Tag: ដេននី ក្វាន់

  • ដេននី ក្វាន់ គ្រោងយកលុយបានពីកម្លាំងញើសឈាម សង់ម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារ

    ដេននី ក្វាន់ គ្រោងយកលុយបានពីកម្លាំងញើសឈាម សង់ម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារ

    ភ្ញាក់ផ្អើលណាស់ ខណៈម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារនិងចេញជារូបរាល់ឆាប់ៗក្នុងទឹកដីខេត្តព្រះវិហារ ដែលគ្រោងសាងសង់ចេញពីទឹកប្រាក់កម្លាំងញើសឈាមរបស់តារាសម្ដែងស្រី ដេននី ក្វាន់ ក្រោយត្អូញថា គ្មានលទ្ធភាពទិញគ្រឿងពេជ្រ និងរថយន្ដ 570 សម្រាប់ជិះនោះ។

    តារាស្រីរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកបញ្ជាក់ថា មនុស្សដូចខ្ញុំគេដៀលថាអន់ គេថាខ្ញុំក្រត្រូវហើយ ព្រោះខ្ញុំគ្មានលទ្ធភាពឯណាទៅទិញពេជ្រតម្លៃរាប់ម៉ឺនដុល្លា ទិញឡាន570តម្លៃថ្លៃៗដូចគេទេ សម្រាប់ខ្ញុំគឺមានលទ្ធភាពត្រឹមបើក ម៉ូតែលផ្ទាល់ខ្លួននៅខេត្តដែលជាលុយចេញពីកំលាំងញើសឈាមផ្ទាល់មិនបានទៅពឹងផ្អែកលើនរណាម្នាក់…សម្រាប់ដេនីខ្វាន់គឺរស់នៅក្នុងភាពជាការពិត មិនមែនក្លែងក្លាយ ក្រដឹងក្រ មានដឹងមាន អរគុណសំរាប់ការមើលងាយ ព្រោះតែពាក្យមើលងាយរបស់អ្នកនឹងហើយដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ!!!។

    ដេននី ក្វាន់ បានបង្ហោះបន្ដនៅពេលថ្មីៗនេះទៀតថា ធ្វើជាមនុស្សកុំមើលគេតែសម្រកក្រៅ មុនមើលងាយគេថាគេក្រមិនដល់ខ្លួន ត្រូវសួរខ្លួនឯងសិនថារាល់ថ្ងៃនេះមានជាងគេកំរិតណាហើយ ដើម្បីជៀសវាងការខ្មាស់គេដូចលើកនេះណាមីនាង ខ្ញុំចូលចិត្តតែអ្វីៗដែលពិតៗ មិនមែនក្នុងខ្លួនមានដប់អួតប្រាប់គេដល់មួយពាន់នោះទេ ធ្វើជាមនុស្សត្រូវរស់ក្នុងការពិត ! ៕

  • រាជនីចិត្តធម៌ ដេននី ក្វាន់ ប្រកាសចង់ជួយសាលារៀនដែលមានសិស្សក្រីក្រ

    រាជនីចិត្តធម៌ ដេននី ក្វាន់ ប្រកាសចង់ជួយសាលារៀនដែលមានសិស្សក្រីក្រ

    នេះពុំមែនទើបជាលើកទីមួយនោះទេ សម្រាប់រាជនីចិត្តធម៌កញ្ញា ដេននី ក្វាន់ ដែលតែងលេចមុខក្នុងសកម្មភាព មនុស្សធម៌ជួយដល់សង្គម តាមរយៈការចុះចែកអំណោយ និង សម្ភារៈជួយដល់ប្រជាពលរដ្ឋ ជួបការខ្វះខាត ចាស់ជរា និងកុមារមាក្រីក្រនៅតាមសហគមន៍ និងបណ្តាខេត្តមួយចំនួន។ ទង្វើនេះល្អនេះកំពុងទទួលបានការគាំទ្រ និងលើកសរសើរពីសំណាក់មហាជនយ៉ាងច្រើន។

