Tag: កោះបាលី

  • កោះបាលី និង4ទីតាំងស័ក្តិសិទ្ធិពេលបានទៅហើយ មិនគួរខកខាន…

    កោះបាលី និង4ទីតាំងស័ក្តិសិទ្ធិពេលបានទៅហើយ មិនគួរខកខាន…

    ដំណើរ​ទេសចរណ៍​មួយទៀត​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កម្ពុជា​ ប្រហែលជា​ប្រគល់​ទៅ​ឱ្យ​ដំណើរ​កម្សាន្ត​នៅ​កោះ​ បាលី​ ដែនដី​ស័ក្តិសិទ្ធិ​នៃ​ទ្វីបអាស៊ី​ កោះ​ស្ថានសួគ៌​ដែល​នរ​ណាៗ​ក៏​ត្រូវ​បាក់ចិត្ត​ស្រឡាញ់​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 5,634គីឡូម៉ែត្រ​ក្រឡា​ដែល​បាន​ទទួល​វប្បធម៌​ប្រពៃណី​ពី​ឥណ្ឌា​ជាគោល​ និង​នៅ​ទីនោះ​មនុស្ស​ភាគច្រើន​គោរព​សាសនា​ព្រាហ្មណ៍​-ហ៊ិ​នឌូ​។ នៅ​លើ​កោះ​ធម្មជាតិ​នោះ​ ហាយ​ឡាយ​ទេសចរណ៍​ដែល​មិន​គួរ​ខកខាន​គឺ​ ការ​ទៅ​សុំ​ពរ​សព្ទសាធុការ​ពីទី​តាំង​ស័ក្តិសិទ្ធិ​ 4កន្លែងនៅ​លើ​កោះ​បាលី​… តើមាន​អ្វីខ្លះ​នោះ​ តោះ​ យើង​ទៅ​ទាំងអស់គ្នា​!

    1. វត្ត​ អ៊ូ​ឡាន់​ ដានូ​ ប្រា​តាន់​(Pura​ Ulun​ Danu​ Bratan​)ចាប់ផ្ដើម​ដើរកម្សាន្ត​លើ​កោះ​ បាលី​ ត្រូវតែ​ទៅ​ទីកន្លែង​ស័ក្តិសិទ្ធិ​ វត្ត​អ៊ូ​ឡាន់​ ដានូ​ ប្រា​តាន់​ ជាវ​ត្ត​ល្បីឈ្មោះ​មួយ​ស្ថិតនៅ​ចំកណ្ដាល​កោះ​ ដែល​មាន​ភាព​ស្រស់​ស្អាត​នៅ​កណ្ដាល​ទឹក​ មាត់បឹង​ទន្លេសាប​ប្រា​តាន់​។ ឆាក​ខាង​ក្រោយ​ស្រស់​ស្អាត​ដោយ​ភ្នំភ្លើង​ ហាក់ដូចជា​ស្ថាន​សួគ៌ា​ និង​មាន​ចំណុច​លេចធ្លោ​ស្ថិតនៅ​លើ​ទេ​វល័យ​កម្ពស់​ 11ជាន់​ សាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ទេ​ពី​ដានូ​ អាទិទេព​នៃ​ខ្សែ​គង្គា​ អ្នកមើល​ថែទាំ​ភាព​ឧត្ដម​សម្បូរ​។ អ្នកទេសចរ​អាចម​កដើរលេង​កម្សាន្ត​នៅ​ទីនេះ​បាន​ពេញ​មួយឆ្នាំ​ តែ​ល្អ​បំផុត​គឺ​អំឡុង​ពី​ខែមីនា​ ដល់​ខែកក្កដា​ ព្រោះ​មិនសូវ​មាន​ភ្លៀង​ច្រើន​។

