Tag: តន់ ច័ន្ទសីមា

  • មិនធម្មតាមែន! បទចម្រៀងរបស់ តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី3 ឆ្នាំ2020នេះ មានអ្នកចូលមើលសរុបដល់ទៅ323.7 លានដង មានប្រជាប្រិយភាពដាច់គេ

    មិនធម្មតាមែន! បទចម្រៀងរបស់ តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី3 ឆ្នាំ2020នេះ មានអ្នកចូលមើលសរុបដល់ទៅ323.7 លានដង មានប្រជាប្រិយភាពដាច់គេ

    តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលទទួលបានប្រជាប្រិយភាពដាច់គេក្នុងឆ្នាំ2020នេះ ខណៈគ្រប់ចម្រៀង Original របស់នាង ដែលបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra ក្នុងមួយបទៗសុទ្ធសឹងតែទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ តន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀងរបស់នាងសរុបរហូតដល់ទៅ 323.7 លានដង ក្នុងយូធូប។

    យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យសិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់ អាចទទួលបានការគាំទ្រលើសលប់នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់ តន់ច័ន្ទស៊ីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original ទាំងអស់។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់វិស័យសិល្បៈចម្រៀងក្នុងប្រទេសកម្ពុជា។

    ភាពរីកចម្រើននឹងភាពលេចធ្លោនៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរកចំណូលបានខ្ពស់ មិនធ្លាប់ទទួលបានពីមុនមក។

    គួរជម្រាបថា តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាងដែលចេញមក ក្រោមផលតិផល Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ទោះជាតារាចម្រៀងវ័យក្មេងទើបចូលប្រឡូកក្នុងពិភពចម្រៀងពិតមែន ប៉ុន្តែសន្ទុះនៃការបង្កើនប្រិយភាពរបស់ តន់ ច័ន្ទសីម៉ា គឺមិនធម្មតាឡើយ៕

  • តារាចម្រៀងស្រី តន់ ច័ន្ទសីមា ជួបគ្រោះថ្នាក់ បើករថយន្ដបុករបងវត្តកាលពីយប់មិញ

    តារាចម្រៀងស្រី តន់ ច័ន្ទសីមា ជួបគ្រោះថ្នាក់ បើករថយន្ដបុករបងវត្តកាលពីយប់មិញ

    អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី2 គឺកញ្ញា តន់ ច័ន្ទសីមា និងជាតារាចម្រៀងវ័យក្មេងបានបើករថយន្តម៉ាក Lexus ត្រូវបានបុកដោយរថយន្តផ្សេងមួយគ្រឿងទៀតនៅត្រង់ផ្លូវបំបែកជា 5​ ខាងក្រោយវត្តមហាមន្ត្រី ហើយជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឱ្យរថយន្តទាំង 2គ្រឿងខូចខាតយ៉ាងដំណំ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅអំឡុងម៉ោងជាង 12អធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី18 ខែឧសភា ឆ្នាំ2018 នៅតាមបណ្ដោយផ្លូវលេខ284 កែងនឹងផ្លូវលេខ173 ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពដដែលបានរៀបរាប់បន្ដថា ក្រោយពេលការកើតហេតុ បន្ទាប់ពីបានសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងនោះ ទើបចុងក្រោយភាគីទាំងពីរដែលមិនចង់មានរឿងវែងឆ្ងាយដូចគ្នានោះ បានសុំបញ្ចប់រឿងដោយសម្រួលគ្នាជាមួយថវិកា 15ម៉ឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន និងវត្តមហាមន្ត្រី សម្រាប់ជាថ្លៃជួសជុលលើការខូចខាតរបងវត្តតិចតួចខាងលើនោះ។

    គួរបញ្ជាក់ផងដែរថា បើតាមសំដីម្ចាស់បទចម្រៀង «Bigo Live ជួបស្នេហ៍» រូបនេះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភ័ក្តិជាច្រើននាក់ទៀត ទើបតែចេញពីពិធីខួបកំណើតបានបើករថយន្ត Lexus ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ284 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ173 តែបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត Camryពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ173 ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្ត Camry វិញ ក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្ដងទៅ(ឯវំ សាធុ!)៕