Tag: ឆុំ វត្តី

  • ការបង្ហាញវត្តមានរបស់តារាស្រី ឆុំ វត្តី មានប្រជាប្រិយភាពខ្លាំងជាងមុននៅរសៀលថ្ងៃម្សិលមិញនេះ

    ការបង្ហាញវត្តមានរបស់តារាស្រី ឆុំ វត្តី មានប្រជាប្រិយភាពខ្លាំងជាងមុននៅរសៀលថ្ងៃម្សិលមិញនេះ

    ខ្សែភាពយន្តប្រវត្តិសាស្រ្តខ្មែរ«ហ្លួងព្រះស្តេចកន»នឹងត្រូវចាក់បញ្ចាំងសារជាថ្មីម្ដងទៀតកាលពីរសៀលថ្ងៃទី 22 ខែមិថុនាឆ្នាំ ២2018 នេះ ក្នុងនោះកញ្ញា ឆុំ វត្តី គឺជាតួអង្គមហេសីស្តេចកន ដែលជាតួឯកក្នុងរឿង ក៏បានមកចូលរួមបង្ហាញវត្តមានជូនពុកម៉ែបងប្អូននៅក្នុងការត្បាញក្រមា 1000 ម៉ែត្រ ព្រមទាំងបានចូលរួមសម្ដែងឈុតខ្លីជាមួយតួអង្គ ហ្លួងព្រះស្ដេចកន គឺលោក រស់ សោភណ្ឌ ចែកជូនអ្នកគាំទ្របានទស្សនាកម្សាន្ដសប្បាយផងដែរ។

    ខ្សែភាពយន្តបែបប្រវត្តិសាស្រ្តខ្នាតធំរឿង  «ហ្លួងព្រះស្តេចកន»នេះ ត្រូវបានគេមើលឃើញថា មានបងប្អូនខ្មែរដែលមិនទាន់បានទស្សនា អញ្ចើញមកទស្សនាជាច្រើនអ្នកយ៉ាងភ្លូកទឹកភ្លូកដី បើទោះបីជាថ្ងៃម្សិលមិញ អាកាសធាតុមិនអំណោយផលក៏ដោយ ក៏នៅតែមានអ្នកគាំទ្រខ្លាំងស្កាត់មកយ៉ាងច្រើននាក់។ ដោយឡែក តារា​សម្ដែង​ថ្មី ឆុំ វត្តី ដែលមាន​ប្រជាប្រិយភាពខ្លាំង​ដោយរឿងខ្នាតធំមួយនេះ បើទោះបីជាមមាញឹកយ៉ាងណាក៏ដោយ ក៏នាងមិនអាចខកខានមិនមកចូលរួមបានដែរ នាងនៅតែមកស្វាគមន៍ ថតរូបជាមួយអ្នកគាំទ្រ ព្រមទាំងលេងហ្កេមជាមួយគ្នា ដើម្បីបានរង្វាន់យ៉ាងច្រើនសន្លឹកសន្ធាប់ផងដែរ។

    គួរកត់សម្គាល់ដែរថា ប្រិជាប្រិយភាពរបស់តារាស្រីនេះ កាន់តែមានភាពល្បីល្បាញខ្លាំងជាមុន ដោយសារតែនាង បានចូលសម្ដែងរឿងភាគបុរាណខ្មែរបានជាច្រើនរឿង រហូតដល់នាង ត្រូវបានទស្សនិកជនពោលសរសើរថា នាងជាតារាខ្មែរ ដែលមានមុខមាត់ និងការស្លៀកពាក់បែបបុរាណខ្មែរសមសួនបំផុត។

    សូមជម្រាបបន្ថែមថា ថ្ងៃ​ទី24 នេះ ជាថ្ងៃបញ្ចប់នៃការបញ្ជាំងរឿងល្អឯកមួយនេះ ក៏នឹង​មាន​វត្តមាន​តារា​ដ៏​ល្បី​ប្រចាំ​​កម្ពុជា​គឺ ស៊ិន យូ​ប៊ីន និង​ ខាត់ វៃ​ហាំង។ ដូច្នេះ​​អ្នក​គាំទ្រ​ អាច​ទៅ​​ជួប​ផ្ទាល់ ឬ​ថតរូប​ជាមួយ​ពួក​គេ​បាន​​ដោយ​សេរី​​។

