Tag: ឈិត សុវណ្ណបញ្ញា

  • ឈិត សុវណ្ណបញ្ញា ជូនថវិកា 100 ដុល្លារសម្រាប់ការព្យាបាលជំងឺលោកតា សង់ ស៊ីស

    ឈិត សុវណ្ណបញ្ញា ជូនថវិកា 100 ដុល្លារសម្រាប់ការព្យាបាលជំងឺលោកតា សង់ ស៊ីស

    ដោយសង្កេតឃើញ នាយ សង់ សេត និងកញ្ញា សុន ស្រីពេជ្រ បានសម្រេចចិត្តប្រកាសលក់ផ្ទះ ដើម្បីព្យាបាលជំងឺ លោកតា សង់ ស៊ីស ដែលកំពុងធ្លាក់ខ្លួនឈឺឡើងស្គមដោយជំងឺលើសឈាមនិងត្រូវទិញថ្នាំសំរាប់ព្យាបាលជំងីជាប្រចាំផងដែរ។

    តារាចម្រៀងសុន ស្រីពេជ្រ បានបង្ហោះសារថា «ពុកខ្ញុំស្គមណាស់ ប្អូនផ្ញើររូបម្សិលមិញឱ្យមើលប្រាប់ថាគាត់រាល់ថ្ងៃដើរបេះតែស្លឹកបាស់និងផ្ទីស្ងោរពិសារសឹងរាល់ថ្ងៃពេលខ្លះគ្មានទាំងសាច់ពិសារផង ទឹកភ្នែកកូនហូរឥតឈប់ពេលឃើញរូបនឹង»។ ក្រោយពីបានបង្ហោះសារនិងរូប មហាជនជាច្រើនមានអារម្មណ៍ក្ដុកក្ដួល និងជូនពរលោកតាឱ្យឆាប់ជាសះស្បើយ។

    ហើយនៅពេលថ្មីនេះទៀតសោត តារាចម្រៀងនៅផលិតថោនកញ្ញា ឈិត សុវណ្ណបញ្ញា ក៏មានចិត្តអាណិតដល់រូបលោកតាបានឧបត្ថម្ភជូនជាថវិកាមួយចំនួន ដើម្បីជួយសំរួលបន្ទុកខ្លះដល់ សុន ស្រីពេជ្រ ដែលកំពុងតែខ្វះខាត់ថវិការដើម្បីព្យាបាលជម្ងឺឳពុកផងដែរ។ ក្នុងនោះដែរ សុន ស្រីពេជ្របានបង្ហោះដោយចេញពិចឹត្តក្នុងបណ្ដាញហ្វេសប៊ុកថា « បងសូមថ្លែងអំណរគុណដល់ប្អូនស្រី ឈិត សុវណ្ណបញ្ញា ដែលអាណិតអាសូរនិងបានជួយឧបត្ថម្ភថវិកាចំនួន 100ដុល្លារអាមេរិក ដល់លោកពុកបង កំពុងមានជំងឺសព្វថ្ងៃ។ សូមទេវត្តាទិសទាំងប្រាំបីជួយបីបាច់ថែរក្សាអូនឱ្យមានសុខភាពល្អ កាន់តែទទួលបាននូវការគាំទ្រពីទស្សនិកជនកាន់តែច្រើន ការងាររីកចំរើន ពិសេសសម្រស់ស្រស់ស្អាតនិងជៀសផុតពីជំងឺផ្សេងៗ»៕

  • ករុណា ពេជ្រ និងក្រុមតារាចម្រៀងក្នុងផលិតកម្មថោន ចុះចែកអំណោយជូនជនរងគ្រោះដោយទឹកជំនន់

    ករុណា ពេជ្រ និងក្រុមតារាចម្រៀងក្នុងផលិតកម្មថោន ចុះចែកអំណោយជូនជនរងគ្រោះដោយទឹកជំនន់

    ជំនន់ទឹកភ្លៀងកំពុងតែវាយលុកក្នុងបណ្ដាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យទទួលរងការលិចលង់យ៉ាងខ្លាំង ខណៈមានគ្រួសារជាច្រើនកំពុងតែជួបនូវការលំបាក បន្ទាប់ពីផ្ទះសំបែងត្រូវបានជន់លិចដោយសារទឹកឡើងខ្លាំង។ យ៉ាងណាមិញបញ្ហានេះក៏មានសប្បុរសជន និងអ្នកសិល្បៈជាច្រើនបានចូលរួមផ្ដល់ជាអំណោយ និងចុះទៅចែកជូននៅតាមតំបន់ដែលរងគ្រោះទៀតផង។