    ហើយថ្មីៗនេះ ដេននី ក្វាន់​ បានប្រកាសនៅបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លូន ក្នុងការផ្ដល់ជំនួយដល់សិស្សក្រីក្រមួយចំនួន ។ នាងបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា « តើមានមិត្តណាដឹងថាសាលារៀនណាសម្បូរសិស្សក្រីក្រទេ ? បើដឹងជួយប្រាប់ផងព្រោះចង់ទិញសំភារៈសិក្សាចែកជូនដល់ពួកគាត់ »។

    សូមជម្រាបដែរថា ពីតារាសម្ដែងស្រីសិចស៊ីមិនសំចៃដៃ រហូតបានក្លាយជាតារាទី1 ដែលក្រសួងវប្បធម៌ សម្រេចដាក់ពិន័យ1ឆ្នាំ មិនឱ្យមានសកម្មភាពក្នុងវិស័យសិល្បៈ តែនាងបានប្រែមុខមាត់ថ្មីដែលមហាជនគាំទ្រទទួលស្គាល់ចំពោះទឹកចិត្តសប្បុរស និងអំពើល្អជាច្រើន រួមផ្សំទស្សនៈដែលនាងធ្លាប់បានយល់ឃើញថា ពីភាពក្រលំបាករបស់មនុស្សម្នាក់ៗ ដែលបានកើតមកលើលោកនេះហើយ គឺមានវាសនាខុសៗគ្នា ពោលគឺមនុស្សម្នាក់ៗកើតមក ពុំមាននរណាម្នាក់ចង់ជួបនូវភាពក្រលំបាកលំបិន ខ្វះមុខខ្វះក្រោយ រស់ក្នុងសភាពវេទនាឡើយ។ សំខាន់បើមានធនធានសមរម្យអាចចែករំលែកបាន សូមជួយចែករំលែកតាមលទ្ធភាព ព្រោះសុទ្ធតែជាមនុស្សរស់នៅ ក្នុងសង្គមតែមួយ និងជាជាតិសាសន៍ តែមួយដូចគ្នា៕

  • ដេននី ក្វាន់ និងបងប្អូនស្រី សម្ញែងភាពសិចស៊ីក្នុងអាងទឹក

    ដេននី ក្វាន់ និងបងប្អូនស្រី សម្ញែងភាពសិចស៊ីក្នុងអាងទឹក

    រាជនីចិត្តធម៌កញ្ញា ដេននី ក្វាន់ គឺជាតារាសម្តែងមួយរូបដែលស្រស់ស្អាតមិនចាញ់តារាបរទេស និយមលេងខ្លួនបែបសិចស៊ី និងចូលចិត្តបង្អួតសំភារៈប្រើប្រាស់នានា ដូចជាផ្ទះ លុយ ឡាន ជាដើម នៅក្នុងបណ្តាញសង្គម។ ថ្វីបើកញ្ញា ដេននី ក្វាន់ មើលទៅហាក់ដូចជារៀងសម្ញែងបន្តិចមែន ប៉ុន្តែកញ្ញា កន្លងមកក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងជួយមនុស្សទីទាល់ក្រជាច្រើនផងដែរ។

    អ្វីដែលគួរឱ្យកត់សម្គាល់ បងប្អូនរបស់ កញ្ញា ដេននី ក្វាន់ ទាំងអស់គឺសុទ្ធតែមានរូបសម្រស់ស្រស់សោភា ហើយនិយមលេខខ្លួនសិចស៊ី បង្ហាញរាងកាយដ៏ទាក់ទាញរបស់ពួកគេ ប្រកបដោយទំនុកចិត្ត ហើយកាលពីពេលថ្មីៗនេះ កញ្ញា ដេននី ក្វាន់ និងបងប្អូនរបស់កញ្ញា2នាក់ទៀត បាន live វីដេអូ កំពុងទៅហែលទឹកនៅកន្លែងកំសាន្តមួយ ដោយពួកគេបានស្លៀកឈុតហែលទឹក មើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់។ ប៉ុន្តែ ខណៈកំពុង Live នោះ ស្រាប់តែ កញ្ញា ដេននី ក្វាន់ និងបងប្អូនរបស់កញ្ញា2នាក់ បានផ្ទុះកំហឹងជាមួយនឹងអ្នកចូល បញ្ចេញមតិ ក្នុងវីដេអូរបស់ពួកគេ។ ចង់ដឹងថាបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • តាមពិតអ៊ីចឹងសោះ!! រាជិនីចិត្តធម៌ ដេននី ក្វាន់ ព្យាយាមកែសម្ផស្សឱ្យដូចតារាស្រីថៃម្នាក់