    នៅ​ថ្ងៃ​ចុងក្រោយ​ដដែល​នេះ​ ក៏​​មាន​ការ​លេង​ហ្គេម​ថ្មី​មួយទៀត ដែល​នឹង​ផ្ដល់​ជូនពាន​រ​ង្វាន់​ដល់​អ្នក​​​ជាប់​ជ័យលាភី​​ចំនួន​3រូប។ ឯ​​អ្នក​ដែល​មិន​ទទួល​បាន​ជោគជ័យ​ ក៏​ទទួល​បាន​រ​ង្វាន់​លួង​ចិត្ត​ជាច្រើន​ដែរ​។ កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា ៕

  • ឆុំ វត្តី រំឭកអនុស្សាវរីយ៍ស្នេហា 1ឆ្នាំជាមួយគូសេ្នហ៍យ៉ាងផ្អែមល្ហែម

    ឆុំ វត្តី រំឭកអនុស្សាវរីយ៍ស្នេហា 1ឆ្នាំជាមួយគូសេ្នហ៍យ៉ាងផ្អែមល្ហែម

    ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំង គឺកញ្ញា ឆុំ វត្តី បានបង្ហោះរូបភាព និងសារយ៉ាងវែងអន្លាយ ដែលគេមើលឃើញថា នាងកាន់តែបង្ហាញឱ្យឃើញពីភាពស្និទ្ធស្នាលនិងផ្អែមល្ហែមជាងស្ករតាំងម៉ែជាមួយគូស្នេហ៍ហើយលើកនេះ បើគិតចាប់តាំងពីថ្ងៃខួបកំណើតរបស់នាងមក។

    កាន់តែលែងលាក់លៀមពីចំណងស្នេហារយៈពេល 1ឆ្នាំនោះហើយ។ តារាស្រីរូបនេះបានបង្ហាញរូបបុរសជាគូសេ្នហ៍ និងសកម្មភាពផ្អែមល្ហែមតាមលំដាប់លំដោយ ព្រមទាំងរៀបរាប់ថា «រីករាយថ្ងៃគម្រប់ខួប 1ឆ្នាំ ដែលពួកយើងបានស្រឡាញ់គ្នា។ សម្រាប់ពួកយើង ការស្គាល់គ្នាត្រឹមតែមួយឆ្នាំមែន តែដូចមនុស្សស្គាល់គ្នារាប់សិបឆ្នាំអ៊ីចឹង តែបើនិយាយពីឈ្លោះគ្នាវិញ រាប់មិនអស់ តែមិនដែលចោលគ្នាឡើយ និងតែងប្រាប់គ្នាទៅវិញទៅមកគ្រប់កន្លែងខ្វះខាត។ និយាយទៅជូរចត់ណាស់ ដូចរឿងភាគអ៊ីចឹង។ អរគុណសម្រាប់ការមើលថែ ការផ្ដល់កម្លាំងចិត្ត ការលើកទឹកចិត្ត និងជាទីប្រឹក្សាអស់ពេញមួយឆ្នាំ  សុំពីការស្រឡាញ់មួយនេះមិនច្រើនទេ សុំត្រឹមតែមួយជិវិតសម្រាប់យើងទាំងពីរនាក់»។

    គួរបញ្ជាក់ផងដែរថា បុរសជាគូស្នេហ៍របស់តារាស្រី ឆុំ វត្តី ត្រូវបានគេស្គាល់ឈ្មោះតាមរយៈហ្វេសប៊ុកថា រិទ្ធហួរ រក្សា មានរូបរាងខ្ពស់សង្ហា និងមានសម្បុរស្រអែម និងគួររំឭកផងដែរថា កាលពីថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះ បុរសជាគូស្នេហ៍បានពញ្ញាក់អារម្មណ៍នាង និងបង្កភាពផ្អែមល្ហែមជាងទឹកឃ្មុំខែចេត្រដល់ទៅ 2ដង ដោយរូបគេបានជូនកាដូជាគ្រឿងអលង្ការមាស ដែលធ្វើឱ្យនាងរំភើបចិត្ត និយាយមិនចេញ ញាប់ញ័រពេញបេះដូង និងដើម្បីបង្ហាញពីភក្ដីភាព និងក្ដីស្រឡាញ់ស្មោះស្ម័គ្រ លោកថែមទាំងបានបំពាក់គ្រឿងអលង្ការនោះឱ្យនាងទៀតផង ដែលមើលឃើញហើយគួរឱ្យរំភើបចិត្តជំនួសសាមីខ្លួនខ្លាំងណាស់៕

