Tag: ក្រុមហ៊ុនវីង

  • វីងផ្តល់ជូនការផ្ទេរប្រាក់ឥតគិតថ្លៃ ទោះជា Covid-19 កំពុងរីករាលដាលក៏ដោយ

    វីងផ្តល់ជូនការផ្ទេរប្រាក់ឥតគិតថ្លៃ ទោះជា Covid-19 កំពុងរីករាលដាលក៏ដោយ

    ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19 កំពុងរីករាលដាល។ ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈ​កម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងមានតម្រូវការផ្សេងៗ ។

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍គឺជាអាទិភាពមួយរបស់យើង។ ​ស្ថិតក្នុងស្ថានភាពដែល COVID-19 កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួលនិងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។​ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព​។ ​ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃតាមរយ:កម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុង​ចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។​

    លោក ម៉ានូ រ៉ាចាន់បានបន្តថា៖ «យើងសង្ឃឹមថាការផ្តល់ជូននូវសេវាដោយឥតគិតថ្លៃនេះ នឹងជួយដល់អតិថិជនរបស់វីងរាប់លាននាក់ឱ្យអាចផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលកំពុងជួបបញ្ហាវិបត្តិបាន»។

    ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះបានលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសាធារណជនទាំងឡាយឲ្យរួមគ្នាប្រើប្រាស់សេវាអេឡិចត្រូនិចសម្រាប់ធ្វើប្រតិបត្តិការ​ផ្សេងៗ និងទូទាត់ការចំណាយ។

    បើយោងតាមអង្គការសុខភាពពិភពលោក  មានវិធីមួយចំនួនដែលជួយការពារខ្លួនពីការឆ្លងCOVID-19 ដូចជា៖ ការលាងដៃជាមួយសាប៊ូ  ការខ្ទប់មាត់និងច្រមុះពេលដែលក្អក ឬកណ្តាស់ ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ ព្រមទាំងរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់មួយម៉ែតជាដើម។

    លោក ម៉ានូ បានក្រើនរំលឹកទៅអ្នកទាំងអស់គ្នាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពដោយលើឡើងថា៖ «សូមអ្នកទាំងអស់គ្នាទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុតជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាឆ្លង COVID-19។​ ការធ្វើបែបនេះ នឹងអាចជួយការពារអ្នក និងក្រុមគ្រួសាររបស់អ្នកពីការឆ្លង COVID-19បាន។​»

    កម្មវិធីស្មាតហ្វូនវីង អាចជួយអ្នកប្រើប្រាស់មិនឲ្យប៉ះសាច់ក្រដាស់ប្រាក់ដោយផ្ទាល់បាន។​ ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច វាមិនទាមទារឲ្យមនុស្សម្នានៅក្បែរគ្នា​ឬ កាន់សាច់ប្រាក់ដោយផ្ទាល់ ដែលអាចប្រឈមនឹងការចម្លងវីរុសនោះឡើយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់សុខភាព កម្មវិធីស្មាតហ្វូនវីង អាចផ្តល់ជូននូវភាពងាយស្រួលដល់អថិជនដែលអាច​ទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយត្រឹមតែប្រើចុងម្រាមដៃចុចទូរស័ព្ទប៉ុណ្ណោះ។​

    គ្រាន់តែប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងលើទូរស័ព្ទដៃវៃឆ្លាត ប្រជាជននៅទូទាំងប្រទេសអាចទូទាត់ប្រាក់បានជាច្រើនយ៉ាង​  មិនថាជាការបង់ថ្លៃទឹកភ្លើង ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ការចំណាយផ្សេងៗរាប់ចាប់តាំងពីសេវាដឹកជញ្ជូន រហូតដល់ហាងលក់ទំនិញ។​

    ដោយមានអ្នកប្រើប្រាស់ជាង៥លាននាក់ វីងបានវិវត្តខ្លួនក្លាយជាស្លាកយីហោមួយដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្ត​បំផុតក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត​ និងអេឡិចត្រូនិច ដោយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បីផ្តល់ជូនភាពងាយស្រួលក្នុងការទិញទំនិញតាមអ៊ីនធឺណិត។

    លោក ម៉ានូ បានមានប្រសាសន៍ថា៖ «វីងពិតជាមានមោទនភាពក្នុងការគាំទ្រតម្រូវការហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ មិនថាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងនឹងកាន់តែរឹងមាំនៅពេលដែលយើងរួមសហការគ្នាបានល្អ»។

