Tag: ជីជី

  • ជីជី រំភើបចិត្តខណៈរបរថ្មីមួយទៀតលេចជារូបរាងពេញលេញដូចក្ដីស្រម៉ៃ

    ជីជី រំភើបចិត្តខណៈរបរថ្មីមួយទៀតលេចជារូបរាងពេញលេញដូចក្ដីស្រម៉ៃ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 8 ខែ មិថុនា ឆ្នាំ 2018 នេះ គេមើលឃើញថា កញ្ញា ជីជី ក្រៅពីអាជីពជាពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាពហើយនោះ ថ្មីៗនេះ នាងបានបន្ថែមមុខរបរក្នុងដៃមិនខុសពីតារាមួយចំនួនដែរគឺហាងអាហារ «I’m Spicy Soup» បន្ទាប់ពីតារាស្រីរូបនេះ បានបើកសាកល្បងអស់រយៈពេលច្រើនថ្ងៃ ដើម្បីភក្សរសជាតិអាហារមុនពេលបើកសម្ពោធជាផ្លូវការផងដែរ។

    តារាស្រីសាច់សខ្ចីរូបនេះ បានបញ្ជាក់ថា​ « មិនធ្លាប់រំពឹងទុក ថាមានហាងស៊ុបហិរនេះ ដោយសារជាអាហារដែលចេះធ្វើ ហើយចូលចិត្តញាំជាប្រចាំ។ គម្រោងត្រឹមតែលក់តាម online លេងៗ ជាមួយបងស្រី ហើយផ្តើមពី3តុ ខាងមុខ ហាងខោអាវ ក្រោយមក ភ្ញៀវច្រើន ក៏សំរេចចិត្ត យកហាងខោអាវមកធ្វើជាហាងស៊ុប វិញ ដោយគ្មានការព្រៀងទុក។ ឥលូវនេះ ក្លាយជាហាងស៊ុបពេញរូបរាងកន្លែងធំជាងមុន។ អរគុណ អតិថិជនដែលតែងតែគាំទ្រ និង អរគុណ បងៗ មិត្តភក្តិ ដែលចូលរួមកាលពីម្សិលមិញនេះ»។

    សូមជម្រាបផងដែរថា​ ការបើកសម្ពោធហាងថ្មីមួយនេះរបស់តារាស្រីរូបនេះ និងបងស្រីនាង គេឃើញមានការអញ្ជើញតារាសិល្បៈល្បីៗមកចូលរួម ដែលធ្វើ​ឱ្យកម្មវិធីរបស់កញ្ញា កាន់តែមានភាពសប្បាយរីករាយទ្វេដង និងបានសម្ដែងក្ដីអបអរដល់ ជីជី មានទាំងបាច់ផ្កាចំរុះព័ណ៌ផងដែរ៕

  • មូលហេតុដែលស្រីស្អាត ជីជី មិនព្រមយកប្ដី…

    មូលហេតុដែលស្រីស្អាត ជីជី មិនព្រមយកប្ដី…

    ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតដែលពិធីការិនី និងជាតារាសម្ដែងស្រីរូបស្អាតកញ្ញា ពេជ្រ សូលីដា ហៅ ជីជី មិនដែលធ្លាប់បង្ហើបប្រាប់ពីទំនាក់ទំនងស្នេហារបស់នាងជាមួយបុរសណាម្នាក់ឡើយ បើទោះបីជាកន្លងមកធ្លាប់មានព័ត៌មានថា នាងតែង​ព្យាយាម​លាក់បាំង​រឿង​រ៉ាវស្នេហាជាមួយបុរសសម្បុរស មុខដូចកូនចិនដែលជាអតីត Freshy Boy និង​ជាមិត្តរួមការងារទៀត និងមហាជនថែមទាំង​ឧស្សាហ៍​ឃើញពួកគេ​ទាំងពីរនាក់បណ្តើរគ្នាទៀតផងក៏ដោយនោះ ស្រាប់តែថ្មីៗនេះ នាងបានទម្លាយប្រាប់ពីមូលហេតុពិតដែលនាងមិនព្រមយកប្ដី​។