    តាមពិតអ៊ីចឹងសោះ!! រាជិនីចិត្តធម៌ ដេននី ក្វាន់ ព្យាយាមកែសម្ផស្សឱ្យដូចតារាស្រីថៃម្នាក់

    មួយរយៈចុងក្រោយនេះ រាជិនីចិត្តធម៌ ដេននី ក្វាន់ បានចំណាយប្រាប់អស់រាប់ម៉ឺនដុល្លារ ហោះទៅកាន់ប្រទេសថៃដើម្បីកែកុនរូបសម្ផស្សឱ្យស្អាត និងក្មេងជាវ័យ តែអាថ៌កំបាំងមួយដែលប្រិយមិត្តទាំងអស់មិនបានជ្រាបនោះគឺ តារាសម្ដែងស្រីរូបនេះបាន និងកំពុងព្យាយាមកែកុនរូបសម្ផស្ស និងទម្រង់មុខឱ្យដូចតារាថៃដ៏ល្បីល្បាញមួយដួង។

    បើតាមអ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងស្រីបានឱ្យដឹងថា តារាស្រីថៃដែលដេននី ក្វាន់ សុបិនទាំងយប់ទាំងថ្ងៃ និងខំហោះឆ្លងប្រទេសដើម្បីទៅកែកុនមុខមាត់ឱ្យដូចនោះគឺ Kwan Usamanee។ មូលហេតុពិតដែលធ្វើឱ្យ ដេននី ក្វាន់ ចង់បានមុខមាត់ដូចតារាថៃម្នាក់នោះ គឺដោយសារតែការស្រឡាញ់ចូលចិត្តតាំងពីដើមមក និងណាមួយនាងក៏មានមុខមាត់ស្រដៀងតារាថៃម្នាក់នោះដែរតាំងពីដើម ដូច្នេះគ្រាន់តែកែកុនបន្តិចបន្តួច គឺដូចហើយមិនចាំបាច់ធ្វើអ្វីច្រើនទេ។

    គួរបញ្ជាក់ផងដែរថា ដេននី ក្វាន់ បានយកលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅកែកុនមុខមាត់នៅក្រៅប្រទេសដើម្បីឱ្យដូចតារាថៃ Kwan Usamanee ដែលរហូតមកទល់ពេលនេះ នាងកាន់តែមានទម្រង់មុខស្រដៀងគ្នាខ្លាំងឡើងហើយ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • រាជ្ជនីចិត្តធម៌ ដេននី ក្វាន់ លាតត្រដាងរឿងមានគ៌ភមួយខែហើយ

    រាជ្ជនីចិត្តធម៌ ដេននី ក្វាន់ លាតត្រដាងរឿងមានគ៌ភមួយខែហើយ

    កាលពីប៉ុន្មានម៉ោងមុននេះ រាជ្ជនីចិត្តធម៌ ដេននី ក្វាន់ បង្កភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដោយនាងបានប្រកាសតាមរយៈការ Live Video លក់ផលិតផលថែរក្សាសម្ផស្សរបស់ខ្លួនថា នាងកំពុងតាំងគភ៌មួយខែជាងមកហើយ ជាមួយនឹងគូស្នេហ៍មាឌធំដែលអ្នកជំនួញលក់រថយន្ដ ទាំងដែលខ្លួនមិនទាន់រៀបការ ក្រាបក្បាលដល់កន្ទេលផងនោះ។

    ពិតជាភ្ញាក់ផ្អើលណាស់ ខណៈ ដេននី ក្វាន់ បានធ្វើការនូវ Live Video ហើយថែមទាំងនិយាយលាតត្រដាងថា ខ្លួនមានផ្ទៃពោះជាងមួយខែបែបនេះ។ ទន្ទឹមនឹងនេះដែរ ក្នុងនោះក៏មានការសាកសួរ អំពីការរៀបការ កញ្ញា ដេននី ក្វាន់ បាននិយាយថា នាងមិនទាន់គិតគូរដល់រឿងរៀបការនៅឡើយទេ ប៉ុន្តែចង់រកស៊ីមានបានជាងហ្នឹងសិន បើទោះបីជាមានការរិះគន់ថា នាងមានផ្ទៃពោះមុនពេលរៀបការក្ដី ក៏នាងមិនខ្វល់ដែរ។ នាងបន្តថា រៀបការគឺនៅតែរៀបការហើយ គ្រាន់តែចង់រកស៊ីឱ្យមានបានជាងនេះសិន។