  • ឆុំ វត្តី កាន់តែបង្ហាញភាពផ្អែមល្ហែមស្អិតរមួតជាមួយគូស្នេហ៍ហើយ

    ឆុំ វត្តី កាន់តែបង្ហាញភាពផ្អែមល្ហែមស្អិតរមួតជាមួយគូស្នេហ៍ហើយ

    ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំងគឺកញ្ញា ឆុំ វត្តី បានបង្ហោះរូបភាព និងសារយ៉ាងវែងអន្លាយ ដែលគេមើលឃើញថា នាងកាន់តែបង្ហាញពីភាពស្និទស្នាលនិងផ្អែមល្ហែមជាងស្ករតាំម៉ែជាមួយគូស្នេហ៍ហើយលើនេះ បើចាប់តាំងពីថ្ងៃខួបកំណើតរបស់នាងមកម្លេះ។

    តារាស្រីរូបនេះ បានបង្ហាញរូបបុរសជាគូសេ្នហ៍ បំពាក់ខ្សែជើងឱ្យរូបនាង ហើយថែមទាំងរៀបរាប់ថា «ស្រីៗគឺយ៉ាងនេះហើយ.. ពេលខ្លះធ្វើមុខខឹងគេព្រោះចង់ឲ្យគេលួង- ប្រកែកនឹងគេ ព្រោះចង់ឲ្យគេចេះធ្វើចាញ់ទើបសុខចិត្ត
    -មិនចង់ឲ្យសួរច្រើន ចង់ឲ្យគេរៀនឈ្វេងយល់ដោយខ្លួនឯង – មិនចូលចិត្តនិយាយត្រង់ៗ តែចូលចិត្តប្រើទឹកមុខ – ឆាប់ខឹង ហើយក៏ឆាប់បាត់ (ស្រួលលួងណាស់) – ធ្វើអីក៏ចង់បានឲ្យគេសរសើរដែរ តែបើបង្អាប់ក៏មិនអី គ្រាន់តែអន់ចិត្ត – មិនចូលចិត្តឲ្យគេសួរ តែចូលចិត្តសួរគេ ហើយពេលគេធុញក៏តាំងអន់ចិត្ត – គិតច្រើនណាស់ ពេលខ្លះរឿងតូចមួយសោះ គិតបែកអូរហូរស្ទឹង ហើយមានពេលខ្លះ គេមិនរវល់ក៏លួចអន់ចិត្ត..យំ »។

    មិនតែប៉ុនណោះ តួស្រីនៅក្នុងរឿង « ភូមគ្រិះ 100 ល្បិច » រូបនេះ បានបន្ថែមទៀតថា « ត្រូវទេស្រីៗ? ពេលស្រីៗធ្វើដូចកូនក្មេងគឺពិតជាគួរឲ្យស្រលាញ់ ងង៉ក់ច្រើន យំច្រើន សើចច្រើន ឆាប់ខឹង ឆាប់បាត់ ខ្លួនឯងខុសហើយចង់ឲ្យគេនិយាយសុំទោសទៀត តែយ៉ាងណាក៏នៅតែគួរឲ្យស្រលាញ់ដដែល។ បើគ្មានស្រីៗ ក៏ប្រហែលគ្មានប្រុសចេះប្រចណ្ឌដែរ »។ វ៉ាវ!! កាន់តែផ្អែមជាងទឹកឃ្មុំទៅហើយ តើអ្នកគាំទ្រណាមួយមិនរំភើប និងត្រេកអរជំនួសគូស្នេហ៍នាងនោះ៕