    ថ្មីៗនេះ តារាស្រីរូបនេះបានបញ្ចេញអារម្មណ៍ពិតតាមរយៈរូបភាពប្លែកៗជាច្រើនសន្លឹក និងវីដេអូប្រុសស្រឡាញ់ប្រុស នៅលើគណនី Facebook របស់នាងផ្ទាល់ ដែលធ្វើឱ្យអ្នកគាំទ្រនាងបានយល់ពីអារម្មណ៍ពិតរបស់នាងនៅក្នុងពេលនេះ តាមរយៈការបញ្ចេញសារខ្លីមួយឃ្លាថា «អាដែងនែ…កុំ​ឆ្ងល់​ថា ម៉េចបានជាមិនទាន់យកប្ដី» ។ ដើម្បីកាន់តែជាក់ច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៕

  • ជីជី ផ្ដល់ស្នាមថើបយ៉ាងផ្អែមល្ហែមដល់ម្ចាស់ស្នេហ៍

    ជីជី ផ្ដល់ស្នាមថើបយ៉ាងផ្អែមល្ហែមដល់ម្ចាស់ស្នេហ៍

    ការសង្ស័យរបស់មហាជនទៅលើតារាសម្ដែង និងពិធីករ យឹម ណារ៉ា និងកញ្ញាជីជី អស់រយៈពេលជាងមួយឆ្នាំមកនេះ បានលេចចេញនូវចំលើយមកហើយក្រោយពីពួកគេបានបង្ហោះរូបភាពនៅលើគណនីយ្យហ្វេសប៊ុកខ្លួន ជុំវិញសកម្មភាពរបស់ពិធីកររូបស្រស់បានរៀបចំពិធីខួបកំណើតតូចមួយសម្រាប់កញ្ញាជីជី ដែលជាម្ចាស់ស្នេហ៍របស់ខ្លួន ។

    បន្ទាប់ពីលោកយឹម ណារ៉ា បានផ្លាស់ប្ដូរការងារពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ3ទៅធ្វើការនៅក្នុងស្ថានីយទូរទស្សន៍ MY TV ប្រមាណជាងមួយឆ្នាំកន្លងមកនេះគេឧស្សាហ៍ឃើញលោក និងកញ្ញា ជីជី បណ្ដើរគ្នាជាសាធារណៈទៅក្នុងកម្មវិធីនានារបស់អ្នកសិល្បៈ។ ការបង្ហាញសកម្មភាពស្និទ្ធស្នាលជាញឹកញាប់បានធ្វើឱ្យមានមតិមួយចំនួនលើកឡើងថា ពួកគេទំនងជាមានអ្វីពិសេសជាមួយគ្នានៅពីក្រោយខ្នងជាមិនខានទើបទៅណាមកណាជាមួយបែបនេះ។

    អ្វីដែលគេកាន់តែចាប់អារម្មណ៍គឺក្រោយពីគេទទួលដំណឹងថាកញ្ញាជីជី បានចែកផ្លូវគ្នាជាមួយគូស្នេហ៍មកគេមិនដែលបានឃើញនាង បណ្ដើរបុរសណាជាសាធារណៈឡើយ។ ទោះជាយ៉ាងណាចម្ងល់នៅក្នុងចិត្ដរបស់មហាជនត្រូវបានទំលាយហើយ គ្រាដែលនាងបានបង្ហោះវីដេអីឃ្លីប ដ៏ផ្អែមល្ហែម មានការផ្ដល់នូវស្នាមថើបជាប់ថ្ពាល់ដល់លោកយឹម ណារ៉ា ព្រមទាំងបានសរសរនូវពាក្យពេចន៍មួយចំនួនដ៏ផ្អែមល្ហែមថា”អត់សូវចេះSweet កាន់នំខួបដើរចូលហាងយកហ្មង អគុណhoney  បងយកនំមកកាត់ឱ្យមុនទៅថៃ Love you” ។