    គួរបញ្ជាក់ផងដែរថា ស្របការលាតត្រដាងការពិតរបស់ខ្លួនបែបនេះ មានមហាជនជាច្រើនបានធ្វើការរិះគន់ចំពោះទង្វើរបស់នាង ព្រោះគេមើលឃើញថា មិនសមស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក៏ប៉ុន្ដែមានមតិមួយចំនួនទៀតយល់ឃើញថា សម័យនេះហើយរកស៊ីឱ្យមានបានជារឿងសំខាន់ជាង៕

     

  • អូយ ហូរឈាមច្រមុះ!  ដេននី ក្វាន់ បង្ហាញដើមទ្រូង និងដងខ្លួន ផ្សព្វផ្សាយផលិតផលថែរក្សាសម្ផស្ស

    អូយ ហូរឈាមច្រមុះ!  ដេននី ក្វាន់ បង្ហាញដើមទ្រូង និងដងខ្លួន ផ្សព្វផ្សាយផលិតផលថែរក្សាសម្ផស្ស

    នៅពេលថ្មីៗនេះ តាមរយៈការ Live Video លក់ផលិតផលថែរក្សាស​ម្រស់ស្បែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក តារាស្រីសិចស៊ី ដេននី ក្វាន់ បានបញ្ចេញរូបរាងកាយដ៏ទាក់ទាញជាមួយនឹងដើមទ្រូងដ៏មូលក្លំទ្រលុកទ្រលន់ តាមដោយក្បាលពោះដ៏រាបស្មើរលោង(ស្រមោចវារជ្រុះ) គួបផ្សំនឹងសាច់ដ៏សខ្ចីដូចបណ្ដូលចេក ដែលធ្វើឱ្យមហាជន(ភាគច្រើនប្រុសៗ) ជ្រួលជ្រើម ឈ្លក់វង្វេងនឹងសម្រស់ខ្លួនប្រាណរបស់នាងសឹងតែងើបមុខមិនរួច។

    ទើបតែរួចផុតពីព្រនង់ធំរបស់ក្រសួងថ្មីៗ ស្រាប់តែពេលនេះ ដេននី ក្វាន់ បានបង្ហាញភាពសិចស៊ីក្ដៅសាច់ធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកដែលនិយមលេងបណ្ដាញសង្គម ដកកចំហមាត់(ហៀរទឹកមាត់) មើលនាងមិនចង់ប្រិចភ្នែកនៅពេលដែលនាងកំពុង Live វីដេអូផ្សព្វផ្សាយលក់ផលិតផលខាត់ស្បែកឱ្យសក្នុងឈុតប៊ីគីនី ដោយបានបញ្ចេញដើមទ្រូងដ៏សផ្ងាវ និងមូលក្លំ សមនឹងរាងតូចស្រឡូនសខ្ចីដ៏គួរឱ្យក្នាញ់(ប្រ៊ឺ!!) ធ្វើឱ្យប្រុសៗមិនតិចនាក់ឡើយនាំគ្នាឡើងអារម្មណ៍ក្ដៅខ្លួន ឡេះឡាស់ ឆ្លេឆ្លា ពេលបានឃើញសកម្មភាពដ៏សិចស៊ីនេះ។

    សូមជម្រាបផងដែរថា មិនមែនតែតារាស្រី ដេននី ក្វាន់ ម្នាក់នោះទេដែលបង្ហាញភាពសិចស៊ី ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា បងប្អូនតារាស្រីរូបនេះ គឺអ្នកនាង ចោម ច័ន្ទ និងប្អូនស្រី ចោម ក្វាន់ ក៏តែងតែបង្ហាញឈុតថ្មីៗបែបសិចស៊ីកប់ៗ ធ្វើឱ្យបុរសៗហូរឈាមច្រមុះដោយសារសម្រស់របស់ពួកគេទាំងពីរដែរ។ ស្រីស្អាតទាំង3 ត្រូវបានអ្នកលេងបណ្ដាញសង្គមចាត់ទុកថាជា កំពូលតារាសិចស៊ីដ៏ស្រស់ស្អាតដែលត្រូវតែតាមដានជាប់ជានិច្ចកុំឱ្យខកខាននៅលើបណ្ដាញសង្គមហ្វេប៊ុក៕

