Tag: ជំងឺគ្រុនឈាម

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • ងាយៗ បញ្ចៀសជំងឺគ្រុនឈាមពីកូនជាទីស្រឡាញ់របស់ អ្នកជាមួយ ឌុយអគ្គិសនីបណ្តេញមូស ម៉ាក JOLLY

    ងាយៗ បញ្ចៀសជំងឺគ្រុនឈាមពីកូនជាទីស្រឡាញ់របស់ អ្នកជាមួយ ឌុយអគ្គិសនីបណ្តេញមូស ម៉ាក JOLLY

    រដូវភ្លៀងធ្លាក់ដែលជាប្រភពបង្កើតសត្វមូសខ្លា បានឈានចូលមកដល់ហើយ ហើយនៅក្នុងរដូវភ្ញៀងនេះដែរ គឺពេញដោយការគំរាមកំហែងដល់សុវត្ថិភាពកូនតូចរបស់លោកអ្នកដោយជំងឺគ្រុនឈាម ហើយក្រៅពីនោះវាក៏ជាវេលាមួយដែលអាចកើតមានវីរុស ហ្ស៊ីកា (Zika) ដែលចាំបាច់ត្រូវតែទាមទារឱ្យលោកអ្នកមានការយកចិត្តទុកដាក់ក្នុងការថែទាំកូនតូចជាទីបំផុត។ សម្រាប់
    វិធីសាស្ត្រ ក្នុងការការពារត្រូវបានគេធ្វើឡើងជាច្រើនរបៀប ដូចជា ការឱ្យកូនតូចគេងក្នុងមុង បាញ់ថ្នាំមូស ឬដុតធូបសម្លាប់សត្វមូស រួមជាមួយនឹងការលុបបំបាត់ទីជម្រកសត្វមូសជាដើម។ ឆ្លៀតនៅក្នុងឱកាសនេះ យើងសូមណែនាំ លោកអ្នកនូវវិធីកម្ចាស់សត្វមូស និងវិធីការពារសុវត្ថិភាពកូនតូចពីជំងឺគ្រុនឈាមមួយវិធីទៀត ដែលមានលក្ខណៈកាន់តែងាយស្រួលក្នុងការអនុវត្ត ទទួលបានប្រសិទ្ធភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាព ជាមួយនឹងការជ្រើសរើសផលិតផល ឌុយអគ្គិសនីបណ្តេញមូល និងសត្វល្អិត ម៉ាក JOLLY។

    ឌុយអគ្គិសនីបណ្តេញមូស និងសត្វល្អិត ឌុយអគ្គិសនីបណ្តេញមូស និងសត្វល្អិត ម៉ាក ជូលី ដែលពាក្យបច្ចេកទេសជាភាសាបរ-ទេសហៅថា JOLLY Electric Mosquito Liquid គឺជាផលិតផលដែលមានប្រភពមកពីតៃវ៉ាន់ និងត្រូវបានគេផលិតឡើងដើម្បីប្រឆាំង និងបណ្តេញសត្វមូស រួមទាំងសត្វល្អិតចង្រៃមួយចំនួនទៀតឱ្យចាកឆ្ងាយពីការបៀតបៀនសុខសុវត្ថិភាពរបស់មនុស្សទូទៅ ជាពិសេសកូនតូចតែម្ដង។

    JOLLY Electric Mosquito Liquid ត្រូវបានផលិតចេញពីវត្ថុធាតុដើមនៃធម្មជាតិ 100% ពោលគឺផ្សំចេញពីទឹក98% រួមជាមួយនឹងឫសរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថា Wormwood ចំនួន2% (ជារុក្ខជាតិម្យ៉ាងដែលអាចបញ្ចេញសារធាតុបណ្តេញមូសបាន100%) ដោយមានការទទួលស្គាល់ពីស្ថាប័នសុខភាព និងសុខាភិបាលក្នុងតំបន់ (Certificate of compliance,  Executive standard: Q / 371502LSH004-2016,  Pesticide certificate No WP20140120) ក្រោមការវេច-ខ្ចប់នៅក្នុងដបមានចំណុះ45ml មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់រយៈពេល300ម៉ោង នៅក្នុងបរិវេណទំហំ 18ម៉ែត្រការ៉េ។ ផលិតផលកម្ចាត់ និងបណ្តេញមូសមួយប្រភេទនេះ មានលក្ខណៈពិសេសលើសផលិតផលដទៃទៀតត្រង់ថា វាមិនមានក្លិន មិនមានផ្សែង មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ រួមទាំងកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ជាពិសេស អាចរក្សាទុកបានរហូតដល់2ឆ្នាំ រាប់ចាប់តាំងពីថ្ងៃផលិត។ ដោយឡែកសម្រាប់ការប្រើប្រាស់វិញ គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែលោកអ្នកបើកគម្របដបទឹក យកទៅមួលភ្ជាប់ជាមួយនឹងឌុយ រួចដោតជាមួយប្រអប់ភ្លើង ហើយចុចកុងតាក់ដែលមានជាប់នៅនឹងឌុយដោតជាការស្រេច។

    បច្ចុប្បន្ននេះ ផលិតផលបណ្តាញសត្វមូស និងសត្វល្អិតមួយប្រភេទនេះ ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅលើទីផ្សារកម្ពុជាយើងហើយ តាមរយៈក្រុមហ៊ុន S.A.K.A Trading Co.,Ltd និងបានចរាចរណ៍យ៉ាងទូលាយស្ទើរគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស៕