  • ឆុំ វត្តី ត្រូវគូស្នេហ៍ពញ្ញាក់អារម្មណ៍នៅថ្ងៃខួបកំណើតដល់ទៅ 2 ដង

    ឆុំ វត្តី ត្រូវគូស្នេហ៍ពញ្ញាក់អារម្មណ៍នៅថ្ងៃខួបកំណើតដល់ទៅ 2 ដង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ឆុំ វត្តី នៅពេលថ្មីៗនេះ បានឱ្យដឹងថា បុរសជាគូស្នេហ៍របស់នាង បានបង្កភាពភ្ញាក់ផ្អើលយ៉ាងផ្អែមល្ហែមចំពោះរូបនាង នាឱកាសថ្ងៃខួបកំណើតដល់ទៅពីរដងឯណោះ ដែលធ្វើឱ្យនាងរំភើប និយាយលែងចេញ។

    មួយរយៈកាលចុងក្រោយនេះ តារាសម្ដែងស្រី ឆុំ វត្តី កំពុងតែមានប្រជាប្រិយភាពខ្លាំងឡើងៗតាមរយៈការសម្ដែងរឿងភាគតាមបណ្ដាស្ថានីយទូរទស្សន៍នានា តែកន្លងមកនាងមិនបានបង្ហាញ ឬបង្ហើបពីដំណឹងបុរសជាគូស្នេហ៍របស់នាងឡើយ បើទោះបីជាបង្ហោះរូបនៅលើហ្វេសប៊ុក ក៏បាននូវការបិទបាំងផងដែរ។ តែដោយឡែក ការបើកចំហគូស្នេហ៍របស់តារាល្បីៗជាច្រើនបានចូលរោងការ និងប្រកាសឱ្យមហាជនបានដឹងនោះ បានជំរុញចិត្តឱ្យតារាស្រីធ្លាប់សម្ដែងរឿង « ហ្លួងព្រះស្ដេចកន » រូបនេះ បង្ហាញមុខគូស្នេហ៍ ដោយមិនភ័យខ្លាចធ្លាក់ប្រជាប្រិយភាព។

    ការបង្កភាពភ្ញាក់ផ្អើលនៅក្នុងថ្ងៃខួបកំណើតនាង ថ្ងៃម្សិលមិញនេះ បុរសជាគូស្នេហ៍បានជូនកាដូជាគ្រឿងអលង្ការមាស ជាខ្សែជើង ធ្វើឱ្យនាងរំភើបហើយនិយាយមិនចេញ ញាប់ញ័របេះដូង ។ បុរសជាគូស្នេហ៍ក៏កាន់តែបង្ហាញពីភក្ដីភាព និងក្ដីស្រឡាញ់ស្មោះស្ម័គ្រ ដោយព្រមបំពាក់ខ្សែជើងឱ្យរូបនាង មើលទៅគួរឱ្យរំភើបជំនួស។ ដើម្បីបានឃើញពីសកម្មភាពផ្អែមល្ហែមរវាង តារាសម្ដែងស្រី ឆុំ វត្តី និងគូស្នេហ៍ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ឆុំ វត្តី និយាយពីរឿងមួយនៅក្នុងរឿង “ភូមិគ្រឹះ100 ល្បិច”

    ឆុំ វត្តី និយាយពីរឿងមួយនៅក្នុងរឿង “ភូមិគ្រឹះ100 ល្បិច”

    តារាស្រីដែលមានទម្រង់មុខសមជានារីខ្មែរ ហើយស្លៀកសម្លៀកបំពាក់បុរាណខ្មែរបានស័ក្ដិសមជាងគេនោះគឺកញ្ញា ឆុំ វត្តី មានកិត្តិយសបានចូលរួមសម្ដែងក្នុងរឿងភាគបុរាណថ្មីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 5 ដែលមានចំណងជើងថា “ភូមិគ្រឹះ100ល្បិច”។ នៅថ្ងៃក្រុងពាលីនៃខ្សែភាពយន្តភាគនេះ តារាស្រីរូបនេះបានបង្ហើបរឿងពិសេសមួយប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន។

    រឿង “ភូមិគ្រឹះ100 ល្បិច” គឺជារឿងបែបបុរាណនាសម័យលោកម្ចាស់ក្នុងសម័យអាណានិគមបារាំងដែលតម្រូវឱ្យស្រីស្រស់ វត្តី សម្ដែងជាតួអង្គកូនស្រីទោលរបស់លោកឧកញ៉ាពាណិជ្ជធន និងលោកជំទាវបទុម ហើយនាងមានឈ្មោះថា  ឧស្សាហ៍ មានវ័យ 18 ឆ្នាំ។ អត្តចរិតឫកពានៅក្នុងរឿងនេះ នាងគឺជានារីម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃ ព្រមទាំងជាមនុស្សមិនចេះខ្លាចនរណាឡើយ ពោលគឺនាងកាចឆ្នាសឆ្នើម។

