Tag: កែវ ស្រីនិច

  • ញាក់សាច់!! កែវ ស្រីនិច មានសម្ទុះសិល្បៈភ្លាម ហ៊ានបញ្ចេញភាពសិចស៊ីភ្លែតតែម្ដង

    ញាក់សាច់!! កែវ ស្រីនិច មានសម្ទុះសិល្បៈភ្លាម ហ៊ានបញ្ចេញភាពសិចស៊ីភ្លែតតែម្ដង

    ក្រោយពីមានសម្ទុះខ្លាំងក្នុងវិថីសិល្បៈសម្ដែងភ្លាម នៅថ្ងៃទី4 ខែឧសភា ឆ្នាំ2018 យប់មិញនេះ តារាសម្ដែងបែបស្រគត់ស្រគំកញ្ញា កែវ ស្រីនិច បានសម្ញែងដើមទ្រូងដ៏មូលក្លំរបស់ខ្លួនបង្ហាញជូនភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ខ្លួនទស្សនាកម្សាន្ត ធ្វើឱ្យទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសលើតំបន់ដើមទ្រូងតែម្ដង(ហិហិ…)។

    អ្វីដែលធ្វើឱ្យតារាសម្ដែងដែលធ្លាប់តែតុបតែងខ្លួនស្រគត់ស្រគំ ហ៊ានស្លៀកពាក់បញ្ចេញដើមទ្រូងរបស់ខ្លួនបែបនេះត្រូវបានគេដឹងថា នាងពុំមានការកែកុនអ្វីឡើយ គឺធម្មជាតិសុទ្ធសាធ ទើបនាងហ៊ានបង្អួតសម្រស់ដើមទ្រូងធម្មជាតិរបស់ខ្លួនដែលធ្វើឱ្យមានការទាក់ទាញជាខ្លាំង ខុសកាលពីពេលគ្រាមុនដែលនាងជាតារាសម្ដែងម្នាក់និយមស្លៀកពាក់បិទបាំងជិតៗខ្លួន។

    ថ្លែងក្នុងកម្មវិធីខួបកំណើត កញ្ញា កែវ ស្រីនិច បញ្ជាក់ថា ហេតុផលដែលនាងលែងដើមទ្រូងជាពិសេសនៅថ្ងៃពិសេសនេះ គឺជាផ្លាស់ប្ដូរស្តាយល៍ពីភាពស្រគត់ស្រគំមកស៊ិចស៊ីខ្លះ ដើម្បីជាភាពទាក់ទាញផង និងជាការបង្ហាញឱ្យឃើញការផ្លាស់ប្ដូរនៃការស្លៀកពាក់ទៅរកភាពស៊ីវីល័យម្ដង។ នាងបានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនទៀតថា បើឱ្យនាងចំហលើសពីនេះ ក៏នាងមិនហ៊ានដែរ ពោលនាងអាចធ្វើបានតែល្មមសមរម្យហើយក៏គ្មានបំណងចង់បានម្ចាស់បេះដូងអ្វីដែរ គឺគ្រាន់តែនាងចង់ឱ្យប្លែកភ្នែកខ្លះ និងកុំឱ្យមិត្តភ័ក្តិ និងមហាជនសាំភ្នែកឃើញតែសភាពដដែលៗរបស់នាងតែប៉ុណ្ណោះ។

    កែវ ស្រីនិច បានវិលមករកការសម្ដែងជាលើកទីពីរបានប្រហែលជាងមួយឆ្នាំហើយ បន្ទាប់ពីទទួលបានភាពល្បីល្បាញក្នុងបទរបស់លោកប៊ុន ស័ក្ដ «ភ្នំពេញនឹកកំពង់ចាម»កាលពីប៉ុន្មានឆ្នាំមុន។ ពាក់ព័ន្ធនឹងការស្រឡាញ់វិស័យសិល្បៈនេះ តារាស្រីរូបនេះបានបន្ថែមថា នាងគ្រោងបន្ថយដៃពីការរកស៊ី ហើយងាកមកទទួលការងារសម្ដែងឱ្យបានពេញទំហឹងជាថ្មី បន្ទាប់ពីនាងទើបតែទទួលបានការសម្ដែងដ៏លេចធ្លោមួយនៅក្នុងបទ «ជូនអូនទៅជួបម៉ែ» របស់លោក ឆាយ វិរៈយុទ្ធ កាលពីអំឡុងពេលចូលឆ្នាំថ្មីកន្លងទៅនេះ។

    នាងថា «មុខរបរកាហ្វេមិនសូវកាក់កប់ដូចការរំពឹងទុកនោះទេ ខ្ញុំសម្រេចចិត្តប្ដូរពីទីតាំងធំ មកទីតាំងតូចបង្កើតនូវអាហារដ្ឋានបន្ថែម រួចប្រគល់ឱ្យម្ដាយ និងប្អូនៗជាអ្នកមើលខុសត្រូវជំនួសវិញ ដើម្បីខ្ញុំនៅសល់ពេលខ្លះបានចូលប្រឡូកសិល្បៈពេញទំហឹងវិញម្ដង»។

    គួរបញ្ជាក់ថា ទើបតែជាងមួយឆ្នាំប៉ុណ្ណោះ កែវ ស្រីនិច ក៏បានទទួលការងារក្នុងសិល្បៈជាច្រើន ដូចជាថតភាពយន្តភាគសម្រាប់ទូរទស្សន៍នៅប៉ុស្ដិ៍បាយ័ន CTN និងប៉ុស្ដិ៍លេខ5 និងមានសម្ដែងចម្រៀងកាយវិការជាច្រើនដែលគ្រោងនឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍នាពេលឆាប់ៗខាងមុខនេះទៀតផង៕

  • កែវ ស្រីនិច ចូលប្រឡូកវិញមួយប្រាវ ផលិតកម្មសាន់ដេជ្រោមជ្រែងភ្លាម!