  • ដេននី ក្វាន់ ប្រកាសចង់ជួប និងជួយថវិកាខ្លះដល់លោក ចាន់ សម័យ

    ដេននី ក្វាន់ ប្រកាសចង់ជួប និងជួយថវិកាខ្លះដល់លោក ចាន់ សម័យ

    ស្របពេលដែលមានការចាប់អារម្មណ៍ចំពោះជីវភាពឯកជនរបស់តារាចម្រៀង ចាន់ សម័យ បានធ្លាក់ខ្លួនក្នុងសភាពលំបាកលំបិនធ្វើឱ្យមហាជនក្ដុកក្ដួតក្នុងអារម្មណ៍ រហូតមានការអាណិតអាសូរ និងក្នុងនាមជាអ្នកសិល្បៈដូចគ្នា តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ ក៏បានប្រកាសនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីស្វែងរកពីអាស័យដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ក្នុងន័យចង់ជួយថវិកា ដល់លោក ចាន់ សម័យ។

    តារាសម្ដែងស្រីស្រស់សិចស៊ី ដេននី ក្វាន់ បានលើកឡើងថា «តើមាននរណាមានលេខទូរសព្ទ័គាត់ទេ? ជួយប្រាប់ផង ព្រោះខ្ញុំចង់ជួយលុយគាត់ខ្លះ ព្រោះឃើញហើយអាណិតណាស់ ជាពិសេសខ្ញុំជា Fan របស់គាត់ តាំងពីខ្ញុំនៅក្មេងៗមកម្ល៉េះ»។ តាមរយៈនេះក៏មានមហាជនជាច្រើន បានផ្ញើសារ និងផ្តល់លេខទូរស័ព្ទរបស់លោក ចាន់ សម័យ ឲ្យដល់កញ្ញា ដេននី ក្វាន់ ដែលមានលេខ 017 557 221។

    គួរបញ្ជាក់ថា តារាចម្រៀង ដែលមានភាពល្បីល្បាញខ្លាំង កាលពីអំឡុងឆ្នាំ 2000 លោក ចាន់ សម័យ ក្រោយពីលោក បានបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមក លោកមិនត្រូវបានគេដឹងថា មានជីវភាពរស់នៅ សុខស្រួល ឬក៏លំបាកយ៉ាងណាឡើយ ស្រាប់តែពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញលោក ធ្លាក់ខ្លួនលំបាកខ្លាំង ដល់ថ្នាក់ធ្វើឱ្យលោក ដើរស្ទូចត្រីធ្វើជាម្ហូបអាហារ ដើម្បីចិញ្ចឹមជីវិតគ្រួសារប្រចាំថ្ងៃ ស្ទើរមិនគួរឱ្យជឿ៕

  • ដេននី ក្វាន់ ត្រៀមលុយ 50,000 ដុល្លារ គ្រោងបើកជំនួញថ្មី

    ដេននី ក្វាន់ ត្រៀមលុយ 50,000 ដុល្លារ គ្រោងបើកជំនួញថ្មី

    ដូចដែលប្រិយមិត្តបានដឹងហើយថា តារាសម្ដែងសិចស៊ី ដេននី ក្វាន់ ទើបតែត្រឡប់មកពីធ្វើការកែសម្ផស្សនៅប្រទេសថៃវិញ តែនាងមិនសូវនិយមតែងខ្លួនសិចស៊ីបង្អួតមហាជនដូចមុនទៀតឡើយ ព្រោះថា នាងបែរជាចូលចិត្តបង្អួតសម្ភាប្រើប្រាស់នានា ដូចជាផ្ទះ លុយ ឡាន និងគ្រឿងអលង្ការវិញម្ដងនៅក្នុងបណ្តាញសង្គម។ ថ្វីបើតារាស្រីរូបនេះមើលទៅហាក់ដូចជាសម្ញែងភាពមានបានបន្តិចមែន ប៉ុន្តែកន្លងមកនាងក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងជួយមនុស្សទីទាល់ក្រជាច្រើនដែលជាទីពេញចិត្តពេញថ្លើមរបស់អ្នកគាំទ្រនាងដែរ។

