៃជិត ២០ម៉ឺនដុល្លារស៊េរីឆ្នាំ២០១៧

    ក្នុងរយៈពេលកន្លះខែ តារាខ្មែរពីរដួងបានសម្ញែងឡានថ្មីតម្លៃជិត ២០ម៉ឺនដុល្លារស៊េរីឆ្នាំ២០១៧

    ភ្នំពេញៈ ចន្លោះរយៈពេលប្រហែលតែជិតកន្លះខែសោះ ស្រាប់តែគេបានឃើញមានតារាខ្មែរចំនួនពីររូបហើយ ដែលបានបង្ហាញភាពហ៊ឺហាររបស់ខ្លួនជាមួយនឹងការសម្ញែងទិញរថយន្តទំនើបថ្មីស៊េរីឆ្នាំ២០១៧ ដោយផ្តើមចេញពីតារាសម្តែង ម៉ូដែល និងពិធីការិនី កញ្ញា ម៉ាក់ សែនសូនីតា (តូតា) និងតារាចម្រៀង ម៉ូដែល ពិធីករ និងជាម្ចាស់ផលិតកម្ម Dara Entertainment លោក យ៉ែម សំអូន។

    អីយ៉ា ពិតជាចៃដន្យមែន! គេសង្កេតឃើញតារាទាំងពីរដួងមានការឆ្លាស់គ្នាក្នុងការដូរស៊េរីរថយន្តរបស់ខ្លួនដោយកញ្ញា តូតា ដូរពី Land Cruiser 470 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៩ មកជិះ Lexus 450d ស៊េរីឆ្នាំ២០១៧ ដែលមានតម្លៃជាង ១៧ម៉ឺនដុល្លារ ចំណែកឯលោក យ៉ែម សំអូន វិញបានដូរពីម៉ាក Lexus 470 មកជិះ Land Cruiser ពណ៌សស៊េរីឆ្នាំ២០១៧ មានតម្លៃប្រហែលជាង ១៨ម៉ឺនដុល្លារ។

    កាលពីដើមខែនេះ គេឃើញតារាសម្តែងស្រី ម៉ូដែល និងពិធីការិនីនៅទូរទស្សន៍ CNC កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា បង្ហោះរូបរថយន្តថ្មីសន្លាងដែលមើលទៅគឺម៉ាក Lexus 570 ស៊េរីឆ្នាំ២០១៧ ដោយធ្វើឲ្យមជ្ឈដ្ឋានក្រុមអ្នកសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែតារាសម្តែងស្រីមានបបូរមាត់សិចស៊ីល្បីមានកន្លង់ទាំងចាស់ទាំងក្មេងតាមសុំដាក់ពាក្យធ្វើជាម្ចាស់បេះដូងដែលទើបមានវ័យ២៣ឆ្នាំរូបនេះប្រាប់ថា៖ «តាមពិតទៅរថយន្តដែលនាងខ្ញុំបានរំអុកឲ្យម៉ាក់ទិញឲ្យនោះមិនមែនម៉ាក Lexus 570 ទេ! វាគឺជារថយន្តម៉ាក Lexus 450d ដែលមើលទៅដូចគ្នានឹង Lexus 570 បេះបិទ គ្រាន់តែវារាងតូចជាងបន្តិច»។

    កាលពីថ្ងៃទី១២ ខែឧសភាថ្មីៗនេះ ស្រាប់តែគេបន្តឃើញតារាចម្រៀងប្រុស លោក យ៉ែម សំអូន ដែលទើបតែស្ងប់រឿងអាស្រូវចែកផ្លូវពីប្រពន្ធព្រោះតែមានព័ត៌មានចចាមអារ៉ាមថា ទៅស្នេហាភេទប្រុសដូចគ្នា និងបែកធ្លាយរឿងប្រើហិង្សាលើអតីតភរិយាគឺអ្នកនាង យ៉ាន លីនដា នោះ បានធ្វើឲ្យមហាជនភាគច្រើនកោតសរសើរផង និងមានការជជីកចង់ដឹងដែរថា តើរថយន្តថ្មីម៉ាក Land Cruiser ថ្មីពណ៌សនោះស៊េរីឆ្នាំណា ហើយមានតម្លៃប៉ុន្មានម៉ឺនដុល្លារទៅ? ក្រោយពីលោកបានបង្ហោះសារប្រាប់ថាទើបតែបានទិញមកនោះ។

    លោក យ៉ែម សំអូន គ្រាន់តែបានបង្ហើបប្រាប់ថា៖ «នេះជារថយន្តថ្មី ដែលខ្ញុំស្រមៃចង់បាន និងខិតខំប្រឹងប្រែងរកប្រាក់ដោយកម្លាំងញើសឈាមខ្លួនឯងយូរមកហើយទម្រាំនឹងបាន។ ខ្ញុំបានទិញវាកាលពីថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះ បន្ទាប់ពីខ្ញុំបានលក់រថយន្តចាស់ម៉ាក Lexus 470 រួចមកហ្នឹងឯង»៕