    តារាស្រីសម្បុរស្រអែមរូបនេះបានប្រាប់សារព័ត៌មាន ឡារ៉ែនថា «នេះជាប្រភេទរឿងបុរាណមួយទៀតហើយដែលមានភាពលំបាកច្រើនគួរសម និងក៏មិនខុសពីរឿងមុនៗដែរ ព្រោះថា នាងខ្ញុំត្រូវហ្វឹកហាត់ទាំងកាយវិការ កិរិយាសម្ដែង ដំណើរ ព្រមទាំងការសិក្សាបន្ថែមអំពីការប្រើប្រាស់ពាក្យសម្ដីទៅតាមសម័យកាលនោះ»។ នាងបានបន្ដថ្លែងថា «កាន់​តែ​លំបាកជាងនេះទៅទៀតគឺ ការស្លៀកសម្លៀកបំពាក់ឈុតបែបបុរាណមួយនេះត្រូវការចំណាយពេលរៀបចំ និងតុបតែងគ្រឿងអលង្ការរាងយូរបន្ដិច តែយ៉ាងណាមិញ វាក៏មិនដូចរឿងមុនៗដែលតម្រូវឱ្យមានការតុបតែងទ្រង់គ្រឿងសម្លៀកបំពាក់បែបក្សត្រីយ៍ដែលត្រូវចំណាយពេលយូរគួរសមនោះដែរ»។

    សូមជម្រាបផងដែរថា នេះជាលើកទីមួយរបស់តារាស្រី ឆុំ វត្តី ហើយដែលបានសម្ដែងរឿងភាគទូរទស្សន៍ជាមួយតារាឯកប្រុស សាយ សៀរ៉ា ដែលសម្ដែងជាតួអង្គលោកហ្លួងខត្តិយ៉ា។ ជាពិសេសតារាស្រីរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា «ទោះនេះជាលើកទីមួយដែលពួកយើងបានធ្វើការងារសម្ដែងជាមួយគ្នាក្ដី តែក៏ពួកយើងជឿជាក់ថា យើងអាចធ្វើបាន ពីព្រោះសម្រាប់យើងទាំងពីរនាក់គឺ ហ្វ្រេនលី ( Friendly ) រាក់ទាក់ស្និទ្ធស្នាលជាមួយគ្នា»៕

  • ឆុំ វត្តី អ្នកគាំទ្រសរសើរថា ស្លៀកឈុតបុរាណខ្មែរស្អាតដាច់គេ

    ឆុំ វត្តី អ្នកគាំទ្រសរសើរថា ស្លៀកឈុតបុរាណខ្មែរស្អាតដាច់គេ

    ឆុំ វត្តី ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាថា ជាតារាស្រីដែលស្លៀកឈុតបុរាណខ្មែរហើយស្អាត និងស័ក្ដិសមបំផុត ស្របពេលដែលនាងកំពុងតែមានប្រជាប្រិយភាពក្នុងខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ។ ហើយប៉ុន្មាននាទីមុននេះបន្ដិច តារាស្រីរូបនេះបានបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរប៉ុន្មានស្លឹកនៅលើបណ្ដាញសង្គម Facebook Page ផ្ទាល់ខ្លួន។

    បើតាមប្រភពអ្នកគាំទ្រមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន ឡារ៉ែនថា “ឆុំ វត្តី ជាតារាស្រីដែលមានទម្រង់មុខបែបនារីខ្មែរចំៗ ហើយមានសម្រស់ស្រស់ស្អាតនៅពេលដែលនាងស្លៀកសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ ហើយចំពោះឈុតឆាកក្នុងរឿង “ហ្លួងព្រះស្ដេចកន” នេះ ខ្ញុំយល់ថា គាត់ពិតជាស្អាតមែនបង”។

    ចង់ដឹងថា ការលើកឡើងរបស់អ្នកគាំទ្រ ពិតដូចសម្ដីមែនឬក៏អត់នោះ សូមទស្សនារូបភាពទាំងឡាយរបស់កញ្ញា ឆុំ វត្តី ខាងក្រោមនេះ៖