Tag: តារាចិន

  • តារាចម្រៀងចិន Nicholas Tse បង្ហាញពីតិចនិកធ្វើម៉ូដសក់ល្បីកាលពី18ឆ្នាំមុន

    តារាចម្រៀងចិន Nicholas Tse បង្ហាញពីតិចនិកធ្វើម៉ូដសក់ល្បីកាលពី18ឆ្នាំមុន

    តទៅនេះគឺជាសម្រង់ព័ត៌មានចេញពីគេហទំព័រ Kenh14 នៅថ្ងៃទី22 ខែមករា ឆ្នាំ 2018 ដែលបានចេញផ្សាយថា តារាចម្រៀងចិនល្បីឈ្មោះលោក Nicholas Tse បានទម្លាយរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលស្ដែងឱ្យឃើញពីតិចនិកធ្វើម៉ូដសក់ល្បីរបស់លោកកាលពី18ឆ្នាំមុន ដែលកាលនោះមិនទាន់មានឧបករណ៍ច្នៃម៉ូដសក់ទំនើបៗដូចពេលបច្ចុប្បន្ននៅឡើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្ររូបលោក មានារភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ទាល់តែសោះ។

    តារាចម្រៀងរូបនេះបានបង្ហើបឱ្យដឹងដែរថា កាលពី18ឆ្នាំមុន មុនពេលឡើងសម្ដែងនៅលើឆាក ឬកម្មវិធីសម្ភាសនៅក្នុងស្ថានីយទូរទស្សន៍នីមួយៗម្ដងៗ លោកបានសម្រេចចិត្តយកឆ្នាំងអ៊ុតសម្លៀកបំពាក់ មកអ៊ុតសក់របស់លោកឱ្យត្រង់គ្រប់ពេល ហើយវាពិតជាមានផលលំបាកណាស់ ព្រោះកាលនោះនៅមិនទាន់មានឧបករណ៍ធ្វើម៉ូដសក់ទំនើបៗនៅឡើយទេ។ ស្របគ្នានោះដែរ មានអ្នកគាំទ្រតារាប្រុសរូបនេះជាច្រើនបានចូលទៅបញ្ចេញមតិថា «នេះមិនត្រឹមតែជារឿងដែលមិននឹកស្មានដល់នោះទេ តែវាថែមទាំងជារឿងដ៏គួរឱ្យអស់សំណើចទៀតផង តើលោកច្បាស់ជាចង់ក្លាយខ្លួនជាតារាកំប្លែងហើយមែនទេ?»។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ហ្អា៎…កំពូលតារាស្រី Shu Qi ប្រកាសចាកចេញពីសិល្បៈមួយរយៈសិន?!

    ហ្អា៎…កំពូលតារាស្រី Shu Qi ប្រកាសចាកចេញពីសិល្បៈមួយរយៈសិន?!

    តាមរយៈគេហទំព័រ Teenee ដែលបានចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា កំពូលតារាសម្ដែងដែលមានឈ្មោះល្បីល្បាញបំផុតរបស់ប្រទេសចិនគឺ អ្នកនាង Shu Qi មានវ័យ 41 ឆ្នាំ បានប្រកាសចាកចេញពីសិល្បៈមួយរយៈសិន ជាហេតុបណ្ដាលឱ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលគ្រប់គ្នានៅលើបណ្ដាញទំនាក់ទំនងសង្គម។

    តារាស្រីរូបនេះ​ បានបញ្ជាក់បន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ប្រទេសចិនដ៏ពេញនិយមមួយថា «នាងខ្ញុំសុំចាកចេញពីការងារសិល្បៈមួយរយៈពេលសិន អរគុណសម្រាប់សេចក្ដីស្រឡាញ់របស់អ្នកគ្រប់គ្នា ហើយយើងអាចនឹងជួបគ្នាជាថ្មីវិញ»។ ក្រៅពីមូលហេតុនេះហើយ តារាស្រីរូបនេះក៏មានកើតអាការប្រតិកម្មចាញ់នៅលើស្បែក រហូតដល់មានឡើងកន្ទួលក្រហមៗនៅលើដងខ្លួន និងស្បែកមុខ ទើបគ្រូពេទ្យបានណែនាំឱ្យព្យាបាលខ្លួនមួយរយៈសិន។ គួរបញ្ជាក់ផងដែរថា គេសង្កេតឃើញមានរូបភាពរបស់តារាស្រីរូបនេះបិទបាំងមុខមាត់ដោយម៉ាសនៅតាមផ្លូវទៅកាន់គ្លីនិកស្បែកមួយកន្លែង៕