    កែវ ស្រីនិច ចូលប្រឡូកវិញមួយប្រាវ ផលិតកម្មសាន់ដេជ្រោមជ្រែងភ្លាម!

    អ្នកចូលចិត្ដបទ «ភ្នំពេញនឹកកំពង់ចាម» ដែលច្រៀងដោយលោក ប៊ុន ស័ក្តិ ប្រាកដជានៅចាំកញ្ញា កែវ ស្រីនិច ជាតារាសម្ដែងនៅក្នុងបទចម្រៀងនោះមិនខាន។ ថ្មីៗនេះនាងបានសម្ដែងនូវក្ដីសង្ឈឹមយ៉ាងខ្លាំងចំពោះអាជីពសិល្បៈបន្ទាប់ពីបានដកខ្លួនចេញមួយរយៈធំចេញពីវិថីនេះ។

    កញ្ញា កែវ ស្រីនិច បានបញ្ជាក់ថា បន្ទាប់ពីឈប់សម្រាកអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឱ្យនាងស្ទើរតែពុំហ៊ានត្រឡប់មកចាប់អាជីពសិល្បៈនេះវិញ ព្រោះនាងយល់ថា ខ្លួនមានអាយុច្រើន ម្យ៉ាងមានអ្នកសិល្បៈស្រករក្រោយជាច្រើនមានសមត្ថភាពចូលប្រឡូកក្នុងវិស័យនេះហើយផង។ នាងបន្ដថា៖ «ខ្ញុំមិននឹកស្មានថា មានយីអ៊ុនឡើងវិញសោះ ព្រោះក្រោយពីប្រឡូកបានជិតមួយឆ្នាំមក ក៏ត្រូវបានអ្នកគ្រប់គ្រងផលិតកម្មសាន់ដេ ហៅឱ្យមកជួយការងារនៅទីនេះដែលមានទាំងការថតខារ៉ាអូខេ និងគ្រប់គ្រងតារាម៉ូដែលជាដើម»។

    តារាសម្ដែងរូបនេះបញ្ជាក់ថា ដោយសារតែនាងធ្លាប់មានអនុស្សាវរីយ៍ជាមួយផលិតកម្មសាន់ដេច្រើន ទើបបច្ចុប្បន្នអ្នកគ្រប់គ្រងនៅផលិតកម្មសាន់ដេ គាត់នឹកឃើញព្រមទាំងបានជួយឱ្យរូបនាងធ្វើជាអ្នកគ្រប់គ្រងលើតារាម៉ូដែល នៅពេលផលិតកម្មរៀបចំការប្រគំតន្រ្ដីនៅតាមបណ្ដាខេត្ដនានាម្តងៗ។ កែវ ស្រីនិច បន្ដថា បើទោះជាការវិវឌ្ឍនៃការងារពីតារាសម្ដែងមកជាអ្នករៀបចំតារាម៉ូដែល ហាក់ដូចជាលឿនសម្រាប់នាងក៏ដោយ ក៏នាងពុំជួបការលំបាកអ្វីដែរ ព្រោះនាងជាអ្នកសិល្បៈស្រាប់ ដូច្នេះនាងងាយយល់ពីអារម្មណ៍អ្នកសិល្បៈដូចគ្នាច្បាស់ណាស់។

    តារាសម្ដែងរូបនេះបានសម្ដែងនូវអារម្មណ៍រីករាយទោះជាការងារនេះពុំមានកុងត្រាជាមួយគ្នាក៏ដោយ ដោយនាងបានបញ្ជាក់ថា៖ «ខ្ញុំត្រូវតែខំប្រឹងប្រែងចាប់យកការងារទាំងនេះ និងធ្វើវាឱ្យបានល្អ ព្រោះរូបសម្រស់យើងមិននៅស្ថិតស្ថេររហូតទេ ប្រសិនបើថ្ងៃណាមួយយើងសម្ដែងលែងបាន យើងក៏នៅមានការងារទាំងនេះជួយបង្កើនប្រាក់ចំណូលដែរ ដូច្នេះហើយទើបខ្ញុំកំពុងតែមានគម្រោងបើកហាងបាយមួយទៀតដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីការងារសិល្បៈ»។ ជាមួយគ្នានេះដែរ ស្រីនិច ប្រាប់ថា ទោះជានាងចាប់យកការងារទាំងនោះក៏ពិតមែន ប៉ុន្ដែនាងក៏នៅតែទទួលយកការងារសម្ដែងដូចមុនដដែល ពោលការងារអ្វីក៏នាងធ្វើដែរឱ្យតែទាក់ទងនិងសិល្បៈ។

    គួបញ្ជាក់ថា កញ្ញាកែវ ស្រីនិច ជាអតីតកញ្ញាឯកប្រ៊ីដស្ដុនដែលទទួលជយលាភីកាលឆ្នាំ 2009។ បន្ទាប់ពីនាងបានជាប់ចំណាត់ថ្នាក់លេខ1ហើយនោះ នាងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដដែលចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ជាច្រើន ដូចជារឿង «រលកក្រោមខ្សាច់»ជាដើម។ ក្រោយមកនាងបានធ្វើឱ្យមហាជនស្គាល់នាងកាន់តែច្បាស់ឡើង ខណៈនាងសម្ដែងនៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា «ភ្នំពេញនឹកកំពង់ចាម»៕

    https://www.youtube.com/watch?v=OLJeYN7vHW8