Tag: ឆន សុវណ្ណរាជ

  • សុភក្រ កុសុម៉ា អៀនខ្លាំងពេក ពេលច្រៀងគូជាមួយ ឆន សុវណ្ណរាជ

    សុភក្រ កុសុម៉ា អៀនខ្លាំងពេក ពេលច្រៀងគូជាមួយ ឆន សុវណ្ណរាជ

    ដូចដែលប្រិយមិត្តទាំងអស់បានស្គាល់ហើយថា ពិធីការិនីដែលមានវោហារស័ព្ទមិនចេះទាល់ជាមួយនឹងភាពកំប្លុកកំប្លែងកញ្ញា សុភក្រ កុសុម៉ា នាងមានសមត្ថភាពផ្នែកសិល្បៈពហុជំនាញតែម្ដង និងជាពិសេសនោះគឺ នាងមានទឹកដមសំឡេងពីរោះបែបស្អកៗ ដែលកាលពីកុមារភាព តារាស្រីរូបនេះចូលចិត្តច្រៀងត្រាប់តាមសំឡេងអ្នកនាង យក់ ថិតរដ្ឋា ហើយត្រូវបានមហាជនប្រសិទ្ធនាមឱ្យនាងថា យក់ ថិតរដ្ឋា Copy ទៀតផង។

    នៅពេលតារាស្រីរូបនេះវិលត្រឡប់ចូលមកកាន់សិល្បៈវិញ គេសម្គាល់ឃើញថា អាជីពជាពិធីការិនីរបស់នាង ហាក់មានប្រជាប្រិយភាពខ្លាំងជាងអាជីពជាតារាចម្រៀង និងសម្ដែង​ តែនៅពេលថ្មីៗនេះ សុភក្រ កុសុម៉ា ត្រូវបានអញ្ជើញឱ្យចូលរួមច្រៀងនៅក្នុងកម្មវិធីមង្គលការដ៏អធិកអធមមួយ ហើយនាងត្រូវបានគេអញ្ជើញឱ្យចាប់ដៃគូច្រៀងជាមួយនឹងគណៈកម្មការនៃកម្មវិធីប្រឡងចម្រៀង Cambodian Idol គឺលោក ឆន សុវណ្ណរាជ។ នៅពេលនោះគេមើលឃើញថា តារាស្រីរូបនេះហាក់ដូចជារាងភ័យៗបន្ដិច នៅពេលបានជួបច្រៀងជាលើកដំបូងជាមួយលោក សុវណ្ណរាជ​ ក្នុងបទ «ភ័ព្វព្រេងវាសនា»។ នាងនិយាយថា «សំខាន់គឺអៀនណាស់ ពេលបកស្រាយបទចម្រៀងជាមួយបងរាជ…»។

    ចង់ដឹងថា តើការបកស្រាយរបស់ សុភក្រ កុសុម៉ា និងឆន សុវណ្ណរាជ មានភាពពីរោះរណ្ដំ និងកំប្លុកកំប្លែងដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • គណនីហ្វេសប៊ុករបស់ ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក

    គណនីហ្វេសប៊ុករបស់ ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក

    ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 បានឱ្យដឹងថា គណនីលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ ត្រូវបានជនអនាមឹកហែកយក ដោយមិនអាចការពារបាន។ នេះបើតាមការអះអាងរបស់តារាចម្រៀងរូបនេះ នៅលើគណនី អ៊ីនស្តាក្រាម ក្នុងពេលថ្មីៗនេះ។

    នៅក្នុងនោះ លោក ឆន សុវណ្ណរាជ បញ្ជាក់ប្រកាសអះអាងថា « ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខាង Facebook និង ជំនាញខាងIT ម្នាក់បាន Hake និង Blockចោលយកទៅបានសម្រេច ទោះបីជាខ្ញុំខំការពារដោយប្រព័ន្ធសុវត្តិភាពនិងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយ នេះជាពត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្តនិងមិត្តអ្នកគាំទ្រទាំងអស់ជ្រាបជាព័ត៌មាន ។ សូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ»៕

    ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខាងFacebook និង ជំនាញខាងIT ម្នាក់បានHake និង Blockចោលយកទៅបានសំរេចទោះបីជាខ្ញុំខំការពារដោយប្រព័ន្ធសុវត្តិភាពនិងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយនេះជាពត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្តនិងមិត្តអ្នកគាំទ្រទាំងអស់ជ្រាបជាពត៌មានសូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ

    A post shared by Chhorn Sovannareach (@chhornsovannareach) on

  • ទីន ទីន និយាយពីរឿងស្នហាជាមួយ ឆន សុវណ្ណរាជ

    ទីន ទីន និយាយពីរឿងស្នហាជាមួយ ឆន សុវណ្ណរាជ

    បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា  ចិត្រាតូច និងចិត្រាធំមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយគ្នា ព្រមទាំងមានមុខមាត់ស្រដៀងគ្នាផងនោះ ក៏ស្រាប់តែមានអ្នកលេងបណ្ដាញសង្គម Facebook ម្នាក់ទៀតដែលមានឈ្មោះថា Roxy Bella បានចេញមកអះអាងរឿងរ៉ាវរបស់តារាសម្ដែង ទីន ទីន និង ឆន សុណ្ណរាជ ត្រឹមតែប្រយោគមួយឃ្លាថា  «សំខាន់ពីរនាក់គាត់ នៅក្រៅ គឺប្ដីប្រពន្ធនឹងគ្នា»។

    ស្របពេលគ្នានេះដែរ តារាសម្ដែងវ័យក្មេង ដែលទើបទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគទូរទស្សន៍ ហង្សមាស រឿង “សិសិររដូវក្នុងបេះដូង” បានបង្ហោះសារឆ្លើយតបអំពីរឿងរ៉ាវស្នេហាជាមួយលោក ឆន សុវណ្ណរាជ ថា «ជូនចំពោះ បងស្រី Roxy Bella បើតាមជាក់ស្តែង ខ្ញុំហើយនិងបងរាជ មិនដែលស្គាល់បងស្រីទេ តែហេតុអីបានជាបងស្រីដឹងរឿងពួកខ្ញុំច្បាស់ម្ល៉េះ  ឬក៏បងស្រីចង់ល្បី? សុំកុំដើរប្រឌិតរឿង ហើយនិយាយបង្ខូចកេរ្តិ៍ឈ្មោះគេបែបនេះទៀត ។ ខ្ញុំស្រឡាញ់រាប់អាន បងរាជដូចបងប្រុសអ៊ីចឹង មិនដូចពាក្យដែលបងស្រីមកចោទប្រកាន់ខ្ញុំទេ»។

    គួរបញ្ជាក់ផងដែរថា តាម​រយៈសារអេឡិចត្រូនិកដែល ទីន ទីន បានឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ឡារ៉ែន លោកបានបញ្ជាក់បន្ថែមថា «រវាងលោក និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ គឺត្រឹមតែជាបងប្អូនប្រុសល្អនឹងគ្នា ហើយគ្មានទំនាក់ទំនងស្នេហាប្រុស និងប្រុសដូចអ្វីដែលគេបានចោទប្រកាន់ឡើយ»៕

     

  • អូ! ពិតជាស្និទ្ធស្នាលគ្នាមែន ឆន សុវណ្ណរាជ ជូនពរ ឱក សុគន្ធកញ្ញា…

    អូ! ពិតជាស្និទ្ធស្នាលគ្នាមែន ឆន សុវណ្ណរាជ ជូនពរ ឱក សុគន្ធកញ្ញា…

    កាលពីថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម នៅពេលអ្នកគាំទ្រកញ្ញា ឱក សុគន្ធកញ្ញា បានផ្ញើសារជូនពរតារាចម្រៀងរូបនេះយ៉ាងភ្លូកទឹកភ្លូកដី  តែអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ  គឺលោក ឆន សុវណ្ណរាជដែលអ្នកគាំទ្រជាច្រើននាក់រំពឹងថានឹងបានចាប់ដៃគ្នាធ្វើជាគូស្នេហ៍ជាមួយតារាស្រី សុគ្ធកញ្ញា នោះបានជូនពរនាងយ៉ាងកំប្លែងគួរចង់តែផ្ទុះសំណើច តែមានន័យផ្អែមល្ហែម និងបង្ហាញពីភាពស្និទ្ធស្នាលដ៏គួរឱ្យស្រឡាញ់យ៉ាងខ្លាំង។

    លោក សុវណ្ណរាជ បានសរសេរនៅលើគណនី Facebook ផ្ទាល់របស់លោកថា “អត់ទាន់យឺតពេលទេ happy birthday មីង@sokunkanha ហៅកូនកង្កែប ជូនពរឱ្យជោគជ័យគ្រប់ភារកិច្ច សុខភាពល្អ និង កាន់តែស្រស់ស្អាត”។

    យ៉ាងម៉េចដែរប្រិយមិត្តទាំងអស់គ្នា អ្នកទាំងពីរពិតជាគួរឱ្យស្រឡាញ់កម្រិតណាដែរ?