    2. វត្ត​ទឹក​ស័ក្តិសិទ្ធិ​ ឬវត្ត​ធី​រតា​ អេម​ភូល​(Tirta​ Empul​)
    បើ​ទៅ​លេង​ឥណ្ឌូ​នេ​ស៊ី​ នៅ​កោះ​បាលី​ជាមួយនឹង​កម្រិត​នៃ​ភាព​សទ្ធា​ជឿជាក់​មោះមុត​ ត្រូវតែ​ទៅ​វត្ត​ទឹក​ស័ក្តិសិទ្ធិ​ ឬវត្ត​ធី​រតា​ អេម​ភូល​ ដែល​មាន​ទឹកធម្មជាតិ​ផុស​ឡើង​មក​ពីក្រោម​ដី​ មាន​អាយុ​ច្រើនជាង​ 1,000ឆ្នាំ​ ដោយ​មនុស្សម្នា​ភាគច្រើន​និយម​មក​លាង​ជម្រះ​រាងកាយ​នៅក្នុង​ស្រះទឹក​មួយ​នេះ​ក្រោម​ជំនឿ​របស់​ជន​ជា​តិ​ហ៊ិ​នឌូ​ដែល​ថា​ នឹង​ធ្វើ​ឱ្យ​រឹងប៉ឹង​ ជួយ​បំបាត់​រោគា​ បង្កើន​សិរីមង្គល​ដល់​ជីវិត​។ អ្នក​មក​ទីនេះ​ត្រូវ​ស្លៀក​សារុង​ និង​កំណាត់​ដណ្ដប់​ពីលើ​រាងកាយ​មួយ​កំណាត់​ក្រោម​ និង​ហាម​ការ​ថត​រូបភាព​អ្នកស្រុក​បាលី​ខណៈ​ ដែល​ពួកគេ​កំពុង​ងូតទឹក​ជម្រះកាយ​ ព្រោះ​ជា​រឿង​ដែល​ត្រូវ​បាន​ហាមឃាត់​។

    3. វត្ត​បេ​សា​គីហ៍​(Pura​ Brsakih​)
    មាន​ព្រះវិហារ​ធំ​ដ៏​ទាក់ទាញ​កែវភ្នែក​ គឺ​វត្ត​បេ​សា​គីហ៍​ ជាទី​កន្លែង​មួយទៀត​ដែល​អ្នកស្រុក​បាលី​លើកតម្កើង​ជាវ​ត្ត​ហ្លួង​នៃ​សាស​នា​ហ៊ិ​នឌូ​ ដែល​នៅ​ទីនោះ​យើង​នឹង​បានឃើញ​អ្នកស្រុក​បាលី​ទូល​លី​វត្ថុ​បូជា​នៅ​លើ​ក្បាល​តាម​បែប​បុរាណ​។ នៅ​ទីនោះ​មាន​ ព្រះវិហារ​បូជា​ព្រះព្រហ្ម​ ព្រះនារាយណ៍​ និង​ព្រះសិវៈ​ អាទិទេព​នៃ​ហ៊ិ​នឌូ​ ដើម្បី​សុំ​ពរ​ដល់​គ្រប់​ៗគ្នា​ ហើយ​វត្ត​បេ​សា​គីហ៍​ ថែមទាំង​បាន​ទទួល​បានការ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ ដោយ​អង្គការ​យូ​ណេស្កូ​តាំងពី​ឆ្នាំ1995​ ទៀតផង​។ សូម​ណែនាំ​ថា​ មុននឹង​ចូល​វត្ត​ កុំ​ភ្លេច​ស្លៀក​សារុង​ និង​កំណាត់​ដណ្ដប់​ជើង​ ដើម្បី​ភាព​សុភាព​រាបសា​។