    គ្រាន់តែចូលខែថ្មីភ្លាម កញ្ញា ដេននី ក្វាន់បានប្រកាសពីការរៀបចំបើកមុខជំនួញថ្មីមួយផ្សេងទៀត ដោយកញ្ញា ត្រៀមចំណាយក្នុងជំនួញថ្មីនោះរហូតដល់ទៅរាប់ម៉ឺនដុល្លាឯណោះ។ នាងបានសរសេរនៅលើគណនីផ្ទាល់ខ្លួនរបស់នាងថា «ដើមខែនេះចំណាយដើមទុន50,000ដុល្លារ ទៀតហើយសម្រាប់ការរកស៊ី តែមិនបញ្ហាទេព្រោះខ្ញុំជឿជាក់លើខ្លួនខ្ញុំថាអាចធ្វើបាន ហើយក៏មិនភ័យខ្លាចបរាជ័យដែរ (ធ្វើស្រែមើលមេឃ ធ្វើជំនួញមើលទីផ្សារ) ខួរក្បាលខ្ញុំអើយដើររហូត គិតស្ទើរឆ្កួតហើយព្រោះតែចង់មានបានដូចគេ!»។

    គួររំឭកបន្ថែមដែរថា កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ទើបតែធ្វើការប្រកាសចង់រៀបការឱ្យបានឆាប់នៅក្នុងឆ្នាំនេះ ដែលដំណឹងនេះធ្វើឱ្យមហាជនលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជានិច្ចកាល នាងតែបង្ហាញមុខគូស្នេហ៍យ៉ាងស្និទ្ធស្នាលក្នុងឱកាសដើរកម្សាន្ដជាមួយគ្នាទៅកាន់ក្រៅប្រទេសផងដែរ៕

  • ដេននី ក្វាន់ ប្រកាសលក់សម្លៀកបំពាក់របស់ខ្លួនចែកទានដល់អ្នកក្រក្សត់

    ដេននី ក្វាន់ ប្រកាសលក់សម្លៀកបំពាក់របស់ខ្លួនចែកទានដល់អ្នកក្រក្សត់

    នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2018 នេះ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ បានធ្វើការប្រកាស់នៅបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុករបស់ខ្លួន ក្នុងការប្រមូលសម្លៀកបំពាក់ដែលខ្លួនបានប្រើប្រាស់ ដែលមានសភាពនៅល្អប្រើនៅឡើយនោះ ដាក់លក់នៅក្នុងតម្លៃសមរម្យមួយ ដើម្បីប្រមូលថវិកាទៅចែកទានដល់លោកយាយលោកតា ដែលមានជីវភាពក្រលំបាកនៅក្នុងខេត្តកំពង់ស្ពឺ ។

    ដោយមានទឹកចិត្តសប្បរុសធម៌ និងបានឃើញពីទុក្ខលំបាករបស់មនុស្សចាស់ តារាស្រីសាច់ខ្ចីរូបនេះ បានប្រាប់ឱ្យដឹងថា « ស្អែកនេះខ្ញុំ និងឡាយលក់សំលៀកបំពាក់មួយទឹករបស់នាងខ្ញុំ ដើម្បីយកលុយទៅចែកទានដល់យាយតាក្រខ្សត់នៅខេត្តកំពង់ស្ពឺ..។ រៀបចំសំលៀកបំពាក់មួយទឹករបស់នាងខ្ញុំ សម្រាប់លក់នៅថ្ងៃស្អែក ដើម្បីយកលុយទៅចែកទានដល់ចាស់ក្រខ្សត់ »។ ដូច្នោះហើយតារាស្រី និងធ្វើការឡាយវីដេអូនៅលើហ្វេសប៊ុក ដើម្បីលក់សម្លៀកបំពាក់របស់ខ្លួន ប្រសិនបើបងប្អូនប្រិយមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីសប្បុរសធម៌នេះ អាចទស្សនាការឡាយវីដេអូរបស់នាងបាន។