    សូមទស្សនារូបតារាចម្រៀងមួយគូនេះដូចខាងក្រោម៖

  • ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ភ្នំពេញៈ ពេល​​តារា​ចម្រៀង​ប្រុស​លំដាប់​កំពូលនៅ​ទ្រ​នំ​ហង្ស​មាស​លោក ឆន សុវណ្ណរាជ បាន​ហោះ​ហើរ​​​ចេញ​ទៅ​សម្តែង​រួម​ដំណើរ​ជា​គូ​ដូចជា​គូស្នេហ៍​​ជាមួយ​នឹង​ កញ្ញា ឱក សុគន្ធ​កញ្ញា និង​បាន​​ជុំ​គ្នា​​ជាមួយ​នឹង​​តារា​ចម្រៀង​ប្រុស​ហង្ស​មាស​ម្នាក់​ទៀត​ឈ្មោះ​ Step ​ដែល​មាន​មុខ​មាត់​​​​ស្រដៀង​លោក រ៉េន ជា​​តារា​​​កូរ៉េ​នៅ​ឯ​ប្រទេស​ កូរ៉េខាង​ត្បូង ​នាពេលថ្មី​ៗ​ ក៏​ស្រាប់​​តែ​​​មាន​ក្មេង​ស្រី​ម្នាក់​បាន​ Lives វីដេអូ​តាម​ហ្វេសប៊ុក​ ទាំង​យប់​រៀបរាប់​ថា រូប​នាង​ត្រូវ​បាន​តារា​ចម្រៀង​ប្រុស​រូប​នេះ​បោក​ប្រាស់​ក្តី​ស្នេហ៍​នាង​ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តែ​ម្តង តែ​ក្រោយ​មក​នាង​ក៏​បាន​លប់​ចោល​វិញ​ភ្លាមៗ​។

     

    ទោះបី​មាន​ការ Lives វីដេអូ​​តាម​ហ្វេសប៊ុក ​​​តប​បកស្រា​យ​ពី​សំណាក់​តារា​ចម្រៀង​ប្រុស ​មាន​សំឡេង​ក្រអួន​ អង្រួន​ស្រូប​យក​នូវ​ប្រជា​ប្រិយ​ភាព​ពី​​ក្រុម​អ្នក​គាំទ្រ​យុវវ័យ​លោក ឆន សុវណ្ណរាជ ដែល​ស្តាប់​មិន​សូវ​ច្បាស់ក៏​​ព្រោះ​ឮតែ​សំឡេង​រថ​យន្ត​យ៉ាង​ណា​ក្តី ក៏​​រលក​រឿង​ព័ត៌មាន​បែបរស៊ើប​ខ្នង​នេះ​ ​មិន​បាន​​សាប​រលាប​​​ដែរ គឺ​​នៅ​បន្ត​បោក​បក់​ដោយ​ភាព​មន្ទិល​សង្ស័យ​មិន​ស្បើយនោះ​ឡើយ​។

    តារាចម្រៀង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​កម្មវិធី​ Cambodian Idol ​នៅ​​ទូរទស្សន៍​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ ដែរ​ តែ​មិន​បាន​បក​ស្រាយ​ផ្ទាល់​ឡើយ​ដោយ​លោក​កំពុង​តែ​នៅ​ប្រទេស​កូរ៉េ​នៅ​ឡើយ ខណៈ​ត្រូវ​​បាន​​ប្អូន​ស្រី​បង្កើត​របស់​លោក​​ឈ្មោះ​​​​ Care បាន​​បក​ស្រាយ​ជំនួស​។ ដោយ​សម្អាង​​​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ និង​ធ្លាប់​បាន​មើល​វីដេអូ​​រៀបរាប់​រឿង​មិន​ទំនង​របស់​ក្មេង​ស្រី​ខាងលើ​​កញ្ញា Care បាន​​បង្ហើប​ឲ្យ​ដឹង​ថា​៖ «តាម​ពិត​ទៅ​ក្មេង​​ស្រី​ម្នាក់​នោះ គឺ​ជា​អ្នក​គាំទ្រ (Fan) ​របស់​បង​ខ្ញុំ​ ហើយ​នាង​​ធ្លាប់បាន​ជួប​ថត​​រូប​ជាមួយ​នឹង​គាត់​តែ​ម្តង​គត់​កាល​នៅ​​​ឯ​កោះ​ ពេជ្រ​​។ នាង​​ក៏​បាន​ប្រាប់​ដែរ​ថា គ្រាន់​តែ​និយាយ​លេង​សើច​នឹង​បង​រាជ​តែ​ប៉ុណ្ណោះ»​។ ​

    កញ្ញា Care បន្ត​ថា៖ «ម្យ៉ាង​ទៀត ក្មេង​ស្រី​នោះ ក៏​បាន​សារភាព​ថា គណនី​ហ្វេសប៊ុក​របស់​នាង ត្រូវ​បាន​គេ​ក្លែង​បន្លំ ហើយ​សង្ស័យ​ថា ​ជា​មិត្តភក្តិ​​ដែល​បាន​ឈ្លោះ​ជា​មួយ​នាង​ បាន​យក​គណនី​នាង​ទៅ​បង្ហោះ​រឿង ឬ​ធ្វើ​សកម្ម​ភាព​មិន​ល្អ​​ផ្សេងៗ​ទៀត​ផង​»៕