    សម្រាប់អតិថិជនដែលត្រូវការសាច់ប្រាក់ នៅតែអាចដកប្រាក់បានយ៉ាងងាយស្រួលតាមរយៈបណ្តាញភ្នាក់ងារវីងជាង ៧៥០០កន្លែង ទូទាំងប្រទេស បើទោះបីជានៅភូមិដាច់ស្រយាលយ៉ាងណាក្តី​៕

     

  • វីង(Wing) និង សម័្ពន្ធសមាគម​សហគ្រាស​​ធុន​តូច និង​មធ្យមកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដំណោះស្រាយថ្មីក្នុងការទូទាត់ប្រាក់

    វីង(Wing) និង សម័្ពន្ធសមាគម​សហគ្រាស​​ធុន​តូច និង​មធ្យមកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដំណោះស្រាយថ្មីក្នុងការទូទាត់ប្រាក់

    ភ្នំពេញ ថ្ងៃទី20 ខែធ្នូ ឆ្នាំ2020៖ ធនាគារឯកទេសវីង(Wing) ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា រួមនិងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មី ដើម្បីផ្តល់នូវមធ្យោបាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើង ដល់សមាជិកខ្លួន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់វីង។

    តាមរយៈភាពជាដៃគូនេះ សមាជិករបស់សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានបទពិសោធន៍ជាមួយផលិតផល និងសេវាកម្មរបស់វីងដែលប្រកបទៅដោយភាពច្នៃប្រឌិត ហើយត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ព្រមទាំងអតិថិជនសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ទាំងតាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិត តាមរយៈការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបណ្តាញភ្នាក់ងារវីងជាង ៧.៥០០កន្លែងទូទាំងប្រទេស។

    ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៏ថា៖ “ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវបច្ចេកវិទ្យាឈានមុខគេនៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់វីង ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើសមាហរណកម្មនៅក្នុងតំបន់ ខណៈពេលដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត កំពុងឆ្ពោះទៅរកសេដ្ឋកិច្ច​ឌីជីថល​នាពេលដ៏ឆាប់ខាងមុខនេះ”។

    ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ2010 សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា មានសមាជិកជាង300 ដែលជាម្ចាស់នៃក្រុមហ៊ុនជំនួញផ្សេងៗជាច្រើននៅទូទាំងប្រទេសកម្ពុជា។ សហព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារសកល។

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យម បានរួមចំណែកយ៉ាងសំខាន់ចំពោះភាពរឹងមាំ និងស្ថេរភាពនៃសេដ្ឋកិច្ចរបស់កម្ពុជា។ យើងបានយល់ដឹងយ៉ាងច្បាស់នូវបញ្ហាប្រឈមរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមដែលកំពុងតែជួបប្រទះ ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ហេតុដូចច្នេះហើយ យើងបានផ្តួចផ្តើមគំនិតថ្មីៗដែលជាដំណោះស្រាយដ៏ល្អក្នុងការដោះបន្ទុកទាំងនេះ ដើម្បីឲ្យពួកគេអាចផ្តោតលើការពង្រីកអាជីវកម្មជាងមុន”។

    វីង(Wing) បានផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលមានប្រសិទ្ធផល និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ប្រកបដោយ​ភាពងាយស្រួល និងមានការធានា។ ផលិតផលនិងសេវាកម្មទាំងនេះ រួមមាន៖ សេវាកម្មបើកប្រាក់បៀវត្សដែលមានភាពងាយស្រួល និងរហ័ស សេវាទូទាត់វិក្កយបត្រ សេវាទូទាត់ចំណាយតាមអនឡាយ ជាមួយនឹងដំណោះស្រាយនៃការទូទាត់ផ្សេងៗទៀត តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលបានផ្តល់ឱ្យពួកគេនូវជម្រើសហិរញ្ញវត្ថុកាន់​តែអស្ចារ្យជាងមុន។

    ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ឥឡូវនេះ វីងគឺជាស្លាកយីហោមួយដែលត្រូវបានទទួលស្គាល់ និងទុកចិត្តបំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិច​ត្រូនិច ហើយបានចាប់ដៃគូជាមួយពាណិជ្ជករជាង 4ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម៕