    គួរបញ្ជាក់ផងដែរថា ភាពស្រស់ស្អាតជារឿងមួយឡែក ក៏ប៉ុន្ដែទឹកចិត្តសប្បុរសធម៌ និងក្ដីស្រឡាញ់ចំពោះប្រជាជនក្រីក្រ គឺជារឿងសំខាន់មួយដើម្បីជួយការងារសង្គម។ ដោយមើលឃើញថា តារាស្រីបានបញ្ឈប់ការស្លៀកពាក់សិចស៊ី ហើយងាកមកចូលរួមកម្មវិធីសប្បុរសធម៌ជាច្រើនកន្លងមក បានធ្វើ​ឱ្យមហាជនកាន់តែគាំទ្រនាង និងស្ញើចសរសើពីទឹកចិត្តរបស់នាង និងក្រុមការងារនាងផងដែរ៕

  • អុញនុះ!!  ដេននី ក្វាន់ បង្ហើបដំណឹងចង់រៀបការនៅក្នុងឆ្នាំនេះ??

    អុញនុះ!!  ដេននី ក្វាន់ បង្ហើបដំណឹងចង់រៀបការនៅក្នុងឆ្នាំនេះ??

    បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍ឱ្យមហាជនស្គាល់រួចហើយ តារាសម្ដែង កញ្ញា ដេននី ក្វាន់ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា មានគូស្នេហ៍ចេះយល់ចិត្តគ្នា ខណៈរាល់ពេលទៅណាមកណា តែងតែឃើញបណ្តើរគ្នាជានិច្ច មិនថាទៅចូលរួមកម្មវិធីនានា ឬដើរកម្សាន្ដនោះទេ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ កញ្ញា ដេននី ក្វាន់ បានបង្ហោះរូបភាពដ៏ស្និទ្ធស្នាល និងស័ក្តិសមគ្នាយ៉ាងខ្លាំងជាមួយនឹងគូស្នេហ៍របស់នាង ដែលគេដឹងថា ឈ្មោះ ចាន់ មករា ព្រមទាំងសរសេរសារប៉ុន្មានម៉ាត់ដែលមានន័យចាក់ដោតអារម្មណ៍របស់មហាជនយ៉ាងខ្លាំង។

    បន្ទាប់ពីបានធ្វើដំណើរត្រឡប់មកពីកែសម្ផស្សនៅប្រទេសថៃវិញ ស្រាប់តែតារាសម្ដែងស្ត្រីរូបនេះ បានទម្លាយដំណឹងដ៏គួរឱ្យរំភើបអារម្មណ៍មួយថា «គិតម៉េចដែរបើសិនខ្ញុំរៀបការនៅឆ្នាំនេះ???»។ នាងបាននិយាយទៀតថា «លឿនអីលឿនយ៉ាងនេះ ត្រៀមខ្លួនសឹងមិនទាន់…តែចង់ប្រាប់ថារំភើបណាស់ ព្រោះវាជាអ្វីដែលខ្ញុំប្រាថ្នា អីលូវបានមកដល់ហើយ »។ សារប៉ុន្មានឃ្លានេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមែនទែន។

    គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ គូស្នេហ៍របស់តារាស្រីរូបនេះធ្លាប់បានបង្ហើបប្រាប់មហាជនជាសាធារណៈថា លោកមានហេតុផល 3យ៉ាង ដែលជំរុញចិត្តលោកឱ្យស្រឡាញ់ ដេននី ក្វាន់ កាន់តែខ្លាំងឡើងនោះគឺ នាងស្អាត នាងឆ្លាត និងនាងពូកែទុកដាក់(ទ្រព្យសម្បត្តិ)  ហើយលោកក៏បានអះអាងដែរថា មនុស្សអាក្រក់រូបសម្បត្តិ អាចអាក្រក់បាន តែចិត្តគំនិតកុំឱ្យអាក្រក់ឱ្យសោះ បើទោះបីជារូបលោកមិនសង្ហាដូចបុរសដទៃមែន តែមនុស្សស្រីដែលលោកស្រឡាញ់ បានសម្លឹងឃើញពីចិត្តរបស់លោក និងស្រឡាញ់ភាពជារូបលោកផ្ទាល់តែម្ដង៕