Tag: ឈុំភូ អារីយ៉ា

  • តារាស្រី ឈុំភូ អារីយ៉ា ដឹកនាំក្រុមតារាថៃល្បីៗទៅបង្ហាញម៉ូដនៅទីក្រុងប៉ារីស

    តារាស្រី ឈុំភូ អារីយ៉ា ដឹកនាំក្រុមតារាថៃល្បីៗទៅបង្ហាញម៉ូដនៅទីក្រុងប៉ារីស

    តាមរយៈសារព័ត៌មាន Teenee របស់ថៃទើបចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា នេះអាចនិយាយបានថា ជាការងារលំដាប់ថ្នាក់អន្ដរជាតិដែលកំពូលតារាសម្ដែងប្រចាំប្រទេសថៃបានចូលរួមជាច្រើននាក់ នៅក្នុងកម្មវិធី L’Officiel Fashion Destination Paris ដោយមានការអញ្ជើញ និងស្វាគមន៍ដោយទស្សនាវដ្ដីបង្ហាញម៉ូដដ៏ល្បីប្រចាំទីក្រុងប៉ារីស ប្រទេសបារាំងគឺ L’Officiel និងដឹកនាំក្រុមដោយតារាស្រី ឈុំភូ អារីយ៉ា ដែលជាតារាតំណាងរបស់ទស្សនាវដ្ដី L’Officiel Thailand ។

    ការអញ្ជើញកំពូលតារាសម្ដែងថៃចូលរួមនៅក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនេះ គេសង្កេតឃើញមានតារាសិល្បៈល្បីៗដូចជា នាង ទែវ ណៈថៈផន , នាង មីន សាលីតា , នាង ផេត រីហ្សៀហ្កូត , នាយ កត ជិរ៉ាយុ , នាង ផ្លយ ត្រ៊ីឆៈដា , នាយ កហ្វ , នាង យ៉ាយ៉ា និងតារាល្បីៗជាច្រើនដួងទៀត។ នៅក្នុងកម្មវិធីលំដាប់ខ្ពស់នេះ តារាស្រី ឈុំភូ អារីយ៉ា ក៏បានចូលរួមបង្ហាញម៉ូដ និងបង្ហាញការសម្ដែងពិសេសជាមួយតារាដទៃទៀតផងដែរ។

    ចង់ដឹងថា ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ តើតារាថៃទាំងនោះមានឈុតបង្ហាញម៉ូដប្លែកៗយ៉ាងណាខ្លះនោះ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • តារាសម្ដែងស្រីថៃនាង អេមមី ចំណាយលុយ 3 លានបាត កែទម្រង់មុខឱ្យដូច ឈុំភូ អារីយ៉ា

    តារាសម្ដែងស្រីថៃនាង អេមមី ចំណាយលុយ 3 លានបាត កែទម្រង់មុខឱ្យដូច ឈុំភូ អារីយ៉ា

    តាមរយៈសារព័ត៌មាន Khaosod ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីតារាសម្ដែងស្រីសិចស៊ី នាង អេមមី អុមលៈវ៉ាន់ ព្យាយាមចំណាយលុយជាច្រើនវះកាត់ទម្រង់មុខរបស់ខ្លួនជាថ្មីនោះ ខណៈនេះបានប្រកាសថា នាងបានចំណាយលុយ 3 លានបាតបន្ថែមទៀត ហោះទៅកាន់ប្រទេសកូរ៉េ ដើម្បីវះកាត់ទម្រង់មុខឱ្យកាន់តែដូចតារាស្រី ឈុំភូ អារីយ៉ា ។

    នាង អេមមី បានសម្រេចចិត្តធ្វើការវះកាត់ទម្រង់មុខជាមួយគ្រូពេទ្យកូរ៉េ តែដោយឡែករូបភាពដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមក្រោយពេលធ្វើការវះកាត់ថ្ងៃដំបូងនោះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្បែកមុខរបស់នាងមានសភាពហើមខ្លាំង និងមើលទៅគួរឱ្យខ្លាច ហាក់បីដូចជា នាងកំពុងមានប្រតិកម្មស្បែកមុខអីចឹងដែរ។ នាងបានសរសរបញ្ជាក់ថា « នេះ ក្រោយការវះកាត់ថ្ងៃទី 1 នៅមិនទាន់ហើមខ្លាំងទេ ក៏មិនមានអារម្មណ៍ឈឺចាប់ដែរ។ វាបានស្ដែងឱ្យដឹងថា គ្រូពេទ្យមានថ្វីដៃស្រាលបំផុតហើយ »។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមមើលរូបភាពតារាស្រីថៃរូបនេះ ខាងក្រោមនេះ៖

  • បុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា មានអាយុ 2 ខែហើយ កាន់តែស្អាត Cute! Cute!!

    បុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា មានអាយុ 2 ខែហើយ កាន់តែស្អាត Cute! Cute!!

    នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ 2017 នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Pantip បានឱ្យដឹងថា កូនប្រុសភ្លោះរបស់តារាស្រី ឈុំ​ភូ អារីយ៉ា បានចម្រើនវ័យបាន 2 ខែហើយ ដោយទាំងស្អាត ទាំងស្រស់សង្ហា ព្រមទាំងមានទម្រង់មុខ មិនច្រឡំគ្នាទៀតផង។

    បើតាមរយៈរូបភាពដែលបានបង្ហោះជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាម ដោយលោក ណត់ វិសៈរុត ជាស្វាមីរបស់អ្នកនាង ឈុំភូ អារីយ៉ា គេសង្កេតឃើញថា អូនតូច ផាយុ និងសាយហ្វា អាយុបាន 2 ខែហើយ និងអ្វីដែលកាន់តែមើលឃើញច្បាស់បន្ថែមទៀតនោះ គឺកូនភ្លោះទាំងពីរនាក់ មានទម្រង់មុខមិនច្រឡំគ្នានោះទេ គឺមានចំណុចដូចម្ដាយ និងចំណុចដូចឪពុក ហើយជាពិសេសទៀតនោះ បើតាមការបៀបធៀបរូបខាងក្រោមនេះ គេសង្កេតឃើញថា អូនតូចផាយុ គឺមានទម្រង់មុខ និងបបូរមាត់ ព្រមទាំងឥរិយាបថគេងដូចគ្នានឹងលោកឪពុករបស់គេគឺ ណត់ វិសៈរុត។ រីឯអូនតូចសាយហ្វា គឺមានទម្រង់មុខដូចតារាស្រី ឈុំភូ អារីយ៉ា កាលនៅពីក្មេងបេះបិទតែម្តង៕

  • កូនប្រុសភ្លោះរបស់ ឈុំភូ អារីយ៉ា មានសភាពដូចក្មេងខ្វះអាហារូបត្ថម្ភ

    កូនប្រុសភ្លោះរបស់ ឈុំភូ អារីយ៉ា មានសភាពដូចក្មេងខ្វះអាហារូបត្ថម្ភ

    តាមរយៈសារព័ត៌មាន Tvpoolonline ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ ទី7 ខែតុលា ឆ្នាំ2017 បានឱ្យដឹងថា កូនប្រុសភ្លោះរបស់តារាស្រី ឈុំភូ អារីយ៉ា  គឺអូនតូច សាយហ្វា និង ផាយុ មានអាយុ 1 ខែហើយ ក៏ប៉ុន្ដែជាក់ស្ដែង បើមើលតាមរូបភាពដែលបានបង្ហោះដោយតារាស្រីរូបនេះវិញ ឃើញថាកូនប្រុសទាំងពីររបស់នាងមានសភាពដូចជាក្មេងខ្វះអាហារូបត្ថម្ភ ព្រោះថា អូនតូចមានរាងកាយស្គមស្គាំង មានដៃជើងតូចៗ ហើយព្រមទាំងមានស្បែកជ្រួញទន់ជ្រាយទៀតផង។

    តែយ៉ាងណាមិញ ឈុំភូ អារីយ៉ា បានបង្ហោះសារជូនពរកូនប្រុសទាំងពីរនៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម ជាភាសាអង់គ្លេសថា “Happy 1st month for Thuder and Storm”។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពជាច្រើនសន្លឹកខាងក្រោមនេះ៖

  • វិធីចំណាំមុខបុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា ដើម្បីកុំឱ្យច្រឡំគ្នា

    វិធីចំណាំមុខបុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា ដើម្បីកុំឱ្យច្រឡំគ្នា

    បើតាមគេហទំព័រ khaohit នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ2017នេះ បានឱ្យដឹងថា បុត្រភ្លោះរបស់តារាសម្ដែងស្រីលំដាប់ជួរមុខ របស់ប្រទេសថៃ អ្នកនាង ឈុំភូ អារីយ៉ា គឺអូនតូចសាយហ្វា និងអូនតូចផាយុ បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់មជ្ឈដ្ឋានមហាជនអ្នកគាំទ្រ។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់ពីវិធីសង្កេតចំណាំទម្រង់មុខរបស់ក្មេងតូចទាំងពីរ ដែលអ្នកណាបានដឹងហើយ នឹងលែងមើលច្រឡំថា ណាមួយសាយហ្វា ណាមួយផាយុ ទៀតហើយ។

    បើទោះបីជាក្មេងប្រុសតូចទាំងពីរជាកូនភ្លោះដែលមានមុខដូចគ្នាក៏ដោយ ប៉ុន្ដែក៏នៅមានផ្នែកមួយចំនួននៃទម្រង់មុខបានបែងចែកយ៉ាងច្បាស់ថា មានចំណុចដូចម្ដាយ និងចំណុចដូចឪពុក ហើយជាពិសេសទៀតនេះ គឺដូចទៅនឹងទម្លាប់នៃឥរិយាបថគេងរបស់ឪពុកម្ដាយតែម្ដង។ បើតាមការបៀបធៀបរូបខាងក្រោមនេះ គេសង្កេតឃើញថា អូនតូចផាយុ គឺមានទម្រង់មុខ និងបបូរមាត់ ព្រមទាំងឥរិយាបថគេងដូចនឹងទៅនឹងលោកឪពុករបស់គេគឺ ណត់ វិសៈរុត ។ រីឯអូនតូចសាយហ្វា គឺមានទម្រង់មុខដូចតារាស្រី ឈុំភូ អារីយ៉ា កាលនៅពីក្មេងបេះបិទតែម្តង៕