    ក្នុងនោះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ក៏បានដឹកនាំក្រុមតារាច​ម្រៀងក្នុងផលិតកម្ម និងក្រុមការងារនាំយកអំណោយចុះទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ។ ​ជានិច្ច​​កាល តារាចម្រៀងរូបនេះមិនដែល​រំលង​ការងារ​មនុស្សធម៌ក្នុងការ​ចុះជួយ​ដល់​បងប្អូន​ក្រីក្រ ចាស់ជរា និង​ជនពិការឡើយ​។ ជាក់ស្តែង​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​រៀបរាប់​ពី​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយ​ទឹកជំនន់នោះ ករុណា ពេជ្រ បាន​សម្តែងពី​ក្តី​អាណិត ចំពោះ​បងប្អូន​ដែលផ្ទះសំបែងត្រូវ​ជន់​លិច និងមិនបាន​យក​សម្ភារមកជា​មួយ គ្មាន​ទាំងចំណីអាហារ សម្លៀកបំពាក់ និង​សម្ភារប្រើប្រាស់ផ្ទាល់ខ្លួនទៀតផង។

    នៅលើគណនីហ្វេសប៊ុករបសខ្លួន លោក ករុណា ពេជ្រ​ បានឱ្យដឹងថា «ថ្ងៃនេះ ខ្ញុំបាទ ករុណា ពេជ្រ បានដឹកនាំតារាចម្រៀងប្រចាំផលិតកម្ម ថោន ដូចជា អ្នកនាង កាតុ លោក សុគន្ធ ថេរាយុ និង កញ្ញា ឈិត សុវណ្ណបញ្ញា ចូលរួមធ្វើវិភាគទាន និងបាននាំយកនូវអំណោយ និងថវិកាមួយចំនួនរបស់បណ្តាក្រុមហ៊ុន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទៅជូនដល់អ្នកដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺចំនួន 197គ្រួសារ និងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន 148 គ្រួសារ សរុប ទាំងអស់ 345 គ្រួសារ ដែលក្នុងមួយគ្រួសារនឹងទទួលបាន មី 1កេស អង្ករ 20គីឡូក្រាម ទឹកត្រី 1យួរ ឃីត 1កញ្ចប់ រួមទាំងថវិកា 20,000រៀលទៀតផង»៕

  • ឈិត សុវណ្ណបញ្ញា មានទុក្ខក្រៀមក្រំដោយសារលោកយាយបានទទួលមរណភាព

    ឈិត សុវណ្ណបញ្ញា មានទុក្ខក្រៀមក្រំដោយសារលោកយាយបានទទួលមរណភាព

    មួយភ្លែតមុននេះ តារាចម្រៀងស្រីនៅក្នុងផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឱ្យឃើញថា រូបនាងកំពុងតែមានទុក្ខសោកយ៉ាងក្រៀមក្រំ ដោយសារតែលោកយាយរបស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី4 ខែឧសភា ឆ្នាំ2018នេះ ដោយរោគាពាធ។

    តារាស្រីរូបនេះ បានបង្ហោះសាររៀបរាប់មួយនៅប៉ុន្មាននាទីមុននេះថា «សូមលោកយាយជាទីស្រឡាញ់នៃចៅបានទៅកាន់ឋានសួគ៌ កូនចៅទាំងអស់នឹករលឹកលោកយាយណាស់»។ គួរបញ្ជាក់ផងដែរថា ខណៈនេះក្រុមគ្រួសាររបស់តារាស្រី ឈិត សុវណ្ណបញ្ញា កំពុងរៀបចំពិធីបុណ្យសពរបស់លោកយាយទៅតាមប្រពៃណីខ្មែរ និងទំនៀមទម្លាប់សាសនា។ នៅក្នុងនោះដែរ គេឃើញមានអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះបានបង្ហោះសាររំលែកទុក្ខ និងចូលរួមសោកស្ដាយក្នុងការបាត់បង់មនុស្សជាទីគោរពស្រឡាញ់នៃក្រុមគ្រួសារបញ្ញា។

    ជំនួសមុខឱ្យសារព័ត៌មានឡារ៉ែន យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា ផង និងសូមឱ្យវិញ្ញាណក្ខន្ធលោកយាយបានអញ្ជើញទៅកាន់សុខគតិភពកុំបីខាន៕

  • ឈិត សុវណ្ណបញ្ញា រៀបចំពិធីបុណ្យ​គំរប់​ខួបគម្រប់ 10 ឆ្នាំរបស់អ្នកម្ដាយ

    ឈិត សុវណ្ណបញ្ញា រៀបចំពិធីបុណ្យ​គំរប់​ខួបគម្រប់ 10 ឆ្នាំរបស់អ្នកម្ដាយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា នៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលដឹងថា កញ្ញាបានរៀបចំពិធីសូត្រមន្ដ និងឧទ្ទិសកុសលជូនចំពោះមាតា ដែលបានទទួលរមណភាពអស់រយៈកាល 10 ឆ្នាំហើយ។

