Tag: គង់ សុជាតិ

  • គង់ សុជាតិ និងស្វាមី ផ្អែមល្ហែមអ្វីម្ល៉េះទេ ព្រះអ៊ើយ!

    គង់ សុជាតិ និងស្វាមី ផ្អែមល្ហែមអ្វីម្ល៉េះទេ ព្រះអ៊ើយ!

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់ពិធីការិនីល្បីឈ្មោះ គង់ សុជាតិ នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីភាពផ្អែមល្ហែមរវាងអ្នកនាង និងស្វាមីនាថ្ងៃសម្រាកលម្ហែកាយនៅលើឆ្នេរឯករាជ្យនៃទឹកដីខេត្តព្រះសីហនុ។

    បន្ទាប់ពីបានសម្រាកព្យាបាលខ្លួននៅប្រទេសថៃ កាលពីប៉ុន្មានសប្ដាហ៍កន្លងមក គេសង្កេតឃើញថា អ្នកនាង គង់ សុជាតិ មានសភាពធូរស្បើយឡើងវិញច្រើន ព្រមទាំងទទួលបានការថ្នាក់ថ្នម និងយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីលោក ជា វិបុល ដែលជាឧត្តមស្វាមី(ច្រណែនណាស់លោកអ៊ើយ!)។ ទោះជាមមាញឹកយ៉ាងណា ក៏ស្វាមីអ្នកនាង គង់ សុជាតិ នៅតែកំដរភរិយាមកកម្សាន្ដ សម្រាកលម្ហែនាឆ្នេរសមុទ្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធដើម្បីបំប៉នសុខភាពដែរ។ ពិធីការិនីសម្រស់មិនផ្លាស់ប្ដូររូបនេះ បានរៀបរាប់នៅលើអ៊ីនស្ដាក្រាមរបស់ខ្លួនថា «អរុណសួស្តីបងប្អូនមិត្តភ័ក្តិទាំងអស់គ្នា ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងខ្យល់អាកាសដ៏ត្រជាក់នាពេលព្រឹកព្រលឹម #bolcheattrip»។

    ចង់ដឹងថា តើអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ផ្អែមល្ហែមនឹងគ្នាគួរឱ្យច្រណែនដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះចុះ(ហ៊ឺស!)៖

    Happy at the beach 🏝 🏖 #pokpakfamily #vibolsocheattrip @kongsocheat

    A post shared by Chea vibol (@cheavibol) on

    Good morning from the beach. #bolcheattrip @kongsocheat

    A post shared by Chea vibol (@cheavibol) on

    #vibolsocheattrip #pokpakfamily @cheavibol 🏊🏊‍♀️

    A post shared by Kongsocheat (@kongsocheat) on

  • អ្នកគាំទ្រភ្ញាក់ផ្អើល ខណៈឃើញអ្នកនាង គង់ សុជាតិ សម្រាកព្យាបាលនៅប្រទេសថៃ

    អ្នកគាំទ្រភ្ញាក់ផ្អើល ខណៈឃើញអ្នកនាង គង់ សុជាតិ សម្រាកព្យាបាលនៅប្រទេសថៃ

    បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ជា វិបុល នាពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា ភរិយារបស់លោកគឺ អ្នកនាង គង់ សុជាតិ កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃ ដោយរូបភាពរបស់អ្នកនាងដែលកំពុងអង្គុយនៅលើរទេះរុញនោះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។

    បើតាមសំណេរនៅលើហ្វេសប៊ុក លោក ជា វិបុល បាន​អះអាងថា​ ភរិយា​របស់លោក​ គឺអ្នកនា​ង គង់ សុជាតិ ទើប​ដឹងខ្លួន​បន្ទាប់ពី​គេ​ចាក់​ថ្នាំ​សន្លប់​ដើម្បីធ្វើ​សុង​ក្រពះរួច។ ប៉ុន្តែ​ពេលនេះ​មិនមាន​បញ្ហា​អ្វី​ទេ គ្រាន់តែ​វេជ្ជបណ្ឌិត​ឱ្យ​អ្នកនាង​តម​កាហ្វេ តែ អាហារជូរ និងហឹរ។

    មាន​ការជូន​ពរ​ឱ្យអ្នកនាង គង់ សុជាតិ ឆាប់​មាន​សុខភាព​ល្អឡើង​វិញពីបណ្ដាអ្នកគាំទ្រជាច្រើន  និងមានការ​សរសើរផងដែរ​ថា ​ទោះជា​មានការ​ងារ​រវល់យ៉ាងណាក៏ដោយ ​តែ​លោក ជា វិបុល ក៏នៅតែ​ឆ្លៀត​ចំណាយពេល​ជូន​ភរិយា​ទៅពិនិត្យសុខភាព​នៅ​មន្ទីរពេទ្យទៀត នេះបានពិតជា​ស្វាមី​ល្អ​មែន។

    សូមជម្រាបបន្ថែមថា លោក វិបុល បានបញ្ជាក់ពីមន្ទីរពេទ្យដែលអ្នកនាង គង់ សុជាតិ បានទៅសម្រាកព្យបាលនៅប្រទេសថៃនោះគឺ មន្ទីរពេទ្យ Phyathai 1 Hospital ៕

  • លោក ជា វិបុល និង ភរិយា គង់ សុជាតិ ឆ្លងផុតទុក្ខធំហើយ

    លោក ជា វិបុល និង ភរិយា គង់ សុជាតិ ឆ្លងផុតទុក្ខធំហើយ

    ថ្មីនេះ តាមរយៈ Facebook Page របស់ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក ជា វិបុល បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងមន្ទីរពេទ្យ ដែលបង្ហាញឱ្យឃើញថា កូនស្រីរបស់លោកកំពុងតែមានជំងឺ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង 5 ឆ្នាំមក លោក ជា វិបុល និង ភរិយា គង់ សុជាតិ ទទួលបានកូនស្រីដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ម្នាក់មានឈ្មោះថា “ដូរី ” ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ពិធីករដ៏ល្បី ជា វិបុល បានបង្ហោះសារបង្ហាញពីក្ដីព្រួយបារម្ភកូនស្រីដែលទើបតែមានអាយុ11ខែ នាងតូច ដូរី ថា  “ដូរី ឈឺ 6ថ្ងៃហើយ ថ្ងៃនេះបានធូរច្រើនហើយ ដោយមានជំងឺគ្រុនឈាមកម្រិតស្រាល ដែលកំពុងគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។

    គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការព្រួយបារម្ភនេះ បណ្ដាអ្នកគាំទ្រជាច្រើនមានការឈឺឆ្អាលយ៉ាងខ្លាំង ដោយសម្តែងការអាណិតអាសូរ រួមទាំងផ្ញើសារជូនពរឲ្យឆាប់បានជាសះស្បើយគ្រប់ៗគ្នា៕