    ដើម្បីកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបបៀបធៀបខាងក្រោមទាំងអស់នេះ៖

     

  • ហេស!  វិធីបំបៅទឹកដោះបុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា ពិតជាទំនើបមែន

    ហេស!  វិធីបំបៅទឹកដោះបុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា ពិតជាទំនើបមែន

    ពិតជាមិនអាចមិនសរសើរមិនបានមែន ចំពោះគំនិតច្នៃប្រឌិតក្នុងការបំបៅទឹកដោះដល់កូនប្រុសភ្លោះក្នុងពេលតែមួយបានយ៉ាងងាយៗ របស់អ្នកម្ដាយទំនើបទាន់សម័យដូចជា ឈុំភូ អារីយ៉ា។ តាមរយៈសារព័ត៌មាន Sarareoដែលបានចេញផ្សាយនៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2017 បានឱ្យដឹងថា តារាស្រីរូបនេះបានទិញឧបករណ៍សម្រាប់កៀបទូរស័ព្ទ ដែលមានលក់នៅតាមទីផ្សារ យកមកធ្វើជាឃ្នាបគាបដបទឹកដោះគោ​សម្រាប់បំបៅកូនភ្លោះរបស់អ្នកនាងក្នុងពេលតែមួយ។

    រូបភាពទាំងអស់នេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់តារាស្រីវ័យ 36 ឆ្នាំរូបនេះ ដែលបានធ្វើឱ្យអ្នកគាំទ្រទប់សំណើចមិនបាន និងកោតសរសើរចំពោះគំនិតច្នៃប្រឌិតដ៏ល្អមួយនេះ បើទោះបីជាងាយៗក៏ពិតមែន ប៉ុន្ដែមានពេលខ្លះក៏យើងមិនអាចនឹកស្មានដល់នូវគំនិតមួយនេះបានដែរ។

    ដើម្បីកាន់តែជាក់ច្បាស់សូមទស្សនារូបភាពខាងក្រោម៖

     

  • ឈុំភូ អារីយ៉ា ប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះបុត្រភ្លោះ

    ឈុំភូ អារីយ៉ា ប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះបុត្រភ្លោះ

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយឱ្យដឹងថា តារាសម្ដែង ឈុំភូ អារីយ៉ា បានប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះរបស់បុត្រប្រុសភ្លោះ ដែលមានឈ្មោះថា ថាន់ឌើរ សាយហ្វា រាំងស៊ីស៊ីងភិផាត់ ប្រសូតបានទម្ងន់ 2,66 គីឡូក្រាម និងប្អូនប្រុសភ្លោះមានឈ្មោះថា ស្តម ផាយុ រាំងស៊ីស៊ីងភិផាត់ ប្រសូតបាន 2,56 គីឡូក្រាម ហើយបុត្រទាំងពីរមានកម្ពស់ 47,5 សង់ទីម៉ែត្រស្មើគ្នា ។

    តារាស្រីរូបនេះក៏បានបញ្ជាក់ប្រាប់ថា ការដាក់ឈ្មោះបុត្រភ្លោះនេះគឺ អ្នកគាំទ្រដែលបានលេងនៅលើបណ្ដាញទំនាក់ទំនងសង្គមមិនអាចទាយត្រូវទេ និងគិតឃើញតិចបំផុត ហើយអ្នកដែលអាចដឹងថា ឈុំភូ ​និងស្វាមីដាក់ឈ្មោះបុត្រ សាយហ្វា និង ផាយុ គឺមានន័យដូចនឹង Thunder and Storm មានតិចនាក់ណាស់ ហើយពាក្យនេះគឺជាពាក្យដែលសា្វមីនាងបានផ្ញើជាពាក្យជូនពរដល់ថ្ងៃខួបកំណើតរបស់នាង។

    គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ឈុំភូ និងស្វាមី​ក៏​បាន​និយាយ​បែប​កំប្លែងនៅចំពោះមុខអ្នកសារព័ត៌មាន​ដែរ​ថា​ ពួកគេ​ចង់​បាន​កូន​បន្ថែម​ទៀត​ ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទាត់​មួយ ហើយចុងក្រោយ​ពួកគេ​ក៏​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ផងដែរ​ដែល​តែង​ផ្ដល់​ក្ដី​ស្រឡាញ់​ យ៉ាង​កក់ក្ដៅ​ចំពោះ​ក្រុម​គ្រួសារ​ពួកគេ៕

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