    4. វត្ត​ថា​ម៉ាន់​ អាយុ​ន ថេម​ផល​(Taman​ Ayun​ Temple​)
    ឆ្អែត​ពេញដោយ​បុណ្យ​កុសល​ជា​បន្ត​ជាមួយនឹង​ទីកន្លែង​ដ៏​គួរ​ឱ្យ​រំភើបចិត្ត​ គឺ​វត្ត​ថា​ម៉ាន់​ អាយុ​ន ដែល​ជា​អតីត​ព្រះរាជវាំង​របស់​រាជវង្ស​ ម៉េ​ងវី​ ដែល​បច្ចុប្បន្ន​បាន​បើក​ឱ្យ​សាធារណជន​ចូល​ទៅ​ទស្សនា​ហើយ​។ វត្ត​ថា​ម៉ាន់​ អាយុ​ន នេះ​សាង​ឡើង​ ដើម្បី​ចម្លង​ចក្រវាល​តាម​ជំនឿ​របស់​សាស​នា​ហ៊ិ​នឌូ​ ដូចជា​ចេតិយ​ខ្ពស់​ គឺ​ភ្នំព្រះសុមេរុ​ និង​ស្រះទឹក​ព័ទ្ធជុំវិញ​ គឺ​មហាសមុទ្រ​ ដែល​ជា​កំពែង​នៃ​ភាព​នៅ​លើ​ផុត​កាល​វេលា​ហ្នឹងឯង​។

    បើ​នរណា​មានឱកាស​បាន​ទៅ​ទស្សនា​កោះ​បាលី​ សូម​ប្រាប់​ទៅចុះ​ថា​ ត្រូវ​កុំ​ខកខាន​ការ​ទៅ​សុំ​ព្រះពរ​ពីទី​កន្លែង​ស័ក្តិសិទ្ធិ​ទាំង4​ ដែល​ ឡា​រ៉ែ​ន បាន​រៀបរាប់​ខាងលើ​នោះ​ឱ្យ​សោះ​។ ទៅ​ទស្សនាចរណ៍​មណ្ឌល​ទេសចរណ៍​សំ​ខាន់​ៗ គឺជា​ការ​បើក​ពិភពលោក​ថ្មី​មួយ​ ព្រម​ជាមួយ​ការបាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា​ ធានា​ថា​ នឹង​បាន​ដើរលេង​កម្សាន្ត​យ៉ាង​ជក់ចិត្ត​រហូត​មិន​ចង់ឱ្យ​អស់​ថ្ងៃឈប់​សម្រាក​ឡើយ​៕

  • Chrissy Teigen និងសា្វមី John Legend បង្ហាញម៉ូដឈុតប្រចាំជាតិបាលី

    Chrissy Teigen និងសា្វមី John Legend បង្ហាញម៉ូដឈុតប្រចាំជាតិបាលី

    គូស្នេហ៍ហូលីវូដដែលមានអារម្មណ៍សប្បាយរីករាយជាងគេគឺ Chrissy Teigen និងស្វាមីរបស់នាង លោក John Legend ព្រមទាំងកូនស្រីបាននាំគ្នាទៅសម្រាកលម្ហែកាយនារដូវវស្សានេះនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីកម្តៅសាច់នៅក្រោមពន្លឺព្រះអាទិត្យ ជាពិសេសសម្រាកលម្ហែជាមួយធម្មជាតិដ៏ស្រស់ស្អាតនៅលើកោះ ព្រមទាំងតុបតែងកាយក្នុងឈុតសម្លៀកបំពាក់ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រិយជាឈុតប្រចាំជាតិរបស់បាលីទៀតផង។

    ពីរថ្ងៃកន្លងទៅនេះ តារាម៉ូដែលស្រីរូបនេះបានបង្ហោះរូបភាពបង្ហាញម៉ូដជាមួយស្វាមីដោយស្លៀកឈុតប្រចាំជាតិរបស់បាលីនៅលើបណ្ដាញទំនាក់ទំនងអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាងដែលមើលទៅប្រកបដោយការតុបតែងគ្រឿងអលង្ការយ៉ាងច្រើនគ្រប់គ្រឿងគួរជាទីចាប់អារម្មណ៍ និងស្រស់ស្អាតបំផុត អមដោយទេសភាពធម្មជាតិពណ៌បៃតងជា Backgroud ខាងក្រោយទៀតផងនោះ កាន់តែលើកសម្រស់អ្នកពីរបន្ថែមទៀត។ Chrissy Teigen បានសរសេររៀបរាប់នៅលើអ៊ីនស្តាក្រាមថា “ពួកយើងកាន់តែស្រស់ស្អាត និងជាពេលវេលាដ៏អស្ចារ្យនៅលើកោះបាលី ។ សណ្ឋាគារ  Como Shambhala បានធ្វើឱ្យរាងកាយ និងចិត្តគំនិតរបស់ខ្ញុំស្រស់សា្រយ ដែលមិនធ្លាប់បានជួបពីមុនមក អរគុណទាំងអស់គ្នាដែលស្វាគមន៍យើងខ្ញុំម្ដងទៀត”។

    គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រតារាប្រុសស្រីរូបនេះបានចូលទៅបញ្ជេញមតិយោបល់នៅខាងក្រោមរូបភាពថា សូមអរគុណដំណើររបស់អ្នកមកកាន់កោះបាលី សូមឱ្យការសម្រាកលម្ហែកាយរបស់អ្នកប្រកបដោយសេចក្ដីសុខសប្បាយ និងកុំភ្លេចវិលត្រឡប់មកជាថ្មីម្ដងទៀតនាឱកាសក្រោយ។ នេះអាចនិយាយបានថា ការគាំទ្រ និងការស្រឡាញ់ពេញចិត្តតារាពីរដួងនេះពិតជាវិសេសវិសាលមែន៕

  • ប្រទះឃើញ Song Joong Ki និង Song Hyekyo បណ្ដើរគ្នាលើកោះបាលី

    ប្រទះឃើញ Song Joong Ki និង Song Hyekyo បណ្ដើរគ្នាលើកោះបាលី

    គូស្នេហ៍នៅក្នុងរឿង Descendants of the Sun គឺលោក Song Joong Ki និងតារាឯកស្រី Song Hyekyo ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាត្រសងនៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យមានការសង្ស័យឡើងថា គូស្នេហ៍ក្នុងរឿងមួយគូនេះកំពុងមានទំនាក់ទំនងស្នេហ៍ក្រៅសិល្បៈ ក៏ប៉ុន្ដែដំណឹងលេចឮនេះត្រូវបានអ្នកគ្រប់គ្រងតារាប្រុស Song Joong Ki បដិសេធថាមិនមែនជាការពិតឡើយ។


    ជុំវិញបញ្ហានេះ សារព័ត៌មានមួយបានចេញផ្សាយថា កាលដែលទៅកោះបាលីនោះ គឺជាដំណើររៀងៗខ្លួន មិនបានពាក់ព័ន្ធគ្នាទេ ដោយតារាប្រុស Song Joong Ki មានវត្តមាននៅលើកោះបាលី ជាលក្ខណៈដំណើរកម្សាន្ដវិស្សមកាលនៅថ្ងៃទី8 ដល់13 ខែមិថុនា ឆ្នាំ2017 ហើយលោកបានត្រឡប់មកប្រទេសកំណើតវិញហើយកាលពីថ្ងៃទី15 ព្រមទាំងបានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ភោធបើកដំណើរការថតខ្សែភាពយន្ដរឿង” Battleship Island ” ទៀតផង។

    ទន្ទឹមគ្នានោះដែរ អ្នកគ្រប់គ្រងតារាស្រី Song Hyekyo បានអះអាងថា នាងបានទៅដល់កោះបាលី នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2017 បន្ទាប់មកក៏វិលត្រឡប់មកកូរ៉េវិញភ្លាមៗ។ ក៏ប៉ុន្ដែយ៉ាងក៏ដោយ អ្នកគ្រប់គ្រងរបស់ផលិតកម្ម Blossom Entainment បានបដិសេធថា Song Joong Ki ទៅកោះបាលីជាមួយមិត្តភ័ក្តិរបស់គេដើម្បីចូលរួមផ្សព្វផ្សាយខ្សែភាពយន្ដថ្មីរបស់លោក គឺជាមានដំណើរកម្សាន្តជាលក្ខណៈផ្ទាល់ខ្លួន គេគ្មានគម្រោងណាត់ជួបជាមួយតារាស្រី Song Hyekyoឡើយ ៕