    ​ដោយឡែកពិធីបុណ្យ​គំរប់​ខួប 10 ឆ្នាំ របស់អ្នកម្ដាយកញ្ញា ឈិ​ត សុវណ្ណ​បញ្ញា រៀបចំឡើង​សាម​ញ្ញា ភាគច្រើន​នាង​អញ្ជើញ​តែ​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ចូលរួម ។ តារាស្រីក្នុងផលិតកម្មថោនរូបនេះ បានរៀបរាប់ថា « ថ្ងៃនេះ​ជា​ថ្ងៃ​បុណ្យខួប​គំរប់ ១០ ឆ្នាំ​របស់​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​នាង​ខ្ញុំ សូម​ជូន​មគ្គផល​ដល់​បងប្អូន​ទាំងអស់គ្នា​ផង​ណា » ។ យ៉ាងណាមិញ គេមើលឃើញតារាស្រីរូបនេះតុបតែងខ្លួនក្នុងស្លៀកពាក់សាមញ្ញបំផុត ហើយនាងនៅតែស្រស់ស្អាត ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ឈិត សុវណ្ណបញ្ញា បង្ហាញពីអារម្មណ៍កក់ក្ដៅជាមួយផលិតកម្មថោន

    ឈិត សុវណ្ណបញ្ញា បង្ហាញពីអារម្មណ៍កក់ក្ដៅជាមួយផលិតកម្មថោន

    ទោះបីជាកញ្ញា ឈិត សុវណ្ណបញ្ញា ចាកចេញពីទ្រនំចាស់ផ្លាស់ចូលផលិតកម្មថោន ទើបតែបានរយៈពេលជិត 4ខែក៏ដោយ ប៉ុន្ដែនាងបានសម្ដែងចេញនូវអារម្មណ៍កក់ក្ដៅជាមួយទ្រនំថ្មីនេះជាខ្លាំង។

    ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងអាជីពឈរលើវិថីសិល្បៈអស់រយៈពេលជិត 10ឆ្នាំហើយ អាចនិយាយបានថាភាពល្បីល្បាញរបស់នាងនៅក្នុងពិភពចម្រៀងក៏មានសម្ទុះខ្លាំងគួរសមដែរ តែដោយសារតែនាងចាកចេញមកកាន់ផលិតកម្ម ថោន ពុំទាន់មានជំហររឹងមាំនៅឡើយនោះ ដូច្នេះហើយទើបធ្វើឱ្យអ្នកគាំទ្រជាច្រើន សម្ដែងនូវការបារម្ភជាខ្លាំងជាមួយទ្រនំថ្មីនេះ។

    កញ្ញា ឈិត សុវណ្ណបញ្ញា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំងគ្រាដែលនាង បានផ្លាស់បទពិសោធការងារមកកាន់កន្លែងថ្មី នាងនិយាយថា៖ «សព្វថ្ងៃនេះខ្ញុំមានអារម្មណ៍ជ្រះស្រឡះច្រើន ព្រោះក្រុមការងារនៅផលិតកម្ម ថោន គាត់ទទួលស្វាគមន៍ខ្ញុំ និងផ្ដល់តម្លៃឱ្យខ្ញុំតាំងពីលើដល់ក្រោម ដល់អ៊ីចឹងពេលខ្ញុំធ្វើការងារ ខ្ញុំមានភាពសប្បាយរីករាយណាស់»។

    រហូតមកដល់ពេលនេះ នាងមានបទចម្រៀងចំនួន6បទចេញលក់លើទីផ្សារ និងបទដែលកំពុងតែទទួលបានការគាំទ្រជាងគេគឺបទ «ចង់តែចងក» និង «ឃើញហើយក៏ហួសចិត្ដ» ជាបទចម្រៀងដើមរបស់អ្នកស្រី សុង សេងហ៊ន។ បច្ចុប្បន្ននាងកំពុងតែរៀបចំចេញបទចម្រៀងរបស់ខ្លួនជាបន្ដបន្ទាប់ទៀត។

    តារាចម្រៀងរូបនេះបញ្ជាក់យ៉ាងច្បាស់ថា៖ «នៅកន្លែងការងារថ្មី គាត់ផ្ដល់ឱកាសឱ្យខ្ញុំច្រើន តាមរយៈការបញ្ចេញបទចម្រៀងជាច្រើនទៅលើទីផ្សារ ពិសេសនោះ គឺគាត់ទទួលយកនូវអ្វីដែលជាការផ្ដល់យោបល់របស់ខ្ញុំដើម្បីធ្វើយ៉ាងណាជំរុញឱ្យការងារទទួលបានលទ្ធផលជោគជ័យ»។

    ជាមួយគ្នានេះនាងក៏បញ្ជាក់ថា បើទោះជាមានការបើកឱកាសច្រើនដល់រូបនាងក៏ពិតមែន តែរាល់ការងារនៅខាងក្រៅដែលនាងទទួលយកមកធ្វើ គឺត្រូវឆ្លងកាត់ការពិភាក្សាជាមួយអ្នកគ្រប់គ្រងជាមុនសិនដែរ ដូចជាការសម្ដែងភាពយន្ដឱ្យផលិតកម្មនានាជាដើមជាដើម៕